នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ទ្វារដែលកំពុងបិទ

ពេលរថភ្លើងដល់ពេលចេញដំណើរទៅមុខ គេក៏បានឮសម្លេងស៊ីញ៉ូ ដាស់តឿនដល់អ្នកដំណើរទាំងអស់ថា គេជិតបិទទ្វាររថភ្លើងហើយ។ ប៉ុន្តែ មានអ្នកដំណើរពីរបីនាក់ ដែលមានភាពយឺតយ៉ាវ ក៏បានខិតខំប្រវេសប្រវាឡើងរថភ្លើងឲ្យទាន់។ ទ្វារក៏បានបិទត្រូវចំពួកគេម្នាក់ តែទ្វារនោះក៏បានបើកចំហរវិញ ធ្វើឲ្យគាត់អាចឡើងជិះរថភ្លើង ដោយសុវត្ថិភាព។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេធ្វើការប្រថុយនឹងគ្រោះថ្នាក់ដូចនេះ ហេតុអ្វីមិនរង់ចាំរថភ្លើងមួយទៀត ដែលនឹងមកដល់ក្នុងពេល៤នាទីទៀតប៉ុណ្ណោះ? យ៉ាងណាមិញ មានទ្វារមួយទៀត ដែលសំខាន់លើទ្វារណាទាំងអស់  ដែលយើងត្រូវតែចូល  មុនពេលទ្វារនោះបិទជារៀងរហូត។  ទ្វារនោះគឺជាទ្វារនៃសេចក្តីមេត្តាករុណារបស់ព្រះ។ សាវ័កប៉ុលបានប្រាប់យើងថា “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។ ព្រះគ្រីស្ទបានយាងមកសុគត ដើម្បីលោះបាបយើង ហើយបានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានបើកផ្លូវ សម្រាប់ឲ្យយើងផ្សះផ្សាឲ្យជានឹងព្រះវិញ ហើយបានប្រកាសដល់យើងថា ថ្ងៃនេះជាថ្ងៃនៃសេចក្តីសង្រ្គោះ។ ថ្ងៃនេះជាថ្ងៃដែលទ្វារនៃសេចក្តីសង្រ្គោះ នៅបើកចំហរនៅឡើយ។ តែថ្ងៃណាមួយ ទ្វារនោះនឹងបិទវិញ។ ចំពោះអ្នកដែលបានទទួលជឿ ហើយបម្រើព្រះគ្រីស្ទ ទ្រង់នឹងមានបន្ទូលមកកាន់ពួកគេថា “ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក”(ម៉ាថាយ ២៥:៣៤)។ ប៉ុន្តែ អ្នកដែលមិនស្គាល់ទ្រង់ នឹងត្រូវថយចេញទៅអស់កល្បជានិច្ច(ខ.៤៦)។ ការឆ្លើយតបរបស់យើង ចំពោះព្រះយេស៊ូវគ្រីស្ទ ជាកត្តាកំណត់ថា យើងនឹងទៅនៅទីណា បន្ទាប់ពីយើងលាចាកលោកនេះទៅ។ នៅថ្ងៃនេះ…

Read article
ការជិះក្តារំអិល និងការអធិស្ឋាន

ពេលព្រឹលធ្លាក់ នៅរដ្ឋមីឈីហ្គិន ខ្ញុំចូលចិត្តនាំចៅៗរបស់ខ្ញុំ ជិះស្គីលេងកម្សាន្ត ដោយយកបន្ទះក្តាជ័រ ទៅជិះស្គីរំអិលចុះពីលើទួល នៅក្រោយទីធ្លាផ្ទះយើង។ បន្ទាប់ពីយើងជិះក្តារំអិលចុះពីលើទួលមកក្រោម ក្នុងរយៈពេល១០វិនាទី យើងក៏បានឡើងទួល ហើយជិះក្តារំអិលចុះមកម្តងហើយម្តងទៀត។ ពេលខ្ញុំធ្វើដំណើរទៅលេងរដ្ឋអាឡាស្កាជាមួយក្មេងជំទង់មួយក្រុម យើងក៏បានជិះក្តារំអិលលេងផងដែរ។ យើងបានជិះឡានក្រុងឡើងទៅជិតដល់កំពូលភ្នំ រួចយើងក៏បានជិះក្តារំអិលលើព្រឹលចុះមកក្រោម ក្នុងរយៈពេល១០ ទៅ២០នាទី អាស្រ័យទៅលើកំរឹតនៃសេចក្តីក្លាហានរបស់យើង។ យើងជិះក្តារំអិលចុះមក ក្នុងល្បឿនដ៏គ្រោះថ្នាក់ តែយើងក៏មានការប្រុងប្រយ័ត្នកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ សរុបមក ការជិះក្តារំអិលលើព្រឹលក្រោយផ្ទះខ្ញុំចុះពីទួលទៀបៗចុះមកក្រោម មិនមានថេរៈវេលាវែង ដូចការជិះស្គីចុះពីលើភ្នំ នៅរដ្ឋអាឡាស្កាទេ តែការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអធិស្ឋានរយៈពេលខ្លី និងការអធិស្ឋានដែលចំណាយពេលយូរ ដែលសុទ្ធតែមានការចាំបាច់ដូចគ្នា។ ជារៀងរាល់ថ្ងៃ យើងចាំបាច់ត្រូវមានការអធិស្ឋានរយៈពេលខ្លី មុនពេលយើងចេញដំណើរ ឬមុនពេលញាំអាហារជាដើម។ តែជាញឹកញាប់ យើងក៏ត្រូវការចំណាយពេលអធិស្ឋាន នៅកន្លែងស្ងប់ស្ងាត់ ឲ្យបានរយៈពេលវែង ដែលតម្រូវឲ្យយើងមានការផ្តោតចិត្ត និងបង្កើនភាពស្និទ្ធស្នាលជាមួយទ្រង់កាន់តែខ្លាំង។ ការអធិស្ឋានទាំងពីរប្រភេទ សុទ្ធតែមានចំណែក និងតួនាទីយ៉ាងសំខាន់ ចំពោះជីវិតរបស់យើង។ មុនពេលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានអធិស្ឋានជាញឹកញាប់ ហើយជួនកាល ទ្រង់អធិស្ឋានអស់រយៈពេលយូរ(លូកា ៦:១២ ម៉ាកុស ១៤:៣២-៤២)។ ចូរយើងថ្វាយចិត្តយើងដាច់ដល់ទ្រង់ នៅពេលយើងអធិស្ឋាន ទោះការអធិស្ឋាននោះ មានរយៈពេលវែងឬខ្លីក្តី។-Dave…

Read article
ប្រភពនៃជំនួយរបស់យើង

កញ្ញាឡាយហ្កន ស្ទីវិនស៍(Lygon Stevens)អាយុ២០ឆ្នាំ ដែលជាកីឡាករឡើងភ្នំមានបទពិសោធន៍ខ្ពស់  បានឡើងដល់កំពូលភ្នំ មែកឃីលនី ភ្នំរេននា  ជួរភ្នំអ៊ែនឌីននៅប្រទេសអេក្វាឌ័រ និងបានឡើងដល់កំពូលភ្នំទាំង៣៩ ដែលខ្ពស់បំផុត នៅរដ្ឋខូឡូរ៉ាដូ។ នាងថា “ខ្ញុំឡើងភ្នំ ព្រោះខ្ញុំស្រឡាញ់ភ្នំ ហើយខ្ញុំចូលចិត្តប្រកបជាមួយព្រះនៅទីនោះ”។ ក្នុងខែមករា ឆ្នាំ២០០៨ កញ្ញាឡាយហ្គុនបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ធ្លាក់ព្រឹលទឹកកកពីលើភ្នំ ពេលដែលនាងកំពុងឡើងភ្នំលីធល ប៊ែរ នៅភាពខាងត្បូងរដ្ឋខូឡូរ៉ាដូ ជាមួយប្អូនប្រុសរបស់នាង ឈ្មោះនីគលីស(Nicklis)  ដែលបានរួចជីវិតក្នុងហេតុការណ៍នោះ។ ពេលឪពុកម្តាយរបស់នាងរកឃើញសៀវភៅកំណត់ហេតុរបស់នាង គេក៏បានដឹងថា នាងមានការប្រកបស្និទ្ធស្នាលយ៉ាងខ្លាំង ជាមួយព្រះគ្រីស្ទ ក្នុងដំណើរជីវិតរបស់ខ្លួន បានជាពួកគាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ម្តាយរបស់នាងក៏បានមានប្រសាសន៍ថា “ឡាយហ្គនតែងតែបានធ្វើជាពន្លឺចែងចាំង ថ្វាយព្រះគ្រីស្ទជានិច្ច។ នាងបានពិសោធន៍នឹងការប្រកបស្និទ្ធស្នាល    និងមានភាពស្មោះត្រង់ ក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ ដែលសូម្បីតែគ្រីស្ទបរិស័ទជើងចាស់ខ្លះក៏ចង់មានជំនឿដូចនាងផងដែរ”។ នៅក្នុងទំព័រចុងក្រោយ ដែលនាងបានសរសេរក្នុងសៀវភៅកំណត់ហេតុ មុនពេលគ្រោះថ្នាក់នោះកើតឡើងបីថ្ងៃ នាងបានសរសេរថា  “ព្រះទ្រង់ល្អ  ហើយទ្រង់មានផែនការសម្រាប់ជីវិតយើង ដែលល្អប្រសើរ ហើយមានពរជាងផែនការ ដែលយើងបានជ្រើសរើសសម្រាប់ខ្លួនឯង ហើយខ្ញុំមានការដឹងគុណចំពោះទ្រង់ណាស់។ សូមអរព្រះគុណព្រះអម្ចាស់ ដែលបាននាំទូលបង្គំរហូតមកដល់ពេលនេះ និងឲ្យនៅទីកន្លែងនេះ។ ទូលបង្គំសូមថ្វាយពេលអនាគតរបស់ទូលបង្គំ នៅក្នុងព្រះហស្តទ្រង់ ហើយសូមអរព្រះគុណទ្រង់”។ កំណត់ហេតុរបស់នាង…

Read article
តើតាមបំណងចិត្តរបស់នរណា?

ពេលបុណ្យចូលឆ្នាំចិនចូលមកដល់ ជនជាតិចិនច្រើនតែជូនពរគ្នាទៅវិញទៅមកថា “សូមជូនពរឲ្យអ្វីៗបានសម្រេច ដូចបំណង”។ ទោះពាក្យជូនពរនេះពិរោះស្តាប់យ៉ាងណាក៏ដោយ ក៏អ្វីៗនឹងបានសម្រេចតាមបំណងព្រះទ័យព្រះ គឺមិនមែនតាមចិត្តរបស់យើងទេ។ ប្រសិនបើមានជម្រើស លោកយ៉ូសែបមិនចង់ធ្វើជាទាសករនៅស្រុកអេស៊ីព្ទទេ(លោកុប្បត្តិ ៣៩:១)។ ប៉ុន្តែ ទោះបីជាគាត់ត្រូវជាប់ចំណងក៏ដោយ ក៏គាត់នៅតែ “ចម្រើនឡើង” ព្រោះ “ព្រះអម្ចាស់គង់នៅជាមួយគាត់”(ខ.២)។  ព្រះអម្ចាស់ថែមទាំងបានប្រទានពរ ដល់ផ្ទះរបស់ចៅហ្វាយគាត់  តាមរយៈគាត់ផងដែរ(ខ.៥)។ បើគាត់មានជម្រើស គាត់ក៏មិនចង់ជាប់គុកក្នុងនគរអេសីព្ទដែរ។ ប៉ុន្តែ គាត់បានជាប់គុក ដោយសារគេចោទបង្ខូចថា គាត់បានរំលោភប្រពន្ធរបស់ចៅហ្វាយគាត់។ ទោះជាយ៉ាងណាក៏ដោយ យើងឃើញថា “ព្រះអម្ចាស់គង់នៅជាមួយគាត់” ជានិច្ច(ខ.២១)។  នៅទីនោះ មេគុកបានទុកចិត្តគាត់(ខ.២២) ហើយព្រះអម្ចាស់ ប្រទានការអ្វីដែលគាត់ធ្វើ ឲ្យចម្រើនឡើងគ្រប់ជំពូក(ខ.២៣)។ ការធ្លាក់ខ្លួនជាប់គុក ក៏បានប្រែក្លាយជាការចាប់ផ្តើម នៃការឡើងធ្វើជាអ្នកដឹកនាំកំពូលនៃនគរអេស៊ីព្ទ។ មិនមានមនុស្សច្រើនទេ ដែលចង់ជ្រើសរើសយកការឡើងធ្វើធំ ដូចលោកយ៉ូសែប។ ប៉ុន្តែ លោកយ៉ូសែបបានទទួលព្រះពរពីព្រះ ទោះគាត់ស្ថិតក្នុងស្ថានភាពពិបាកយ៉ាងណាក៏ដោយ។ ព្រះទ្រង់បានរៀបចំឲ្យលោកយ៉ូសែបទៅនៅនគរអេស៊ីព្ទ ដោយមានគោលបំណងច្បាស់លាស់ ហើយទ្រង់ក៏បានដាក់យើង នៅកន្លែងណាមួយ ដោយមានគោលបំណងច្បាស់លាស់ផងដែរ។ យើងចង់ឲ្យអ្វីៗគ្រប់យ៉ាង បានសម្រេចដូចបំណងចិត្តយើង ប៉ុន្តែ សូមយើងអធិស្ឋានដូចព្រះសង្រ្គោះយើងវិញ ដ្បិតមុនពេលទ្រង់យាងទៅឈើឆ្កាង ទ្រង់បានអធិស្ឋានថា “កុំតាមចិត្តទូលបង្គំឡើយ…

Read article
ព្រះហស្តព្រះ

មានពេលមួយអង្គការណាសា ចាប់ផ្តើមប្រើកែវយឺតយក្សប្រភេទថ្មី ដែលអាចចាប់បាច់ពន្លឺខុសៗគ្នា ដើម្បីថតរូបភាពក្នុងទីអវកាសកាន់តែច្បាស់ជាងមុន។ ពេលនោះអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើល ចំពោះរូបថតមួយ ក្នុងចំណោមរូបថតជាច្រើនដែលកែវយឺតនោះថតបាន។ ក្នុងរូបថតនោះ គេឃើញរូបភាពដែលមើលទៅដូចម្រាមដៃ មេដៃ និងបាតដៃដែលបើកចំហរបាញ់ចេញជាបាច់ពន្លឺពណ៌ខៀវ ស្វាយ បៃតង និងពណ៌មាស។ អ្នកខ្លះបានហៅរូបភាពនោះថា “ព្រះហស្តរបស់ព្រះ”។ ព្រះគម្ពីរបាននិយាយជាញឹកញាប់ អំពីការដែលព្រះលាព្រះហស្តទ្រង់ ចុះមករកមនុស្សដែលត្រូវការជំនួយ ដែលនោះជាខ្លឹមសារដ៏សំខាន់របស់ព្រះគម្ពីរ។ គម្ពីរទំនុកដំកើង ជំពូក៦៣ បានចែងថា “ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំ ទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់ ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ”(ខ.៧-៨)។ ត្រង់ចំណុចនេះ អ្នកនិពន្ធទំនុកដំកើងយល់ថា ជំនួយរបស់ព្រះអម្ចាស់ គឺប្រៀបបាននឹងព្រះហស្តដែលជួយទ្រទ្រង់គាត់។ គ្រូបង្រៀនព្រះគម្ពីរខ្លះយល់ថា ស្តេចដាវីឌបាននិពន្ធទំនុកមួយនេះ ក្នុងវាលរហោស្ថាន នៃនគរយូដា ក្នុងអំឡុងពេលដែលអាប់សាឡំម ព្រះបុត្រាទ្រង់បះបោរទាស់នឹងទ្រង់។ អាប់សាឡំមបានឃុបឃិតនឹងពួកមន្ត្រី ដើម្បីដណ្តើមរាជ្យស្តេចដាវីឌ ហើយដាវីឌក៏បានរត់គេចខ្លួន ទៅវាលរហោស្ថាន(២សាំយ៉ូអែល ១៥-១៦)។ សូម្បីតែក្នុងអំឡុងពេលដ៏ពិបាកនេះ ព្រះទ្រង់នៅតែគង់នៅជាមួយស្តេចដាវីឌ ហើយស្តេចដាវីឌក៏បានទុកចិត្តព្រះអម្ចាស់។ ស្តេចដាវីឌមានបន្ទូលថា “ដ្បិតសេចក្តីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់”(ទំនុកដំកើង ៦៣:៣)។ ជីវិតយើងអាចមានការឈឺចាប់ នៅពេលខ្លះ តែព្រះទ្រង់ប្រទានព្រះហស្តនៃការកម្សាន្តចិត្ត ដល់យើងក្នុងពេលដ៏ពិបាកនោះ។ ដូចនេះ…

Read article
ចម្រើនកម្លាំងដៃទូលបង្គំ

លោកលី ក្វាន់ យូ(Lee Kuan Yew) ដែលជានាយករដ្ឋមន្ត្រីទីមួយ របស់ប្រទេសសឹង្ហបូរី ជាបុរសដែលគេបានទទួលស្គាល់ថា បានកសាងប្រទេសសឹង្ហបូរី ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ ក្នុងអំឡុងពេលនៃការដឹកនាំរបស់គាត់ ប្រទេសសឹង្ហបូរីបានក្លាយជាប្រទេសអ្នកមាន និងមានភាពសប្បូរសប្បាយ ហើយស្ថិតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍ខ្លាំងបំផុត ក្នុងទ្វីបអាស៊ី។ មានពេលមួយគេបានសួរគាត់ថា តើគាត់ធ្លាប់មានអារម្មណ៍ថា ចង់បោះបង់ការដឹកនាំរបស់គាត់ចោលដែរឬទេ ពេលដែលគាត់ប្រឈមមុខនឹងការរិះគន់ និងឧបស័គ្គជាច្រើន ក្នុងអំឡុងពេលនៃការដឹកនាំប្រទេសសឹង្ហបូរីជាច្រើនឆ្នាំ។ គាត់ក៏បានឆ្លើយប្រាប់គេថា គាត់បានធ្វើការប្តេជ្ញាចិត្តហើយ គឺមិនព្រមចុះចាញ់ឡើយ ដរាបដល់អស់ជីវិត។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកនេហេមា ដែលបានដឹកនាំការជួសជុលកំផែងក្រុងយេរូសាឡិម ដោយមិនព្រមបោះបង់ការប្តេជ្ញាចិត្តរបស់ខ្លួន។ គាត់បានប្រឈមមុខនឹងការវាយប្រហារដោយពាក្យសម្តី និងការគំរាមកំហែង ពីពួកខ្មាំងសត្រូវ នៅគ្រប់ទិសទី ហើយប្រជាជនគាត់ក៏បានប្រព្រឹត្ត ដោយអយុត្តិធម៌ចំពោះគាត់ផងដែរ(នេហេមា ៤-៥)។ ខ្មាំងសត្រូវរបស់គាត់ ថែមទាំងបាននិយាយបញ្ឆិតបញ្ឆៀងថា គាត់មានគម្រោងបះបោរ ចង់ឡើងធ្វើស្តេច(៦:៦-៧)។ គាត់ក៏បានស្វែងរកជំនួយមកពីព្រះ ហើយទន្ទឹមនឹងនោះគាត់ប្រើវិធីសាស្ត្រការពារខ្លួន។ ទោះជាមានឧបស័គ្គក៏ដោយ ក៏គាត់នៅតែបន្តការសាងសង់ រហូតដល់បានសម្រេចក្នុងរយៈពេល៥២ថ្ងៃ(៦:១៥)។ ប៉ុន្តែ កិច្ចការរបស់លោកនេហេមា មិនបានចប់តែប៉ុណ្ណឹងទេ។ គាត់បានលើកទឹកចិត្តពួកអ៊ីស្រាអែលឲ្យសិក្សាព្រះគម្ពីរ ថ្វាយបង្គំព្រះ ហើយកាន់តាមក្រឹត្យវិន័យរបស់ព្រះ។ បន្ទាប់ពីគាត់បំពេញការងារជាចៅហ្វាយស្រុកយូដា អស់រយៈពេល១២ឆ្នាំ(៥:១៤) គាត់ក៏បានវិលត្រឡប់មកវិញ ដើម្បីពិនិត្យមើលកំណែរទម្រង់ដែលគាត់បានឲ្យគេអនុវត្ត(១៣:៦)។…

Read article
ការសម្រាកយ៉ាងសុខសាន្ត

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំនិងប្រាយអិន(Brian) កូនប្រុសរបស់ខ្ញុំ បាននាំគ្នាដឹកជញ្ជូនសម្ភារៈមួយចំនួន ទៅកសិដ្ឋានរបស់មិត្តភក្តិយើងម្នាក់ នៅតំបន់ដាច់ស្រយ៉ាលក្នុងរដ្ឋអ៊ីដាហូ។ គេមិនមានផ្លូវថ្នល់ សម្រាប់បើកឡានចូលក្នុងតំបន់នោះទេ គឺមានតែផ្លូវលំ ដែលឡានរបស់ខ្ញុំមិនអាចបើកបរបាន។ ដូចនេះ លោករ៉ាប(Ralph) ដែលជាអ្នកគ្រប់គ្រងវ័យក្មេង របស់កសិដ្ឋាននោះ ក៏បានឲ្យយើងឈប់នៅចុងផ្លូវ ដើម្បីឲ្យគាត់មកទទួលយើង ដោយរទេះសេះ ដែលអូសទាញដោយសត្វលាកាត់មួយគូ។ នៅតាមផ្លូវទៅកាន់កសិដ្ឋាននោះ ខ្ញុំក៏បាននិយាយគ្នាលេងជាមួយលោករ៉ាប ហើយខ្ញុំក៏បានដឹងថា គាត់បានរស់នៅក្នុងដីកសិដ្ឋាននោះពេញមួយឆ្នាំៗ។ ខ្ញុំក៏បានសួរគាត់ថា “នៅរដូវរងា តើអ្នកមានការពិបាកក្នុងការរស់នៅទេ?” ខ្ញុំសួរដូចនេះ ព្រោះខ្ញុំដឹងថា នៅតំបន់ដាច់ស្រយ៉ាលដូចនេះ  រដូវរងារគឺមានរយៈពេលវែង ហើយមានការពិបាកណាស់ ហើយម្យ៉ាងទៀត កសិដ្ឋានមិនមានអគ្គីសនី ឬសេវាទូរស័ព្ទទេ  គឺមានតែវិទ្យុទាក់ទងផ្កាយរណប។ គាត់ក៏បាននិយាយយឺតៗថា “ជាការពិតណាស់ នៅទីនេះមានសភាពស្ងប់ស្ងាត់ល្អណាស់”។ នៅថ្ងៃ ដែលយើងទទួលរងសំពាធគ្រប់បែបយ៉ាង ក្នុងការរស់នៅ ជួនកាល យើងស្រេកឃ្លានសន្តិភាព និងភាពស្ងប់ស្ងាត់។ បរិយ៉ាកាសមានសម្លេងរំខានច្រើនពេក ហើយក៏មានមនុស្សនៅក្បែរយើងច្រើនពេក បានជាយើងចង់ “មកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន”(ម៉ាកុស ៦:៣១)។ តើយើងអាចរកកន្លែងស្ងប់ស្ងាត់ ដើម្បីសម្រាកឬទេ? ជាការពិតណាស់ យើងពិតជាអាចរកបានកន្លែងស្ងប់ស្ងាត់។  ពេលយើងអាចចំណាយពេលមួយភ្លែត  ដើម្បីជញ្ជឹងគិតអំពីសេចក្តីស្រឡាញ់ …

Read article
ការឆ្លើយតប ចំពោះការស្រែករកជំនួយ

កាលចៅៗរបស់ខ្ញុំនៅក្មេង កូនប្រុសខ្ញុំបាននាំពួកគេ ទៅកន្លែងមើលខ្សែភាពយន្តគំនូរជីវចលរឿង ស្តេចតោ ។ ពេលយើងមើលដល់វគ្គដែលកូនតោស៊ីមបា(Simba) ឈរមើលស្តេច មូហ្វាសា(Mufasa) ជាបិតាខ្លួន ដេកស្លាប់ ដោយសារឪពុកមាររបស់វា បានសម្លាប់ វាក៏មានការភ័យខា្លច ហើយស្រែកថា “ជួយផង ជួយផង ជួយផង!” ពេលនោះ ចៅប្រុសរបស់ខ្ញុំដែលកំពុងឈរនៅលើកៅអី មើលរឿងនេះ ក្នុងរោងភាពយន្ត ក៏បានស្រែកថា “ហេតុអ្វីក៏គ្មាននរណាជួយគាត់?” រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងបទគម្ពីរសញ្ញាចាស់ មានរឿងជាច្រើន ដែលនិយាយអំពីរាស្រ្តរបស់ព្រះស្រែករកជំនួយ។ ទោះបីជាពួកគេបាននាំឲ្យមានទុក្ខលំបាកនោះដោយខ្លួនឯង ដោយសារអំពើអាក្រក់របស់ខ្លួនក៏ដោយ ក៏ព្រះទ្រង់នៅតែសព្វព្រះទ័យនឹងជួយពួកគេ។ កាលនោះ ហោរាអេសាយ ត្រូវតែយកដំណឹងអាក្រក់ជាច្រើន មកប្រកាស់ប្រាប់ពួកបណ្តាជន តែទន្ទឹមនឹងនោះ គាត់បានផ្តល់នូវការធានាដល់ពួកគេថា “ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ឯង … ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែកកាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង”(អេសាយ ៣០:១៨-១៩)។ តែព្រះទ្រង់ច្រើនតែសព្វព្រះទ័យ ឲ្យរាស្រ្តរបស់ទ្រង់ ទៅជួយដល់អ្នកដែលស្រែករកជំនួយ(អេសាយ ៥៨:១០)។ នៅថ្ងៃនេះ មានមនុស្សជាច្រើន ដែលកំពុងតែត្រូវការជំនួយ។ យើងមានអភ័យឯកសិទ្ធិដ៏ពិសេសឲ្យទ្រង់ប្រើ…

Read article
ពេលដែលគេមិនអត់ទោសឲ្យយើង

មានពេលមួយ ខ្ញុំបានញាំអាហារថ្ងៃត្រង់ ជាមួយបុរសពីរនាក់ ដែលបានបើកចំហរចិត្តទទួលព្រះគ្រីស្ទ កាលពួកគេកំពុងជាប់ឃុំ ក្នុងពន្ធនាគា។ បុរសដែលមានវ័យក្មេងជាងគេ មានការបាក់ទឹកចិត្ត ពេលដែលគាត់ដឹងថា គ្រួសារដែលគាត់បានចូលលួចរបស់របរកាលពីមុន មិនព្រមអត់ឱនទោសឲ្យគាត់ទេ។ បុរសដែលមានវ័យចាស់ជាងគេ ក៏បាននិយាយថា “ខ្ញុំបានប្រព្រឹត្តបទឧក្រិដ្ឋ ដោយហឹង្សាមកលើគ្រួសារមួយ។ រហូតមកដល់ពេលនេះ ហេតុកាណ៍នោះ នៅតែបន្តបន្លាចខ្ញុំ ហើយមានផលប៉ះពាល់មកលើគ្រួសារមួយនោះ រហូតមកដល់សព្វថ្ងៃ។ ពួកគេមិនបានអត់ទោសឲ្យខ្ញុំទេ… ពីព្រោះពួកគេមានការឈឺចាប់ជាពន់ពេក។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍ថា លែងចង់ធ្វើអ្វីទៀត ដោយសារតែការស្រេកឃ្លានចង់បានការអត់ទោសពីគេ”។ “បន្ទាប់មក ថ្ងៃមួយ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែបន្ថែមភាពអាត្មានិយម ពីលើភាពឈឺចាប់របស់ខ្លួនឯងហើយ។ ការដែលខ្ញុំចង់ឲ្យគេអត់ទោសឲ្យ គឺជាការរំពឹងចង់បានច្រើនពេក។ ខ្ញុំក៏ងាកមកផ្តោតទៅលើការប្រោសរបួសពីអតីតកាលឲ្យជាវិញ។ ខ្ញុំត្រូវចំណាយពេលមួយរយៈ ទំរាំតែអាចដឹងថា ការដែលពួកគេត្រូវអត់ទោសឲ្យខ្ញុំឬអត់ គឺជារឿងរបស់ពួកគេ ជាមួយនឹងព្រះ”។ បុរសដែលមានវ័យក្មេងជាង ក៏បានសួរថា “តើឲ្យខ្ញុំអត់ទ្រាំម្តេចនឹងបាន?” បុរសដែលមានវ័យចាស់ជាង ក៏បានពន្យល់ថា ព្រះបានធ្វើសម្រាប់គាត់ នូវការអ្វីដែលគាត់មិនសមនឹងទទួល ហើយអ្នកដទៃក៏មិនអាចធ្វើកិច្ចការនោះ សម្រាប់គាត់បាន គឺទ្រង់បានសុគត ដើម្បីលោះបាបយើង ហើយទ្រង់បានសន្យាថា ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់នឹងដកបាបរបស់យើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ទំនុកដំកើង ១០៣:១២)…

Read article
បន្ទុះដ៏អស្ចារ្យ

ក្នុងសៀវភៅដែលមានចំណងជើងថា ការថើបរបស់អ្នកស្រីខេធី អ្នកស្រីខេធី ដាវីស(Katie Davis) បានរំឭកឡើងវិញ នូវក្តីអំណរដែលគាត់មាន ក្នុងការផ្លាស់ទៅរស់នៅប្រទេសយូហ្កាន់ដា ហើយបានយកក្មេងស្រីជនជាតិយូហ្កាន់ដាជាច្រើននាក់មកចិញ្ចឹម។ ថ្ងៃមួយ ក្នុងចំណោមកូនចិញ្ចឹមរបស់គាត់ មានម្នាក់បានសួរគាត់ថា “ម៉ាក់ បើកូនយាងព្រះយេស៊ូវ ឲ្យចូលគង់ក្នុងចិត្តកូន តើកូននឹងផ្ទុះឬទេ?” ពីដំបូង អ្នកស្រីខេធីឆ្លើយថា “កូននឹងមិនផ្ទុះទេ”។ ពេលព្រះយេស៊ូវយាងចូលគង់ក្នុងចិត្តយើង មានន័យថា យើងបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏សំខាន់ខាងវិញ្ញាណហើយ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីគាត់បានគិតអំពីសំណួរនោះ ឲ្យបានស៊ីជម្រៅ គាត់ក៏បានពន្យល់ប្រាប់នាងថា ពេលដែលយើងសម្រេចចិត្តថ្វាយជីវិត និងចិត្តយើងដល់ព្រះយេស៊ូវ “យើងនឹងផ្ទុះចេញជាសេចក្តីស្រឡាញ់ ក្តីអាណិត ហើយមានចិត្តឈឺចាប់ ជាមួយអ្នកដែលកំពុងឈឺចាប់ ហើយអរសប្បាយជាមួយអ្នកដែលអរសប្បាយ”។ បានសេចក្តីថា ពេលយើង ស្គាល់ព្រះគ្រីស្ទ ទ្រង់នាំឲ្យយើងយកចិត្តទុកដាក់ ចំពោះមនុស្ស នៅក្នុងជីវិតយើង។ ព្រះគម្ពីរបានបង្គាប់យើង ឲ្យ“អរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំ”(រ៉ូម ១២:១៥)។ យើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ យ៉ាងដូចនេះបាន គឺដោយសារព្រះវិញ្ញាណបរិសុទ្ធ ធ្វើការក្នុងចិត្តយើង។ ពេលយើងទទួលព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធយាងចូលគង់ក្នុងចិត្តយើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “កាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា”(អេភេសូរ ១:១៣)។…

Read article