នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
អ្វី​ដែល​នាំឲ្យ​បែរទៅរកព្រះ

នៅបន្ទាត់ទីមួយនៃបទគោរពទង់ជាតិរបស់ប្រទេសហ្គាណា គេច្រៀងថា “សូមព្រះអម្ចាស់ ប្រទានពរមាតុភូមិយើង”។ នៅក្នុងចម្រៀងជាតិរបស់ប្រទេសដទៃទៀត នៅទ្វីបអាហ្រ្វិក មានឃ្លាដែលគេច្រៀងថា “ឱប្រទេស យូហ្គាន់ដា សូមព្រះថែរក្សាអ្នក” នៅប្រទេសអាហ្រ្វិកខាងត្បូង គេច្រៀងថា “ឱព្រះអម្ចាស់ សូមប្រទានពរប្រជាជាតិយើងខ្ញុំ” ហើយនៅប្រទេសនីហ្សេរីយ៉ាវិញ គេច្រៀងថា “ឱព្រះអាទិករ សូមនាំផ្លូវយើងខ្ញុំ ទៅរកគោលដៅដ៏ថ្លៃថ្លា”។ នៅអាមេរិក ចម្រៀងជាតិគឺជាសេចក្តីអធិស្ឋាន ដែលបិតាជាតិអាមេរិក បានតាក់តែង ដើម្បីសូមឲ្យព្រះទ្រង់ ប្រទានពរដល់ទឹកដី និងប្រជាជនរបស់ខ្លួន។ បទចម្រៀចជាតិរបស់ប្រទេសជាច្រើន នៅអាហ្រ្វិក និងនៅតំបន់ដទៃទៀត បានចង្អុលបង្ហាញប្រាប់គេថា ព្រះទ្រង់ជាព្រះអាទិករ និងអ្នកផ្គត់ផ្គង់។ ទន្ទឹមនឹងនោះ នៅបន្ទាត់ដទៃទៀត នៃចម្រៀងជាតិរបស់ប្រទេសទាំងនោះ ក៏មានការអំពាវនាវឲ្យមានការផ្សះផ្សា ការផ្លាស់ប្តូរ និងក្តីសង្ឃឹម សម្រាប់ប្រជាជន ដែលជាញឹកញាប់មានការបែកបាក់គ្នា ដោយសារមានដើមកំណើត និន្នាការនយោបាយ និងសង្គមខុសគ្នា។ ប៉ុន្តែ សព្វថ្ងៃ មានអ្នកដឹកនាំ និងប្រជាពលរដ្ឋ នៅតាមប្រទេសជាច្រើន បានភ្លេចព្រះ ហើយមិនបានរស់នៅ ឲ្យស្របតាមចម្រៀងជាតិរបស់ខ្លួន ជាពិសេសនៅពេលដែលការរស់នៅ មានភាពសុខស្រួល។ ប៉ុន្តែ ហេតុអ្វីបានជាទាល់តែមានសង្គ្រាម…

Read article
ពេលដែលព្រះទ្រង់ស្ងាត់ស្ងៀម

ខ្ញុំចូលចិត្តថតរូបថ្ងៃរៀបលិច នៅមាត់បឹងមីឈីហ្គិន។ ពេលខ្លះ ថ្ងៃលិចនៅទីនោះ មានពណ៌ជាច្រើនស្រទាប់  មានពេលខ្លះទៀត មានពណ៌ខ្ចីស្អាត។ ជួនកាល ថ្ងៃបានលិចយ៉ាងស្ងាត់ស្ងៀម នៅមាត់បឹង។ ពេលខ្លះថ្ងៃលិច មានសណ្ឋានដូចបន្ទុះចេញជាភ្លើង។ បើប្រៀបធៀបសម្រស់ធម្មជាតិ និងសម្រស់មនុស្ស ខ្ញុំចូលចិត្តសម្រស់របស់មនុស្សជាង។ ប៉ុន្តែ សម្រស់ទាំងពីរសុទ្ធតែបង្ហាញពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ ខ្ញុំចូលចិត្តជញ្ជឹងគិតអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ ក្នុងលោកិយនេះ។ ខ្ញុំចូលចិត្តការឆ្លើយតបរបស់ទ្រង់ ដោយការអស្ចារ្យ ជាងការផ្គត់ផ្គង់លក្ខណៈធម្មតា ជាប្រចាំថ្ងៃ។ ប៉ុន្តែ ការទាំងពីរនេះ សុទ្ធតែជាកិច្ចការដែលទ្រង់ធ្វើ ដែលចាំបាច់សម្រាប់យើង។ លោកអេលីយ៉ាក៏ធ្វើការជ្រើសរើសស្រដៀងនឹងខ្ញុំផងដែរ។ គាត់បានឃើញការអស្ចារ្យរបស់ព្រះ ជាញឹកញាប់ បានជាគាត់មានអារម្មណ៍ថា ដូចជាគ្មានអ្វីប្លែក។ ពេលគាត់អធិស្ឋាន ព្រះទ្រង់ក៏បានឆ្លើយតប ដោយកាអស្ចារ្យទាស់ប្រឆាំងនឹងពួកហោរារបស់ព្រះបាល បន្ទាប់មក ទ្រង់ក៏បានបញ្ឈប់ភាពរាំងស្ងួត ដែលបានកើតមានអស់ជាយូរឆ្នាំ និងនាំឲ្យមានគ្រោះទុរភិក្សជាច្រើន(១ពង្សាវតាក្សត្រ ១៨)។ តែក្រោយមក លោកអេលីយ៉ាមានអារម្មណ៍ភ័យខ្លាច ហើយក៏បានរត់គេចខ្លួន។ ព្រះទ្រង់ក៏បានចាត់ទេវតា  ឲ្យមកផ្គត់ផ្គង់អាហារ  ដើម្បីឲ្យគាត់មានកម្លាំងធ្វើដំណើរ។  ៤០ថ្ងៃក្រោយមក  គាត់ក៏បានមកដល់ភ្នំហូរ៉ែប។ ព្រះទ្រង់ក៏បានបង្ហាញគាត់ថា ទ្រង់នឹងមានបន្ទូលមកកាន់គាត់ ដោយសម្លេងតូចរហៀង គឺមិនមែនដោយការអស្ចារ្យទៀតឡើយ(១៩:១១-១២)។ បើសិនជាអ្នកមានការបាក់ទឹកចិត្ត ដោយសារមិនបានឃើញទ្រង់បង្ហាញព្រះចេស្តា ដោយការអស្ចារ្យ…

Read article
ព្រះបន្ទូលព្រះនាំ​ឲ្យ​មានភាពស្រស់ថ្លាឡើង

កាលនៅពីក្មេង ក្រុមគ្រួសាររបស់ខ្ញុំបានធ្វើដំណើរឆ្លងកាត់រដ្ឋនេវ៉ាដា ម្តងម្កាល។ យើងចូលចិត្តមើលខ្យល់ព្យុះផ្គររន្ទះ ពីចម្ងាយ នៅវាលរហោស្ថាន។ យើងឃើញផ្លេកបន្ទោរព្រាកៗ និងឮសម្លេងផ្គរលាន់សន្ធឹក អមជាមួយនឹងភ្លៀងធ្លាក់ខ្លាំង គ្របដណ្តប់ដីខ្សាច់ដ៏ក្តៅហួតហែង ជាទិដ្ឋភាពដែលគួរឲ្យចង់តាមដាន។ ទឹកភ្លៀងដែលធ្លាក់មកនាំមកនូវភាពត្រជាក់ ដល់ផែនដី និងដល់យើងរាល់គ្នា។ ទឹកបាននាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យ ក្នុងតំបន់ដ៏ក្រៀមក្រោះ។ ឧទាហរណ៍ នៅរដូវប្រាំង ដើមដំបងយក្សមិនមានការលូតលាស់ទេ។ ប៉ុន្តែ បន្ទាប់ពីមានភ្លៀងចាប់ផ្តើមធ្លាក់ក្នុងរដូវភ្លៀង ដើមដំបងយក្សចេញផ្កា ដែលមានត្របកពណ៌ផ្កាឈូក ពណ៌មាស និងពណ៌ស។ នៅប្រទេសអ៊ីស្រាអែលក៏មានការផ្លាស់ប្តូរដ៏អស្ចារ្យដូចនេះផងដែរ។ បន្ទាប់ពីមានព្យុះភ្លៀងធ្លាក់ នៅទឹកដីបរិសុទ្ធ ដីដែលស្ងួតហួតហែងហាក់ដូចជាមានដុះរុក្ខជាតិ ក្នុងរយៈពេលដ៏ខ្លី។ យ៉ាងណាមិញ លោកអេសាយបានប្រើឧទាហរណ៍ អំពីទឹកភ្លៀងដែលធ្លាក់មកជាថ្មី ដើម្បីបកស្រាយ អំពីព្រះបន្ទូលព្រះ ដែលផ្តល់នូវភាពស្រស់ថ្លាឡើងវិញ។ គឺដូចដែលមានសេចក្តីចែងថា “ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ”(អេសាយ ៥៥:១០-១១)។ ព្រះគម្ពីរផ្ទុកទៅដោយជីវជាតិខាងវិញ្ញាណ។ ហេតុនេះហើយបានជាព្រះបន្ទូលមិនដែលត្រឡប់មកវិញ ដោយឥតកើតផលឡើយ។ នៅទីណាមានចិត្តបើកចំហរ…

Read article
ការមើលឃើញដ៏អស្ចារ្យ

នៅក្នុងគេហទំព័រចំណេះដឹងវិទ្យាសាស្រ្ត livescience.com មានអត្ថបទមួយ ដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ គេសរសេរថា “បើអ្នកឈរនៅលើកំពូលភ្នំ ពេលយប់ងងឹត មើលទៅឲ្យឆ្ងាយខុសពីធម្មតា អ្នកអាចមើលឃើញពន្លឺភ្លើង ស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ។ នៅពេលយប់ងងឹត អ្នកថែមទាំងអាចមើលឃើញពន្លឺភ្លើងទៀនមួយដើម កំពុងបញ្ចេញពន្លឺភ្លឹបភ្លែតៗ នៅចម្ងាយ៤៨គីឡូម៉ែត្រ”។ អ្នកមិនចាំបាច់ប្រើកែវយឺត ឬឧបករណ៍សម្រាប់មើលពេលយប់ឡើយ ព្រោះភ្នែកមនុស្សត្រូវបានព្រះរចនាមកយ៉ាងពិសេស សម្រាប់ឲ្យអាចមើលឃើញពន្លឺ នៅកន្លែងឆ្ងាយៗបានច្បាស់ ពេលយប់ងងឹត។ ការនេះបានរំឭកយើង អំពីព្រះអាទិករដ៏អស្ចារ្យរបស់យើង ដែលមិនគ្រាន់តែបានរចនាភ្នែកមនុស្សមកប៉ុណ្ណោះទេ តែថែមទាំងបានរចនាភាពលម្អិតគ្រប់យ៉ាង ដែលផ្សំគ្នាមកបង្កើតជាចក្រវាលដ៏ធំគ្មានព្រំដែន។ ហើយព្រះទ្រង់បានបង្កើតយើងមក ឲ្យមានរូបភាពដូចទ្រង់ គឺពិសេសជាងស្នាព្រះហស្តផ្សេងទៀត(លោកុប្បត្តិ ១:២៦)។ ការដែលយើងមានរូបភាពដូចទ្រង់ គឺមានន័យថា យើងមិនគ្រាន់តែអាចមានសមត្ថភាពមើលឃើញប៉ុណ្ណោះទេ តែថែមទាំងអាចមានទំនាក់ទំនងជាមួយទ្រង់ទៀតផង។ យើងអាចប្រកាសឡើង តាមស្តេចដាវីឌថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ព្រះទ្រង់មិនគ្រាន់តែបានប្រទានភ្នែក សម្រាប់ឲ្យយើងមើលប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានបង្កើតយើងមក ដើម្បីឲ្យយើងបានឃើញព្រះគ្រីស្ទ នៅថ្ងៃណាមួយ!-Bill Crowder

Read article
ទុក​របស់​នោះ​ចោល​សិន

នៅឆ្នាំបន្ទាប់ពីកូនប្រុសវ័យជំទង់របស់ខ្ញុំ ទទួលបានប័ណ្ណបើកបរ ហើយចាប់ផ្តើមមានកាបូបលុយជាប់តាមខ្លួន មានមនុស្សរើសបានកាបូបលុយរបស់គាត់ជាញឹកញាប់ ហើយក៏បានទូរស័ព្ទមកយើង។ យើងក៏បានដាស់តឿនគាត់ ឲ្យបង្កើនការប្រុងប្រយ័ត្ន មិនត្រូវទុកកាបូបលុយចោលទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះ ការទុកអ្វីមួយចោល មិនមែនជាការអាក្រក់ទេ។ ក្នុងបទគម្ពីរ យ៉ូហាន ជំពូក៤ មានស្រ្តីម្នាក់មកដងទឹកអណ្តូង។ តែបន្ទាប់ពីនាងបានជួបព្រះយេស៊ូវនៅថ្ងៃនោះហើយ គោលបំណងរបស់នាងក៏បានផ្លាស់ប្តូរភ្លាម។ នាងក៏បានទុកក្អមទឹកនាងចោល ប្រញាប់ត្រឡប់ទៅក្រុងវិញ ដើម្បីប្រាប់គេអំពីការអ្វីដែលព្រះយេស៊ូវបានមានបន្ទូលមកនាង(ខ.២៨-២៩)។ ពីដំបូងនាងមកអណ្តូងទឹក ដោយសារនាងត្រូវការទឹក តែបន្ទាប់មក តម្រូវការខាងសាច់ឈាមនេះ មិនសំខាន់ដូចការទៅប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ ដែលនាងបានជួបឡើយ។ លោកពេត្រុស និងអនដ្រេក៏បានធ្វើដូចនេះផងដែរ ពេលដែលព្រះយេស៊ូវបានត្រាស់ហៅពួកគេឲ្យដើរតាមទ្រង់។ ពួកគេបានទុកសំណាញ់ចោល ហើយដើរតាមទ្រង់ (ម៉ាថាយ ៤:១៨-២០)។  ហើយលោកយ៉ាកុប និងលោកយ៉ូហាន ក៏បានទុកចោលសំណាញ់ និងទូករបស់ខ្លួន ហើយលាឪពុករបស់ខ្លួន ពេលដែលព្រះយេស៊ូវត្រាសហៅពួកគេ(ខ.២១-២២)។ កាលណាយើងមានជីវិតថ្មី ដែលដើរតាមព្រះយេស៊ូវគ្រីស្ទហើយ ហើយប្រហែលជាត្រូវទុកចោលនូវអ្វីៗជាច្រើន ដែលរាប់បញ្ចូលទាំងរបស់ដែលមិននាំឲ្យមានការស្កប់ចិត្តស្ថិតស្ថេរផង។ អ្វីៗដែលយើងស្រេកឃ្លានកាលពីមុន មិនអាចប្រៀបផ្ទឹមនឹងជីវិត និង“ទឹកដ៏រស់” ដែលព្រះយេស៊ូវបានប្រទានមកឡើយ។-Cindy Hess Kasper

Read article
អ្នកមិនអាចនៅស្ងៀមបានទេ

ពេលលោកចន លូអ៊ីស(John Lewis) ដែលជាសមាជិកសភាអាមេរិក ក្នុងវ័យ២៣ឆ្នាំ បានចូលរួម ក្នុង“ការដើរដង្ហែរ ទៅកាន់រដ្ឋវ៉ាស៊ីនតុន” ដើម្បីទាមទារសិទ្ធិពលរដ្ឋ ជាប្រវត្តិសាស្រ្ត ក្នុងឆ្នាំ១៩៦៣ ដែលដឹកនាំដោយ លោកបណ្ឌិត ម៉ាទីន លូស័រ ឃីង យេអរ(Dr. Martin Luther King Jr.)។ ប្រហែលកន្លះសតវត្សរ៍ក្រោយមក លោកប៊ីល ម៉ូយ័រ(Bill Moyers) ដែលជាអ្នកកាសែត បានសួរលោកលូអ៊ីសថា គាត់បានប៉ះពាល់ចិត្តយ៉ាងណា ពេលដែលបានឮលោកបណ្ឌិតម៉ាទីន ថ្លែងសន្ទរកថា អំពីក្តីស្រមៃរបស់ខ្លួន។ លោកលូអ៊ីស ក៏បានឆ្លើយតបថា បន្ទាប់ពីគាត់បានឮលោកបណ្ឌិត ម៉ាទីនថ្លែងសន្ទរកថាហើយ    គាត់មិនអាចវិលត្រឡប់ទៅបន្តមានជីវភាពរស់នៅ ជាធម្មតាទៀតឡើយ។ គាត់ត្រូវតែធ្វើអ្វីម្យ៉ាង គាត់ត្រូវតែធ្វើសកម្មភាព ត្រូវតែមានចលនា ត្រូវតែចេញទៅប្រកាសដំណឹងល្អ”។ មានមនុស្សជាច្រើន ដែលបានជួបព្រះយេស៊ូវ ហើយមិនអាចវិលត្រឡប់ទៅមានរស់នៅ ដូចមុនទៀត។ បទគម្ពីរយ៉ូហាន ៧:២៥-៤៦ បានកត់ត្រា អំពីការឆ្លើយតបពីរប្រភេទ ដែលបណ្តាជនមានចំពោះព្រះយេស៊ូវ។  នៅក្នុងបណ្តាមនុស្សនោះ “មានគ្នាច្រើនបានជឿដល់ទ្រង់”(ខ.៣១) ឯពួកផារិស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ…

Read article
ភាពសប្បុរសដ៏ល្បីល្បាញ

បន្ទាប់ពីមានការចុះផ្សាយ ពីអំពើសប្បុរសធម៌ ដែលគេបានធ្វើ នៅក្នុងរថភ្លើងក្រោមដី នាទីក្រុងញូយ៉ក ពត៌មាននេះ ក៏ត្រូវបានគេចែកចាយបន្តគ្នាទូទាំងពិភពលោក។ មានយុវជនម្នាក់ ពាក់អាវយឺតដៃវែងមានគំរបក្បាល បានអង្គុយងោក ហើយក៏បានគេងផ្អែកទៅលើស្មារបស់អ្នកដំណើរម្នាក់ទៀត ដែលមានវ័យចាស់ជាងគាត់។ ពេលនោះ មានមនុស្សម្នាក់ចង់ជួយដាស់យុវជននោះឲ្យភ្ញាក់ តែបុរសដែលមានវ័យចាស់ជាង បាននិយាយខ្សិបៗថា “គាត់ប្រហែលជាអត់ងងុយខ្លាំងហើយ។ ឲ្យគាត់គេងទៀតចុះ។ យើងក៏ធ្លាប់អត់ងងុយដូចគាត់ដែរ”។ បន្ទាប់មក គាត់ក៏បានឲ្យអ្នករួមដំណើរវ័យក្មេងនោះបន្តគេងផ្អែកលើស្មាគាត់ នៅម៉ោងបន្ទាប់ទៀត ហើយគាត់ក្រោកឈរថ្នមៗ ព្រោះដល់កន្លែងដែលគាត់ត្រូវចុះពីរថភ្លើង។ ប៉ុន្តែ នៅមុននោះ  មានអ្នកដំណើរម្នាក់ទៀត បានថតរូបអ្នកទាំងពីរ  មិនឲ្យដឹងខ្លួន ហើយក៏បានចែកផ្សាយនៅតាមបណ្តាញសង្គម ហើយមានគេចែកផ្សាយបន្តល្បីទូទាំងពិភពលោកតែម្តង។ ភាពសប្បុរសរបស់បុរសម្នាក់នោះ  ហាក់ដូចជាបង្ហាញថា  មនុស្សម្នាក់ៗសុទ្ធតែត្រូវការភាពសប្បុរស ដែលឆ្លុះបញ្ចាំងអំពីព្រះទ័យរបស់ព្រះ។ ជាក់ស្តែង ព្រះយេស៊ូវបានបង្ហាញភាពស្រទន់ដូចនេះ   នៅពេលដែលពួកសម្លាញ់របស់ទ្រង់   ព្យាយាមរារាំងកុំឲ្យក្មេងៗរំខានទ្រង់។   ទ្រង់មិនបានបណ្តេញក្មេងៗទាំងនោះចេញទេ ផ្ទុយទៅវិញ ទ្រង់បានលើកក្មេងៗឱប ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង(ម៉ាកុស ១០:១៦)។ ទន្ទឹមនឹងនោះ ទ្រង់បង្រៀនយើងម្នាក់ៗ ឲ្យមានជំនឿលើទ្រង់ ដូចក្មេងតូចៗដែរ(ខ.១៣-១៦)។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងដឹងថា យើងម្នាក់ៗមានសុវត្ថិភាព ពេលយើងនៅក្នុងព្រះវត្តមានទ្រង់។ យើងអាចផ្អែកទៅលើទ្រង់ ទោះជាពេលយើងនៅដឹងខ្លួន ឬកំពុងគេងក្តី។…

Read article
មិនឥតប្រយោជន៍

ថ្ងៃមួយ ពេលដែលរ៉ូបឺត(Robert) កូនប្រុសរបស់ខ្ញុំ កំពុងធ្វើកិច្ចការសាលានៅផ្ទះ គាត់ក៏បានទម្លាក់ខ្មៅដៃចោល ទាំងលាន់មាត់ថា “លំហាត់នេះពិបាកពេក ខ្ញុំធ្វើមិនកើតទេ!” រ៉ូបឺតជាក្មេង ដែលមានអាយុ៩ឆ្នាំ ដែលមានបញ្ហាខួរក្បាល ធ្វើឲ្យគាត់ពិបាករៀនសូត្រ។ ការរៀនអាន សរសេរ និងប្រកបពាក្យ ហាក់ដូចជាមិនអាចឲ្យគាត់ធ្វើបានទេ។ តែយ៉ាងហោចណាស់ យើងទទួលបាននូវដំណោះស្រាយមួយ ដែលតម្រូវឲ្យយើងមានការតស៊ូ។ គឺខ្ញុំ និងភរិយារបស់ខ្ញុំ ត្រូវអនុវត្តនូវការអាន និងប្រកបពាក្យជាមួយគាត់ ជារៀងរាល់ពេលល្ងាច ឲ្យបាន២០នាទី ដោយគ្មានការអាក់ខាន។ ជួនកាល យើងហាក់ដូចជា មិនមានអារម្មណ៍នឿយហត់ មិនចង់អនុវត្តទៀតទេ ហើយមានពេលខ្លះ យើងមានអារម្មណ៍អស់សង្ឃឹម ដោយមិនឃើញមានការរីកចម្រើនអ្វីសោះ។ ប៉ុន្តែ យើងបានប្តេជ្ញាចិត្តថា នឹងជួយបង្រៀនឲ្យគាត់ចេះអាន តាមអាយុរបស់គាត់ និងតាមដានការរីកចម្រើនតាមវ័យរបស់គាត់ បានជាយើងខិតខំតយុទ្ធឥតឈប់ឈរ។ កន្លងបាន២ឆ្នាំកន្លះ គ្រប់ទាំងដំណក់ទឹកភ្នែក និងការតស៊ូរបស់យើង  គឺហាក់ដូចជាមិនឥតប្រយោជន៍ទេ។ រ៉ូបឺតក៏បានចេះអាន និងប្រកបពាក្យ។ ហើយខ្ញុំ និងភរិយារបស់ខ្ញុំក៏រៀនបាននូវការអត់ធ្មត់ផងដែរ។ សាវ័កប៉ុលបានទទួលរងនូវទុក្ខលំបាកគ្រប់បែបយ៉ាង ពេលដែលគាត់ខិតខំមមុលទៅរកគោលដៅ  នៃការផ្សាយដំណឹងល្អ  អំពីព្រះយេស៊ូវ  ដល់អ្នកដែលមិនទាន់បានឮ។  គេបានធ្វើទុក្ខបៀតបៀន វាយដំ និងដាក់គុកគាត់…

Read article
ចេញពីភាពងងឹត

លោកអេសាភជាអ្នកនិពន្ធទំនុកដំកើង ជំពូក ៧៧ ដែលនិយាយ អំពីសេចក្តីទំនួញ។ តើគាត់បានជួបទុក្ខលំបាក និងភាពអស់សង្ឃឹមយ៉ាងណា បានជាគាត់និពន្ធទំនុកនេះឡើង? ប៉ុន្តែ កន្លងមក ខ្ញុំធ្លាប់ឮ ហើយក៏ធ្លាប់មានទំនួញស្រដៀងនឹងគាត់ដែរ។ កាលពីបួនដប់ឆ្នាំមុន ចាប់តាំងពីពេលដែលកូនស្រីរបស់ខ្ញុំលាកចាកលោកទៅ មានមនុស្សជាច្រើនដែលបានជួបការបាត់បង់មនុស្សជាទីស្រឡាញ់ដូចខ្ញុំដែរ បានចែកចាយអំពីអារម្មណ៍ដ៏សែនឈឺចាប់ដល់ខ្ញុំ ដូចបទគម្ពីរទំនុកដំកើង ជំពូក៧៧ ដែលមានដូចជា ការបន្លឺសំឡេងអំពាវនាវដល់ព្រះ(ខ.១), ការប្រទូលដៃឡើងឥតឈប់ឈរ(ខ.២), ការនឹកដល់ព្រះ ពេលមានចិត្តទុរន់ទុរា ទាំងនឹកជញ្ជឹងផង(ខ.៣), ការអត់ទ្រាំនឹងសេចក្តីទុក្ខជាទម្ងន់(ខ.៤), ការឱនក្រាប ទាំងឆ្ងល់ថា តើទ្រង់បានបោះបង់យើងចោលហើយឬ(ខ.៧), ការខ្លាចទ្រង់មិនគោរពតាមព្រះបន្ទូលសន្យា(ខ.៨) ការខ្លាចទ្រង់អស់ក្តីមេត្តា(ខ.៨)។ ប៉ុន្តែ នៅក្នុងខ.១០ អ្វីៗក៏បានប្រែជាល្អប្រសើរឡើងវិញ សម្រាប់លោកអេសាភ ពេលដែលគាត់នឹកចំា អំពីកិច្ចការដ៏អស្ចារ្យដែលទ្រង់បានធ្វើសម្រាប់គាត់។ គាត់បានងាកមកគិត អំពីសេចក្តីស្រឡាញ់របស់ទ្រង់ ទាំងនឹកចាំ អំពីការអ្វីដែលទ្រង់បានធ្វើ ជាពិសេស គឺការអស្ចារ្យដែលទ្រង់បានធ្វើកាលពីដើម ក៏នឹករឭកអំពីភាពធំប្រសើររបស់ទ្រង់ ឫទ្ធានុភាព និងការប្រោសលោះ ដែលទ្រង់បានធ្វើ នៅកណ្តាលទាំងសាសន៍។ ភាពអស់សង្ឃឹមកើតមានជាធម្មតា ក្នុងជីវិតយើង ហើយយើងក៏មិនងាយនឹងទទួលបាននូវដំណោះស្រាយដែរ។ តែពេលដែលយើងកំពុងស្ថិតក្នុងភាពងងឹត យើងគួរនឹកចាំអំពីសិរីល្អ ព្រះចេស្តា អំណាច និងសេចក្តីស្រឡាញ់របស់ទ្រង់…

Read article
អ្នកនិទានរឿង

នៅក្រោយសម័យសង្រ្គាមស៊ីវិលអាមេរិក(ឆ្នាំ១៨៦១ ដល់ ១៨៦៥) លោកលូវ វ៉លលេស(Lew Wallace)  ដែលជាឧត្តមសេនីយនៃរដ្ឋសហព័ន្ធ បានបម្រើការជាអភិបាលនៃទឹកដីញូមិចស៊ីកូ ដែលកាលនោះ ញូមិចស៊ីកូមិនទាន់ក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ ដោយសារគាត់បានធ្វើការនៅទីនោះ គាត់ក៏បានមានទំនាក់ទំនងជាមួយមនុស្សល្បីៗជាច្រើន ក្នុងសង្គមខៅប៊យ បាញ់បោះសេរី ក្នុងតំបន់ខាងលិចនៃសហរដ្ឋអាមេរិក ដែលមានដូចជាលោក ប៊ីលី ដឺ ឃីត(Billy the Kid) និងលោកមេតំរួត ផាត ហ្ការេត(Pat Garrett) ជាដើម។ គឺនៅតំបន់នោះហើយ ដែលលោកវ៉លលេសបាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ប៊េន ហរ : រឿងនិទាន អំពីព្រះគ្រីស្ទ” ដែលអ្នកខ្លះបានហៅសៀវភៅនេះថា “សៀវភៅគ្រីស្ទបរិស័ទ ដែលមានឥទ្ធិពលបំផុត” ក្នុងសតវត្សរ៍ទី១៩។ លោកវលលេសបានធ្វើជាសាក្សី ដែលបានឃើញផលវិបាកដ៏អាក្រក់បំផុត ដែលអំពើបាបមានចំពោះមនុស្សជាតិ ពេលដែលគាត់បានឃើញអំពើហឹង្សាក្នុងសង្រ្គាមស៊ីវិល និងក្នុងសង្គមខោប៊យបាញ់បោះសេរី។  ក្នុងជីវិត និងសៀវភៅដែលលក់ដាច់បំផុតរបស់លោកវលលេស គាត់បានដឹងថា មានតែរឿងដែលនិយាយអំពីព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលមានអំណាចនាំឲ្យមនុស្សទទួលការប្រោះលោះ និងការផ្សះផ្សាឲ្យជានឹងព្រះវិញ។ សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ជីវិតយើងឈានដល់កម្រឹតដែលប្រសើរបំផុត នៅពេលដែលព្រះ “ប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ…

Read article