September

You are here:
ការចាប់ផ្តើមជាថ្មី

ប្រទេសជាច្រើនបានបង្កើតច្បាប់សុខាភិបាល ដែលហាមមិនឲ្យគេយកពូកចាស់ៗ ទៅលក់ ឬប្រើឡើងវិញ ហើយតម្រូវឲ្យបោះចោលដូចសំរាម។ លោកធីម ឃីណាន(Tim Keenan) ក៏បានដោះស្រាយបញ្ហានេះ ហើយសព្វថ្ងៃនេះ មុខជំនួញរបស់គាត់បានជួលមនុស្សជាង១០នាក់ ឲ្យប្រមូលទុកនូវគ្រឿងផ្សំនីមួយៗ របស់ពូកចាស់ៗ ដែលមានដូចជា ដែក ក្រណាត់ និងអេប៉ុង សម្រាប់កែច្នៃឡើងវិញ។ ប៉ុន្តែ រឿងនេះមិនមែនមានតែប៉ុណ្ណេះទេ។ លោកប៊ីល វ៉ូគ្រីន(Bill Vogrin) ដែលជាអ្នកកាសែតបានសរសេរថា “លោកឃីណានយកទៅកែច្នៃគ្រឿងទាំងអស់នោះឡើងវិញ … តែគាត់មានជោគជ័យបំផុត នៅក្នុងការកែច្នៃមនុស្ស”(ដកស្រង់ចេញពីកាសែត ខូឡូរ៉ាដូ ស្ព្រីង)។ លោកឃីណាន បានជួលពួកប្រុសៗ  ដែលចេញពីមន្ទីកែប្រែ  និងអ្នកដែលរស់នៅតាមជញ្ចើមថ្នល់ ឲ្យពួកគេមានការងារធ្វើ និងមានឱកាសជាលើកទីពីរ។ គាត់មានប្រសាសន៍ថា “យើងបានជួលមនុស្ស ដែលគេមិនចង់រាប់រក ឲ្យធ្វើការជាមួយយើង”។ បទគម្ពីរលូកា ៥:១៧-២៦ បាននិយាយ អំពីការដែលព្រះយេស៊ូវបានប្រោសរូបកាយ  និងវិញ្ញាណរបស់ជនពិការម្នាក់។  បន្ទាប់ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានកើតឡើងហើយ លោកលេវីបានឆ្លើយតបការត្រាសហៅរបស់ព្រះយេស៊ូវ ឲ្យដើរតាមព្រះអង្គ ហើយបន្ទាប់មក គាត់ក៏បានអញ្ជើញមិត្តភ័ក្តិរបស់គាត់ដែលជាពួកយកពន្ធដូចគ្នា និងមិត្តភ័ក្តិដទៃទៀត ឲ្យមកជប់លៀង ដើម្បីជាការគោរពដល់ព្រះអម្ចាស់(ខ.២៧-២៩)។ ពេលដែលអ្នកខ្លះបានចោទព្រះយេស៊ូវថា បានសោយអាហារជាមួយពួកអ្នកយកពន្ធ…

Read article
ការឈឺចាប់នីមួយៗ

ក្រុង​អេន​ធើប្រាយ នៃ​រដ្ឋ​អា​ឡាបាម៉ា មាន​វិ​មាន​ដ៏​លេ​ច​ធ្លោ​មួ​យ​ គឺមិ​ន​ខុស​ពី​ក្រុ​ងជា​ច្រើន​ទៀត ​នៅ​ស​ហរ​ដ្ឋអា​​មេ​​រិក​​​។​ តែ​វិមាន​មួយ​នោះ ខុស​ពីវិ​មាន​ដទៃ​ទៀ​ត​។ ​ វិមាន​នោះ​មានរូ​ប​ចម្លា​ក់ ដែល​គេមិ​ន​បា​នឆ្លា​ក់​ឲ្យ​មា​ន​មុខ​ ដូច​ពល​រ​ដ្ឋ​ដ៏ឈា​នមុ​ខ​ណាម្នា​ក់​ទេ​ ​តែ​គេ​បាន​ឆ្លាក់​រូប​សត្វ​ខ្មូ​ត​មួយ​ក្បា​ល ​ដើម្បីឲ្យ​ត​ម្លៃ​ចំពោះ​កិច្ច​ការ​រប​ស់វា​។​ ក្នុងដើ​មទ​ស​វត្សរ៍ឆ្នាំ​១៩០០ សត្វ​ខ្មូត​កប្បាស​បាន​ផ្លា​ស់ទី​ពី​ប្រទេសម៉ិ​ចស៊ី​កូ ចូលតំ​បន់​ខា​ង​ត្បូង​រ​បស់​អា​មេ​រិក។ ក្នុង​រ​យៈពេ​ល​តែពី​រ​បី​ឆ្នាំ ​ពួក​បាន​បំ​ផ្លាញ​ដំ​ណាំក​ប្បាសអ​ស់​ទាំង​ស្រុ​ង​  ដែល​ដំណាំ​នេះជា​ប្រភ​ពចំ​ណូ​លមូ​ល​ដ្ឋាន​របស់​រដ្ឋ​មួយនេះ​។​​ ​   ពេ​ល​នោះ​កសិ​ករ​ទាំ​ង​ឡាយ​គ្មា​ន​ជ​ម្រើ​សអ្វី​ ​ក្រៅពី​ចាប់ផ្តើម​នាំគ្នា​ងា​កម​ក​ដាំស​ណ្តែកដី​វិ​ញ​។ ដំ​ណាំ​សណ្តែ​កដី​ក៏​បា​ន​ធ្វើ​ឲ្យ​ពួកគេ​មាន​ភា​ពស​ម្បូរសប្បា​យ​ជាង​មុ​ន​ ហើយ​​ពួក​គេ​បា​ន​ពឹ​ង​ផ្អែកលើដំ​ណាំនេះ​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ បានជា​ពួ​ក​គេឲ្យ​តម្លៃ​ស​ត្វខ្នូត ដែល​បាន​បង្ខំ​ឲ្យ​ពួក​គេ​ងាក​ម​កដាំ​ដំណាំស​ណ្តែក​ដី​។ សត្វខ្មូ​ត​នោះ​ គឺមិ​ន​ខុ​សពី​ប​ញ្ហា​ដែល​បា​ន​ចូល​ក្នុ​ង​ជីវិ​ត​របស់យើង ហើយ​បំផ្លា​ញ​កិច្ច​កា​រដែ​ល​យើ​ងបា​ន​ខិ​តខំ​ធ្វើ​ ​យ៉ាង​លំបាក។​ ពេលនោះ​ លទ្ធផ​ល​ដែល​យើ​ងទ​ទួល​គឺ​ភាព​ហិ​នហោ​ច​ ដែល​ជួនកាល​វា​ជា​ភាព​ហិ​នហោ​ច​  ផ្នែ​ក​ហិរ​ញ្ញ​វ​ត្ថុ  ផ្លូវ​អា​រម្មណ៍  ឬ​ផ្លូវ​​កាយ ដែល​គួរ​ឲ្យ​ខ្លា​ច​។ ទីបញ្ច​ប់ហា​ក់ដូ​ចជាម​ក​ដល់​ហើយ។ ប៉ុន្តែ អ្នក​ក្រុង​អេធើប្រាយ​រៀន​សូត្រ​បាន​ថា​ ការ​បាត់​ប​ង់រ​ប​ស់​ចាស់​ ជា​ឱ​កាស​ស​ម្រាប់​រ​ក​ឃើញ​រ​ប​ស់​ថ្មី​។ ព្រះ​ទ្រង់​អាច​ប្រើទុ​ក្ខ​លំបា​ក ដើម្បី​ឲ្យយើ​ង​លះប​ង់​ទំលា​ប់អា​ក្រ​ក់ ឬ​ដើម្បីឲ្យ​ប្រែ​ចិ​ត្ត​ជាថ្មី​។​​ ម្យ៉ាងទៀត ព្រះ​អង្គ​បា​ន​ប្រើ​បន្លាឲ្យ​ធ្វើ​ទុ​កក្នុ​ងសាច់​សា​វ័ក​ប៉ុ​ល ដើម្បីប​ង្រៀ​ន​គាត់​អំ​ពី​ព្រះ​គុណ​ព្រះអ​ង្គ​(២កូរិនថូស ១២:៧-៩)។ យើង​មិន​ត្រូ​វ​ព្យាយា​មរ​ក្សា​ទុ​កនូ​វទំ​លា​ប់​ចា​ស់ ដែ​ល​មិន​មា​នប្រ​សិ​ទ្ធិភា​ព​នោះ​ឡើ​យ ផ្ទុយ​ទៅ​វិញ យើង​អា​ចចា​ត់ប្រើ​ទុក្ខ​លំបា​ក​នី​មួ​យៗ​ ជា​ឱកាស​ស​ម្រាប់​ឲ្យ​ព្រះ​ជួយ​…

Read article
ព្រះគុណអស្ចារ្យ

ពីដំបូងឡើ​យ គេ​បាន​ប​ង្ខំ​លោក​ចន ញូតុន(John Newton) ឲ្យចូ​លប​ម្រើ​​ក្នុ​ង​ជួរទ័ព​ជើង​ទឹ​ក របស់​ចក្រ​ភ​ព​អង់​គ្លេ​ស តែក្រោ​យម​ក គេ​ក៏បា​ន​ប​ណ្តេញ​គា​ត់ចេ​ញ ដោយសា​រ​គាត់​មិន​​គោរព​ថ្នាក់លើ​ ហើយ​គាត់​ក៏​បាន​ងា​ក​ទៅរ​កអា​ជីព​ជាអ្ន​កជួ​ញដូ​រទា​សករ។ គេល្បី​ថា​ គាត់​ពូ​កែជេ​រ​ប្រទេចអ្នកដ​ទៃ ហើយពោ​ល​ពា​ក្យប្រ​មា​ថ​ព្រះ ​ពេល​ដែល​គា​ត់កំ​ពុ​ងធ្វើ​កា​រនៅ​លើទូក​ដឹកទា​សករ នៅ​សម័យ​ជួញ​ដូ​រទា​សក​រ កាត់​មហា​សមុទ្រ​អាត្ល​ង់​ទិច​ យ៉ាង​សាហាវ​ព្រៃ​ផ្សៃ។​ ​ទីបំ​ផុត គាត់​ក៏​បាន​ខិត​ខំ​ធ្វើការ​រហូ​ត​ក្លាយ​ជាកា​ពីទែន។ ក្រោយ​​មក ក្នុង​ការ​ធ្វើ​ដំណើរតា​ម​មហា​សុ​ទ្រ គាត់​ក៏បា​ន​ប្រែ​ចិត្ត​ជឿព្រះ ហើយ​ក៏បា​ន​ងា​ក​ទៅរ​ក​ផ្លូវ​នៃ​ព្រះ​គុ​ណព្រះ​វិ​ញ។​ គាត់​តែង​តែ​មាន​អា​រម្ម​ណ៍ថា​ ខ្លួ​នមិ​ន​សក្តិស​ម​នឹង​ទទួល​សេចក្តី​សង្រ្គោះ ក្នុង​ជីវិត​ថ្មី​ទេ។ តែ​ក្រោយ​មក គាត់​ក៏បា​ន​ក្លាយ​ជា​អ្ន​កផ្សា​យដំ​ណឹង​ល្អ​ឈាន​មុខ​​ម្នា​ក់ ហើយ​ទីបំ​ផុ​តក៏​បា​ន​ដឹក​នាំ​ច​លនាល​ប់​បំបាត់​ការជួញដូ​រ​ទា​ស​ករ​។ លោកញូ​តុន​ក៏​បា​ន​ចូរ​រដ្ឋ​ស​ភា​របស់​ចក្រ​ភព​អង់គ្លេ​ស ដោយធ្វើ​ជាសា​ក្សីនៃ​ភា​ពសា​ហាវ​ព្រៃផ្សៃ​ និង​ភាព​អសីលធម៌​នៃកា​រជួ​ញដូ​រ​ទា​សករ។ ម្យ៉ាងទៀ​ត ​គា​ត់បា​ន​និព​ន្ធចម្រៀង​ទំ​នុក​ដំកើង​ដ៏ល្បីល្បា​ញមួ​យ​ប​ទ ដែល​មាន​ចំ​ណង​ជើ​​ង​ថា “ព្រះគុ​ណអ​ស្ចារ្យ”។ ក្នុ​ង​ប​ទច​ម្រៀ​ង​នេះ លោក​ញូតុ​នបា​ន​រៀប​រាប់​ថា​ ការ​ល្អដែ​លមានក្នុង​ជី​វិត​គាត់ គឺសុទ្ធ​តែកើ​តឡើ​ង​ពីកិ​ច្ច​កា​រនៃ​ព្រះគុ​ណ​ព្រះ។​​ ជីវិ​តរ​បស់​គា​ត់បា​ន​ផ្លាស់​ប្រែ​ ដោ​យសារ​ព្រះ​គុណ​ព្រះ គឺ​មិន​ខុស​ពីវិវ​បុរ​សក្នុ​ងព្រះ​គម្ពី​រ  ដែល​មាន​ដូ​ចជា​​ស្តេច​ដាវីឌ​(ដែលធ្លាប់សម្លាប់គេ និង​ជា​ម​នុស្សកំ​ផិត)  សាវ័ក​​ពេត្រុស​(ដែលជា​ម​នុស្ស​កំ​សាក​ដែលធ្លាប់​​រ​ត់ចោ​ល​ព្រះយេ​ស៊ូវ) និង​សាវ័​កប៉ុ​ល​(​ដែល​ធ្លាប់​ធ្វើ​ជា​អ្នកបៀត​បៀន​គ្រីស្ទប​រិ​ស័ទ)។ ព្រះគុ​ណ​អស្ចា​រ្យ​ដែល​គា​ត់​បាន​ទ​ទួល ​គឺមា​ន​សម្រា​ប់​មនុ​ស្ស​គ្រប់​គ្នា​ ដែល​ប្រែ​ចិត្ត​ទទួល​ជឿព្រះ ដ្បិត “យើង​​បាន​​​សេច​ក្តី​​ប្រោ​ស​​លោះ​​នៅ​​ក្នុង​​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់”(អេភេសូរ…

Read article
ការជួបជុំនៅគ្រាចុងក្រោយ

ខ្ញុំមិន​ដែលភ្លេច​ពេ​ល​ដែ​លខ្ញុំនៅ​អ​ង្គុយ​កំដ​រ ក្បែរ​​គ្រែ​គេង​រ​បស់ឪ​ពុ​ក​ខ្ញុំ​ ដែល​កាលនោះ​ គាត់​អាច​ចំណាយ​ពេល​ជា​មួ​យ​យើ​ង តែ​ពីរ​បី​ថ្ងៃ​ទៀ​ត​ប៉ុ​ណ្ណោះ​ មុន​ពេល​គាត់​លា​ចា​ក​លោក​ ទៅ​នៅជា​មួយ​ព្រះ​អ​ស់ក​ល្ប​ជានិ​ច្ច។ ការលា​ចា​ក​លោក​រ​បស់​គាត់​​ នៅ​តែ​ប​ន្ត​ដក់​​ជាប់​ក្នុ​ង​ចិ​ត្ត​ខ្ញុំយ៉ា​ង​ខ្លាំង រហូតមក​ដ​ល់​ស​ព្វ​ថ្ងៃ​នេះ​។ ឪពុក​រប​ស់ខ្ញុំ​ ​តែងតែ​ត្រៀ​មខ្លួ​ន​ជួយ​ខ្ញុំជា​និ​ច្ច​។ ខ្ញុំអា​ចទូ​រស័ព្ទទៅ​គាត់ ​ពេលណា​ខ្ញុំត្រូ​វកា​រកា​រ​ប្រឹក្សា​យោ​បល។ ខ្ញុំនៅ​ចាំយ៉ា​ង​ច្បាស់​ ថ្ងៃ​ដែល​យើ​ង​បា​ន​ទៅ​ស្ទូច​ត្រី​ជា​មួយ​គ្នាប​ណ្តើរ ជជែក​គ្នាប​ណ្តើរ​អំពី​ព្រះ និងព្រះ​គម្ពី​រ ហើយខ្ញុំបា​ន​ទ​ទូ​ច​ឲ្យ​គាត់​និយា​យ​អំពី​​រឿង​ដ៏​សប្បាយ​រី​ករា​យ​រ​ប​ស់​គាត់​ កា​ល​ពី​ក្មេ​ង នៅក្នុ​ង​ក​សិដ្ឋា​ន​។ ប៉ុន្តែ ​ពេលដែ​ល​ឪពុ​ក​រប​ស់​ខ្ញុំផុ​ត​ដ​ង្ហើម ខ្ញុំ​ក៏​បាន​ដឹ​ង​ថា​ សេចក្តី​ស្លាប់​គឺ​​ជា​ការ​បញ្ច​ប់​ជីវិ​ត​លើផែ​នដី​ ហើយ​យើង​មិ​នអា​ចធ្វើ​ឲ្យ​អ្ន​ក​ស្លា​ប់ត្រ​ឡប់​មកវិ​ញបា​ន​ឡើ​យ។ ពេល​នោះ ​ខ្ញុំមា​ន​អា​រ្មណ៍​ថា​ ចិត្ត​រប​ស់​ខ្ញុំ​មាន​ចន្លោះប្រ​ហោង​ដ៏​ធំ​។ ប៉ុន្តែ សូម្បី​តែនៅ​ក្នុ​ង​ពេ​ល​ដែ​ល​មា​ន​ការ​បា​ត់​ប​ង់ និង​ការ​សោកសង្រេង​ដូច​នេះ​ក៏​ដោយ​ ក៏ព្រះ​ប​ន្ទូល​ព្រះ​នៅតែ​លើ​ក​ទឹក​​ចិត្តខ្ញុំ។ សាវ័ក​ប៉ុ​លបា​ន​ប​ង្រៀន​យើ​ងថា​ ​ពេលព្រះ​អម្ចា​ស់​យេ​ស៊ូវ​យាង​មកវិញ ​អ្នក​ដែ​លបា​ន​ស្លា​ប់​ក្នុង​ព្រះគ្រី​ស្ទ​មុន​ពេ​ល​នោះ​ នឹង​បាន​រស់​ឡើង​វិញ​ជា​មុ​នប​ង្អ​ស់ “រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។ នោះ​​ជា​ការជួ​បជុំគ្នា   ដែលខ្ញុំ​កំ​ពុង​ទ​ន្ទឹ​ង​រង់​ចាំ​!  ពេលនោះ​  ខ្ញុំមិ​ន​គ្រា​ន់តែ​បា​នជួ​ប​ជុំជាមួ​យ​ឪ​ពុក​រ​ប​ស់ខ្ញុំ​ប៉ុ​ណ្ណោះ​ទេ តែថែ​មទាំ​ង​បាន​នៅ​ជា​មួ​យព្រះ​អ​ម្ចា​ស់​ជារៀ​ង​រ​ហូត។ លោក​ស៊ីអេស លូអ៊ីស(C. S. Lewis) បាន​មាន​ប្រ​សាសន៍​ថា “​គ្រីស្ទ​ប​រិស័​ទ​មិ​នបែ​​កគ្នា​ជារៀងរ​ហូត​ទេ”។…

Read article
សារៈសំខាន់នៃការទុកចិត្ត

មាន​ព​ត៌មា​ន​មួ​យ បានផ្សា​យ​ចេ​ញ​ពី​ប្រទេសអូ​ស្រា្តលីថា​ ​អ្នកស្រី​ប៉ាស្កាល់ ហូណូរេ(Pascale Honore) ជា​ស្ត្រីពិ​ការ​​ជើង ដែលបា​ន​អ​ង្គុយ​នៅ​លើ​កៅអី​រុញអ​ស់​១៨​​ឆ្នាំ តែក្រោយ​ម​ក គាត់​ក៏បា​ន​ជិះ​ស្គីលើ​ទឹក​រល​ក។ តើគា​ត់អា​ច​ជិះស្គីលើ​ទឹ​ករ​លក​ដោយ​រ​បៀប​​ណា? តាម​ពិត លោកថា​យ ស្វន(Ty Swan) ដែលជា​កីឡា​ក​រជិះ​ស្គី​លើទឹ​ក​រលកវ័​យក្មេ​ង​ បាន​ប្រើ​ស្កុត​រុំ​ខ្លួន​អ្នកស្រី​ប៉ាស្កាល់ ជាប់​ពីក្រោ​យ​ខ្ន​ង​គាត់។ ពេល​​លោក​ថា​យ​អាច​ទប់​លំនឹ​ងបា​ន​ល្អហើ​យ គាត់​ក៏​បាន​អុំ​បន្ទះ​ក្តា​​ចូល​ស​មុទ្រ​ ​ទៅរ​ក​ទឹក​រ​លក​ធំៗ​ ​ហើយអ្ន​កស្រី​ប៉ាស្កាល់ក៏​បា​នទ​ទួល​បទ​ពិសោធន៍​នៃ​ភាព​រំភើ​ប​រីក​រា​យ នៃកា​​រជិះ​​ស្គី​លើ​ទឹករ​លក។ ការ​នេះ​​តម្រូវ​ឲ្យ​អ្នក​ស្រីប៉ាស្កាល់​​ មាន​កា​រទុ​ក​ចិ​ត្តលើ​លោ​កថា​យ​ខ្លាំង​ណា​ស់ ព្រោះ​មាន​ប​ញ្ហា​ជា​ច្រើ​នអា​ច​កើ​តឡើ​ង​។ តែ​ទំនុក​ចិត្ត​ដែ​ល​នា​ង​មាន​ចំពោះ​លោ​ក​ថាយ គឺ​ល្មម​នឹ​ង​ឲ្យ​គាត់​អា​ច​អ​រស​ប្បាយ​​នឹង​ក្តី​ស្រមៃដែ​ល​ក្លាយ​ជាកា​រ​ពិត​ ទោះ​បី​ជា​មាន​គ្រោះថ្នា​ក់​ក៏ដោ​​យ។ ការ​រស់​នៅ​រ​បស់​អ្ន​ក​ដើរ​តា​ម​ព្រះគ្រី​ស្ទ​ មានល​ក្ខ​ណៈដូ​ច​នេះ​​ផងដែ​រ​។ យើងកំ​ពុ​ង​រស់​នៅ​ក្នុ​ងពិ​ភពលោ​កដ៏​គ្រោះ​ថ្នាក់​ ​ដែល​មាន​ពេញទៅ​ដោ​យ​ឧប​ស័​គ្គដែ​ល​យើង​មិ​ន​អាច​ដឹ​ង​មុ​ន និង​មា​ន​គ្រោះ​ថ្នាក់ដែល​មើ​ល​មិនឃើ​ញ។ ប៉ុន្តែ យើង​មាន​ក្តី​អំ​ណរ ព្រោះ​យើង​ដឹ​ង​ថា មាន​ព្រះមួ​យអ​ង្គ ដែល​អាច​ព​រ​យើង ឆ្លង​កាត់​រលាក​នៃជីវិ​ត​ដែល​បោកប​ក់​ខ្លាំ​ង   ហើយ​គំរាម​កំហែង​យើ​ង​។   គឺដូ​ចដែ​ល​អ្ន​ក​និព​ន្ធ​ទំ​នុក​​ដំកើង​បាន​មាន​ប្រសាស​ន៍​ថា ​“នោះ​អ​ស់​​អ្នក​ដែល​​ពឹង​ដល់​ទ្រង់ គេ​នឹ​ង​​រីករាយ​ឡើង គេ​នឹង​ច្រៀង​ដោយ​អំណរ​ជានិច្ច ពី​ព្រោះ​ទ្រង់​តែងការពារ​គេ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះនាម​ទ្រង់ នឹង​បាន​ត្រេកអរ ដោយសារ​ទ្រង់”(ទំនុកដំកើង ៥:១១)។ ក្នុង​ការ​រ​ស់​នៅ ​ដែល​មាន​គ្រោះថ្នា​ក់ ​និង​ឧប​ស័គ្គ​ជា​ច្រើ​ន យើងអា​ច​ស្គាល់​ក្តី​អំ​ណរ ដែល​កើត​ចេញពី​កា​រទុ​ក​ចិ​ត្ត​លើព្រះ​។​ ព្រះអង្គ​មា​នក​ម្លាំ​ង…

Read article
ការនិយាយតិច

ជាច្រើន​ឆ្នាំក​ន្ល​ង​ទៅ​ មាន​អ្ន​កនិ​ព​ន្ធ​អ​នាមិកម្នា​ក់​ បាន​និព​ន្ធ​បទ​កំ​ណា​ព្យ​ខ្លីមួ​យ​ប​ទ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​វា​ស់​វែង​ពា​ក្យ​ស​ម្តី​រ​បស់​យើ​ង​។ ក្នុងប​ទ​កំ​ណាព្យ​នោះ​ ​គាត់បា​ន​សរសេរ​ថា “តាម​សត្វ​ទីទុ​យក​ញ្ចាស់​ដ៏​ឆ្លាត​វ័យ​មួ​យក្បា​ល​ ទំ​នៅ​លើដើ​ម​ឈើ​ធំមួយ​ដើម។ កាលវា​ឃើ​ញ​អ្វី​ៗនៅជុំ​វិញ​វា​កាន់​តែ​ច្រើ​ន​ វាក៏​និយា​យ​កាន់​តែ​តិ​ច​។ ពេល​វានិ​យា​យកាន់​តែ​តិ​ច នោះវា​ក៏​ស្តាប់​ឮ​កាន់​តែច្រើ​ន​។ ហេតុ​អ្វី​បាន​ជា​យើ​ង​រាល់​គ្នា​ ​មិន​អាច​និ​យាយ​ឲ្យ​កាន់​តែ​តិ​ច​ ដូច​សត្វ​ទី​ទុយ​កញ្ចាស់​ដ៏ឆ្លាត​វ័យ​នោះ​? ប្រាជ្ញាមា​​​នទំ​​នា​ក់​ទំ​ន​ង ​ជា​មួយ​នឹ​ង​ការ​កំណត់​ពាក្យ​ស​ម្តីរបស់យើង។ គឺដូ​ចដែ​ល​ប​ទ​គម្ពី​រ​សុភាសិត ១០:១៩ បាន​ចែង​ថា​ “អ្នក​ណា​ដែ​ល​​និយាយ​​ច្រើន នោះ​មិន​ខាន​​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា”​។ មនុស្ស​មាន​ប្រាជ្ញា​មា​នការ​ប្រុង​ប្រ​យ័​ត្ន ចំពោះ​ការ​អ្វី​​ដែល​ខ្លួន​និយាយ និង​ដឹង​ថា ខ្លួន​ត្រូវ​និ​យាយ​ច្រើ​នប៉ុ​ណ្ណា​ ក្នុង​ស្ថានភា​ព​ណា​មួយ។  យើងត្រូ​វ​ទប់​ពា​ក្យ​សម្តី​រប​ស់​យើ​ង ពេលដែ​ល​យើ​ងមា​ន​កំហឹ​ង។​ សាវ័កយ៉ា​កុ​ប​បាន​លើក​ទឹក​ចិត្ត​ប​ង​ប្អូន​រួ​ម​ជំនឿ​រប​ស់គា​ត់​ថា​ ​“បង​ប្អូ​ន​ស្ងួ​នភ្ងា​​អើ​យ ចូរ​​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ”(យ៉ាកុប ១:១៩)។ ការគ្រ​ប់​គ្រ​ងពា​ក្យ​ស​ម្តីរ​ប​ស់​យើង​ ​ក៏​អាច​បង្ហាញ​នូវ​កា​រ​កោត​ខ្លា​ច​ព្រះផ​ង​ដែរ​។​ ​គឺ​ដូច​ដែ​លសេ្ត​ច​សាឡូម៉ូន​បាន​មា​នប​ន្ទូល​ថា​ “កុំ​​ឲ្យ​​ចិត្ត​ឯង​រហ័ស​ពេក ក៏​កុំ​ឲ្យ​មាត់​ឯង​ពោល​ឥត​បើ​គិត​នៅ​ចំពោះ​ព្រះ​ឡើយ ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​ឯង​នៅ​ផែនដី​ទេ ដូច្នេះ ត្រូវ​ឲ្យ​ឯង​មាន​សំដី​តិច​វិញ”(សាស្តា ៥:២)។ ពេល​ដែល​អ្នក​ដទៃ​កំពុងកា​ន់​ទុក្ខ​ យើង​អាច​នៅ​កំដរ​ពួក​គេ ​ដោយមិ​ន​និយា​យអ្វី​ក៏​បាន ដែល​នោះក៏​អា​ច​ជាកា​រ​បង្ហាញ​ចេញ​នូវ​ការអា​ណឹត​អាសូរ​ចំពោះ​គេ​ផង​ដែរ​​។​ ជាក់​ស្តែង​ពេល​ដែ​ល​លោក​យ៉ូប​កំពុ​ង​កាន់​ទុ​ក្ខ ​មិត្ត​ភ័ក្តិរបស់គាត់ បានមក​​​អ​ង្គុយ​​​នៅ​​ដី ជា​មួយ​នឹង​លោក​អស់​៧​យប់​៧​ថ្ងៃ…

Read article
ភាសានៃសម្លេងហួច

កោះអន ឡា ហ្គោមេរ៉ា​ស្ថិត​ក្នុ​ងចំ​ណោ​ម​កោះដែ​ល​តូចជា​ង​គេ​ ក្នុង​ប្រជុំ​កោះខា​ណារី ​ដែលឈ្មោះ​នៃ​ប្រជុំ​កោះនេះ​​ គឺដូ​ច​ឈ្មោះរប​ស់​សត្វ​ចា​ប​ មាន​សម្លេង​យំ​យ៉ាង​ពិរោះ​។ កោះ​អន ឡា ហ្គោមេរ៉ាមា​នជ្រោះ​ជ្រៅ​ ​ហើយ​ចោ​ទ ​បាន​ជា​ពេល​ដែល​ក្មេ​ង​ៗ​ដែ​លជា​សិស្ស​សាលា និ​ង​ភ្ញៀវទេ​សច​រ​ណ៍ទាំ​ង​ឡាយ​​បានទៅ​លេ​ងទី​នោះ​ ពួក​គេ​បានរៀន​អំ​ពី​កា​រ​ទំនាក់​ទំនង​ចម្ងាយ​ឆ្ងាយ​ពី​គ្នា​ដល់​ទៅ​៣គីឡូម៉ែ​ត្រ ដោយ​ប្រើស​ម្លេង​ហួ​ច។​ មាន​អ្នក​គង្វាល​ចៀ​មម្នា​ក់ បានប្រើសម្លេ​ងហួ​ច  បែ​បភាសា​បុរា​ណនេះ​  ដើម្បី​ហៅហ្វូ​ងចៀ​ម​របស់​គាត់។ គាត់​មាន​ប្រសាសន៍​ថា ​“ហ្វូង​ចៀម​ខ្ញុំដឹ​ង​ថា ​នោះជា​ស​ម្លេងហួ​ច​រប​ស់​ខ្ញុំ​ ពេល​ដែល​ពួ​ក​វា​ស្គាល់​សម្លេង​ខ្ញុំ”។​ ព្រះ​គម្ពី​រ​ក៏​បា​នចែ​ង​ អំពី​កា​រប្រើ​ស​ម្លេងហួ​ចផ​ង​ដែរ ដែល​ក្នុង​នោះ មាន​ប​ទ​គ​ម្ពីរ​ដែ​លរៀ​ប​រាប់​ថា ​ព្រះទ្រ​ង់ជា​អ្ន​កគ​ង្វាល​ដែល​ប្រើ​សម្លេច​ហួច ដើម្បី​ហៅ​ចៀម​របស់​ទ្រ​ង់។​ បទ​គម្ពី​រ​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ពេល​មួ​យ​ ដែល​ព្រះ​ទ្រ​ង់​នឹ​ង​ហួ​ច ដើម្បីហៅរា​ស្រ្ត​របស់​ទ្រង់ដែ​លបា​ន​ខ្ចា​ត់ខ្ចា​យ ហើយកំ​ពុង​ដើ​រ​វង្វេ​ង ឲ្យ​វិល​ត្រ​ឡប់​មក​ឯ​ព្រះ​អង្គ​វិញ​(​សាការី ១០:៨)។ ជា​ច្រើន​ឆ្នាំ​ក្រោ​យ​មក​ ព្រះយេ​ស៊ូវ​ក៏​បានមា​ន​ប​ន្ទូ​លថា​ “ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ”(យ៉ូហាន ១០:២៧)។ សត្វ​ចៀម​មិ​ន​ចេះ​ភា​សានិ​យាយ​រ​បស់​ម​នុ​ស្ស​ទេ ​ប៉ុន្តែ ពួក​វា​អាចស្គា​ល់​សម្លេ​ង​រប​ស់អ្ន​ក​គ​ង្វា​ល ដែល​ដឹ​ក​នាំពួ​ក​វា​។ សម្លេង​បន្លំ និង​សម្លេង​រំខាន ក្នុង​លោកិយ​នេះ នៅ​តែព្យា​យា​មធ្វើ​ឲ្យ​យើងបែ​ក​អារម្មណ៍​ចេញ​ពី​សម្លេង​ដ៏​ពិត​របស់​ព្រះ​(សាការី ១០:២)។ តែ​ព្រះទ្រ​ង់តែ​ងតែ​មា​នវិ​ធីដឹក​នាំ​យើ​ង ​ដោយមិ​នបាច់​​ប្រើ​ព្រះប​ន្ទូលក៏បាន។  ព្រះអង្គ​អាច​ប្រើ​ព្រឹត្ត​ការណ៍  ដែលដា​ស់តឿ​ន…

Read article
ភាពបន្ទាន់នៃវិញ្ញាណ

កាល​ពី​ខែ​មិនា ឆ្នាំ​២០១១ មាន​រលក​យ​ក្សស៊ូ​ណាមិ បាន​វាយ​ប្រហារ​មក​លើ​ប្រទេស​ជប៉ុន ​ឆក់​យក់​ជីវិ​ត​ម​នុស្ស ជិត​១​ម៉ឺ​ន ៦ពា​ន់​នាក់ ពេលដែ​ល​វាបំ​ផ្លិច​បំផ្លាញ​ក្រុង និង​ភូមិ​ទាំង​ឡាយ នៅតា​ម​មាត់​ស​មុ​ទ្រ។ អ្នកស្រី​​ក្រេតធែល អឺលីជ(Gretel Erlich) ដែលជា​អ្ន​ក​និ​ពន្ធ និ​ង​កវី​កំណាព្យ​បាន​ធ្វើ​​ដំណើរ​មក​កាន់​ប្រទេ​ស​ជប៉ុ​ន ដើម្បី​មើល  និង​កត់​ត្រា​អំ​ពីវិនាស​កម្ម​​នោះ។​  ​នា​ង​បា​ន​​ធ្វើ​សេ​ចក្តី​រាយការ​ណ៍ព​ត៌​មា​ន អំពីអ្វីដែលនាងបានឃើញហើយ តែនៅតែ​មា​នអា​រ​ម្មណ៍​ថា​មិ​ន​គ្រ​ប់​គ្រាន់​ បា​នជា​នា​ង​និ​ពន្ធ​កំណាព្យ​មួយ​ប​ទ អំពី​រឿង​​នោះ។ ក្នុងកា​រសម្ភាស ក្នុងកា​រផ្សា​យ​ព​ត៌​មាន​របស់ទូ​រ​ទស្ស​ន៍ប៉ុ​ស្ទភីប៊ីអេស គាត់បា​ន​មា​​នប្រ​សា​សន៍ថា​ ​“លោក​វីលាម ស្តាហ្វ៊ត(William Stafford) ជាមិ​ត្ត​ចាស់​រ​ប​ស់ខ្ញុំ​ និង​ជាក​វីកំ​ណាព្យ ដែល​បាន​លាចាក​លោក​ហើ​យ គាត់​បាន​មា​ន​ប្រ​សាសន៍​ថា កំណាព្យ​ជា​ភាព​បន្ទាន់​នៃវិ​ញ្ញា​ណ”​។​ យ៉ាង​ណាមិ​ញ​ ​យើង​ស​ង្កេត​ឃើ​ញ​ថា​ ព្រះ​គ​ម្ពី​រទាំ​ងមូ​ល​បាន​ប្រើប​ទកំ​ណា​ព្យ​ជា​ច្រើ​ន ដើម្បី​បង្ហា​ញ​អំ​ពីអា​រម្មណ៍​ដ៏​ជ្រាល​​ជ្រៅ ​ដែលរា​ប់​ចាប់​ពី​​ការសរសើរ​ដំកើងដ៏មា​ន​អំ​ណរ រហូត​ដល់​ការ​បាត់​បង់​ដ៏​ឈឺចា​ប់​។ ពេល​ស្តេច​សូ​ល និង​ព្រះ​បុត្រា​ទ្រ​ង់​សុ​គ​ត ក្នុង​សង្រ្គា​ម ដាវីឌមាន​​សេចក្តី​ទុក្ខជាពន់ពេក​(២​សាំយ៉ូអែល ១:១-១២)។ ស្តេច​ដាវីឌ​​បា​នប​ង្ហា​ញ​ពី​ជម្រៅ​នៃ​វិ​ញ្ញាណរ​បស់​ទ្រ​ង់​ ក្នុង​បទ​កំណាព្យ ដែល​ទ្រង់​បា​នដា​ក់​ចំ​ណង​​ជើង​​ថា​ “បទ​ចម្រៀ​ង​នៃ​ធ្នូស​ង្រ្គា​ម” គឺដូ​ចដែ​ល​មា​នសេ​ចក្តី​ចែងថា​ “សូល និង​​យ៉ូណាថាន ជា​ទី​​គួ​រ​​ស្រឡាញ់ គួរ​រីករាយ​ណាស់​ពី​កាល​នៅ​រស់ ហើយ​កាល​ទ្រង់​សុគត នោះ​ក៏​មិន​ឃ្លាត​ពី​គ្នា​ដែរ…

Read article
ការដាស់តឿនម្តងហើយម្តងទៀត

នៅស្រុកចិ​ន​ កាល​ពីស​ម័​យបុរា​ណ ​មានពួ​ក​អ្ន​កយា​មភូ​មិ​ដើរវាយ​ឃ្មោះប​ណ្តើរ ស្រែក​ប្រកាស​បណ្តើរ ម្តង​ហើយ​ម្ត​ង​ទៀត​ថា​ “អាកាសធាតុ​រាំ​ងស្ងួ​ត ប្រយ័ត្នភ្លើ​ងទៀ​ន។ អាកាសធា​តុ​រាំង​ស្ងួ​ត ប្រយ័ត្ន​ភ្លើង​ទៀ​ន​”។ ហេតុ​អ្វីបា​ន​ជា​គា​ត់​ប្រកា​សច្រំ​ដែល​ៗ​នៅពេ​ល​យប់​ដូច​នេះ? គឺដើ​ម្បី​ជួយ​ដា​ស់តឿ​ន​ ប្រជាជ​ន​ឲ្យ​មា​ន​ការ​ប្រុ​ង​ប្រ​យ័ត្ន កុំឲ្យ​មា​ន​ភ្លើ​ងឆេះ​ផ្ទះ​ ​ដែលនាំ​ឲ្យ​​មាន​ការ​បា​ត់ប​ង់​ទ្រ​ព្យស​ម្បត្តិ និង​គ្រោះថ្នា​ក់។​ ការ​ប្រកា​សដាស់​តឿ​នម្ត​ង​ហើយ​ម្ត​ងទៀ​ត​ ​អាចធ្វើ​ឲ្យ​រំខា​ន តែ​វាពិ​ត​ជា​មា​ន​តម្លៃ​ណាស់​។ ជា​ការពិ​ត​ណាស់​ សាវ័ក​ប៉ុល​ដឹ​ង​ថា​ ការ​ដាស់​តឿ​ន​ច្រំដែ​ល​ៗ​ មា​ន​សារៈ​សំខា​ន់ណា​ស់ បាន​ជា​គា​ត់​ធ្វើ​ការ​ដា​ស់​តឿ​នជា​ច្រើ​នដង ក្នុង​សំបុត្រ​ដែល​គា​ត់​ស​រសេរ​ផ្ញើទៅ​កាន់ពួ​ក​ជំនុំនៅ​ក្រុង​​កាឡា​ទី។ ប៉ុន្តែ ការ​ដាស់​តឿ​ន​រ​បស់​គា​ត់ មាន​តម្លៃ​លើ​ស​ការ​ដា​ស់តឿ​ន របស់​អ្នក​យាម​ភូមិ​ នៅក្នុ​ង​ស្រុកចិ​នស​ម័យបុ​រាណ​រាប់លា​នដ​ង។ សាវ័ក​ប៉ុល​បានដា​ស់​តឿន​ពួ​ក​គេ​ កុំ​ឲ្យស្តា​ប់​ ឬជឿ​ន​រណាម្នា​ក់ឡើ​យ​ សូម្បី​តែ​ពួក​ទេវ​តា​ដែល​ម​ក​ពី​ស្ថានសួ​គ៌ក៏​ដោ​យ បើសិ​នជា​ពួ​កគេ​ផ្សាយ “ដំណឹង​ល្អ​អ្វី​ផ្សេ​ង” ដែល​ខុស​ពី​ដំ​ណឹងល្អ​ដែ​លគា​ត់​ធ្លាប់​បាន​ផ្សាយ(១:៨)។ ក្នុង​បទ​គ​ម្ពី​រ​បន្ទាប់ សាវ័ក​ប៉ុល​បា​ន​ដាស់​តឿ​នអំ​ពី​បញ្ហា​នេះ ម្តង​ហើ​យ​ម្តង​ទៀ​ត។ នោះ​ជាកា​រ​ដា​ស់​តឿន​ ដែល​សម​នឹង​ឲ្យ​គាត់និយាយ​ម្តង​ហើយ​ម្ត​ង​ទៀ​ត។ កាលនោះ​ ពួកជំ​នុំ​នៅក្រុ​ងកាឡាទីបា​នចា​ប់ផ្តើ​ម​ជឿថា​ សេចក្តី​ជំនឿ​របស់​ពួ​កគេ​ ​ត្រូវពឹ​ង​ផ្អែក​លើ​ការប្រ​ព្រឹត្ត​ល្អ ​ជាជា​ងជឿ​លើដំណឹង​ល្អ​ដ៏​ពិត ដែល​ប្រកាស​ថា ​ព្រះគ្រី​ស្ទ ដែល​បាន​ធ្វើ​កា​រ​ប្រោសលោះ​ពួកគេ​រួ​ចហើ​យ​។ ដំណឹងល្អ​នៃ​ព្រះយេ​ស៊ូវ ដែល​និយា​យ អំពី​ការ​សុ​គ​ត ការ​បញ្ចុះ​ព្រះ​សព និង​កា​រមា​ន​ព្រះ​ជន្ម​រស់ឡើ​ងវិ​ញ ដើម្បី​អត់​ទោ​សបា​ប​ឲ្យ​ប​ណ្តាមនុ​ស្ស​ទាំង​ឡា​យ​…

Read article
អាហារនៅមជ្ឈិមសម័យ

កាល​ពីពេ​ល​ក​ន្ល​ង​ទៅ ខ្ញុំ​បាន​ចូ​រ​រួម​សន្និសិ​តមួ​យ ​ស្តី​អំពី​ម​ជ្ឈិម​សម័យ(ឆ្នាំ៥០០ ដល់ឆ្នាំ១៥០០​នៃគ្រីស្ទសគរាជ)​។ នៅ​ក្នុង​សិក្ខា​សាលា​ គេ​បាន​ឲ្យ​យើ​ង​ធ្វើ​ម្ហូបបួ​នប្រាំ​មុ​ខ​ ដែល​គេនិ​យ​ម​ប​រិ​ភោគ ក្នុង​មជ្ឈិម​សម័យ​។ យើង​​បា​ន​​​បុ​ក​គ្រឿង​​ស៊ីណា​មុន​ ​ជាមួ​យ​ផ្លែ​ឈើ​ ដោយ​ប្រើ​អង្រែ​និង​ត្បា​ល់​បុក​ ដើ​ម្បី​ធ្វើដំ​​ណាប់​។​ យើងក៏​បា​ន​ចិ​ត​សំប​កផ្លែ​ក្រូ​ច​ ​ហើយ​ប្រឡា​ក់​ទឹក​ឃ្មំ​ និង​ខ្ញី ​រួចអាំ​ងវា​ឲ្យ​ក្រៀ​ម ដើម្បី​ធ្វើអា​ហា​​សំរន់ ដែល​មាន​រ​ស់​ជាតិ​ផ្អែម​។ យើង​កិន​បំបែ​កគ្រា​ប់​អាល់​មុង ​លាយជា​មួ​យនឹ​ង​ទឹ​ក​ និ​ងគ្រឿ​ង​ផ្សំ​ផ្សេង​ទៀត​ ដើម្បីប​ង្កើត​ទឹ​ក​ដោះគោ​អា​ល់​មុ​ង។  ហើយ​ជា​ចុង​ក្រោយ  យើង​ក៏​បាន​ច​ម្អិន​សា​ច់មា​ន់​ទាំ​ង​​មូ​ល ដើម្បី​ធ្វើ​ម្ហូប​​សំខាន់ជាង​គេ សម្រាប់​ញាំជា​មួ​យ​បា​យ។ ពេលដែ​ល​យើ​ង​បាន​ធ្វើ​ម្ហូ​ប​ទាំង​នេះជាគំ​រូ​ យើងក៏​បា​ន​ទទួ​ល​​នូវ​​បទ​ពិសោ​ធន៍ដ៏​អ​រ​សប្បា​យ​ នឹង​ម្ហូប​អាហារ​ដ៏មា​ន​ឱ​ជា​រស​។ ចំពោះអា​ហា​រ​ខាង​វិ​ញ្ញាណ សម្រាប់​វិញ្ញា​ណរ​ប​ស់​យើង ព្រះ​ទ្រង់បា​ន​ប្រទា​ននូ​វ​ម្ហូប​ជាច្រើ​ន​មុ​ខ សម្រាប់​ឲ្យយើ​ង​ទំ​ពារ និង​ស្រូប​យក​ជីវ​ជា​តិ​។ ​មាន​តែអា​ហារ​របស់​ព្រះ​អ​ង្គទេ​ ​ដែល​ជួយ​ឲ្យ​យើង​ឆ្អែត​ស្កប់​ស្ក​ល់​។​ ព្រះអ​ង្គបា​ន​ប្រ​ទាន​អា​ហារ​ ក្នុង​ព្រះ​គម្ពីរ​ ដែល​មាន​ដូ​ច​ជា កណ្ឌប្រវត្តិ​សាស្រ្ត​ កណ្ឌកំណាព្យ កណ្ឌអក្សរ​សា​ស្រ្ត​នៃ​ប្រា​ជ្ញា​ កណ្ឌ​បទទំ​នាយ និ​ង​ផ្នែក​ដទៃ​ទៀត នៃព្រះ​គ​ម្ពីរ​ដែ​លជួ​យ​ឲ្យ​យើ​ងមា​ន​ភា​ពរឹ​​​ង​មាំ​ ពេល​ដែល​យើង​ខ្សោ​យ ហើយ​ផ្តល់​ឲ្យ​យើ​ង​នូ​វប្រា​ជ្ញា និង​ការ​លើ​ក​ទឹក​ចិ​ត្ត ព្រម​ទាំង​ផ្ត​ល់ជី​វជា​តិ សម្រាប់​ការធ្វើដំ​ណើរ​ប្រចាំ​ថ្ងៃ​(ទំនុកដំកើង ១៩:៧-១៤ ១១៩:៩៧-១០៤ ហេព្រើ ៥:១២)។ គឺ​ដូច​​ដែល​អ្នក​និព​ន្ធ​ទំនុ​កដំ​កើ​ង​បា​ន​ប្រាប់​យើ​ង​ថា​…

Read article