Solid Joys

You are here:
វដ្ដ​នៃ​ការ​អត់ឱន​ទោស

សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ ហើយ​សូមកុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើងខ្ញុំ​បាន​រួចពី​សេចក្តី​អាក្រក់​វិញ។ លូកា ១១:៤ តើន​រណា​អត់ទោស​ឲ្យ​នរណា​មុន? ព្រះយេស៊ូវ​មាន​បន្ទូល​ថា “សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ”(លូកា ១១:៤)។ ម្យ៉ាងទៀត សាវ័ក​ប៉ុល​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ចូរ​អត់ទោស​ឲ្យ​គេ​ចុះ ដូចជា​ព្រះគ្រីស្ទ​បាន​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ” (កូល៉ុស ៣:១៣)។ ពេល​ដែល​ព្រះយេស៊ូវ​បង្រៀន​យើង ឲ្យ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង “ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស” ឲ្យ​គេ គឺ​ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​ថា យើង​ជា​អ្នក​អត់ទោស​មុន​នោះ​ទេ។ ផ្ទុយទៅវិញ ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង ពេល​យើង​ទទួល​ជឿ​ព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើង​អត់ទោស​ឲ្យ​អ្នកដទៃ បន្ទាប់ពី​បាន​ទទួលការ​អត់ទោស ជា​បទពិសោធន៍​ដែល​ប្រេះ​បែក ប្រែជា​ពេញដោយ​អំណរ ការ​ដឹងគុណ និង​មាន​សង្ឃឹម។ វិញ្ញាណ​នៃ​ការ​អត់ទោស​នេះ​ជា​សញ្ញា​បង្ហាញថា យើង​បាន​ទទួលការ​អត់ទោស​បាប ដែល​សង្គ្រោះ​យើង​ឲ្យ​រួចពី​បាប​ហើយ។ បាន​សេចក្តី​ថា ការ​អត់ទោស​ឲ្យ​អ្នកដទៃ​បង្ហាញថា យើង​មាន​ជំនឿ យើង​មានការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ យើង​មាន​ព្រះវិញ្ញាណ​ពេញដោយ​ព្រះគុណ និង​បន្ទាប​ព្រះ​កាយ គង់នៅ​ក្នុង​យើង។ ប៉ុន្តែ យើង​នៅតែ​ប្រព្រឹត្ត​អំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើង​នៅតែ​ត្រូវ​ងាក​ទៅ​រក​ព្រះ ដើម្បីឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ព្រះរាជកិច្ច​សម្រាប់​យើង​ជាថ្មី គឺ​ព្រះរាជកិច្ច​នៃ​ការ​អត់ទោស​បាប។ យើង​មិន​អាច​ងាក​ទៅ​រក​ព្រះ ដោយ​ទំនុកចិត្ត​បាន​ឡើយ…

Read article
បាន​រាប់​យើង​បញ្ចូល​ក្នុង​ការ​តាំង​សេចក្តី​សញ្ញា

នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង។ ទំនុកដំកើង ១៣២:១៧-១៨ តើន​រណា​ខ្លះ ដែល​នឹង​ទទួលផល​ប្រយោជន៍ ពី​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ស្តេច​ដាវីឌ? បទ​គម្ពីរ​ទំនុកដំកើង ១៣២:១៧-១៨ បាន​ចែងថា : “នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង”។ ឥឡូវនេះ​សូម​យើង​ភ្ជាប់​ខគម្ពីរ​នេះ​ជាមួយ​បទ​គម្ពីរ អេសាយ ៥៥:១,៣ ដែល​បាន​ចែងថា “ហឺយ អស់អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិភោគ​ទៅ …ហើយ​អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​សេចក្តី​មេត្តាករុណា​ស្មោះត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ”។ បើ​ខ្ញុំ​មើលទៅ​ឈើឆ្កាង តាមន័យ​នេះ ខ្ញុំ​អាច​បក​ស្រាយ​បទ​គម្ពីរ​នេះ​ថា ៖ អស់អ្នក​ណា​ដែល​ចូល​មក​រក​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​ព្រះអង្គ ដោយ​ស្រេកឃ្លាន​អ្វី​ដែល​ព្រះ​មាន​សម្រាប់​យើង ក្នុង​ព្រះគ្រីស្ទ ជាជាង​ពឹងផ្អែក​លើ​អត្តសញ្ញាណ​របស់​យើង ឬអ្វី​ដែល​យើង​ធ្វើ នោះ​ព្រះ​ទ្រង់​នឹង​តាំង​សញ្ញា​នឹង​អ្នកនោះ។ តើ​យើង​ចាំ​ថា…

Read article
ហេតុផល​ទាំង៥យ៉ាង ដែល​យើង​មាន​សេចក្តី​ទុក្ខ

គ្រប់ការ​ទាំងអស់​ផ្សំគ្នា សំរាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំ​រិះ​ទ្រង់។ រ៉ូម ៨:២៨ យើង​កម្រ​នឹង​បានដឹង អំពី​មូល​ហេ​តុ​តូចៗ ដែល​បណ្តាល​ឲ្យ​យើង​មាន​សេចក្តី​ទុក្ខ តែ​ព្រះគម្ពីរ​ពិតជា​បាន​ផ្តល់​ឲ្យ​យើង នូវ​ហេតុ​ផល​ធំៗ ដែល​ជួយ​ទ្រទ្រង់​សេចក្តី​ជំនឿ​យើង។ ការ​មាន​របៀប​នឹក​ចាំ​អំពី​ហេតុផល​ទាំងនោះ គឺជា​ការ​ល្អ ព្រោះ​ពេលណា​ទុក្ខ​លំបាក​ស្រាប់តែ​កើតឡើង​ចំពោះ​យើង ឬ​យើង​មានឱកាស​ជួយ​អ្នកដទៃ ដែល​ជួបទុក្ខ​លំបាក យើង​អាច​នឹក​ចាំ អំពី​សេចក្តី​ពិត​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​យើង ដើម្បី​ជួយ​យើង កុំ​ឲ្យអស់​សង្ឃឹម។ ខាងក្រោម​នេះ ជា​របៀប​ដែល​យើង​អាច​នឹក​ចាំ ដែលគេ​អាច​ហៅថា ហេតុផល ៥ (បើ​វិធី​សាស្ត្រ​នេះ​មានប្រយោជន៍ សូម​ជ្រើសរើស​យក​តែ៣ ហើយ​ព្យាយាម​ចងចាំ)។ ហេតុ​ផល​ធំៗ ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​មាន​សេចក្តី​ទុក្ខ រួមមាន ៖ ១) ការ​ប្រែចិត្ត (Repentance) ៖ ព្រះ​ទ្រង់​ប្រើ​សេចក្តី​ទុក្ខ ដើម្បី​ត្រាស់​ហៅ​យើង និង​អ្នកដទៃ ឲ្យ​ងាក​បែរចេញ​ពី​ការ​ឲ្យ​តម្លៃ​អ្វីៗនៅ​លើ​ផែនដី​នេះ ខ្លាំង​ជាង​ព្រះ។ លូកា ១៣:៤-៥ ៖ “ឬ​ស្មាន​ថា ពួក១៨នាក់​ដែល​ប៉ម​ស៊ី​ឡោម​បាន​រលំ​មក​លើ​កិន​ស្លាប់​នោះ គេ​មានទោស​លើស​ជាង​មនុស្ស​ទាំងប៉ុន្មាន ដែល​នៅ​ក្រុង​យេ​រូ​សា​ឡិម​ឬអី ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មិនមែនទេ ប៉ុន្តែ​បើ​អ្នករាល់គ្នា​មិន​ប្រែចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំងអស់គ្នា​ដូច្នោះ​ដែរ”។ ២) ការពឹងផ្អែក​លើ​ព្រះ…

Read article
ព្រះគុណ​ដែល​មានជ័យ​ជម្នះ​មក​លើ​ការ​ប្រឆាំង

អញ​បានឃើញ​អស់ទាំង​ផ្លូវ​របស់​គេ ហើយ​អញ​នឹង​ប្រោស​ឲ្យ​ជា អញ​នឹង​នាំមុខ​គេ​ដែរ ព្រមទាំង​កំសាន្តចិត្ត​គេ ហើយ​ពួក​អ្នក​ដែល​កាន់ទុក្ខ​នឹងគេ ឲ្យបាន​ក្សាន្ត​ឡើង​ផង។ អេសាយ ៥៧:១៨ ចូរ​រៀន​គោល​លទ្ធិ ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ធ្វើ​ដូចនេះ ប្រសើរ​ជាង ហើយក៏​ចម្អែត​វិញ្ញាណ​អ្នកផង​ដែរ។ ឧទាហរណ៍ ចូរ​រៀន​គោល​លទ្ធិ នៃ​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​បាន ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ។ ពេល​អ្នកធ្វើ​ដូចនេះ អ្នក​នឹង​ឃើញថា ការ​នេះ​មិន​មានន័យថា យើង​មិន​អាច​បដិសេធន៍​ព្រះគុណ​ព្រះ​នោះ​ទេ តែ​មានន័យថា ពេលណា​ព្រះ​ជ្រើសរើស​អ្នក ព្រះអង្គ​អាច ហើយនឹង​ជម្នះ​ការ​បដិសេធន៍​នោះ។ ឧទាហរណ៍ ក្នុង​បទ​គម្ពីរ​អេសាយ ៥៧:១៧-១៩ ព្រះ​ទ្រង់​បាន​វាយ​ផ្ចាល​រាស្ត្រ​ដែល​បះបោរ ដោយ​ព្រះអង្គ​វាយ​ពួក​គេ ហើយ​លាក់​ព្រះ​ភ័ក្ត្រ​ព្រះអង្គ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “អញ​បាន​ខឹង ហើយ​បាន​វាយ​គេ​ដោយ​ព្រោះ​សេចក្តី​ទុច្ចរិត​នៃ​ចិត្តលោភ​របស់​គេ អញ​បាន​គេចមុខ ហើយ​មាន​សេចក្តី​ក្រោធ តែ​គេ​បាន​ចេះតែ​ថយ​ទៅតាម​អំពើ​ចិត្តជា​និច្ច” (ខ.១៧)។ ប៉ុន្តែ ពួក​គេ​មិនបាន​ឆ្លើយតប ដោយ​ការ​ប្រែចិត្ត​ចេញពី​អំពើបាប​ឡើយ។ ផ្ទុយទៅវិញ ពួក​គេ​បន្ត​ងាក​បែរចេញ​ពី​ព្រះអង្គ។ គឺ​ដូច​មាន​សេចក្តី​ចែងថា “គេ​បាន​ចេះតែ​ថយ​ទៅតាម​អំពើ​ចិត្តជា​និច្ច” (ខ.១៧)។ ដូចនេះ មនុស្ស​អាច​បដិសេធន៍​មិន​ទទួល​ព្រះគុណ​ព្រះ។ តាមពិត លោក​ស្ទេផាន​បាន​និយាយ​ទៅ​កាន់​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ថា “អ្នករាល់គ្នា​ចេះតែ​ទាស់​ទទឹង នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាដរាប”(កិច្ចការ ៧:៥១)។ ដូចនេះ តើ​ព្រះ​ទ្រង់​ត្រូវ​ធ្វើ​ដូចម្តេច?…

Read article
បណ្តាល​ចិត្ត​យើង​ឲ្យ​វិលមកវិញ

ឱ​ព្រះយេហូវ៉ា​អើយ សូម​បំបែរ​យើងខ្ញុំ​ឲ្យ​វិល​មក​ឯ​ទ្រង់​វិញ នោះ​យើងខ្ញុំ​នឹង​បាន​បែរមក​ហើយ សូម​កែ​ជីវិត​របស់​យើងខ្ញុំ​ឡើងវិញ ដូចជា​កាលពីដើម។ បរិទេវ ៥:២១ រាស្ត្រ​របស់​ព្រះ​គ្មាន​សង្ឃឹម​ឡើយ ទាល់តែ​ព្រះ​ទ្រង់​បណ្តាល​ចិត្ត​ពួក​គេ​ឲ្យ​វិល​ត្រឡប់ ពី​ការ​ថយ​ទៅ​រក និង​លោត​ចូលក្នុង​អំពើបាប និង​ការ​មិន​ជឿ។ កណ្ឌ​បរិទេវ​ជា​កណ្ឌ​ដែល​ក្រៀម​ក្រំ​បំផុត ក្នុង​ព្រះគម្ពីរ។ ព្រះ​ទ្រង់​បាន​បំផ្លាញ​ទីក្រុង​យេរូសាឡិម ដែល​ប្រៀប​ដូចជា​ប្រស្រីភ្នែក​ព្រះអង្គ។ ព្រះយេហូវ៉ា​ទ្រង់​បាន​សំរេច​សេចក្តី​ក្រោធ​របស់​ទ្រង់ ក៏បាន​ចាក់​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ចេញ​ហើយ ទ្រង់​បាន​បង្កាត់ភ្លើង នៅក្នុង​ក្រុង​ស៊ីយ៉ូន ជា​ភ្លើង​ដែល​ឆេះ​ដល់​ទាំង​ឫស​ជញ្ជាំង​ផង (បរិទេវ ៤:១១)។ ទ្រង់​បាន​លើក​ព្រះហស្ត ដូចជា​អ្នក​តតាំង ក៏បាន​ប្រហារជីវិត​នៃ​គ្រប់​ទាំងអស់​ដែល​គាប់​ភ្នែក (បរិទេវ ២:៤)។ ទ្រង់​បាន​ធ្វើទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ (បរិទេវ ១:៥)។ តើ​កណ្ឌ​គម្ពីរ​នេះ បាន​បញ្ចប់​យ៉ាងដូច​ម្តេច​ខ្លះ? កណ្ឌ​គម្ពីរ​នេះ​បាន​បញ្ចប់ ដោយ​ចែង​អំពី​ក្តី​សង្ឃឹម​តែមួយ ៖ ឱ​ព្រះយេហូវ៉ា​អើយ សូម​បំបែរ​យើងខ្ញុំ​ឲ្យ​វិល​មក​ឯ​ទ្រង់​វិញ នោះ​យើងខ្ញុំ​នឹង​បាន​បែរមក​ហើយ (បរិទេវ ៥:២១)។ មានតែ​ក្តី​សង្ឃឹម​នេះ​ទេ ដែល​ខ្ញុំ និង​អ្នកមាន? “ព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល សាតាំង​បាន​សូម​ចង់បាន​អ្នករាល់គ្នា ប្រយោជន៍នឹង​រែង​អ្នករាល់គ្នា ដូចជា​រែងអង្ករ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាលណា​អ្នក​បាន​ប្រែចិត្ត​វិលមកវិញ…

Read article
របៀប​ប្រែចិត្ត​ចេញពី​អំពើបាប

បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មានព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍នឹង​អត់ទោស​បាប​ឲ្យ​យើង ហើយនិង​សំអាត​យើង ពី​គ្រប់​អំពើទុច្ចរិត​ទាំងអស់​ផង។ ១យ៉ូហាន ១:៩ ការ​មាន​អារម្មណ៍​ថា ខ្លួនឯង​ជា​មនុស្ស​មិនល្អ គឺ​មិន​ដូច​ការ​ដឹង​ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើបាប​នោះ​ទេ។ ការ​មាន​អារម្មណ៍​ថា ខ្លួនឯង​កំពុង​មាន​ភាព​ស្អុយរលួយ​នៅ​ខាងក្នុង ក៏​មិន​ដូច​ការ​ប្រែចិត្ត​ចេញពី​អំពើបាប​ដែរ។ ព្រឹក​នេះ ពេល​ខ្ញុំ​ចាប់ផ្តើម​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​មាន​ភាព​សក្កិ​សម ក្នុង​ការ​និយាយ ទៅកាន់​ព្រះ​អាទិករ​នៃ​ចក្រវាល​ឡើយ។ វា​ជា​អារម្មណ៍​មិនល្អ ដែល​គិតថា​ខ្លួន​មិន​សក្តិ​សម។ ដូចនេះ ខ្ញុំ​ក៏បាន​ទូល​ព្រះអង្គ អំពី​ភាព​មិន​សក្តិ​សម​របស់ខ្ញុំ។ តើមាន​រឿង​អ្វី​កើតឡើង ពេល​ដែល​ខ្ញុំ​បាន​ទូល​ព្រះអង្គ​ហើយ? គ្មានអ្វី​ផ្លាស់​ប្តូរ​ឡើយ ទាល់តែ​ខ្ញុំ​ចាប់ផ្តើម​អធិស្ឋាន​ឲ្យបាន​ជាក់លាក់ អំពី​អំពើ​បាប​របស់ខ្ញុំ។ ការ​មាន​អារម្មណ៍​ថា​ខ្លួន​មិនមែន​ជា​មនុស្ស​ល្អ អាច​មានប្រយោជន៍ បើសិនជា​វា​នាំ​យើង​ឲ្យ​ទទួលស្គាល់​អំពើ​បាប​ដ៏​ជាក់លាក់។ ប៉ុន្តែ ការ​មាន​អារម្មណ៍​ថា ខ្លួនឯង​ជា​មនុស្ស​មិនល្អ មិន​តែងតែ​មាន​ប្រយោជន៍​គ្រប់​ពេល​នោះ​ឡើយ។ ពេលណា​អ្នកមាន​អារម្មណ៍​មិន​ច្បាស់លាស់ អំពី​ភាព​មិន​សក្តិ​សម​របស់​អ្នក អ្នកចាំ​បាច់​ត្រូវ​យល់​ច្បាស់ អំពី​ការ​មិន​ស្តាប់​បង្គាប់​របស់​អ្នក។ បន្ទាប់​មក អ្នក​អាច​ចង្អុល​ទៅ​រក​អំពើបាប​របស់​អ្នក ហើយ​ប្រែចិត្ត រួច​ទូល​សូម​ព្រះអង្គ​អត់ទោស​បាប ហើយ​អ្នក​អាច​ប្រើ​ដំណឹងល្អ ដើម្បី​ជម្នះ​អំពើបាប​នោះ។ ហេតុនេះ​ហើយ ខ្ញុំ​ក៏បាន​ចាប់ផ្តើម​នឹក​ចាំ អំពី​ព្រះរាជ​បញ្ជា​របស់​ព្រះ ដែល​ខ្ញុំ​បាន​បំពាន​ជា​ញឹកញាប់ ​មាន​ដូចជា ៖ ចូរ​ស្រឡាញ់​ព្រះ ឲ្យអស់​ពីចិត្ត…

Read article
ព្រះអង្គ​ជ្រាប​អំពី​តម្រូវការ​របស់​អ្នក

ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀកពាក់​អ្វី​នោះ​ឡើយ ដ្បិត​គឺជា​សាសន៍​ដទៃ​ទេតើ ដែល​ខំ​ស្វែងរក​របស់​ទាំងនោះ​វិញ ឯ​ព្រះវរបិតា​នៃ​អ្នករាល់គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នករាល់គ្នា​ត្រូវការ​នឹង​របស់​ទាំងនោះ​ដែរ។ ម៉ាថាយ ៦:៣១-៣២ ព្រះយេស៊ូវ​សព្វព្រះទ័យ​ឲ្យ​អ្នកដើរតាម​ព្រះអង្គ រួចផុត​ពី​ការ​ព្រួយបារម្ភ។ ក្នុង​បទ​គម្ពីរ ម៉ាថាយ ៦:២៥-៣៤ ព្រះអង្គ​បាន​លើក​ឧទាហរណ៍៧យ៉ាង ដើម្បី​ដក​ការ​ថប់បារម្ភ​របស់​យើង​ចេញ។ ក្នុងចំណោម​ឧទាហរណ៍​ទាំងនោះ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​អំពី​អាហារ ភេសជ្ជៈ និង​សំលៀកបំពាក់ ហើយ​បន្ទាប់មក ព្រះអង្គ​មាន​បន្ទូល​ថា “ឯ​ព្រះវរបិតា​នៃ​អ្នករាល់គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នករាល់គ្នា​ត្រូវការ​នឹង​របស់​ទាំងនោះ​ដែរ​”(ម៉ាថាយ ៦:៣២)។ ព្រះបន្ទូល​ព្រះយេស៊ូវ​ប្រាកដ​ជា​មាន​ន័យ​ថា ព្រះ​ទ្រង់​ជ្រាប​អំពី​តម្រូវការ​យើង ហើយ​ទន្ទឹម​នឹង​នោះ ព្រះអង្គ​ក៏​សព្វព្រះទ័យ​នឹង​បំពេញ​តម្រូវការ​យើង​ផង​ដែរ។ ព្រះអង្គ​មាន​បន្ទូល​សង្កត់ធ្ងន់​ថា យើង​មាន​ព្រះវរបិតា។ ហើយ​ព្រះវរបិតា​ល្អ​ប្រសើរ​ជាង​ឪពុក​ទាំងអស់​នៅ​ផែនដី។ ខ្ញុំ​មាន​កូន​៥នាក់។ ខ្ញុំ​ចូលចិត្ត​បំពេញ​តម្រូវការ​របស់​ពួក​គេ។ តែ​ការយល់​ដឹង​របស់ខ្ញុំ​អំពី​តម្រូវការ​របស់​ពួក​គេ គឺ​ខ្វះ​មិនដល់​ការយល់​ដឹង​របស់​ព្រះ យ៉ាង​ហោច​ណាស់​តាម​របៀប​៣​យ៉ាង។ ទី១ ពេលនេះ ខ្ញុំ​មិនដឹង​ថា កូន​របស់ខ្ញុំ​កំពុង​នៅកន្លែង​ណា​ទេ។ ខ្ញុំ​អាច​ស្មានថា ពួក​គេ​កំពុង​នៅផ្ទះ ឬនៅ​កន្លែង​ធ្វើការ ឬនៅ​សាលារៀន ដោយ​មាន​សុខភាព​ល្អ និង​សុវត្ថិភាព។ តែ​ពួក​គេ​ប្រហែល​កំពុងតែ​ដេកដួល​នៅ​លើ​ចិញ្ចើម​ថ្នល់ ដោយសារ​គាំងបេះដូង​ក៏​មិនដឹង។ ទី២…

Read article
ព្រះ​ដែល​ប្រទាន ទ្រង់​ទទួល​សិរីល្អ

ដូច្នេះ យើងខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នករាល់គ្នា​ជានិច្ច ដើម្បីឲ្យ​ព្រះ​នៃ​យើងខ្ញុំ បាន​រាប់​អ្នករាល់គ្នា​ជា​គួរ​នឹង​ការ ដែល​ទ្រង់​ហៅ​មក​ធ្វើ ហើយ​ឲ្យ​ទ្រង់​បាន​បំពេញ​គ្រប់​អស់ទាំង​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ និង​ការដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះចេស្តា ដើម្បីឲ្យ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ដំកើង​ឡើង​ក្នុង​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​ក្នុង​ទ្រង់​ផង តាម​ព្រះគុណ​របស់​ព្រះ​នៃ​យើង និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ។ ២​ថែស្សាឡូនីច ១:១១-១២ នេះ​ជា​ដំណឹង​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​ ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ដំកើង​ឡើង តាមរយៈ​ការ​ប្រទាន​ព្រះគុណ​ព្រះអង្គ។ ជា​ការពិត​ណាស់ សិរីល្អ​របស់​ព្រះ​បាន​ដំកើង​ឡើង តាមរយៈ​អំណាច​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់ (រ៉ូម ៩:២២) ប៉ុន្តែ ព្រះគម្ពីរ​សញ្ញាថ្មី(និង​ព្រះគម្ពីរ​សញ្ញាចាស់ គឺ​អេសាយ ៣០:១៨ ជាដើម) បាន​ចែងថា យើង​គួរតែ​ពិសោធន៍​នឹង​ព្រះគុណ​ព្រះ​ដើម្បីឲ្យ​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ សូម​ពិចារណា អំពី​របៀប​ដែល​ការ​នេះ​មានដំណើរ​ការ ក្នុង​ការអធិស្ឋាន នៃ​បទ​គម្ពីរ ២ថែ​ស្សា​ឡូ​នីច ១:១១-១២។ សាវ័ក​ប៉ុល​បាន​អធិស្ឋាន​សូម​ព្រះ​ទ្រង់​បំពេញ​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ​របស់​យើង។ តើ​ដោយ​របៀបណា? គាត់​បាន​អធិស្ឋាន​ថា សូមឲ្យ​សេចក្តី​បំណង​នោះ បានសម្រេច “ដោយ​ព្រះ​ចេស្តា​ព្រះ​” និង “ជា​ការ​ធ្វើ​ដោយ​ជំនឿ​”។ ហេតុអ្វី? គឺ​ដើម្បីឲ្យ​ព្រះយេស៊ូវ​បាន​ដំកើង​ឡើង នៅក្នុង​ជីវិត​យើង។ បាន​សេចក្តី​ថា អ្នកឲ្យ​បាទ​ទទួល​សិរីល្អ។ ព្រះ​ទ្រង់ប្រទាន​អំណាច។ ព្រះ​ទ្រង់​ទទួល​បាន​សិរីល្អ។ យើង​មាន​ជំនឿ ព្រះ​ទ្រង់ប្រទាន​អំណាច។…

Read article
ការ​រំដោះ​ដែល​បាន​ពន្យារ​ពេល

នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ។ កិច្ចការ ១៦:២៦ នៅ​សម័យនេះ ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​ព្រះអង្គ ឲ្យ​រួចផុត​ពី​បញ្ហា​មួយចំនួន។ តែ​មិនមែន​រួចពី​បញ្ហា​ទាំងអស់​ឡើយ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​អំពី​រឿង​នេះ ពុំ​នោះ​ទេ ពេល​យើង​មាន​បញ្ហា យើង​ប្រហែល​សន្និដ្ឋាន ព្រះអង្គ​បាន​ភ្លេច​យើង ឬ​បដិសេធន៍​យើង​ហើយ។ ដូចនេះ ចូរ​យើង​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ការ​រំឭក​ដ៏​សាមញ្ញ​ថា ក្នុង​បទ​គម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះ​ទ្រង់​មិនបាន​រំដោះ​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ឲ្យ​រួច​ឡើយ តែ​ក្នុង​ខ.២៥-២៦ ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ។ ពី​ដំបូង ពួក​គេ​មិនបាន​ទទួលការ​ជួយ​រំដោះ ៖ “គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំទៅ​ឯ​ទីផ្សារ នៅចំពោះមុខ​មេន​គរ​បាល​”(ខ.១៩)។ “មេន​គរ​បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់​”(ខ.២២)។ “ក្រោយដែល​វាយ មានស្នាម​ជាច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់គុក​”(ខ.២៣)។ “មេ​ភូ​ឃុំ​ទទួលបង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រមទាំង​ដាក់ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង​”(ខ.២៤)។ តែ​បន្ទាប់មក ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ ៖ លុះ​ពេល​ប្រហែលជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុងតែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នកទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ(ខ.២៥-២៦)។…

Read article
ព្រះ​ទ្រង់​បំពេញ​តម្រូវការ ពេល​យើង​បម្រើ​អ្នកដទៃ

នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើមាន​ចិត្តរឹង​រូស​ឬអី? ម៉ាកុស ៨:១៧ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥ពាន់​នាក់ និង​មនុស្ស៤ពាន់​នាក់ ដោយ​ប្រើ​តែ​នំប៉័ង និង​ត្រី​តែ​ពីរបី​កន្ទុយ ពួក​សាវ័ក​ក៏បាន​ឡើង​ទូក ដោយ​គ្មាន​នំប៉័ង​គ្រប់គ្រាន់ សម្រាប់​ខ្លួនឯង។ ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​ជជែកគ្នា អំពី​ការ​លំបាក​នេះ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា “ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើ​មាន​ចិត្តរឹង​រូស​ឬអី?”(ម៉ាកុស ៨:១៧)។ តើមាន​អ្វី​ដែល​ពួក​គេ​មិន​យល់? ពួក​គេ​មិន​យល់ អំពី​អត្ថន័យ​នៃ​នំប៉័ង​ដែល​នៅសល់ ពោល​គឺ​មិន​យល់ថា ព្រះយេស៊ូវ​នឹង​មើលថែ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​មើលថែ​អ្នកដទៃ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖ “ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង៥ឲ្យ​ដល់៥ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន១២ ហើយ​កាល​កាច់​នំបុ័ង៧ឲ្យ​ដល់៤ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន៧។ នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នករាល់គ្នា​នៅតែ​មិន​យល់​ទៀត?” (ម៉ាកុស ៨:១៩-២១)។ តើ​ពួកគេ​ត្រូវ​យល់​អំពីអ្វី? គឺ​ត្រូវ​យល់​អំពី​នំប៉័ង​ដែល​នៅសល់។ នំប៉័ង​នៅសល់ គឺ​សម្រាប់​អ្នកបម្រើ​ព្រះ។ តាមពិត ពី​ដំបូង…

Read article