ចូរយើងចូលទៅរកព្រះ ដោយផ្ទាល់
នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក។ យ៉ូហាន ១៦:២៦-២៧ ចូរយើងកុំរំពឹងចង់ឲ្យព្រះរាជបុត្រានៃព្រះ ធ្វើលើសពីភារកិច្ចរបស់ព្រះអង្គ ជាអង្គបុគ្គលដែលនៅកណ្តាលយើង និងព្រះនោះឡើយ។ ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ”។ បានសេចក្តីថា ព្រះអង្គនឹងមិននៅកណ្តាលយើង និងព្រះវរបិតា ដោយហាក់ដូចជា យើងមិនអាចចូលទៅរកព្រះ ដោយផ្ទាល់នោះឡើយ។ តើហេតុអ្វី? ព្រោះព្រះវរបិតាស្រឡាញ់យើងរាល់គ្នា។ នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងដាស់តឿនយើង កុំឲ្យគិតថា ព្រះដ៏មានគ្រប់ចេស្ដា មិនសព្វព្រះទ័យនឹងទទួលយើងដោយផ្ទាល់ ចូលក្នុងព្រះវត្តមានព្រះអង្គនោះឡើយ។ ខ្ញុំប្រើពាក្យ “ដោយផ្ទាល់” សំដៅទៅលើអ្វីដែលព្រះយេស៊ូវចង់មានន័យ ពេលព្រះអង្គមានបន្ទូលថា “ខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក”។ ជាការពិតណាស់ គ្មានមនុស្សមានបាបណា ដែលអាចចូលទៅរកព្រះវរបិតាបានឡើយ បើមិនពឹងព្រះលោហិតព្រះយេស៊ូវទេនោះ(ហេព្រើរ ១០:១៩-២០)។ ព្រះអង្គទូលអង្វរជំនួសយើង នៅពេលសព្វថ្ងៃនេះ(រ៉ូម ៨:៣៤…
Read article