Ultimately

You are here:
ចូរឲ្យបានបរិសុទ្ធ ព្រោះព្រះអង្គបរិសុទ្ធ

ក្រឹត្យវិន័យ​របស់​ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​​រស់នៅ​ជា​មនុស្ស តាមបំណង​ព្រះទ័យ​ព្រះ គឺ​រស់នៅ​ជា​មនុស្ស​ដែល​ឆ្លុះបញ្ចាំង ឲ្យ​គេ​ស្គាល់​ចារិក​លក្ខណៈ​របស់​ព្រះ​អាទិករ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​ធ្វើការ​បកស្រាយ អំពី​ទំនាក់ទំនង​រវាង​រូបភាព និង​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។ អត្ថបទ ពេល​ដែល​ព្រះ​ទ្រង់​ប្រមូល​ផ្តុំ​រាស្រ្ត​ព្រះអង្គ នៅ​ជើងភ្នំ​ស៊ី​ណាយ ហើយ​ប្រទាន​ក្រិត្យ​វិន័យ​ដល់​ពួក​គេ ហើយក៏​បាន​រាប់​ពួក​គេ​ជា​រាស្រ្ត​ជ្រើសតាំង ក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ ក្នុង​ពិភព​លោក។ ពេល​នោះ ព្រះអង្គ​ក៏បាន​ប្រាប់​ពួក​គេ​ថា “ចូរ​ឲ្យ​ឯង​រាល់គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ”។ នេះ​មិនមែន​ជា​ការ​ត្រាស់​ហៅ​ថ្មី​នោះ​ទេ។ យើង​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការរស់នៅ​ដោយ​សេចក្តី​បរិសុទ្ធ ព្រោះ​ព្រះ​ទ្រង់​បរិសុទ្ធ គឺ​បាន​ចាក់ឫស និង​មាន​មូលដ្ឋាន​គ្រឹះ​នៅក្នុង​ការបង្កើត​របស់​ព្រះអង្គ។ កាល​ព្រះអង្គ​បង្កើត និង​រចនា​យើង​មក ព្រះអង្គ​មាន​បន្ទូល​ថា “ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូចជា​រូបយើង ឲ្យ​មាន​ភាព​ដូច​យើង”។ ពេល​ព្រះអង្គ​បង្កើត​មនុស្ស​មក ឲ្យ​មាន​ភាព​ដូច​ព្រះអង្គ គឺ​មានន័យថា ក្នុងនាម​យើង​ជា​ស្នា​ព្រះហស្ត​ព្រះអង្គ ដែល​មាន​ភាព​ដូច​ព្រះអង្គ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​រស់នៅ ដោយ​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ឃើញ​ចារិក​លក្ខណៈ​របស់​ព្រះអង្គ។ យើង​ត្រូវ​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ឃើញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ ក្នុង​ការរស់នៅ​របស់​យើង។  

Read article
ថ្វាយការសរសើរដំកើង ដោយការដឹងគុណ

ព្រះយេស៊ូវ​បាន​លាង​សម្អាត​យើង ឲ្យ​ជ្រះ​បាប។ ហេតុអ្វី​យើង​នៅតែ​មិន​មានការ​ដឹងគុណ​ព្រះអង្គ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​អំពី​ការ​ដឹងគុណ​ព្រះអង្គ​សង្គ្រោះ​យើង ដែល​នាំឲ្យមាន​ការថ្វាយបង្គំ​ដោយ​កោតខ្លាច និង​ការបម្រើ​ដោយ​អំណរ ក្នុង​ជីវិត​យើង។ អត្ថបទ បទ​គម្ពីរ​លូកា ១៧:១២ បាន​ចែងថា “លុះ​យាង​ចូល​ទៅ​ក្នុង​ភូមិ១ ក៏​មាន​មនុស្ស​ឃ្លង់១០នាក់​មក​ជួបនឹង​ទ្រង់ ឈរ​នៅ​ពី​ចំងាយ ស្រែក​ទូល​ថា”។ ត្រង់​ចំណុច​នេះ យើង​ដឹង​ថា ក្នុងទឹក​ដី​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ ពេលណា​គេ​ពិនិត្យ​ឃើញថា អ្នក​មាន​ជំងឺឃ្លង់ នោះ​អ្នក​នឹង​រស់នៅ​ដាច់ដោយឡែក​ពី​គេ តាមរបៀប​ដ៏​អាក្រក់​បំផុត។ ការរស់នៅ​ដាច់ដោយឡែក​នោះ មិន​មាន​រយៈពេល​តែ១សប្តាហ៍ ឬ២សប្តាហ៍​នោះ​ទេ តែ​ពេញ​មួយ​ជីវិត​របស់​អ្នក លើកលែងតែ​ក្នុងករណី អ្នក​បាន​ជា​ពី​ជំងឺឃ្លង់ តាមរបៀប​ដ៏​អស្ចារ្យ​ណាមួយ។ អ្នក​ត្រូវ​គេ​ដាក់​ទោស​ឲ្យ​រស់នៅ​តែ​ឯង កាត់​ផ្តាច់​ទំនាក់ទំនង​ពី​សហគមន៍ ក្រុម​គ្រួសារ និង​ស្ថាប័ន​សាសនា​នៅ​សម័យ​នោះ។ អ្នក​ត្រូវ​រស់នៅ​ក្នុង​វណ្ណៈ​ទាប​បំផុត ហើយ​ក្រៅពី​អ្នក​កើត​ឃ្លង់​ដូចគ្នា នោះ​អ្នក​មិន​អាច​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​បាន​ឡើយ។ ហេតុនេះ​ហើយ អ្នកជំងឺ​ឃ្លង់​មានការ​ប្រមូល​ផ្តុំគ្នា ក្នុង​មួយ​ក្រុម១០នាក់​ជាដើម ព្រោះ​ពួក​គេ​អាច​នៅ​ក្បែរ​អ្នកជំងឺ​ឃ្លង់ ដែល​កំពុងតែ​វេទនា​ដូចគ្នា​ប៉ុណ្ណោះ។ កាល​ព្រះយេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ភូមិ១ ក៏​មាន​មនុស្ស​ឃ្លង់១០នាក់​មក​ជួបនឹង​ទ្រង់ ឈរ​ស្រែកហៅ​ព្រះអង្គ ពី​ចំងាយ​ថា “ឱ​ព្រះយេស៊ូវ​ ជា​ម្ចាស់​អើយ សូម​មេត្តាប្រោស​យើងខ្ញុំ​ផង”។ ព្រះអង្គ​ក៏បាន​បង្គាប់​ពួក​គេ​ថា…

Read article
ការរស់នៅដោយជំនឿ

ដោយសារ​យើង​ត្រូវ​បាន​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ តាមរយៈ​ព្រះរាជបុត្រា​ទ្រង់ នោះ​យើង​អាច​ទុកចិត្ត​ព្រះអង្គ នៅក្នុង​ការ​ធ្វើដំណើរ​ខាងវិញ្ញាណ​ទាំងមូល ក្នុងនាម​ជា​គ្រីស្ទបរិស័ទ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល សូម​ធ្វើការ​បកស្រាយ​ថា ការ​ញែក​ជា​បរិសុទ្ធ ក៏​ផ្អែក​ទៅលើ​សេចក្តី​ជំនឿ ដូច​ការ​រាប់​ជា​សុចរិត​ផង​ដែរ។ អត្ថបទ សន្តិភាព ឬ​សេចក្តី​សុខសាន្ត ដែល​យើង​មាន​ជាមួយ​ព្រះ តាមរយៈ​ការផ្សះផ្សា​របស់​ព្រះអង្គ មិនមែន​ជា​កិច្ច​ព្រម​ព្រាង​សន្តិភាព​ដ៏​ផុយ​ស្រួយ ដែល​ក្នុង​នោះ ពេលណា​ខ្ញុំ​បាន​រអិលដួល​ធ្វើអំពើ​បាប ព្រះអង្គ​នឹង​ចាប់ផ្តើម​ដក​ដាវ​ចាក់​ខ្ញុំ​​នោះ​ទេ។ ព្រះអង្គ​បាន​រាប់​យើង​ជា​សុចរិត យើង​បាន​ជា​នឹង​ព្រះអង្គ​ហើយ។ សង្រ្គាម​បាន​បញ្ចប់។ យើង​បាន​ទទួលការ​អត់ទោស​បាប។ យើង​បាន​ទទួលការ​សម្អាត យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ហើយ។ សាវ័ក​ប៉ុល​បាន​ដកស្រង់​បទ​គម្ពីរ​ហាបាគុក៣ដង ត្រង់​ខ​ដែល​ចែងថា “ពួក​សុចរិត​រស់​ដោយសារ​ជំនឿ”។ ពួក​សុចរិត​មិនគ្រាន់​តែ​ទទួល​បានការ​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ តែ​នឹង​រស់​ដោយសារ​ជំនឿ​ផង​ដែរ។ ការ​ញែក​ជា​បរិសុទ្ធ​ក៏​ផ្អែក​ទៅលើ​សេចក្តី​ជំនឿ ដូច​ការ​រាប់​ជា​សុចរិត​ផង​ដែរ។ បាន​សេចក្តី​ថា យើង​មាន​ការ​ធានា​ថា បាន​រាប់​ជា​សុចរិត និង​ញែក​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ជំនឿ​របស់​យើង។ មិនមែន​ដោយសារ​ការ​សរសើរ​ខ្លួនឯង យ៉ាង​ក្រអឺត​ក្រទម តែ​ខ្ញុំ​ទុកចិត្ត​ថា ព្រះគ្រីស្ទ​ថែរក្សា​ខ្ញុំ ការពារ​ខ្ញុំ ជួយ​ខ្ញុំ ឱប​ខ្ញុំ និង​សង្គ្រោះ​ខ្ញុំ។    

Read article
ព្រះអង្គសង្គ្រោះដែលកិនក្បាលសត្វពស់

បន្ទាប់​ពី​អ័ដាម និង​នាង​អេវ៉ា​បាន​ចាញ់​ល្បួង​របស់​សាតាំង ព្រះ​ទ្រង់​មាន​សិទ្ធិ​គ្រប់យ៉ាង ដើម្បី​បំផ្លាញ​មនុស្សជាតិ។ តែ​ផ្ទុយទៅវិញ ព្រះអង្គ​បាន​សន្យា​ប្រទាន​ព្រះ​ដ៏​ប្រោស​លោះ ដែល​នឹង​កិន​ក្បាល​របស់​អារក្ស ហើយ​រំដោះ​រាស្រ្ត​ព្រះអង្គ ឲ្យ​រួចពី​ការ​ជំនុំជម្រះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល នឹង​ធ្វើការ​បកស្រាយ អំពី​ព្រះបន្ទូល​សន្យា​ទីមួយ នៃ​ដំណឹងល្អ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ លោកុប្បត្ដិ ៣:១៥។ អត្ថបទ សូម​ចាំ​ថា ជំពូក​ទី៣ នៃ​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ បាន​ពិពណ៌នា អំពី​ការ​ធ្លាក់ចុះ​របស់​មនុស្សជាតិ ចូល​ទៅ​ក្នុង​អំពើបាប។ បទ​គម្ពីរ​នេះ​បាន​ពិពណ៌នា​អំពី​ការ​ល្បួង និង​អំពើបាប របស់​អ័ដាម និង​នាង​អេវ៉ា។ អ្នក​ប្រហែលជា​រំពឹង​ថា ប្រវត្តិ​សាស្រ្ត​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​និយាយ​អំពី​ទំនាក់ទំនង​រវាង​ព្រះ និង​មនុស្សជាតិ​បាន​ចាប់ផ្តើម​ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ១:១ ដែល​បាន​ចែងថា “កាល​ដើមដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃមេឃ​និង​ផែនដី” ហើយ​ទំនាក់ទំនង​នោះ​ក៏បាន​ចប់​ក្នុង​បទ​គម្ពីរ លោ​កុប្បត្តិ ៣:១៤ តែ​បទ​គម្ពីរ​នេះ​មិនបាន​ចែង​ទេ​ថា “ហើយ​ព្រះ​ទ្រង់​ក៏បាន​បំផ្លាញ​ផ្ទៃមេឃ និង​ផែនដី និង​របស់​សព្វសារពើ ពេល​ដែល​មនុស្សជាតិ​បាន​ទាស់​ប្រឆាំង​នឹង​អំណាច​របស់​ព្រះអង្គ​ជា​ព្រះ”។ តែ​ផ្ទុយទៅវិញ ព្រះអង្គ​បាន​ប្រទាន​ព្រះបន្ទូល​សន្យា​ថា ព្រះអង្គ​នឹង​ទុកជីវិត សង្គ្រោះ ប្រោស​លោះ និង​សង្គ្រោះ​ស្នា​ព្រះហស្ត​ព្រះអង្គ​ដែល​បាន​ធ្លាក់​ចូល​អំពើបាប។ សូម​យើង​មើល​ជំពូក​៣ នៃ​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ។…

Read article
ទឹករស់សម្រាប់វិញ្ញាណដែលស្រេក

ពេលណា​បាន​ស្គាល់​ព្រះគុណ​របស់​ព្រះគ្រីស្ទ ជីវិត​របស់​យើង​នឹង​មិន​នៅ​ដដែល​ឡើយ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​ចែកចាយ អំពី​ជន​ក្រៅសង្គម​ម្នាក់​ដែល​បាន​ស្គាល់​ព្រះយេស៊ូវ​ ហើយក៏​បាន​រក​ឃើញ​ភាព​ស្កប់ស្កល់​ក្នុង​ជម្រៅ​ចិត្ត​នាង។ អត្ថបទ កាល​ព្រះយេស៊ូវ​កំពុង​គង់នៅ​មាត់​អណ្តូង មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​បាន​មក​ដងទឹក។ ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា “សូមឲ្យ​ខ្ញុំ​ផឹក​ផង”។ នាង​ក៏​ទូល​ថា “លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសារ ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សា​ម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិនដែល​ប្រកប​នឹង​សាសន៍​សា​ម៉ារី​ទេ)”។ ព្រះយេស៊ូវ​ក៏​បាន​ឆ្លើយតប​នាង​ថា “បើសិនជា​នាង​បាន​ស្គាល់​អំណោយទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូមឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នកនោះ​វិញ រួច​អ្នកនោះ​នឹង​ឲ្យទឹក​រស់​ដល់​នាង”។ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា “លោកម្ចាស់ លោក​គ្មានអ្វី​នឹង​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង ដូច្នេះ លោក​បាន​ទឹក​រស់​នោះ​ពីណា​មក”។ យើង​ឃើញ​ថា មូលហេតុ​ដែល​យើង​មិន​ចូល​ទៅ​រក​ព្រះ អស់ពី​ចិត្ត ដើម្បី​ស្វែងរក​បំណង​ព្រះទ័យ​ព្រះអង្គ​ឲ្យបាន​ច្បាស់លាស់ គឺ​ដោយសារ យើង​មិនបាន​គិតថា ព្រះអង្គ​មាន​ឧបករណ៍​គ្រប់គ្រាន់ ដើម្បី​បំពេញ​តម្រូវការ​យើង។ ពេល​ខ្ញុំ​មាន​ជំងឺ ខ្ញុំ​នឹង​ទៅ​រក​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ញាប័ត្រ មាន​ជំនាញ និង​ឧបករណ៍​ដែល​អាច​ព្យាបាល​ខ្ញុំ។ ស្រ្តី​នោះ​កំពុងតែ​សួរ​ព្រះអង្គ​ថា តើ​ព្រះ​ទ្រង់​អាច​ធ្វើអ្វី​សម្រាប់​ខ្ញុំ? ខ្ញុំ​មិនដឹង​ថា លោកគ្រូ​កំពុងតែ​និយាយ​អំពី​ទឹក​រស់​អ្វី​ទេ។ តើ​លោកគ្រូ​សាសន៍​យូដា​អាច​ធ្វើ​ដូច​អ្វី​ដែល​បាន​និយាយ​ឬទេ? លោកគ្រូ​ចង់​ឲ្យទឹក​រស់​ខ្ញុំ​ផឹក តែ​លោកគ្រូ​មិន​មាន​អ្វី​ដងទឹក​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ទៀត។ ពេល​យើង​ចូល​មក​រក​ព្រះអង្គ តើ​យើង​កំពុងតែ​ទូល​ព្រះអង្គ​ថា…

Read article
មិនអរសប្បាយនឹងការស្លាប់របស់មនុស្សអាក្រក់

ព្រះ​ទ្រង់​មិន​អរ​សប្បាយ នឹង​សេចក្តី​ហិន​វិនាស​របស់​មនុស្ស​អាក្រក់​នោះ​ទេ។ តែ​ដោយសារ​ព្រះអង្គ​ល្អ នោះ​ព្រះអម្ចាស់​ធានា​ថា ព្រះអង្គ​នឹង​កាត់ទោស​មនុស្ស​ដោយ​យុត្តិធម៌។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​រំឭក​យើង​ថា ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​សប្បុរស​ចំពោះ​មនុស្ស​មាន​បាប​យ៉ាងណា​ក៏ដោយ ក៏​ព្រះអង្គ​មិនដែល​បន្ថែមបន្ថយ​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ​ឡើយ។ អត្ថបទ ព្រះ​ទ្រង់​មិន​អរ​សប្បាយ នឹង​ការ​ស្លាប់​របស់​មនុស្ស​អាក្រក់​ទេ។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះអង្គ​មិន​សប្បាយ​ព្រះទ័យ តែ​ព្រះអង្គ​នៅតែ​កំណត់​ឲ្យ​ពួក​គេ​ស្លាប់។ ដូចនេះ ចំណុច​ដែល​យើង​ត្រូវ​ចងចាំ​នោះ​គឺ ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​សប្បុរស ក៏​ព្រះអង្គ​មិនបាន​កាត់បន្ថយ​សេចក្តី​សុចរិត ឬ​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ​ឡើយ។ ហើយ​ព្រះអង្គ​នៅតែ​កាត់ទោស​មនុស្ស​អាក្រក់ ទោះ​ព្រះអង្គ​មាន​ព្រះទ័យ​ល្អ ចំពោះ​ពួក​គេ តាំងពី​ដើម​មក​ក៏ដោយ។ ខ្ញុំ​ចូលចិត្ត​ប្រៀបប្រដូច​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ ទៅ​នឹង​ការ​ជំនុំជម្រះ​របស់​ចៅក្រម មក​លើ​កូនប្រុស​គាត់ ដែល​បាន​ប្រព្រឹត្ត​អំពើ​ចោរកម្ម​កំរិត​ធ្ងន់ ហើយ​ត្រូវ​ជំនុំជម្រះ​ទោស​ក្នុង​តុលាការ។ ចៅក្រម​ដឹង​ថា​កូន​គាត់​មានទោស ដោយមាន​ភស្តុតាង​នឹង​សាក្សី​គ្រប់គ្រាន់។ ដូចនេះ ចៅក្រម​ត្រូវ​សម្រេច​ទោស​ភាគី​ដែល​មាន​ទោស តាម​ការ​តម្រូវ​របស់​ច្បាប់ មិន​អាច​យល់ញាតិ​ឃ្លាត​ច្បាប់​បាន​ឡើយ។ ក្នុង​កាលៈទេសៈ​នេះ ចៅក្រម​ដ៏​យុត្តិធម៌ នឹង​ដាក់ទោស​ដោយ​យុត្តិធម៌ ទោះ​ជន់​ជាប់ចោទ​ជា​កូនប្រុស​គាត់​ក៏ដោយ។ ទោះ​គាត់​មានការ​ព្រួយបារម្ភ មាន​សេចក្តី​ស្រឡាញ់​ចំពោះ​កូនប្រុស​គាត់ ក៏​គាត់​នឹង​កាត់ទោស​កូនប្រុស​គាត់​ឲ្យ​ជាប់គុក ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​ច្បាប់ សេចក្តី​សុចរិត និង​យុត្តិធម៌។ គាត់​ប្រហែលជា​សម្រេច​ទោស​កូន​គាត់​ទាំង​ទឹកភ្នែក តែ​ទោះជាយ៉ាងណា​ក៏ដោយ ដោយសារ​ចៅក្រម​មានការ​ប្ដេជ្ញា​ចិត្ត ចំពោះ​សេចក្តី​សុចរិត និង​យុត្តិធម៌…

Read article
ការប្រសូតពីស្រីព្រហ្មចារី

ការ​អស្ចារ្យ​មួយ ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី បាន​ទទួលរង​ការរិះគន់​ដ៏​សាហាវ​បំផុត គឺ​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ ពី​ស្រី​ព្រហ្មចារី។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​ថា ការ​ចាប់កំណើត​របស់​ព្រះយេស៊ូវ​ជា​មនុស្ស គឺ​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប តែ​មិនមែន​ក្នុង​លក្ខណៈ​ជា​ភាព​មិន​ប្រក្រតី​ផ្នែក​ជីវវិទ្យា​នោះ​ទេ តែ​ជា​ការ​បើក​សម្ដែង​ដ៏​អស្ចារ្យ​នូវ​អំណាច​ចេស្តា​ព្រះ។ អត្ថបទ មាន​ការ​អស្ចារ្យ​ជាច្រើន ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ដែល​មាន​ដូចជា ការដែល​ព្រះយេស៊ូវ​ដើរ​លើទឹក ការ​ធ្វើឲ្យ​ទឹក​ក្លាយជា​ស្រា​ទំពាំងបាយជូរ ការ​ប្រទាន​អាហារ​ដល់​មនុស្ស​រាប់ពាន់​នាក់ ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើងវិញ ។ល។ តែ​ក្នុងចំណោម​ការ​អស្ចារ្យ​ទាំងអស់​នោះ មានការ​អស្ចារ្យ​មួយ ដែលគេ​ហាក់ដូចជា​បាន​លើកឡើង ដោយ​ភាព​ចម្រូង​ចម្រាស់ គឺ​ការ​អស្ចារ្យ​នៃ​ការ​ប្រសូត​របស់​ព្រះអង្គ​ពី​ស្រី​ព្រហ្មចារី។ មានការ​ជជែកវែក​ញែក​ដ៏​ក្តៅ​គគុក ក្នុង​សម័យ​បច្ចុប្បន្ន អំពី​ភាព​អាច​ទុកចិត្ត​បាន​នៃ​ការ​កត់ត្រា​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី អំពី​ដើមដំបូង​នៃ​ព្រះជន្ម​របស់​ព្រះយេស៊ូវ​ ព្រោះ​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​សន្និដ្ឋាន ក្នុង​ការ​បង្រៀន​របស់​ខ្លួន​ថា ព្រះយេស៊ូវ​បាន​ប្រសូត​ពី​ស្រី​ព្រហ្មចារី។ អ្នកខ្លះ​បាន​ព្យាយាម​ប្រកែក​ថា បទ​គម្ពីរ​នោះ​មិនបាន​បង្រៀន​ដូចនេះ​ទេ តែ​បាន​ថា ការ​គាំទ្រ​បទ​គម្ពីរ​នេះ ជា​ទង្វើ​ដ៏​អស់សង្ឃឹម។ ប៉ុន្តែ អ្នកខ្លះ​ទៀត​គ្រាន់តែ​និយាយ​ថា “រឿង​នេះ​ជា​រឿង​ទេវកថា ដែល​បាន​កត់ត្រា​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ដែល​គ្មាន​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​វិទ្យាសាស្រ្ត មានការ​អប់រំ ឬ​មាន​ប្រាជ្ញា​ខ្ពង់​ខ្ពស់​ណា​អាច​ជឿ​បាន ក្នុង​សតវត្សរ៍​ទី២១នេះ”។ ព្រោះ​បើ​តាម​ការស្រាវជ្រាវ អំពី​ដំណើរការ​ក្នុង​ជីវវិទ្យា ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​របស់​មនុស្ស គេ​បាន​សន្និដ្ឋាន​ថា គ្មាន​ស្រី​ព្រហ្មចារី​ណា…

Read article
ព្រះទ្រង់មានអំណាចគ្រប់គ្រងមកលើទុក្ខវេទនារបស់យើង

ដោយសារ​ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​ថា ព្រះ​ទ្រង់​មានអំណាច​គ្រប់គ្រង​លើ​អ្វីៗ​គ្រប់​យ៉ាង ហេតុអ្វី​គ្រីស្ទបរិស័ទ​នៅតែ​រងទុក្ខ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ធ្វើការ​បញ្ជាក់​ឡើងវិញ​ថា សូម្បីតែ​សោកនាដកម្ម​ដែល​បាន​កើតឡើង ក៏​ព្រះ​ទ្រង់​បាន​ប្រើ​ដើម្បី​សម្រេច​បំណង​ដ៏​ល្អ ដែល​ទ្រង់​មាន​សម្រាប់​រាស្រ្ត​ព្រះអង្គ។ អត្ថបទ អធិបតេយ្យ​ភាព​ឬ​អំណាច​គ្រប់គ្រង​ទាំងស្រុង​របស់​ព្រះ គឺ​បាន​គ្រប់គ្រង​ពីលើ និង​នៅ​ពីក្រោយ​រឿង​នី​មួយៗ​ដែល​បាន​កើតឡើង។ យើង​ពិបាក​យល់​ទទួល​យក​ការពិត​នេះ ព្រោះ​មានរឿង​ជាច្រើន​បាន​កើតឡើង ចំពោះ​យើង ដែល​ពិតជា​សោកសៅ ក្នុង​កាលៈទេសៈ​នៃ​ជីវិត​ពិត។ ប៉ុន្តែ ពេលណា​យើង​ដឹង​ថា អធិបតេយ្យ​ភាព​របស់​ព្រះ​បាន​គ្រប់គ្រង​ពីលើ ​នៅ​ពីក្រោយ​សោកនាដកម្ម​នីមួយ​នៃ​ជីវិត​យើង នោះ​បញ្ហា​នេះ​មិន​មែន​ជាហេតុ​ផល សម្រាប់​ឲ្យ​យើង​ដាក់​បណ្តាសា​មក​លើ​ភាព​ងងឹត ឬ​គិត​ថា បញ្ហា​នេះ​បាន​បិទបាំង​ពីលើ​សេចក្តីល្អ​របស់​ព្រះ​នោះ​ឡើយ។ ប៉ុន្តែ តាមពិត យើង​ត្រូវ​មាន​ក្តី​សង្ឃឹម និង​ការកម្សាន្ត​ចិត្ត​ដ៏​ធំ​បំផុត ព្រោះ​យើង​ដឹង​ថា ពេលណា​ព្រះ​ទ្រង់​ធ្វើការ​គ្រប់គ្រង​មក​លើ​ចក្រវាល នោះ​នៅ​ចំពោះ​ព្រះនេត្រព្រះ​អង្គ គឺ​គ្មាន​សោកនាដកម្ម​អ្វី​ឡើយ។ គឺ​ដោយសារ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព​គ្រប់គ្រង​មក​លើ​កាលៈទេសៈ​ទាំងអស់​របស់​មនុស្ស បាន​ជា​ព្រះគម្ពីរ​អាច​ចែងថា “គ្រប់ការ​ទាំងអស់​ផ្សំគ្នា សំរាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំ​រិះ​ទ្រង់”(រ៉ូម ៨:២៨)។ ពេលណា​ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង តាម​ព្រះតម្រិះ​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ធ្វើជា​កូន​ព្រះអង្គ នោះ​ទោះ​សោកនាដកម្ម​ដែល​យើង​បាន​ជួប​មាន​ភាព​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ នៅ​លើ​ផែនដី ក៏​វា​សុទ្ធតែ​ដើម្បី​ជា​ប្រយោជន៍​យើង ដើម្បី​ជា​ក្តី​អំណរ​ដល់​យើង និង​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ។

Read article
ប្រភពនៃអំណាចទាំងអស់

ក្នុង​ពិភពលោក​នេះ គ្មាន​អ្នកដឹកនាំ​ណា​ដែល​បាន​បង្កើត​អំណាច​ដោយខ្លួនឯង​នោះ​ទេ។ អំណាច​របស់​ពួក​គេ គឺ​ទ្រង់​ជា​អ្នក​ប្រទាន​ឲ្យ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​រំឭក​យើង​ថា អ្នកមាន​អំណាច​ទាំងអស់​នឹង​ត្រូវ​ទទួលខុសត្រូវ នៅចំពោះមុខ​ស្តេច​លើ​អស់ទាំង​ស្តេច។ អត្ថបទ គ្មាន​អ្នកដឹកនាំ​ណា ក្នុង​ពិភពលោក​នេះ ដែល​មានអំណាច ដោយខ្លួនឯង​នោះ​ទេ លើកលែងតែ​ព្រះ​ទ្រង់​បាន​ប្រទាន​អំណាច​នោះ​មក​ពួក​គេ ដែល​ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ស្តេច​លើ​អស់ទាំង​ស្តេច និង​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់។ យើង​មិន​បាន​គិត​អំពី​រឿង​នេះ​ឲ្យ​ដិតដល់​នោះ​ទេ។ នៅ​ថ្ងៃ​ជំនុំជម្រះ ប្រធានាធិបតី​អាមេរិក​នឹង​ទទួលការ​ជំនុំជម្រះ សម្រាប់​ការដឹកនាំ​របស់​ពួក​គេ មិនមែន​ផ្អែក​ទៅលើ​សម្លេង​គាំទ្រ​របស់​ប្រជាជន តែ​នឹង​ត្រូវ​ព្រះគ្រីស្ទ​ជំនុំជម្រះ ព្រោះ​ពួក​គេ​ស្ថិតនៅ​ក្រោមអំណាច​ព្រះគ្រីស្ទ។ អធិរាជ​នៃ​ចក្រភព​រ៉ូម៉ាំង​ក៏​នឹង​ត្រូវ​សារភាព​នៅចំពោះមុខ​ព្រះគ្រីស្ទ អំពី​របៀប​ដែល​ពួក​គេ​បាន​ដឹកនាំ​ចក្រភព​រ៉ូម៉ាំង ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​គ្រីស្ទបរិស័ទ​ឲ្យ​គោរព​ពួក​ស្តេច បង់ពន្ធ អធិស្ឋាន​ឲ្យ​ពួក​ស្តេច ហើយ​ចុះចូល​នឹង​រដ្ឋអំណាច ព្រោះ​ព្រះ​ទ្រង់​បាន​ចាត់តាំង​ឲ្យ​ពួក​គេ​មានអំណាច។  

Read article
ព្រះអង្គស្ម័គ្រព្រះទ័យសុគត

ព្រះយេស៊ូវ​មិន​មានការ​ស្ទាក់​ស្ទើរ ក្នុង​ការ​ជួយ​សង្រ្គោះ​រាស្រ្ត​ព្រះអង្គ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​និយាយ​សង្កត់ធ្ងន់​ថា ព្រះគ្រីស្ទ​បាន​ស្ម័គ្រ​ព្រះទ័យ​យាងចុះ​មក​ក្នុង​ពិភពលោក ហើយ​រងទុក្ខ ដើម្បី​ប្រោស​លោះ​យើង​ឲ្យ​រួចពី​បាប។ អត្ថបទ ព្រះគម្ពីរ​បាន​ចែងថា ព្រះវរបិតា​បាន​ចាត់​ព្រះរាជបុត្រា ឲ្យ​យាងចុះ​មក​ក្នុង​លោកិយ។ តែ​ពេល​ដែល​ព្រះអង្គ​ចាត់​ព្រះរាជបុត្រា​ឲ្យ​យាងចុះ​មក គឺ​ដោយសារ​ចាប់តាំងពី​អស់​កល្ប​ជានិច្ច​មក ព្រះរាជបុត្រា​បាន​យល់ព្រម​យាងចុះ​មក​ក្នុង​លោកិយ។ ដូចនេះ អង្គ​ទី២នៃ​ព្រះ​ត្រៃ​ឯក មិនបាន​ស្ទាក់ស្ទើរ នៅក្នុង​ការ​យាងចុះ​មក​ក្នុង​ផែនដី​នោះ​ឡើយ។ តែ​ចាប់តាំងពី​អស់​កល្ប​ជានិច្ច​រៀងមក ព្រះអង្គ​សព្វព្រះទ័យ​នឹង​ធ្វើតាម​បំណង​ព្រះទ័យ​ព្រះវរបិតា។ ហើយ​ការព្រមព្រៀង​រវាង​ព្រះវ​បិតា និង​ព្រះរាជបុត្រា បាន​កើតមាន​តាំងពី​មុន​កំណើត​ផែនដី ហើយ​ព្រះរាជបុត្រា​ក៏បាន​ស្ម័គ្រ​ព្រះទ័យ​ទទួលយក​ភាពជា​មនុស្ស ព្រម​ទទួលការ​បន្ទាបបន្ថោក ក្នុង​ភាពជា​អ្នកបម្រើ ដោយ​ស្តាប់​បង្គាប់​ទាល់តែ​សុគត ដើម្បី​ប្រោស​លោះ​រាស្រ្ត​ព្រះអង្គ។

Read article