ទទួលបានមកុដនៃជីវិត
យ៉ាកុប ១:១-១២ មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង។ យ៉ាកុប ១:១២ លីអាឌាននេស(Lee Adianez) ជាក្មេងស្រីអាយុ១២ឆ្នាំ មានការព្រួយបារម្ភថា នាងនឹងមានការយឺតយ៉ាវ នៅក្នុងការរត់ប្រណាំង ចម្ងាយ៥គីឡូម៉ែត្រ។ នៅសល់១៥នាទីទៀត នាងនឹងត្រូវចាប់ផ្តើមចូលរួមការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន(ចម្ងាយ២០គីឡូម៉ែត្រ) តែការថប់បារម្ភរបស់នាង បាននាំឲ្យនាងចាប់ផ្តើមរត់ នៅក្នុងការរត់ប្រណាំងមួយផ្សេងទៀត។ លីអាឌានេសបានរត់ទាន់អ្នករត់ប្រណាំងដទៃទៀត។ ពេលដែលនាងរត់បានចម្ងាយ ៦គីឡូម៉ែត្រ នាងមើលមិនឃើញទី ដូចនេះ នាងដឹងថា នាងកំពុងស្ថិតក្នុងការរត់ប្រណាំងដែលឆ្ងាយជាង និងពិបាកជាងការរំពឹងគិត។ នាងមិនបានបោះបង់ការប្រកួតឡើយ ហើយក៏បានបន្តរត់ទៅមុខទៀត។ នាងក៏បានចូលរួមការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនដោយមិនដឹងខ្លួន ហើយក៏បានបញ្ចប់ការរត់ប្រណាំងចម្ងាយ២០គីឡូម៉ែត្រ ស្ថិតក្នុងលេខរៀង១៨៨៤ ក្នុងចំណោមមនុស្ស២១១១ ដែលបានរត់ទៅដល់ទី។ ដោយសារការស៊ូទ្រាំ នាងអាចរត់ប្រណាំងក្នុងចម្ងាយដ៏ឆ្ងាយនេះ រហូតដល់ទី។ ខណៈពេលដែលពួកជំនុំដំបូងនៅសតវត្ស៍ទី១កំពុងជួបការបៀតបៀនខ្លាំង អ្នកជឿព្រះយេស៊ូវជាច្រើនចង់បោះបង់ការរត់ប្រណាំងខាងវិញ្ញាណ ថ្វាយព្រះគ្រីស្ទ តែសាវ័កយ៉ាកុបបានលើកទឹកចិត្តពួកគេឲ្យបន្តរត់ប្រណាំងទៀត។ ពួកគេត្រូវមានការស៊ូទ្រាំនឹងការល្បងលសេចក្តីជំនឿ ព្រោះទ្រង់បានសន្យាថា នឹងប្រទានរង្វាន់២យ៉ាងដល់ពួកគេ(យ៉ាកុប ១:៤,១២)។ ទីមួយ ការស៊ូទ្រាំយ៉ាងខ្ជាប់ខ្ជួននឹងជួយឲ្យពួកគេរត់ទៅដល់ទី ដោយជួយឲ្យពួកគេ “បានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”(ខ.៤)។ ទី២ ព្រះទ្រង់នឹងប្រទាន “មកុដនៃជីវិត” ដល់ពួកគេ គឺជីវិតនៅលើផែនដី និងនៅក្នុងព្រះវត្តមានព្រះអង្គក្នុងនគរស្ថានសួគ៌…
Read articleបំពេញតម្រូវការអ្នកដទៃ
និក្ខមនំ ២២:២២-២៧ បើទទួលបញ្ចាំសំលៀកបំពាក់របស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច។ និក្ខមនំ ២២:២៦ ឪពុករបស់ភីលីពមានជំងឺសរសៃប្រសាទ ហើយក៏បានចាកចោលផ្ទះ ទៅរស់នៅជាជនអនាថានៅតាមចិញ្ចើមផ្លូវ ។ បន្ទាប់ពីអ្នកស្រីស៊ីនឌី និងភីលីពជាកូនប្រុសដែលនៅក្មេង បានចំណាយពេលស្វែងរកឪពុកគាត់ពេញមួយថ្ងៃ ភីលីពមានការព្រួយបារម្ភអំពីសុខុមាលភាពរបស់ឪពុកគាត់។ ភីលីពក៏បានសួរម្តាយគាត់ថា តើឪពុកគាត់ និងអ្នកដទៃទៀតដែលគ្មានផ្ទះនៅ មានកន្លែងកក់ក្តៅសម្រាប់គេងទេ។ ក្នុងការឆ្លើយតបចំពោះបញ្ហានេះ ពួកគេក៏បានចាប់ផ្តើមការប្រឹងប្រែងប្រមូល និងចែកភួយ និងខោអាវរងា ដល់ជនអនាថា ក្នុងតំបន់ដែលពួកគេរស់នៅ។ អស់រយៈពេលជិត១ទសវត្សរ៍ហើយ ហើយអ្នកស្រីស៊ីនឌីបានចាត់ទុកកិច្ចការនេះ ជាការងារប្រចាំជីវិតរបស់ខ្លួន ដោយបានទទួលស្គាល់ថា កូនប្រុសរបស់គាត់ និងជំនឿដ៏រឹងមាំដែលគាត់មានចំពោះព្រះអម្ចាស់ បានដាស់តឿនគាត់ឲ្យភ្ញាក់រឭក ចំពោះទុក្ខលំបាករបស់មនុស្សដែលគ្មានកន្លែងកក់ក្តៅសម្រាប់គេង។ ព្រះគម្ពីរប៊ីបបានបង្រៀនយើង ឲ្យឆ្លើយតបចំពោះតម្រូវការរបស់អ្នកដទៃ តាំងពីយូរមកហើយ។កណ្ឌគម្ពីរនិក្ខមនំ ចែងអំពីគោលការណ៍ សម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកដែលខ្វះខាត។ ពេលណាយើងបានទទួលការបណ្តាលចិត្ត ឲ្យបំពេញតម្រូវការអ្នកដទៃ យើងមិនត្រូវចាត់ទុកកិច្ចការនេះជាមុខរបររកស៊ី ដើម្បីរកប្រាក់ចំណេញ ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ(និក្ខមនំ ២២:២៥)។ កណ្ឌគម្ពីរនិក្ខមនំបានចែងថា បើទទួលបញ្ចាំសំលៀកបំពាក់របស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច។ តើគេនឹងបានអ្វីដណ្តប់ក្នុងកាលដែលទៅដេក? (ខ.២៧)។ ចូរយើងទូលសូមព្រះអម្ចាស់ ឲ្យបើកភ្នែក និងចិត្តយើង ឲ្យដឹងអំពីរបៀបកាត់បន្ថយការឈឺចាប់របស់មនុស្សដែលកំពុងរងទុក្ខ។ ទោះយើងកំពុងព្យាយាមបំពេញតម្រូវការមនុស្សជាច្រើន ដូចអ្នកស្រីស៊ីឌី និងភីលីព…
Read articleប្រាជ្ញាមកពីព្រះ ជួយសង្រ្គោះជីវិត
សុភាសិត ១១:២៤-៣១ ផលរបស់មនុស្សសុចរិត នោះជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស។សុភាសិត ១១:៣០ អ្នករត់សំបុត្រម្នាក់មានការព្រួយបារម្ភ បន្ទាប់ពីបានឃើញសំបុត្ររបស់អតិថិជនរបស់គាត់ម្នាក់បានគលើគ្នា ក្នុងប្រអប់សំបុត្រ។ អ្នករត់សំបុត្ររូបនោះបានដឹងថា មានដូនចាស់ម្នាក់រស់នៅម្នាក់ឯង ហើយតាមធម្មតាដូនចាស់ទៅបើកយកសំបុត្រពីប្រអប់សំបុត្រជារៀងរាល់ថ្ងៃ មិនដែលខាន។ អ្នករត់សំបុត្រក៏បានធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ដោយទៅប្រាប់អ្នកជិតខាងរបស់ដូនចាស់ អំពីការព្រួយបារម្ភរបស់គាត់។ អ្នកជិតខាងនោះក៏បានទៅប្រាប់អ្នកជិតខាងម្នាក់ទៀត ដែលមានកូនសោសម្រាប់បើកចូលផ្ទះដូនចាស់។ ពួកគេក៏បានចូលទៅក្នុងផ្ទះដូចចាស់ទាំងអស់គ្នា ហើយក៏បានឃើញដូចចាស់ដេកដួលនៅលើកម្រាលឥដ្ឋ។ ដូនចាស់បានដួល៤ថ្ងៃហើយ ហើយមិនអាចងើបរួច ឬស្រែកហៅឲ្យគេជួយគាត់បាន។ ភាពឆ្លាតវ័យ ការព្រួយបារម្ភ និងការសម្រេចចិត្តរបស់អ្នករត់សំបុត្រទំនងជាបានសង្គ្រោះជីវិតគាត់នៅថ្ងៃនោះ។ កណ្ឌគម្ពីរសុភាសិត បានចែងថា “អ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស”(១១:៣០)។ ប្រាជ្ញាដែលកើតចេញពីការធ្វើអ្វីដែលត្រឹមត្រូវ និងរស់នៅតាមប្រាជ្ញារបស់ព្រះ អាចធ្វើជាព្រះពរ មិនគ្រាន់តែសម្រាប់ខ្លួនយើង តែក៏សម្រាប់អ្នកដែលយើងជួបផងដែរ។ ផលផ្លែនៃការរស់នៅ ដែលថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ និងការដើរតាមផ្លូវព្រះអង្គ អាចបណ្តាលចិត្តអ្នកដទៃ ឲ្យទទួលយកជីវិតថ្មីក្នុងព្រះអង្គផងដែរ។ ហើយផលផ្លែរបស់យើង ក៏ជំរុញយើងឲ្យយកចិត្តទុកដាក់ ចំពោះអ្នកដទៃ ហើយជួយទំនុកបម្រុងពួកគេ។ គឺដូចដែលបទគម្ពីរសុភាសិតបានបង្រៀន យើងអាចរកឃើញប្រាជ្ញា នៅក្នុងការពឹងផ្អែកទៅលើព្រះអង្គ។ ប្រាជ្ញាមានតម្លៃ “ប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង” (៨:១១)។ ប្រាជ្ញាដែលព្រះទ្រង់ប្រទាន គឺសម្រាប់ដឹកនាំយើង…
Read articleរឿងមិនសប្បាយចិត្តបន្ទាប់ពីថ្ងៃណូអែល
លូកា ២១៥-២០ តែម៉ារា នាងរក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត។ លូកា ២:១៩ បន្ទាប់ពីខ្ញុំនឹងក្រុមគ្រួសារខ្ញុំបានប្រារព្ធថ្ងៃណូអែល ដោយអំណរ ថ្ងៃបន្ទាប់យើងជួបរឿងដែលមិនសប្បាយចិត្តជាច្រើន។ យើងបានស្នាក់នៅក្នុងផ្ទះមិត្តភក្តិរបស់យើង តែមិនបានគេងគ្រប់គ្រាន់។ បន្ទាប់មក ឡានរបស់យើងក៏បានខូច ខណៈពេលដែលយើងកំពុងធ្វើដំណើរតាមផ្លូវត្រឡប់មកផ្ទះវិញ។ ហើយព្រិលក៏បានធ្លាក់ចុះមក។ យើងក៏បានទុកឡានចោល ហើយឡើងជិះឡានតាក់ស៊ីបន្តដំណើរមកផ្ទះ ខណៈពេលព្រិលនៅតែបន្តធ្លាក់ ហើយយើងមានអារម្មណ៍មិនសប្បាយចិត្ត។ មិនមែនតែយើងទេ ដែលមានអារម្មណ៍មិនសប្បាយចិត្ត បន្ទាប់ពីថ្ងៃណូអែលបានកន្លងផុតទៅ។ យើងមិនសប្បាយចិត្ត អាចដោយសារយើងបរិភោគអាហារច្រើនពេក ឬបទចម្រៀងណូអែលស្រាប់តែលែងមានគេចាក់ផ្សាយក្នុងវិទ្យុទៀត ឬមួយអំណោយដែលយើងទិញសប្តាហ៍មុន ឥឡូវនេះ មានតម្លៃថោកជាងមុនពាក់កណ្តាល។ ទោះដោយសារមូលហេតុអ្វីក៏ដោយ ភាពសប្បាយរីករាយនៅថ្ងៃណូអែល អាចរលាយបាត់ទៅវិញយ៉ាងឆាប់រហ័ស។ ព្រះគម្ពីរមិនដែលប្រាប់យើងថា នៅក្រោយពេលដែលព្រះយេស៊ូវបានប្រសូត មានរឿងអ្វីខ្លះកើតឡើងនៅថ្ងៃបន្ទាប់។ តែយើងអាចស្រមៃថា បន្ទាប់ពីនាងម៉ារា និងលោកយ៉ូសែបបានដើរទៅភូមិបេថ្លេហិម មិនអាចរកកន្លែងស្នាក់នៅបាន នាងម៉ារាក៏បានប្រសូតបុត្រដោយការឈឺចាប់ខាងរូបកាយ ហើយស្រាប់តែមានពួកអ្នកគង្វាលមករកពួកគេ ដោយមិនបានឲ្យដំណឹងជាមុន(លូកា ២:៤-១៨) នាងម៉ារា និងលោកយ៉ូសែបមុខជាមានការហត់នឿយណាស់ហើយ។ តែខ្ញុំអាចស្រមៃផងដែរថា នៅពេលដែលនាងម៉ារាបីព្រះឱរស នាងប្រាកដជានឹកចាំអំពីពេលដែលទេវតាមកជួបនាង(១:៣០-៣៣) និងពេលនាងអេលីហ្សាបិតឲ្យពរនាង(ខ.៤២-៤៥) ហើយនាងក៏បានដឹងអំពីជោគវាសនារបស់បុត្រតូច(ខ.៤៦-៥៥)។ នាងម៉ារា “បានរំពឹងគិត” រឿងនោះ នៅក្នុងចិត្ត(២:១៩) ដែលប្រាកជាបានកាត់បន្ថយភាពនឿយហត់…
Read articleព្រះបន្ទូលសន្យាអំពីការប្រសូតរបស់ព្រះគ្រីស្ទ
លូកា ២:១-៧ តែឯង ឱបេថ្លេហិម-អេប្រាតាអើយ … នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល។ មីកា ៥:១ កាលពីខែវិច្ឆិកា ឆ្នាំ១៩៦២ អ្នកវិទ្យាសាស្ត្រផ្នែករូបវិទ្យាឈ្មោះ ចន ដាប់ប៊លយូ ម៉ូចលី(John W. Mauchly) មានប្រសាសន៍ថា “យើងគ្មានហេតុផលដែលត្រូវសន្និដ្ឋានថា ក្មេងៗនឹងមិនអាចចេះប្រើកុំព្យូទ័រផ្ទាល់ខ្លួនយ៉ាងស្ទាត់ជំនាញនោះឡើយ”។ ការព្យាករណ៍របស់លោកម៉ូចលីហាក់ដូចជាមានលក្ខណៈគួរឲ្យកត់សំគាល់ណាស់ នៅសម័យនោះ តែវាបានក្លាយជាការពិត ក្នុងពេលបច្ចុប្បន្ន។ សព្វថ្ងៃនេះ ការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍យួរដៃ ស្ថិតក្នុងចំណោមជំនាញដំបូងបំផុត ដែលក្មេងៗរៀន។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកឃើញបទទំនាយជាច្រើន ក្នុងព្រះគម្ពីរ ដែលបានទាយអំពីការយាងមកចាប់កំណើតរបស់ព្រះគ្រីស្ទ។ ជាបទទំនាយដែលបានសម្រេច និងសំខាន់ជាងការព្យាករណ៍របស់អ្នកវិទ្យាសាស្ត្រទៅទៀត។ ឧទាហរណ៍ បទគម្ពីរមីកា ៥:២ បានប្រកាសថា “តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក”។ ព្រះវរបិតាបានចាត់ព្រះយេស៊ូវ ឲ្យយាងមកចាប់កំណើត ក្នុងភូមិបេថ្លេហិម ជាភូមិតូចមួយ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងជំនួរវង្សរបស់ស្តេចដាវីឌ(មើលលូកា ២:៤-៧)។ ព្រះគម្ពីរក៏បានថ្លែងទំនាយយ៉ាងត្រឹមត្រូវ អំពីការយាងមកជាលើកទីមួយរបស់ព្រះយេស៊ូវ ហើយក៏បានសន្យាថា…
Read articleផ្កាយនៅថ្ងៃណូអែល
ម៉ាថាយ ២:១-៥,៧-១២ គេមានសេចក្តីអំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ។ ម៉ាថាយ ២:១០ កាលពីក្មេងឪពុកខ្ញុំបានបង្រៀនខ្ញុំ អំពីរបៀបរកមើលផ្កាយប៉ូលខាងជើង។ គាត់ប្រាប់ខ្ញុំថា បើខ្ញុំវង្វេងផ្លូវ ខ្ញុំអាចរកមើលផ្កាយនោះនៅលើមេឃ ដើម្បីរកផ្លូវត្រឡប់មកផ្ទះវិញ។ ឪពុកខ្ញុំបានធ្វើការក្នុងជួរកងទ័ព ក្នុងអំឡុងសម័យសង្គ្រាម ហើយមានពេល ដែលជីវិតគាត់ត្រូវពឹងផ្អែកទៅលើសមត្ថភាព នៅក្នុងការមើលផ្កាយនៅលើមេឃ។ ដូចនេះ គាត់ចង់ឲ្យខ្ញុំស្គាល់ឈ្មោះ និងទីតាំងរបស់ផ្កាយសំខាន់ៗមួយចំនួន ឲ្យបានច្បាស់ តែដែលសំខាន់បំផុតនោះ ខ្ញុំត្រូវចេះស្វែងរកផ្កាយប៉ូលខាងជើង។ ការស្គាល់ទីតាំងរបស់ផ្កាយ គឺមានន័យថា ខ្ញុំអាចរកឃើញទិសដែលខ្ញុំត្រូវទៅ ទោះខ្ញុំកំពុងស្ថិតនៅកន្លែងណា ហើយអាចរកឃើញកន្លែងដែលខ្ញុំត្រូវទៅ។ ព្រះគម្ពីរប៊ីបបានចែងអំពីផ្កាយមួយទៀត ដែលមានសារៈសំខាន់ដ៏ពិសេស។ ហោរទាំងបីមកពីទិសខាងកើត គឺជាអ្នកប្រាជ្ញមកពីតំបន់ ដែលសព្វថ្ងៃជាប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់។ ពួកគេបានស្វែងរកទីសំគាល់មួយនៅលើមេឃ ដែលនាំពួកគេទៅរកកន្លែងប្រសូតរបស់ព្រះយេស៊ូវ ដែលនឹងធ្វើជាមហាក្សត្រ សម្រាប់រាស្រ្តរបស់ព្រះអម្ចាស់។ ពួកគេបានមកដល់ទីក្រុងយេរូសាឡិម ហើយសួរគេថា “តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា? ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់”(ម៉ាថាយ ២:១-២)។ ពួកអ្នកតារាសាស្ត្រមិនដឹងថា ផ្កាយនៃភូមិបេថ្លេហិមបានលេចឡើងនៅសម័យនោះ ដោយរបៀបណាទេ តែព្រះគម្ពីរបានបើកសម្ដែងថា ព្រះបានបង្កើតវាមក ដើម្បីនាំផ្លូវមនុស្សក្នុងលោកិយ ទៅរកព្រះយេស៊ូវ ជា…
Read article