តើការងារក្នុងក្តីស្រមៃរបស់ខ្ញុំ នៅឯណា?
ការស្វែងរកការងារក្នុងក្តីស្រមៃ បាននាំឲ្យមនុស្សជាច្រើនមានការនឿយណាយ និងការខកចិត្ត។ កូនសៀវភៅនេះ បង្ហាញអំពីរបៀបដែលព្រះយេស៊ូវ អាចប្រទានឲ្យមនុស្សម្នាក់ៗ មានភាពស្កប់ចិត្តដ៏ពិត នៅក្នុងជីវិត។
Read articleរឿងនៃសេចក្តីសង្ឃឹម
ហេតុអ្វីបានជាពិភពលោក មានរឿងច្រើនម្ល៉េះ? ហេតុអ្វីការរស់នៅ មានការពិបាកយ៉ាងនេះ? ក្នុងចំណោមមនុស្សដែលអ្នកស្គាល់ តើមានអ្នកដែលបានសួរសំណួរទាំងនេះឬទេ? សូមបង្ហាញពួកគេ ឲ្យស្គាល់សេចក្តីសង្ឃឹម ក្នុងព្រះគ្រីស្ទ! សៀវភៅដែលមានចំណងជើងថា រឿងនៃសេចក្តីសង្ឃឹម គឺជាខិតប័ណ្ណដំណឹងល្អ ដែលបកស្រាយអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងផែនការ ដែលទ្រង់មានសម្រាប់មនុស្ស ដែលទ្រង់បានបង្កើត ហើយសៀវភៅនេះ ក៏បានបង្ហាញអំពីមូលហេតុដែលមានតែព្រះយេស៊ូវទេ ដែលអាចប្រទានសេចក្តីសង្ឃឹមដ៏ពិត។ សូមចែករំលែកសៀវភៅនេះ ដល់មិត្តភក្តិរបស់អ្នក។
Read articleតើព្រះយេស៊ូវជានរណា?
តើព្រះយេស៊ូវជានរណា? មនុស្សជាច្រើនថា ព្រះយេស៊ូវជាគ្រូបង្រៀន ឬទស្សនវិទូដ៏ល្បីល្បាញ អ្នកខ្លះទៀតថា ទ្រង់ជាមនុស្សក្លែងបន្លំ។ តែព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់ជាព្រះដ៏ពិត។ ដើម្បីឲ្យយើងដឹងថា ទ្រង់ជានរណា ហើយដឹងថា ហេតុអ្វីបានជាទ្រង់យាងចុះ មកយកកំណើតជាមនុស្សនៅផែនដី យើងចាំបាច់ត្រូវបើកមើលព្រះគម្ពីរប៊ីប។ តើព្រះយេស៊ូវជាព្រះពិតមែនទេ? ចម្លើយសម្រាប់សំណួរនេះ គឺពិតជាសំខាន់ណាស់ បានជាយើងត្រូវបើកមើលព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ដើម្បីស្វែងរកភស្តុតាង ក៏ដូចជា ពិនិត្យមើលពាក្យសម្តីរបស់សាក្សី ឬស្មរបន្ទាល់ និងពិនិត្យមើលការអៈអាងរបស់ព្រះយេស៊ូវផ្ទាល់ ដែលបានថា ទ្រង់ជាព្រះ។ យើងក៏ត្រូវពិនិត្យមើលភស្តុតាង ដែលបានមកពីប្រភពផ្សេងទៀត នៅក្រៅព្រះគម្ពីរផងដែរ ដើម្បីឲ្យដឹងថា ភស្តុតាងទាំងនោះ បានបញ្ជាក់អ្វីខ្លះ អំពីព្រះយេស៊ូវ។ យើងអាចប្រើភស្តុតាងទាំងនោះ ដើម្បីឲ្យបានដឹងច្បាស់ អំពីភាពអាចទុកចិត្តបាន នៃព្រះគម្ពីរប៊ីប និងអត្តសញ្ញាណរបស់ព្រះយេស៊ូវ។
Read articleហេតុផលទាំង១០យ៉ាង ដែលត្រូវជឿថា ព្រះពិតជាមានមែន
តើព្រះពិតជាមានមែនឬ? មានមនុស្សជាច្រើនអះអាងថា ខ្លួនមិនជឿទេថា ព្រះពិតជាមានមែន តែពួកគេគ្មានភស្តុតាង ដើម្បីបញ្ជាក់ថា ព្រះពិតជាមិនមានមែន ដូចការអះអាងរបស់ខ្លួនឡើយ។ ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះមិនដឹងច្បាស់ថា ព្រះមានពិតមែន ឬអត់នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ តើមានភស្តុតាងបញ្ជាក់ថា ព្រះទ្រង់ពិតជាមានមែន ហើយព្រះអង្គកំពុងតែមានព្រះជន្មរស់នៅឬទេ? ខិតប័ណ្ណនេះនឹងបង្ហាញលោកអ្នក នូវហេតុផល និងភស្តុតាងយ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ជាក់ថា ព្រះទ្រង់ពិតជាមានមែន មិនតែប៉ុណ្ណោះ ខិតប័ណ្ណនេះ ថែមទាំងប្រាប់យើង ពីមូលហេតុដែលយើងត្រូវទទួលជឿព្រះអង្គផងដែរ។ បើសិនជាអ្នកបានបើកចំហរចិត្ត ព្រមទទួលជឿថា ព្រះពិតជាមានមែន តែអ្នកមិនដឹងច្បាស់ថា អ្នកអាចទទួលស្គាល់ថា ព្រះយេស៊ូវជា “ព្រះដែលបានយាងមកយកកំណើតជាមនុស្ស”ឬក៏អត់ នោះមិនមែនមានតែអ្នកទេដែលមានបញ្ហានេះ។ ព្រះយេស៊ូវជាគ្រូបង្រៀនព្រះបន្ទូលមកពីស្រុកណាសារ៉ែត ដែលបានសន្យាថា នឹងជួយដល់អស់អ្នកដែលយកចិត្តទុកដាក់ អំពីការធ្វើតាមបំណងព្រះហឫទ័យព្រះ។ ព្រះអង្គបានមានបន្ទូលថា “បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ”(យ៉ូហាន ៧:១៧)។ មាតិការ: មនុស្សមិនអាចជៀសផុតពីសេចក្តីជំនឿ ដែនកំណត់នៃវិទ្យាសាស្រ្ត បញ្ហារបស់ទ្រឹស្តីអំពីការវិវត្តន៍ ទំលាប់នៃចិត្តរបស់មនុស្ស ប្រវត្តិរបស់កណ្ឌលោកុប្បត្តិ ប្រជាជាតិអ៊ីសា្រអែល ការអៈអាងរបស់ព្រះគ្រីស្ទ ភស្តុតាងនៃការអស្ចារ្យ ភាពលម្អិតនៃធម្មជាតិ បទពិសោធន៍របស់បុគ្គលអាចឆ្លើយប្រាប់បាន ភស្តុតាងនៃការអស្ចារ្យ ភាពលម្អិតនៃធម្មជាតិ…
Read articleសេចក្តីស្រឡាញ់ដ៏ពិត
ក្នុងពិភពលោកនេះ សេចក្តីស្រឡាញ់ជាពាក្យដែលមនុស្សបានឲ្យនិយមន័យខុសៗគ្នា ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចដឹងថា សេចក្តីស្រឡាញ់នោះជាសេចក្តីស្រឡាញ់ពិត? ក្នុងសៀវភៅនេះ លោកប៊ីល ក្រោដឺរ(Bill Crowder) ដែលជាអ្នកនិពន្ធ បានលើកយកបទគម្ពីរ ១កូរិនថូស ១៣:៤-៨ ដើម្បីបង្ហាញនូវអត្ថន័យដ៏ល្អបំផុត នៃសេចក្តីស្រឡាញ់ដ៏ពិត តាមបំណងព្រះទ័យព្រះគ្រីស្ទ។ យើងនឹងបានស្វែងយល់ អំពីសេចក្តីស្រឡាញ់ដែលធន់នៅ គ្រប់កាលៈទេសៈ ពេលដែលយើងបើកចិត្តទទួលសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ។ លោកប៊ីល ក្រោដឺរបានចូលរួមការងារបម្រើព្រះ នៅក្នុងអង្គការនំម៉ាណាប្រចាំថ្ងៃ បន្ទាប់ពីបានបម្រើការជាគ្រូគង្វាលអស់រយៈពេលជាង២០ឆ្នាំ។ លោកប៊ីល បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកម៉ាត ឌីហាន(Mart Dehaan) ក្នុងនាមជាអនុប្រធានផ្នែកបង្រៀនព្រះបន្ទូល តាមរយៈសៀវភៅ។ លោកប៊ីល បានអធិប្បាយជាទៀតទាត់ តាមកម្មវិធីវិទ្យុ ស្វែងយល់ព្រះបន្ទូលព្រះ ហើយបានចំណាយពេលភាគច្រើន ក្នុងការបង្រៀនព្រះគម្ពីរ ដល់អ្នកដឹកនាំគ្រីស្ទបរិស័ទ នៅទូទាំងពិភពលោក។
Read articleជ្រកក្រោមស្លាបព្រះអង្គ
ទំនុកដំកើង ៦១ ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ច ទូលបង្គំនឹងជ្រកនៅទីកំបាំង ក្រោមស្លាបទ្រង់។ ទំនុកដំកើង ៦១:៤ មានសត្វក្ងានព្រៃកាណាដាបួនប្រាំគ្រួសារ មានកូនក្ងានតូចៗ ក្នុងស្រះ នៅក្បែរតំបន់ដែលខ្ញុំរស់នៅ។ កូនក្ងានតូចៗទាំងនោះមានរោមស្រមូវៗ និងគួរឲ្យស្រឡាញ់ណាស់។ ខ្ញុំពិបាកឃាត់ខ្លួនឯងមិនឲ្យមើលពួកវា ពេលណាខ្ញុំដើរលេង ឬរត់ហាត់ប្រាណនៅជុំវិញស្រះទឹកនោះ។ តែខ្ញុំបានរៀនជៀសវាងការមើលពួកវាចំភ្នែក និងព្យាយាមនៅឲ្យឆ្ងាយពីពួកវា ពុំនោះទេ មេបារបស់ពួកវាអាចសង្ស័យថា ខ្ញុំមានបំណងមិនល្អ អាចនាំឲ្យពួកវានឹងបញ្ចេញសម្លេងគំរាម ហើយដេញខ្ញុំ។ ព្រះគម្ពីរក៏បានប្រើទិដ្ឋភាពរបស់សត្វការពារកូនតូចរបស់ខ្លួន ដើម្បីពិពណ៌នា អំពីសេចក្តីស្រឡាញ់ ដែលមានភាពស្រទន់ និងមានការការពារ សម្រាប់កូនព្រះអង្គ(ទំនុកដំកើង ៩១:៤)។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៦១ ស្តេចដាវីឌហាក់ដូចជាកំពុងស្រេកឃ្លានការថែរក្សារបស់ព្រះអង្គយ៉ាងដូចនេះផងដែរ។ ទ្រង់បានពិពណ៌នាថា ព្រះអម្ចាស់ជា “ជាទីជ្រកឲ្យទូលបង្គំ គឺជាប៉មយ៉ាងមាំ” (ខ.៣) តែកាលណាចិត្តទ្រង់ត្រូវបង្គ្រប នោះទ្រង់ពោលថា “ទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ”(ខ.២)។ ទ្រង់ចង់ជ្រកនៅទីកំបាំង ក្រោមស្លាបព្រះអម្ចាស់សារជាថ្មី(ខ.៤)។ ពេលដែលស្តេចដាវីឌបានថ្វាយដល់ព្រះអម្ចាស់ នូវការឈឺចាប់ និងការស្រេកឃ្លានការប្រោសឲ្យជា ទ្រង់ក៏មានការកម្សាន្តចិត្ត ដោយបានដឹងថា ព្រះអម្ចាស់ស្តាប់ឮទ្រង់អធិស្ឋាន(ខ.៥)។ ដោយសារសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ នោះទ្រង់ដឹងថា ទ្រង់នឹងច្រៀងសរសើរដល់ព្រះនាមព្រះអម្ចាស់ជាដរាប(ខ.៨)។ ពេលណាយើងមានអារម្មណ៍ថា…
Read article