សេចក្តីអាណិតក្នុងការប្រើទូរស័ព្ទ
និក្ខមនំ ៣៤:១-៨ យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ។ និក្ខមនំ ៣៤:៦ តើអ្នកដឹកជញ្ជូន មានភាពយឺតយ៉ាវ ក្នុងការដឹកជញ្ជូនអាហារឲ្យអ្នកទេ? អ្នកអាចប្រើទូរស័ព្ទដៃរបស់អ្នក ដើម្បីវាយតម្លៃ ដោយដាក់ពិន្ទុឲ្យគាត់តែ១ប៉ុណ្ណោះ។ តើម្ចាស់ហាងនោះ ខ្វះការគួរសមចំពោះអ្នកទេ? អ្នកអាចសរសេររិះគន់ នៅលើផេករបស់គាត់បាន។ សព្វថ្ងៃនេះ យើងអាចប្រើទូរស័ព្ទវ័យឆ្លាត ដើម្បីទិញទំនិញតាមអនឡាញ ទំនាក់ទំនងជាមួយមិត្តភក្តិ ឬសាច់ញាតិ ។ល។ តែវាក៏បានផ្តល់ឲ្យយើងនូវឱកាស ដើម្បីវាយតម្លៃគ្នាទៅវិញទៅមក ជាសាធារណៈផងដែរ។ ហើយរឿងនេះបានក្លាយជាបញ្ហា។ ការវាយតម្លៃឲ្យគ្នាទៅវិញទៅមក យ៉ាងដូចនេះ អាចនាំឲ្យមានបញ្ហា ព្រោះមនុស្សអាចធ្វើការវិនិច្ឆ័យ ដោយមិនបានយល់អំពីបរិបទ។ ឧទាហរណ៍ អ្នកដឹកជញ្ជូនត្រូវគេវាយតម្លៃមិនល្អ ដោយសារគាត់ដឹកអាហារឲ្យគេយឺត តែគេមិនបានដឹងទេថា គាត់យឺតដោយសារការស្ទះចរាចរណ៍ ជាបញ្ហាដែលគាត់មិនអាចគ្រប់គ្រងបាន។ ម្ចាស់ហាងត្រូវគេធ្វើការរិះគន់អវិជ្ជមាននៅលើផេកគាត់ ដោយសារគាត់ឆ្លើយតបចំពោះគេមិនបានល្អ តែគេមិនបានដឹងទេថា គាត់មិនបានគេងពេញមួយយប់ ដោយសារកូនឈឺ។ តើធ្វើដូចម្តេច ឲ្យយើងអាចជៀសវាងការវាយតម្លៃ យ៉ាងអយុត្តិធម៌ដូចនេះ? គឺដោយយកតម្រាប់តាមចារិកលក្ខណៈរបស់ព្រះអម្ចាស់។ បទគម្ពីរ និក្ខមនំ ៣៤:៦-៧ បានពិពណ៌នាថា…
Read articleពេលដែលព្រះទ្រង់មិនបានសម្រេចព្រះទ័យដែលទ្រង់បានបង្ហាញ
គេមិនព្រមស្តាប់តាមឪពុកទេ ព្រោះព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងប្រហារជីវិតគេចោល។(១សាំយ៉ូអែល ២:២៥) ពួកកូនប្រុសរបស់លោកអេលីមិនព្រមស្តាប់បង្គាប់តាមគាត់ ពេលដែលគាត់ស្តីបន្ទោសពួកគេ ដោយសារពួកគេបានប្រព្រឹត្តអំពើបាប។ បទគម្ពីរនេះ បានផ្តល់ឲ្យនូវការបង្រៀនបីយ៉ាង សម្រាប់ជីវិតយើង។ ១) មនុស្សអាចប្រព្រឹត្តអំពើបាបអស់ពេលយ៉ាងយូរ និងធ្ងន់ធ្ងរយ៉ាងខ្លាំង ដល់ថ្នាក់ព្រះអម្ចាស់នឹងមិនប្រទានការប្រែចិត្ត។ ហេតុនេះហើយបានជាសាវ័កប៉ុលបានប្រើយើង ឲ្យប្រដៅតម្រង់អ្នកដែលបានប្រព្រឹត្តបាបយ៉ាងដូចនោះ “ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត” តែគាត់មិនបានថា ព្រះអង្គ “មុខជាប្រទានគេនូវការប្រែចិត្ត”នោះឡើយ(២ធីម៉ូថេ ២:២៥)។ ជីវិតដែលរស់នៅក្នុងអំពើបាប អាច“ហួសពេល” ដែលត្រូវប្រែចិត្ត។ គឺដូចដែលបទគម្ពីរហេព្រើរ ១២:១៧ បានចែងអំពីលោកអេសាវថា “ទោះបើគាត់ខំស្វែងរក ទាំងស្រក់ទឹកភ្នែកក៏ដោយ គង់តែរកផ្លូវប្រែចិត្តមិនឃើញទេ”។ គាត់បានហួសពេល មិនអាចប្រែចិត្តបាន។ ការនេះមិនមានន័យថា បុគ្គលដែលពិតជាបានប្រែចិត្ត បន្ទាប់ពីបានរស់នៅក្នុងអំពើបាបពេញមួយជីវិត មិនអាចឲ្យព្រះទ្រង់សង្រ្គោះនោះទេ។ ពួកគេពិតជាអាច ហើយនឹងបានសង្រ្គោះ។ ព្រះទ្រង់មានសេចក្តីមេត្តាកុរណា លើសពីការរំពឹងគិតរបស់យើង។ ចូរយើងនឹកចាំ អំពីចោរដែលជាប់ឆ្កាង ជាមួយព្រះយេស៊ូវ។ កាលនោះ ព្រះអង្គបានមានបន្ទូលទៅគាត់ថា “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”(លូកា ២៣:៤៣)។ ២) ជួនកាល ព្រះទ្រង់បានបន្តអនុញ្ញាតឲ្យមនុស្សដែលកំពុងប្រព្រឹត្តបាប នៅបន្តការប្រព្រឹត្តរបស់ខ្លួនទៀត។ គឺដូចមានសេចក្តីចែងថា “គេមិនព្រមស្តាប់តាមឪពុកទេ ព្រោះព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងប្រហារជីវិតគេចោល”។…
Read articleអ្នកអាចទុកចិត្តព្រះអង្គបាន
ទំនុកដំកើង ៩:៧-១០ ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់។ ទំនុកដំកើង ៩:១០ កាលឆ្មាខ្ញុំឈ្មោះមីគគី(Mickey) មានជំងឺឈឺភ្នែក ខ្ញុំបានបន្តក់ថ្នាំភ្នែកឲ្យវារៀងរាល់ថ្ងៃ។ ពេលដែលខ្ញុំដាក់វានៅលើឡាបូលាងដៃ ក្នុងបន្ទប់ទឹក វាក៏បានអង្គុយមើលមកខ្ញុំ ដោយកែវភ្នែកបង្ហាញការភ័យខ្លាច ហើយបានត្រៀមខ្លួនដើម្បីទទួលថ្នាំបន្តក់ភ្នែក។ ខ្ញុំក៏បានសរសើរវាថា “ឆ្មាល្អ”។ ទោះវាមិនយល់ថា ខ្ញុំកំពុងធ្វើអ្វីក៏ដោយ វាមិនបានលោតចុះពីឡាបូលាងដៃ គ្រហឹមដាក់ខ្ញុំ ឬខ្វាចដៃខ្ញុំទេ។ ផ្ទុយទៅវិញ វាបានត្រដុសខ្លួនវានឹងខ្ញុំកាន់តែខ្លាំង ព្រោះវាដឹងថា វាអាចទុកចិត្តខ្ញុំ។ កាលស្តេចដាវីឌនិពន្ធបទគម្ពីរទំនុកដំកើងជំពូក៩ ទ្រង់ប្រាកដជាបានដកពិសោធន៍ជាមួយសេចក្តីស្រឡាញ់ និងសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ ជាច្រើនមកហើយ។ ទ្រង់បានងាកទៅរកព្រះអម្ចាស់ ដើម្បីទទួលការការពារឲ្យរួចផុតពីខ្មាំងសត្រូវទ្រង់ ហើយព្រះអម្ចាស់ក៏បានជួយទ្រង់(ខ.៣-៦)។ ក្នុងអំឡុងពេលដែលស្តេចដាវីឌត្រូវការជំនួយ ព្រះអម្ចាស់មិនបានធ្វើឲ្យទ្រង់ខកចិត្តឡើយ។ ជាលទ្ធផល ស្តេចដាវីឌបានស្គាល់ព្រះអម្ចាស់កាន់តែច្បាស់។ ទ្រង់ជ្រាបថា ព្រះអម្ចាស់មានព្រះចេស្តា សុចរិត មានសេចក្តីស្រឡាញ់ ហើយស្មោះត្រង់។ ហេតុនេះហើយ ស្តេចដាវីឌបានទុកចិត្តព្រះអម្ចាស់។ ទ្រង់ជ្រាបថា ទ្រង់អាចទុកចិត្តព្រះអម្ចាស់បាន។ ខ្ញុំបានមើលថែឆ្មាខ្ញុំ ពេលវាមានជំងឺច្រើនដងហើយ ចាប់តាំងពីពេលយប់ដែលខ្ញុំបានឃើញវា ជាកូនឆ្មាដែលកំពុងស្រេកឃ្លានអាហារនៅលើចិញ្ចើមផ្លូវ។ វាដឹងថា វាអាចទុកចិត្តខ្ញុំ ទោះវាមិនយល់ អំពីការអ្វីដែលខ្ញុំកំពុងធ្វើសម្រាប់វាក៏ដោយ។ ស្រដៀងគ្នានេះដែរ ការនឹកចាំពីសេចក្តីស្មោះត្រង់ដែលព្រះអង្គមានចំពោះយើង…
Read articleអត្ថប្រយោជន៍ដ៏លើសលប់នៃភាពអត់ធ្មត់
“អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ”(លោកុប្បត្តិ ៥០:២០)។ រឿងរបស់លោកយ៉ូសែប ក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក ៣៧ ដល់ ៥០ បានបង្រៀនយើង អំពីមូលហេតុដែលយើងគួរតែមានជំនឿ លើព្រះគុណដែលមានអធិបតេយ្យភាព ដែលព្រះទ្រង់នឹងបន្តប្រទាននៅពេលអនាគត។ ពួកបងៗរបស់លោកយ៉ូសែបបានលក់លោកយ៉ូសែប ធ្វើជាទាសករ ដែលបញ្ហានេះបានល្បងលគាត់ ឲ្យដឹងថាគាត់មានការអត់ធ្មត់ខ្លាំងប៉ុណ្ណា។ តែក្រោយមក គាត់ក៏មានការងារល្អមួយ ក្នុងផ្ទះរបស់លោកបូទីផា ក្នុងនគរអេស៊ីព្ទ។ ពេលដែលគាត់ប្រព្រឹត្តដោយទៀងត្រង់ ដោយការស្តាប់បង្គាប់ព្រះ ប្រពន្ធរបស់លោកបូទីផា ក៏បានចោទបង្ខូចភាពទៀតត្រង់របស់គាត់ ហើយក៏បានឲ្យគេចាប់គាត់ដាក់គុក ដែលនាំឲ្យគាត់ជួបការល្បងលដ៏ធំមួយទៀត មកលើភាពអត់ធ្មត់របស់គាត់។ ប៉ុន្តែ អ្វីៗមានភាពល្អប្រសើរឡើង ហើយមេគុកក៏បានឲ្យគាត់មានភារកិច្ច និងការគោរពនៅក្នុងគុក។ តែបន្ទាប់ពីគាត់បានកាត់ស្រាយសុបិន្ដឲ្យអ្នកថ្វាយពែងរបស់ស្តេចផារ៉ោន អ្នកនោះក៏បានមានភាពចម្រុងចម្រើនឡើងវិញ តែបានភ្លេចគាត់ អស់រយៈពេល២ឆ្នាំ។ នេះជាការល្បងលដ៏ឈឺចាប់មួយទៀត មកលើភាពអត់ធ្មត់របស់គាត់។ ទីបំផុត គាត់ក៏បានដឹងច្បាស់ អំពីមូលហេតុដែលគាត់បានជួបការពន្យារពេល និងការបង្វៀងផ្លូវទាំងអស់នេះ។ ក្នុងពេលដ៏ពិបាកនោះ លោកយ៉ូសែបកំពុងទទួលការបណ្តុះបណ្តាល ដោយមិនដឹងខ្លួន ឲ្យក្លាយជាអនាគតអ្នកដឹកនាំនគរអេស៊ីព្ទ ដែលជាអ្នកដឹកនាំកំពូលទី២ បន្ទាប់ពីស្តេចផារ៉ោន។ ទីបំផុត គាត់ក៏បានសង្រ្គោះមនុស្សជាច្រើនឲ្យរួចផុតពីគ្រោះអត់ឃ្លាន ដែលរាប់បញ្ចូលទាំងពួកបងប្រុសគាត់ ដែលបានលក់គាត់ឲ្យធ្វើជាទាករផងដែរ។…
Read articleនៅពេលដែលគេមិនស្គាល់តម្លៃព្រះអង្គ
១ពេត្រុស ២:៤-១០ ឯអ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ។ ១ពេត្រុស ២:៤ តើអ្នកធ្លាប់ទៅកន្លែងលក់ទំនិញមួយទឹក មានតម្លៃថោកៗ ហើយស្រមៃថា អ្នកអាចរកបានវត្ថុដែលមានតម្លៃយ៉ាងខ្លាំង? រឿងនេះបានកើតឡើង ក្នុងរដ្ឋខុននែកធីខាត់ នៅពេលដែលគេបានទិញចានបុរាណចិនមួយ មានរូបផ្កា ក្នុងតម្លៃតែ៣៥ដុល្លា នៅកន្លែងលក់ទំនិញមួយទឹក ហើយនៅក្នុងការដាក់ដេញថ្លៃ នៅឆ្នាំ២០២១ គេបានលក់ចានបុរាណនោះ ក្នុងតម្លៃជាង៧០ម៉ឺនដុល្លា។ តាមពិត ចានមួយនោះ ជាចានគោមដ៏កម្រ និងជាវត្ថុបុរាណ ដែលមានសារៈសំខាន់ផ្នែកប្រវត្តិសាស្រ្ត ដែលគេបានផលិតនៅសតវត្សរ៍ទី១៥។ រឿងនេះបានផ្តល់ឲ្យនូវការក្រើនរំឭកដ៏គួរឲ្យភ្ញាក់ផ្អើលថា របស់អ្វីដែលគេមិនសូវឲ្យតម្លៃ អាចជាវត្ថុដែលមានតម្លៃយ៉ាងខ្លាំង។ កាលសាវ័កពេត្រុសសរសេរសំបុត្រ ផ្ញើទៅអ្នកជឿ ដែលរស់នៅ ដោយការបែកខ្ញែកគ្នា ក្នុងសម័យដើម ជំនឿដែលពួកគេមានចំពោះព្រះយេស៊ូវ គឺជាជំនឿលើព្រះមួយអង្គ ដែលលោកិយបានបដិសេធន៍។ ទោះអ្នកដឹកនាំសាសនាយូដាភាគច្រើនបានស្អប់ខ្ពើមព្រះគ្រីស្ទ ហើយពួកអ្នកដឹកនាំរបស់ចក្រភពរ៉ូម៉ាំងបានឆ្កាងព្រះអង្គក៏ដោយ ក៏មនុស្សជាច្រើនមិនបានឲ្យតម្លៃព្រះអង្គ ព្រោះព្រះអង្គមិនបានធ្វើឲ្យត្រូវតាមការរំពឹងចង់បានរបស់ពួកគេ។ ទោះមនុស្សជាច្រើនមិនទទួលស្គាល់តម្លៃព្រះអង្គ ព្រះវរបិតាបានជ្រើសរើស និងរាប់ព្រះអង្គថាមានតម្លៃដ៏វិសេស(១ពេត្រុស ២:៤)។ តម្លៃដែលព្រះអង្គមានសម្រាប់យើង គឺលើសមាសប្រាក់ទៅទៀត(១:១៨-១៩)។ ហើយយើងមានការធានាថា អស់អ្នកដើរតាមព្រះយេស៊ូវ នឹងមិនមានសេចក្តីខ្មាស ដែលបានសម្រេចចិត្តជឿព្រះអង្គឡើយ(២:៦)។ ពេលអ្នកដទៃមិនឲ្យតម្លៃព្រះយេស៊ូវ…
Read articleព្រះយេស៊ូវជាក្សត្រល្អបំផុត
២របាក្សត្រ ២១:៤-៧,១៦-២០ ឯពួករាស្ត្រទ្រង់មិនបានថ្វាយព្រះភ្លើងដល់ទ្រង់ ដូចបានថ្វាយដល់ពួកឰយុកោទ្រង់ទេ។ ២របាក្សត្រ ២១:១៩ ក្នុងបទចម្រៀងកាយវិការ មានចំណងជើងថា ហាមីលតុន(Hamilton) មានការបង្ហាញតួអង្គស្តេចជច ទី៣(King George III) របស់ប្រទេសអង់គ្លេស តាមរបៀបកំប្លែង ជាតួអង្គដែលចិត្តអាក្រក់ និងមានសតិមិនល្អ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងសៀវភៅជីវប្រវត្តិថ្មីមួយរបស់ស្តេចជច មានការបកស្រាយថា ទ្រង់មិនមែនជាអ្នកដឹកនាំផ្តាច់ការ ដូចដែលគេបានពិពណ៌នា នៅក្នុងបទចម្រៀងហាមីលតុន ឬនៅក្នុងការប្រកាសឯករាជរបស់សហរដ្ឋអាមេរិកនោះឡើយ។ បើសិនជាស្តេចជច ពិតជាមនុស្សសាហាវព្រៃផ្សៃ ដូចដែលជនជាតិអាមេរិកបាននិយាយមែន នោះទ្រង់មុខជាបានទប់ស្កាត់ការបះបោរទាមទារឯករាជរបស់ជនជាតិអាមេរិក ដោយប្រើវិធីសាស្ត្របំផ្លិចបំផ្លាញទឹកដីអាមេរិកមិនខាន។ តែទ្រង់មិនបានអនុវត្តដូចនេះទេ ដោយសារទ្រង់មានចារិកលក្ខណៈថ្លៃថ្នូរ និងចិត្តល្អ។ តើស្តេចជចបានសោយទីវង្គត ដោយវិប្បដិសារីឬទេ? តើការដឹកនាំរបស់ទ្រង់អាចមានជោគជ័យជាងនេះទេ បើសិនជាទ្រង់មានអត្តចារិកផ្តាច់ការ មកលើប្រជាជនរបស់ទ្រង់? ជាការពិតណាស់ ការដឹកនាំផ្តាច់ការមិនប្រាកដថា អាចនាំមកនូវជោគជ័យបានឡើយ។ ព្រះគម្ពីរសញ្ញាចាស់បានចែងថា ស្តេចយ៉ូរ៉ាមបានពង្រឹងរាជបល្ល័ង្ករបស់ខ្លួនឲ្យបានរឹងមាំ ដោយ “សំឡាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួកដែលជាប្រធាន ក្នុងសាសន៍អ៊ីស្រាអែលជាច្រើនដែរ”(២របាក្សត្រ ២១:៤)។ យ៉ូរ៉ាមបាន “ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា”(ខ.៦)។ ការដឹកនាំដ៏សាហាវព្រៃផ្សៃរបស់ទ្រង់ បានធ្វើឲ្យប្រជារាស្រ្តស្អប់ខ្ពើមទ្រង់ បានជាពួកគេមិនបានទួញយំ ចំពោះការស្លាប់របស់ទ្រង់ដោយរោគាដ៏អាក្រក់ ហើយក៏មិនដុតភ្លើងថ្វាយទ្រង់…
Read article