ព្រះអង្គកែប្រែផេះឲ្យក្លាយជាភួងលម្អ
អេសាយ ៦១:១-៤ ព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំ … នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ។ អេសាយ ៦១:១,៣ បន្ទាប់ពីមានភ្លើងឆេះព្រៃដែលបានបង្កវិនាសកម្មខ្លាំងបំផុត ក្នុងប្រវត្តិសាស្ត្ររដ្ឋខូឡូរ៉ាដូ មានអង្គការគ្រីស្ទបរិស័ទមួយបានស្ម័គ្រចិត្តជួយក្រុមគ្រួសារទាំងឡាយរុករកវត្ថុមានតម្លៃ នៅក្នុងផ្ទះរបស់ពួកគេដែលអគ្គីភ័យបានបំផ្លាញទាំងស្រុង។ សមាជិករបស់គ្រួសារទាំងនោះ ក៏បានលើកឡើងអំពីវត្ថុមានតម្លៃ ដែលពួកគេសង្ឃឹមថា នៅសេសសល់។ មានរបស់ទ្រព្យតិចតួចណាស់ដែលនៅសល់។ បុរសម្នាក់បានរៀបរាប់យ៉ាងស្រទន់អំពីចិញ្ចៀនរៀបការរបស់គាត់។ គាត់បានដាក់វានៅលើទូដាក់ខោអាវ ក្នុងបន្ទប់គេងនៅជាន់លើ។ ផ្ទះរបស់គាត់បានទទួលរងការខូចខាតទាំងស្រុង ដោយអ្វីៗដែលធ្លាប់មាននៅក្នុងផ្ទះនោះ បានប្រែក្លាយជាធ្យូង និងផេះ ឬបានរលាយចូលទៅក្នុងកម្ទេចកំទី នៅជាន់ក្រោមដីហើយ។ ក្រុមអ្នកស្ម័គ្រចិត្ត បានស្វែងរកចិញ្ចៀននោះ នៅក្នុងទីតាំងដែលធ្លាប់មានបន្ទប់គេងនោះ តែមិនមានលទ្ធផលអ្វីទេ។ ហោរាអេសាយបានកត់ត្រាដោយការសោកសង្រេង អំពីការបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិម ដែលនឹងហៀបនឹងកើតឡើង។ ដូចគ្នានេះដែរ មានពេលខ្លះយើងក៏មានអារម្មណ៍ថា ជីវិតដែលយើងបានកសាងឡើង បានទទួលរងការបំផ្លិចបំផ្លាញនៅសល់តែផេះ។ យើងមានអារម្មណ៍ថា យើងមិនមានអ្វីនៅសល់ទៀតទេ ទាំងខាងផ្លូវអារម្មណ៍ និងវិញ្ញាណ។ តែកណ្ឌគម្ពីរអេសាយបានផ្តល់ឲ្យយើងនូវក្តីសង្ឃឹម គឺដូចមានសេចក្តីចែងមកថា “ព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង … ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោក” (អេសាយ ៦១:១-២)។ ព្រះទ្រង់បានកែប្រែសោកនាដកម្មរបស់យើង ឲ្យក្លាយជាសិរីល្អ ដោយព្រះអង្គ “នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក…
Read articleទ្វារបស់ព្រះអង្គបើកចំហសម្រាប់មនុស្សទាំងអស់
រ៉ូម ១០:៨-១៣ ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ។ រ៉ូម ១០:១៣ ភោជនីយដ្ឋាន ក្នុងតំបន់ដែលខ្ញុំធ្លាប់រស់នៅកាលពីក្មេង មានការរៀបចំស្របតាមការបត់បែននៃសង្គម និងការប្រកាន់ពូជសាសន៍នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ១៩៦០។ ទោះជាយ៉ាងណាក៏ដោយ ជំនួយការក្នុងផ្ទះបាយ ដែលមានអ្នកស្រីម៉ារី(Mary)ជាចុងភៅ និងអ្នកលាងចានដូចខ្ញុំ សុទ្ធតែជាជនជាតិអាមេរិកស្បែកខ្មៅ ហើយភ្ញៀវដែលមកបរិភោគអាហារក្នុងភោជនីយដ្ឋានសុទ្ធតែជាជនជាតិអាមេរិកស្បែកស។ ភ្ញៀវដែលជាជនជាតិស្បែកខ្មៅអាចកុម្ម៉ង់អាហារបាន តែពួកគេត្រូវទៅយកអាហារនៅទ្វារខាងក្រោយ។ គោលនយោបាយប្រភេទនេះ បានបណ្តាលឲ្យមានការប្រព្រឹត្តដោយភាពមិនស្មើគ្នា មកលើជនជាតិស្បែកខ្មៅនៅសម័យនោះ។ ទោះរឿងនេះបានកន្លងផុតទៅជាយូរឆ្នាំហើយក្តី ក៏យើងនៅតែត្រូវការការលូតលាស់ នៅក្នុងរបៀបដែលយើងទំនាក់ទំនងគ្នា ក្នុងនាមជាមនុស្សដែលព្រះទ្រង់បានបង្កើត ឲ្យមានរូបភាពដូចព្រះអង្គ។ បទគម្ពីរ រ៉ូម ១០:៨-១៣ បានបង្រៀនយើងថា ព្រះទ្រង់បានស្វាគមន៍មនុស្សទាំងអស់ចូលក្នុងមហាគ្រួសាររបស់ព្រះអង្គ ដោយស្មើភាពគ្នា គឺគ្មានការរើសអើងនោះទេ។ មនុស្សទាំងអស់ត្រូវចូលតាមផ្លូវតែមួយ តាមរយៈការជឿលើការសុគតរបស់ព្រះយេស៊ូវ ដែលបានលាងសម្អាតបាប និងអត់ទោសបាបឲ្យយើង។ ព្រះទ្រង់បានប្រទានសេចក្តីសង្រ្គោះសម្រាប់មនុស្សគ្រប់ពណ៌សម្បុរ ដោយមិនរើសមុខ មិនប្រកាន់ឋានៈក្នុងសង្គម ឬពូជសាសន៍ឡើយ។ ក្នុងព្រះអង្គមនុស្សគ្រប់គ្នា មានភាពស្មើគ្នា។ គឺដូចដែលព្រះគម្ពីរបានចែងថា “អស់អ្នកណាជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» ហើយសាសន៍យូដា និងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់”(ខ.១១-១២)។ ចំពោះព្រះបន្ទូលក្នុងព្រះគម្ពីរខាងលើនេះ…
Read articleហេតុអ្វីគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ?
ហេតុអ្វីគេហៅអង្គទី៣នៃព្រះត្រៃឯកថា ព្រះវិញ្ញាណបរិសុទ្ធ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយអំពីមូលហេតុមួយ ដែលគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ ដែលមូលហេតុនេះស្ថិតនៅក្នុងព្រះរាជកិច្ចប្រោសលោះរបស់ព្រះវិញ្ញាណ ដែលធ្វើឲ្យយើងបរិសុទ្ធ នៅក្នុងការញែកយើងជាបរិសុទ្ធ។ អត្ថបទ ហេតុអ្វីគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ? មានមូលហេតុមួយចំនួន ដែលគេបានហៅព្រះអង្គថាព្រះវិញ្ញាណបរិសុទ្ធ តែយ៉ាងហោចណាស់ ពាក្យ “បរិសុទ្ធ” ដូចដែលគេបានប្រើសំដៅទៅលើព្រះវិញ្ញាណ គឺពិតជាបានឆ្លុះបញ្ចាំងអំពីព្រះរាជកិច្ចដ៏ជាក់លាក់មួយ ដែលព្រះអង្គបានធ្វើ ដើម្បីប្រោសលោះយើងឲ្យរួចពីបាប។ ក្នុងចំណោមព្រះត្រៃឯក ព្រះវិញ្ញាណបរិសុទ្ធ គឺជាអង្គដែលមានតួនាទីដ៏សំខាន់ នៅក្នុងការញែកយើងជាបរិសុទ្ធ និងក្នុងការជួយឲ្យយើងអាចត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រា ជាព្រះគ្រីស្ទ ដែលការផ្លាស់ប្រែនេះធ្វើឲ្យយើងបរិសុទ្ធ។ ដូចនេះ ជាញឹកញាប់ ខ្ញុំបានឮគ្រីស្ទបរិស័ទសួរខ្ញុំថា “តើព្រះទ្រង់មានបំណងព្រះទ័យយ៉ាងណា សម្រាប់ជីវិតខ្ញុំ?” ពុំនោះទេ ពួកគេក៏បានសួរខ្ញុំអំពីការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយខ្ញុំក៏បាននាំពួកគេបើកព្រះគម្ពីរមើល ហើយប្រាប់ពួកគេថា “សូមព្យាយាមមើលពាក្យដែលមានចែងក្នុងព្រះគម្ពីរ ហើយកុំស្តាប់តាមការលេងពាក្យ ឬការបង្រៀនប្លែកៗពីគ្រូណាមួយនោះឡើយ”។ ជាការពិតណាស់ មានពេលដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្ស ពីកន្លែងមួយទៅកន្លែងមួយទៀត ទៅកាន់ទីកន្លែង និងកិច្ចការដ៏ជាក់លាក់ណាមួយ។ តែតាមការបង្រៀនក្នុងព្រះគម្ពីរ តើព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សទៅរកអ្វី? គឺទៅរកសេចក្តីបរិសុទ្ធ។ តើព្រះអង្គមានគោលបំណងធំបំផុតយ៉ាងណាខ្លះ សម្រាប់ជីវិតអ្នក?…
Read articleកុំអស់សង្ឃឹម
២កូរិនថូស ៤:១៦-១៨ ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ។ ២កូរិនថូស ៤:១៦ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ខ្ញុំមិនដែលឃើញម្តាយខ្ញុំមានសុខភាពល្អ ម្តងណាឡើយ។ គាត់បានកើតជំងឺទឹកនោមផ្អែមជាច្រើនឆ្នាំមកហើយ ហើយជាតិស្ករក្នុងឈាមគាត់បានឡើងចុះ មិនដែលទៀងទាត់។ សុខភាពគាត់មានបញ្ហាកាន់តែស្មុគស្មាញ ហើយតម្រងនោមរបស់គាត់ក៏បានខូច បានជាគាត់ចាំបាច់ត្រូវទៅលាងឈាមជាប្រចាំ។ ការខូចប្រព័ន្ធប្រសាទ និងការបាក់ឆ្អឹងបានបណ្តាលឲ្យគាត់ត្រូវប្រើប្រាស់រទេះរុញ។ ភ្នែករបស់គាត់ក៏ចាប់ផ្តើមអន់ខ្សោយកាន់តែខ្លាំង ឆ្ពោះទៅរកភាពពិការភ្នែក។ ប៉ុន្តែ ខណៈពេលដែលរូបកាយគាត់មានការចុះខ្សោយឥតឈប់ឈរ ជីវិតនៃការអធិស្ឋានរបស់គាត់មានការចម្រើនឡើងយ៉ាងខ្លាំងក្លា។ គាត់បានចំណាយពេលរាប់ម៉ោង អធិស្ឋានឲ្យអ្នកដទៃ ឲ្យស្គាល់ និងដកពិសោធន៍ជាមួយក្តីស្រឡាញ់របស់ព្រះ។ ព្រះបន្ទូលដ៏មានតម្លៃក្នុងព្រះគម្ពីរ មានរស់ជាតិកាន់តែផ្អែមសម្រាប់គាត់។ មុនពេលភ្នែកគាត់ងងឹត គាត់បានសរសេរសំបុត្រផ្ញើទៅប្អូនស្រីគាត់ ដោយរាប់បញ្ចូលទាំងខគម្ពីរ២កូរិនថូស ជំពូក៤ ដែលបានចែងថា “ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ”(ខ.១៦)។ សាវ័កប៉ុលដឹងថា មនុស្សងាយនឹងជួបភាពអស់សង្ឃឹម។ ក្នុងបទគម្ពីរ ២កូរិនថូស ជំពូក១១ គាត់បានពិពណ៌នា អំពីជីវិតរបស់គាត់ ដែលជួបគ្រោះថ្នាក់ ការឈឺចាប់ និងការខ្វះខាត(ខ.២៣-២៩)។ តែគាត់ដឹងថា ទុក្ខលំបាកទាំងនោះមិនស្ថិតស្ថេរឡើយ។ ហើយគាត់ក៏បានលើកទឹកចិត្តយើង ឲ្យគិតអំពីការអ្វីដែលយើងអាចមើលឃើញ…
Read articleការចុះចូលបំណងព្រះទ័យព្រះអង្គ
ទំនុកដំកើង ៣៧:៥-៦ ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច។ ទំនុកដំកើង ៣៧:៥ លោកយ៉ូណាថាន រូមី(Jonathan Roumie) ជាតារាភាពយន្ត ដែលបានដើរតួជាព្រះយេស៊ូវ ក្នុងខ្សែភាពយន្តភាគដ៏ជោគជ័យមួយ មានចំណងជើងថា ពួករើសតាំង ដែលផ្អែកទៅលើកណ្ឌគម្ពីរដំណឹងល្អ។ នៅខែឧសភា ឆ្នាំ២០១៨ គាត់រៀនសូត្របានថា ព្រះទ្រង់មិនសព្វព្រះទ័យនឹងជួយមនុស្សដែលជួយខ្លួនឯងនោះទេ តែព្រះអង្គជួយអ្នកដែលទុកចិត្ត និងពឹងផ្អែកលើព្រះអង្គ។ គាត់បានរស់នៅក្នុងទីក្រុងឡូស អ៊ែនជេលេស បាន៨ឆ្នាំ ហើយស្ទើរតែមិនមានលុយជាប់ខ្លួនសោះ គឺគ្រាន់តែមានអាហារគ្រប់គ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏រកការងារមិនបាន។ គាត់មិនដឹងថា គាត់អាចជម្នះបញ្ហានេះដោយរបៀបណាទេ ដូចនេះ គាត់ក៏បានថ្វាយចិត្ត និងការងាររបស់គាត់ដាច់ដល់ព្រះអម្ចាស់។ គាត់ក៏បានអធិស្ឋានថា “ទូលបង្គំសូមចុះចូលបំណងព្រះទ័យព្រះអង្គ។ ទូលបង្គំសូមចុះចូលបំណងព្រះទ័យព្រះអង្គ”។ នៅពេលក្រោយមក ក្នុងថ្ងៃដដែលនោះ គាត់ក៏ទទួលបានមូលប្បទានប័ត្រ៤សន្លឹកនៅក្នុងប្រអប់សំបុត្ររបស់គាត់ ហើយ៣ខែក្រោយមក គាត់ក៏បានដើរតួជាព្រះយេស៊ូវ ក្នុងរឿងពួករើសតាំង។ លោករូមីក៏បានដឹងថា ព្រះទ្រង់ជួយមនុស្សដែលទុកចិត្តព្រះអង្គ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានបង្រៀនយើងឲ្យថ្វាយអ្វីៗទាំងអស់ដល់ព្រះអង្គ ជាជាងច្រណែន និងមានការភ័យខ្លាច ចំពោះមនុស្សអាក្រក់(ទំនុកដំកើង ៣៧:១)។ ព្រះអង្គនឹងដឹកនាំការរស់នៅ និងប្រទានយើងនូវសេចក្តីសុខសាន្ត(ខ.៥-៦) ពេលណាជីវិតរបស់យើង មានព្រះអង្គជាចំណុចកណ្តាល ដោយទុកចិត្តព្រះអង្គ…
Read articleព្រះយេស៊ូវស្គាល់ចៀមរបស់ព្រះអង្គ
“ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ”(យ៉ូហាន ១០:២៧)។ ព្រះយេស៊ូវស្គាល់អស់អ្នក ដែលជាកម្មសិទ្ធិព្រះអង្គ។ តើព្រះអង្គស្គាល់យ៉ាងណាខ្លះ? បទគម្ពីរ យ៉ូហាន ១០:៣ មានន័យស្របនឹងបទគម្ពីរ យ៉ូហាន ១០:២៧។ បទគម្ពីរនេះបានចែងថា “ហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ”។ ដូចនេះ ពេលដែលព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំក៏ស្គាល់វាដែរ” គឺមានន័យថា យ៉ាងហោចណាស់ ព្រះអង្គស្គាល់ឈ្មោះពួកគេ បានសេចក្តីថា ព្រះអង្គស្គាល់ពួកគេផ្ទាល់ៗខ្លួន និងដោយភាពស្និទ្ធស្នាល។ ពួកគេមិនមែនជាជនអនាមិក ដែលវង្វេងក្នុងហ្វូងចៀមនោះទេ។ បទគម្ពីរយ៉ូហាន ១០:១៤-១៥ បានផ្តល់ឲ្យយើងនូវការយល់ដឹងមួយទៀតថា “ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ ដូចជាព្រះវរបិតាទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ”។ របៀបដែលព្រះយេស៊ូវស្គាល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ មានភាពស្រដៀងគ្នាយ៉ាងពិតប្រាកដ នឹងរបៀបដែលព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ។ ព្រះយេស៊ូវទតឃើញអង្គទ្រង់ ក្នុងព្រះវរបិតា ហើយក៏ទតឃើញអង្គទ្រង់ ក្នុងពួកសាវ័កផងដែរ។ ព្រះយេស៊ូវបានស្គាល់ចារិកលក្ខណៈរបស់ព្រះអង្គ ក្នុងពួកសាវ័ករបស់ព្រះអង្គ។ ព្រះអង្គទតឃើញត្រារបស់ព្រះអង្គ ដែលបានបោះពីលើចៀម។ ការនេះបង្ហាញថា ព្រះអង្គស្រឡាញ់ពួកគេណាស់។ ព្រះអង្គប្រៀបដូចជាស្វាមីដែលកំពុងរង់ចាំភរិយា នៅអាកាសយានដ្ឋាន ដោយឈរមើលមនុស្សដែលចុះពីយន្តហោះម្តងមួយៗ។ ពេលនាងបង្ហាញខ្លួនមក…
Read article