ដើរតាមផ្លូវរបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន
ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តដែលអញប្រាប់នៅត្រចៀកឯងរាល់គ្នាក្នុងថ្ងៃនេះចុះ ដើម្បីឲ្យបានរៀន ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមទាំងអស់។ ចោទិយកថា ៥:១ កាលប៉ុន្មានឆ្នាំមុន រថភ្លើង១ខ្សែដឹកអ្នកដំណើរ ២១៨ នាក់ បានបើកធ្លាក់ផ្លូវ ក្នុងភាគពាយព្យនៃប្រទេសអេស្ប៉ាញ បណ្តាលឲ្យមនុស្ស៧៩នាក់បាត់បង់ជីវិត និង៦៦នាក់របួស។ អ្នកបើកបររថភ្លើងមិនអាចធ្វើការបកស្រាយថា គ្រោះថ្នាក់នេះបានកើតឡើងដោយរបៀបណាទេ តែកាំមីរ៉ាសុវត្ថិភាពក៏បានបង្ហាញការពិត។ រថភ្លើងនោះបានបើកបរក្នុងល្បឿនលឿនពេក មុនពេលវាបើកកាត់តាមផ្លូវកោងខ្លាំង។ គេបានដាក់ល្បឿនកំណត់សម្រាប់ឲ្យរថភ្លើងបើកបរ ដើម្បីការពារមនុស្សទាំងអស់នៅលើរថភ្លើង។ អ្នកបើកបររូបនោះមានបទពិសោធន៍ធ្វើការឲ្យក្រុមហ៊ុនអយស្ម័យយានអេស្ប៉ាញ៣០ឆ្នាំ តែទោះជាយ៉ាងណាក៏ដោយ គាត់បានព្រងើយកន្តើយ ចំពោះល្បឿនដែលគេបានកំណត់ ហើយមនុស្សជាច្រើនបានបាត់បង់ជីវិត ដោយសារការធ្វេសប្រហែសរបស់គាត់។ ក្នុងបទគម្ពីរ ចោទិយកថា ជំពូក៥ លោកម៉ូសេបានរំឭកអំពីដែនកំណត់ ដែលព្រះទ្រង់បានដាក់ឲ្យរាស្រ្តព្រះអង្គ ក្នុងក្រឹត្យវិន័យកាលពីដើម។ លោកម៉ូសេបានលើកទឹកចិត្តមនុស្សជំនាន់ថ្មី ឲ្យយកចិត្តទុកដាក់ ចំពោះសេចក្តីបង្គាប់របស់ព្រះអង្គ តាមសេចក្តីសញ្ញាដែលពួកគេបានតាំងជាមួយព្រះអង្គ(ខ.៣) ហើយបន្ទាប់មក គាត់ក៏បានអានក្រឹត្យវិន័យ១០ប្រការឲ្យពួកគេស្តាប់សារជាថ្មី(ខ.៧,២១)។ តាមរយៈការអានក្រឹត្យវិន័យឡើងវិញ និងការរំឭកមេរៀន ដែលទទួលបានពីកំហុសរបស់មនុស្សជំនាន់មុន លោកម៉ូសេបានអញ្ជើញពួកអ៊ីស្រាអែល ឲ្យមានការកោតខ្លាច បន្ទាបខ្លួន និងនឹកចាំអំពីសេចក្តីស្មោះត្រង់របស់ព្រះ។ ព្រះទ្រង់បានទុកផ្លូវឲ្យរាស្រ្តព្រះអង្គដើរ ដើម្បីកុំឲ្យពួកគេបំផ្លាញជីវិតខ្លួនឯង ឬបំផ្លាញជីវិតអ្នកដទៃនោះឡើយ។ បើពួកគេមិនអើពើចំពោះប្រាជ្ញា ដែលព្រះអង្គប្រទាន ពួកគេនឹងជួបគ្រោះថ្នាក់។ នៅថ្ងៃនេះ ខណៈពេលដែលព្រះទ្រង់ដឹកនាំយើង…
Read articleបានរាប់ជាសុចរិត យ៉ាងជ្រះស្រឡះ និងគ្រប់ជ្រុងជ្រោយ
តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត។ រ៉ូម ៨:៣៣ ត្រង់ចំណុចនេះ សាវ័កប៉ុលអាចមានប្រសាសន៍ដូចនេះថា “តើអ្នកណានឹងចោទប្តឹងពួករើសតាំងរបស់ព្រះបាន?” ហើយបន្ទាប់មក គាត់អាចឆ្លើយថា “ទេ! ព្រះអង្គបានរាប់យើងជាសុចរិតហើយ”។ នេះជាការពិតមែន។ តែគាត់មិនបាននិយាយដូចនេះទេ។ តែគាត់និយាយថា “ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត”។ គាត់មិនបាននិយាយសង្កត់ធ្ងន់ទៅលើការរាប់ជាសុចរិត តែនិយាយសង្កត់ធ្ងន់ទៅលើព្រះ ដែលរាប់យើងជាសុចរិត។ តើហេតុអ្វី? ព្រោះក្នុងតុលាការរបស់ចក្រភពរ៉ូម៉ាំង ការសម្រេចរបស់តុលាការជាន់ទាប អាចត្រូវតុលាការជាន់ខ្ពស់ច្រានចោល។ នៅសម័យនោះ បើតុលាការក្នុងតំបន់អ្នកឲ្យអ្នករួចខ្លួន នៅពេលដែលអ្នកមានទោស នោះលោកអភិបាលប្រចាំតំបន់អ្នក មានសិទ្ធិចោទប្រកាន់ឲ្យអ្នកមានទោសវិញ។ បើលោកអភិបាលប្រចាំតំបន់អ្នកបានលើកលែងទោសអ្នក ពេលដែលអ្នកមានទោស តែព្រះចៅអធិរាជ្យអាចចោទប្រកាន់ ឲ្យអ្នកមានទោស។ ចំណុចសំខាន់បទគម្ពីរនេះ គឺចង់បង្ហាញយើងថា ៖ គ្មានតុលាការអ្វី ដែលខ្ពស់ជាងព្រះឡើយ។ បើព្រះទ្រង់ជាអ្នកសម្រេចថា អ្នកគ្មានទោស ដោយប្រកាសថា អ្នកជាមនុស្សសុចរិតនៅក្នុងព្រះនេត្រព្រះអង្គ នោះគ្មាននរណាម្នាក់អាចប្តឹងឧទ្ធរណ៍បានទេ គ្មាននរណាម្នាក់អាចយកច្បាប់អ្វីមកអះអាងជំទាស់ព្រះអង្គ គ្មាននរណាម្នាក់អាចអះអាងថា ការជំនុំជម្រះនេះមានការខ្វះចន្លោះ គ្មាននរណាម្នាក់អាចដាក់ការចោទប្រកាន់អ្វីផ្សេងមកលើអ្នកបានទេ។ ការជំនុំជម្រះរបស់ព្រះ មានភាពជ្រះស្រឡះ ហើយគ្រប់ជ្រុងជ្រោយហើយ។ ឱអស់អ្នកទាំងឡាយដែលជឿព្រះយេស៊ូវ និងបានរួបរួមជាមួយព្រះអង្គ ហើយស្ថិតក្នុងចំណោមពួកជ្រើសតាំងអើយ សូមស្តាប់ ៖…
Read articleអ្នកធ្វើការតូចទាបថ្វាយព្រះអម្ចាស់
អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ។ ១កូរិនថូស ១២:២២ មិត្តភក្ដិរបស់ខ្ញុំម្នាក់ ធ្វើការក្នុងមន្ទីរពេទ្យនៅលើកប៉ាល់ ដែលមានឈ្មោះថា សេចក្តីមេត្តាករុណាអាហ្វ្រិក ដែលបាននាំសេវ៉ាព្យាបាលដោយឥតគិតថ្លៃ ទៅកាន់ប្រទេសក្រីក្រ។ ជារៀងរាល់ថ្ងៃ បុគ្គលិកពេទ្យនៅលើកប៉ាល់នេះ បានព្យាបាលអ្នកជំងឺរាប់រយនាក់ ដែលគ្មានលទ្ធភាពស្វែងរកការព្យាបាលនៅកន្លែងផ្សេង។ បុគ្គលិកស្ថានីយទូរទស្សន៍មួយក្រុមបានឡើងកប៉ាល់នោះម្តងម្កាល ដើម្បីថតសកម្មភាពរបស់បុគ្គលិកពេទ្យ កំពុងដេរបបូរម៉ាត់ឆែបឲ្យក្មេងតូច និងតម្រង់ជើងក្មេងដែលលូតលាស់វៀច។ ជួនកាល ពួកគេក៏បានចុះទៅបន្ទប់ខាងក្រោមរបស់នាវានោះ ដើម្បីសម្ភាសបុគ្គលិកនាវា តែមិនមាននរណាម្នាក់កត់សំគាល់ការងារដែលលោកមីក(Mick) កំពុងធ្វើឡើយ។ លោកមីក ជាវិស្វករ បានទទួលស្គាល់ថា គាត់មានការភ្ញាក់ផ្អើល ចំពោះការងារដែលគេបានចាត់តាំងឲ្យគាត់ធ្វើ។ គាត់មានតួនាទីថែទាំ និងជួសជុលប្រព័ន្ធលូទឹកស្អុយរបស់នាវា។ មានកាកសំណល់ជាតិរាវ៤ម៉ឺនលីត្រ ដែលគេបានផលិត នៅលើនាវា ជារៀងរាល់ថ្ងៃ ដូចនេះ ការគ្រប់គ្រងសារធាតុពុលនេះ គឺជាកិច្ចការដ៏សំខាន់។ បើគ្មានលោកមីកមើលថែបំពង់លូ និងម៉ាស៊ីនបូមទឹកលូទាំងនោះទេ នោះកម្មវិធីព្យាបាលនៅលើនាវាមេត្តាករុណាអាហ្វ្រិកនេះមុខជាជាប់គាំងមិនខាន។ ដូចនេះ គេងាយនឹងអបអរអ្នកដែលកំពុងធ្វើការបម្រើព្រះ នៅជាន់ខាងលើរបស់នាវា ហើយទន្ទឹមនឹងនោះ មើលរំលងអ្នកដែលកំពុងធ្វើការក្នុងបន្ទប់ជាន់ក្រោម។ កាលពួកជំនុំនៅទីក្រុងកូរិនថូសបានលើកដំកើងអ្នកដែលមានអំណោយទានដ៏អស្ចារ្យ ឲ្យខ្ពស់ជាងអ្នកដទៃ សាវ័កប៉ុលក៏បានរំឭកពួកគេថា អ្នកជឿម្នាក់ៗសុទ្ធតែមានតួនាទីនៅក្នុងការងារបម្រើព្រះ(១កូរិនថូស ១២:៧-២០) ហើយអំណោយទាននីមួយៗសុទ្ធតែសំខាន់ ទោះអំណោយទាននោះ ជាការប្រោសជំងឺ ឬជួយយកអសារអ្នកដទៃក្តី(ខ.២៧-៣១)។…
Read articleស្វែងរកកន្លែងស្ងប់ស្ងាត់
តែទ្រង់ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋានវិញ។ លូកា ៥:១៦ ក្រុងគ្រីន ប៊ែង ក្នុងភាគខាងលិចនៃរដ្ឋវើជីនា ជាសហគមន៍តូចមួយ ក្នុងតំបន់ជួរភ្នំអាផាឡាជាន ដែលមានថ្មធំៗច្រើន។ ក្រុងមួយនេះមានលក្ខណៈដូចក្រុងតូចៗរាប់សិបទៀត ក្នុងតំបន់នោះ តែខុសប្លែកខ្លាំងបំផុត នៅត្រង់ចំណុចដែលថា ប្រជាជនទាំង១៤២នាក់ ក្នុងទីក្រុងនេះ មិនមានអ៊ីនធឺណិតប្រើទេ។ មូលហេតុគឺដោយសារសេវាអ៊ីនធឺណិតវ៉ាយហ្វាយ ឬអង់តែនទូរស័ព្ទ អាចនាំឲ្យមានការរំខានដល់មន្ទីរសង្កេតមើលផ្កាយគ្រីនប៊ែង ដែលមានកែវយឺតមើលផ្កាយ ដែលតែងតែពិនិត្យមើលផ្ទៃមេឃជានិច្ច។ ហេតុនេះហើយ ក្រុងគ្រីនប៊ែងស្ថិតក្នុងចំណោមទីកន្លែងដែលមានភាពស្ងប់ស្ងាត់បំផុតខាងផ្នែកបច្ចេកវិទ្យា ក្នុងតំបន់អាមេរិកខាងជើង។ ជួនកាល ភាពស្ងប់ស្ងាត់ជាបរិយាកាលដែលអំណោយផលបំផុត ដល់ការរីកចម្រើនឈានទៅមុខ ជាពិសេស ក្នុងការប្រកបទាក់ទងរបស់យើងជាមួយព្រះអង្គ។ ព្រះយេស៊ូវបានធ្វើជាគំរូនៃការប្រកបជាមួយព្រះវរបិតា ដោយយាងទៅកន្លែងស្ងប់ស្ងាត់តែអង្គឯង ដើម្បីអធិស្ឋាន។ ក្នុងបទគម្ពីរ លូកា ៥:១៦ យើងឃើញថា “ទ្រង់ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋាន”។ ព្រះយេស៊ូវបានអនុវត្តដូចនេះជាញឹកញាប់ ធ្វើជាគំរូដ៏ល្អឥតខ្ចោះសម្រាប់យើង។ បើព្រះអាទិករនៃចក្រវាល បានជ្រាបច្បាស់ថា ព្រះអង្គត្រូវប្រកបជាមួយព្រះវរបិតា នោះយើងត្រូវចំណាយពេលជាមួយព្រះអង្គច្រើនជាងអម្បាលម៉ានទៀត។ ការទៅកន្លែងស្ងប់ស្ងាត់ ដើម្បីមានភាពស្រស់ថ្លាឡើងវិញ ក្នុងព្រះវត្តមានព្រះ ជួយឲ្យយើងអាចបន្តដំណើរទៅមុខទៀត ដោយកម្លាំងដែលព្រះអង្គប្រទានជាថ្មី។ តើអ្នកអាចចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអម្ចាស់ នៅកន្លែងណាខ្លះ ក្នុងពេលសព្វថ្ងៃនេះ?—BILL CROWDER តើមានកត្តាអ្វីខ្លះ…
Read articleរង្វាន់ទាំងប្រាំយ៉ាង សម្រាប់សេចក្តីសប្បុរស
ខាងសេចក្តីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ ទាំងខំប្រឹងឲ្យមានសេចក្តីចៅរ៉ៅផងចុះ។ រ៉ូម ១២:១៣ តើយើងនឹងទទួលរង្វាន់អ្វី បើយើងបានទុកចិត្តលើព្រះបន្ទូលសន្យារបស់ព្រះ និងដាក់ដង្វាយឲ្យ ដោយស្ម័គ្រពីចិត្ត ហើយបើកទ្វារផ្ទះស្វាគមន៍គ្នាទៅវិញទៅមក និងស្វាគមន៍អ្នកក្រខ្សត់? ១) ការរងទុក្ខរបស់ពួកបរិសុទ្ធនឹងមានភាពធូរស្រាល ឬយ៉ាងហោចណាស់ មានការថយចុះ។ នេះជាអត្ថន័យនៃខគម្ពីរនេះ ដែលបានចែងថា “ខាងសេចក្តីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ”។ យើងលើកបន្ទុករបស់ពួកគេ។ យើងនាំឲ្យពួកគេបាត់ស្រ្តេស។ យើងនាំឲ្យពួកគេមានក្តីសង្ឃឹមឡើង។ នោះហើយជារង្វាន់! ២) យើងបានបង្ហាញឲ្យគេឃើញក្តីសង្ឃឹមរបស់ព្រះ។ “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ ការដាក់ដង្វាយឲ្យគេ ដោយស្ម័គ្រពីចិត្ត និងបើកទ្វារផ្ទះស្វាគមន៍គេ គឺបានបង្ហាញសិរីល្អ និងសេចក្តីល្អ និងតម្លៃរបស់ព្រះ ក្នុងជីវិតអ្នក។ មូលហេតុដែលព្រះទ្រង់ប្រទានឲ្យយើងមានលុយ និងផ្ទះ គឺដើម្បីឲ្យយើងអាចប្រើ ឲ្យគេមើលឃើញថា ពួកវាមិនមែនជារបស់យើង តែជារបស់ព្រះអង្គ។ តែព្រះអង្គជាព្រះរបស់យើង។ និងជាកំណប់ទ្រព្យរបស់យើង។ ៣) យើងក៏បានបង្ហាញចេញនូវការអរព្រះគុណព្រះ។ “ការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្តីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន”(២កូរិនថូស ៩:១២)។ ព្រះទ្រង់បានប្រទានយើងនូវប្រាក់កាស…
Read articleការលត់ដំខាងវិញ្ញាណ
នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ឥឡូវនេះ ឯងនឹងឃើញការដែលអញធ្វើដល់ផារ៉ោន។និក្ខមនំ ៦:១ កាលប្រទេសរបស់លោកធូន(Tun) បានរងគ្រោះដោយសារការធ្វើរដ្ឋប្រហារ ពួកទាហានក៏បានចាប់ផ្តើមធ្វើឲ្យអ្នកជឿព្រះយេស៊ូវ មានការភ័យស្លន់ស្លោ ហើយក៏បានសម្លាប់សត្វចិញ្ចឹមរបស់ពួកគេ។ ក្រុមគ្រួសាររបស់លោកធូនបានបាត់បង់មុខរបបចិញ្ចឹមជីវិត ហើយក៏បានបែកគ្នាទៅរស់នៅក្នុងប្រទេសផ្សេងគ្នា។ លោកធូនក៏បានរស់នៅក្នុងជំរុំជនភៀសខ្លួនអស់រយៈពេល៩ឆ្នាំ នៅឆ្ងាយពីក្រុមគ្រួសារគាត់។ គាត់ដឹងថា ព្រះអម្ចាស់គង់នៅជាមួយគាត់ តែក្នុងអំឡុងពេលនៃការរស់នៅបែកគ្នា សមាជិកគ្រួសាររបស់គាត់ពីរនាក់បានបាត់បង់ជីវិត។ ពេលនោះ លោកធូនមានការបាក់ទឹកចិត្តយ៉ាងខ្លាំង។ ជាយូរមកហើយ ប្រជាជនអ៊ីស្រាអែលគឺជាមនុស្សមួយក្រុមទៀត ដែលបានទទួលរងការកៀបសង្កត់ដ៏សាហាវព្រៃផ្សៃ។ ដូចនេះ ព្រះទ្រង់ក៏បានចាត់តាំងលោកម៉ូសេ ឲ្យដឹកនាំពួកគេ ចេញពីទឹកដីអេស៊ីព្ទ។ លោកម៉ូសេមានការស្ទាក់ស្ទើរនៅក្នុងការស្តាប់បង្គាប់តាមការត្រាស់ហៅនេះ។ តែពេលគាត់បានចូលទៅគាល់ស្តេចផារ៉ោន ស្តេចអង្គនេះបានកៀបសង្កត់ពួកគេកាន់តែខ្លាំង(និក្ខមនំ ៥:៦-៩)។ ស្តេចផារ៉ោនក៏បានឆ្លើយថា “តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្តាប់តាមទ្រង់ និងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ”(ខ.២)។ ពួកបណ្តាជនក៏បានរអ៊ូរទាំដាក់លោកម៉ូសេ ហើយលោកម៉ូសេក៏បានរអ៊ូរទាំដាក់ព្រះអម្ចាស់(ខ.២០-២៣)។ ទីបំផុត ព្រះទ្រង់ក៏បានរំដោះពួកអ៊ីស្រាអែល ហើយពួកគេក៏ទទួលបានសេរីភាព តាមផ្លូវ និងពេលវេលារបស់ព្រះអង្គ។ ព្រះអង្គអាចប្រើពេលវេលាយូរ ដើម្បីបង្រៀនយើង អំពីចារិកលក្ខណៈរបស់ព្រះអង្គ និងរៀបចំខ្លួនយើង សម្រាប់ការអ្វីដែលធំប្រសើរជាង។ លោកធូនបានប្រើពេលវេលាជាច្រើនឆ្នាំ ក្នុងជំរុំជនភៀសខ្លួន ឲ្យមានប្រយោជន៍ ដោយរៀននៅសាលាព្រះគម្ពីរញូដេលី បានសញ្ញាប័ត្រអនុបណ្ឌិត។ សព្វថ្ងៃនេះ គាត់កំពុងបម្រើព្រះ ក្នុងនាមជាគ្រូគង្វាលរបស់ជនភៀសខ្លួន។ គាត់បានចែកចាយថា តាមរយៈការរស់នៅរបស់គាត់ជាជនភៀសខ្លួន…
Read article