គ្រប់ជំហានទៅកាន់កាល់វ៉ារី សុទ្ធតែមានក្តីស្រឡាញ់
ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង។ ១យ៉ូហាន ៣:១៦ សេចក្តីស្រឡាញ់ដែលព្រះគ្រីស្ទមានសម្រាប់យើង ក្នុងការសុគត គឺមានការតាំងព្រះទ័យ ដូចដែលការរងទុក្ខរបស់ព្រះអង្គក៏បានធ្វើឡើងដោយចេតនារបស់ព្រះអង្គផងដែរ។ បើព្រះអង្គមានចេតនា ក្នុងការលះបង់ព្រះជន្ម នោះគឺដើម្បីយើងរាល់គ្នា។ នោះជាសេចក្តីស្រឡាញ់។ “កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយ៍នេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះ ដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយ៍នេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត”(យ៉ូហាន ១៣:១)។ គ្រប់ជំហាន ដែលព្រះអង្គយាងទៅកាល់វ៉ារី គឺសុទ្ធតែបង្កប់អត្ថន័យ “ខ្ញុំស្រឡាញ់អ្នក”។ ដូចនេះ ការពិសោធន៍នឹងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ក្នុងការលះបង់ព្រះជន្ម គឺបានជួយយើងឲ្យដឹងថា ព្រះអង្គមានការតាំងព្រះទ័យខ្លាំងប៉ុណ្ណា នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ចូរយើងមើលព្រះបន្ទូលដែលព្រះយេស៊ូវបានបន្លឺឡើង បន្ទាប់ពីអំពើហិង្សាកើតឡើង នៅពេលដែលសាវ័កពេត្រុសបានប៉ុនប៉ងកាប់ក្បាលបាវរបស់សម្តេចសង្ឃ ត្រូវស្លឹកត្រចៀកដាច់។ តែព្រះយេស៊ូវមានព្រះបន្ទូលទៅថា “ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មកខ្ញុំជា១រំពេចទេឬអី បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ? (ម៉ាថាយ ២៦:៥២-៥៤)។ យើងត្រូវដឹងថា ការសុគតរបស់ព្រះយេស៊ូវ ត្រូវបានថ្លែងទំនាយទុកជាលម្អិត ក្នុងព្រះគម្ពីរសញ្ញាចាស់។…
Read articleបានទទួលកម្លាំងសម្រាប់ធ្វើកិច្ចការនីមួយៗ
ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ។ កូល៉ុស ៣:១៧ សៀវភៅលំនាំការអធិស្ឋាន មានចំណងជើងថា សេចក្តីបរិសុទ្ធគ្រប់ពេលវេលា មានគំរូនៃការអធិស្ឋាន អំពីសកម្មភាពផ្សេងៗ ដែលរាប់បញ្ចូលទាំងការអធិស្ឋានសាមញ្ញៗ ដែលមានដូចជាការរៀបចំម្ហូបអាហារ ឬការបោកគក់ខោអាវជាដើម ដែលសុទ្ធតែជាកិច្ចការដ៏ចាំបាច់ ដែលអាចធ្វើឲ្យយើងមានអារម្មណ៍ថា ច្រំដែល ឬគ្មានអ្វីប្លែក។ សៀវភៅនេះបានរំឭកខ្ញុំ អំពីពាក្យពេចន៍របស់លោក ជី ឃេ ឆេស្ទ័រតុន(G. K. Chesterton) ដែលបានសរសេរថា “ជាទូទៅ គេតែងតែអធិស្ឋានមុនពេលញាំអាហារ។ វាជាការល្អហើយ។ តែខ្ញុំអធិស្ឋានសូមព្រះពរ មុនពេលខ្ញុំ គូរគំនូរ ហែលទឹក ហាត់គុណដាវ ហាត់ប្រដាល់ ដើរ លេង រាំ ហើយអធិស្ឋាន មុនពេលខ្ញុំចាប់កាន់ប៊ិកសរសេរផងដែរ”។ ការលើកទឹកចិត្តរបស់គាត់ បានជួយឲ្យខ្ញុំគិតឡើងវិញ អំពីសកម្មភាពដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃ។ ជួនកាល ខ្ញុំមានទំនោរទៅរកការបែងចែកសកម្មភាពរបស់ខ្ញុំ ទៅជាសកម្មភាពដែលមានគុណតម្លៃខាងវិញ្ញាណ ដូចជាការអានព្រះបន្ទូល មុនពេលញាំអាហារ និងសកម្មភាពដទៃទៀត ដែលខ្ញុំយល់ឃើញថា មានតម្លៃខាងវិញ្ញាណតិចតួច ដែលមានដូចជាការលាងចាន ក្រោយញាំអាហារជាដើម។…
Read articleយោបល់ស៊ីជម្រៅសម្រាប់គោលដៅជីវិត
សេចក្តីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន។ សុភាសិត ២០:៥ កាលពីឆ្នាំ១៩៩២ លោកប៊ីល ភីងនី(Bill Pinkney) បានបើកបរទូកក្តោងម្នាក់ឯង ជុំវិញពិភពលោក ដោយធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់ កាត់តាមជ្រោយធំៗនៃភាគខាងត្បូងនៃទ្វីប៣។ គាត់មានគោលបំណងដ៏ធំមួយ គឺដើម្បីបណ្តាលចិត្ត និងអប់រំក្មេងៗ ដែលរាប់បញ្ចូលទាំងសិស្ស នៅអតីតសាលាបឋមរបស់គាត់ ក្នុងទីក្រុងឈីកាហ្គោ។ ចុះគោលដៅរបស់គាត់វិញ? គឺដើម្បីបង្ហាញឲ្យពួកគេដឹងថា ពួកគេអាចទៅបានឆ្ងាយប៉ុណ្ណា ដោយការខិតខំរៀនសូត្រ និងធ្វើការប្តេជ្ញាចិត្ត។ គាត់ក៏បានដាក់ឈ្មោះឲ្យទូកក្តោងគាត់ថា ការប្តេជ្ញាចិត្ត។ ពេលលោកប៊ីលនាំសិស្សសាលាទាំងនោះ ឡើងទូករបស់គាត់ គាត់ថា “ពួកគេបានកាន់ដៃចង្កូតទូក ហើយបានរៀនអំពីការគ្រប់គ្រង គឺគ្រប់គ្រងខ្លួនឯង ពួកគេរៀនធ្វើការជាក្រុម និងរៀនមូលដ្ឋានគ្រឹះទាំងអស់ ដែលមនុស្សម្នាក់ៗត្រូវការ ក្នុងជីវិត ដើម្បីឲ្យមានជោគជ័យ”។ ពាក្យសម្តីរបស់លោកប៊ីល បានធ្វើឲ្យខ្ញុំនឹកចាំសុភាសិតរបស់ស្តេចសាឡូម៉ូន ដែលបានចែងថា “សេចក្តីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន”(សុភាសិត ២០:៥)។ ទ្រង់បានអញ្ជើញអ្នកដទៃ ឲ្យត្រួតពិនិត្យមើលគោលដៅរបស់ខ្លួនឯង ពុំនោះទេ វាអាចជាអន្ទាក់ បើសិនជាយើងសម្រេចចិត្តធ្វើអ្វីលឿនពេក ដោយមិនបានគិតឲ្យដិតដល់(ខ.២៥)។ ផ្ទុយទៅវិញ លោកវីលៀម ភីងនីមានគោលបំណងច្បាស់លាស់មួយ…
Read articleការទទួលខុសត្រូវផ្ទាល់ខ្លួន
គេបានក្រោកឡើងពីព្រលឹមស្រាង ដើម្បីបង្ខូចអស់ទាំងកិរិយារបស់ខ្លួនវិញ។ សេផានា ៣:៧ កាលខ្ញុំទៅបោះជំរុំ ក្នុងវ័យជំទង់ មានពេលមួយ មិត្តភក្តិខ្ញុំបានបញ្ចេញទឹកមុខ ដែលបង្ហាញថា ខ្ញុំកំពុងមានការភ័យខ្លាច។ យើងទាំងពីរជាក្មេងជំទង់ ដែលមានអាកប្បកិរិយាមិនល្អ ហើយពេលនោះ យើងកំពុងមានការភ័យខ្លាច នៅចំពោះអ្នកដឹកនាំកម្មវិធីបោះជំរុំ។ គាត់បានស្គាល់ឪពុករបស់យើងម្នាក់ៗច្បាស់ ហើយក៏បានចែកចាយដោយក្តីស្រឡាញ់ ត្រង់ៗថា ឪពុករបស់យើងមុខជាមានការខកចិត្តចំពោះយើងយ៉ាងខ្លាំង។ យើងចង់តែលូនវានៅក្រោមតុ ដោយសារទម្ងន់នៃការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះកំហុសរបស់យើង។ កាលព្រះទ្រង់ឲ្យហោរាសេផានា ទៅប្រកាសព្រះរាជសាររបស់ព្រះអង្គ ដល់ប្រជាជនយូដា ដែលផ្ទុកទៅដោយពាក្យពេចន៍ធ្ងន់ៗ អំពីការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះអំពើបាបរបស់ពួកគេ(សេផានា ១:១,៦-៧)។ បន្ទាប់ពីបានពិពណ៌នា អំពីការជំនុំជម្រះដែលព្រះអង្គនឹងទម្លាក់មកលើខ្មាំងសត្រូវរបស់ពួកយូដា(ជំពូក២) ព្រះអង្គក៏បានបង្វែរព្រះនេត្រមកមើលរាស្រ្តព្រះអង្គដែលកំពុងជាប់មានអំពើបាប(ជំពូក៣)។ ព្រះអង្គក៏បានប្រកាសថា “វេទនាដល់ទីក្រុងរឹងចចេស ហើយស្មោកគ្រោក គឺដល់ទីក្រុងដែលសង្កត់សង្កិនគេ”(៣:១)។ “តែគេបានក្រោកឡើងពីព្រលឹមស្រាង ដើម្បីបង្ខូចអស់ទាំងកិរិយារបស់ខ្លួនវិញ”(ជំពូក៧)។ ព្រះអង្គបានទតឃើញចិត្តដ៏ខ្មៅកខ្វក់របស់រាស្រ្តព្រះអង្គ ដែលមានការព្រងើយកន្តើយខាងវិញ្ញាណ ភាពអយុត្តិធម៌ក្នុងសង្គម និងភាពលោភលន់ដ៏អាក្រក់ ហើយព្រះអង្គក៏បានធ្វើការកែតម្រង់ ដោយសេចក្តីស្រឡាញ់។ ពួកគេម្នាក់ៗសុទ្ធតែមានបាបនៅចំពោះព្រះអង្គ ទោះពួកគេជាអ្នកដឹកនាំ ជាពួកចៅហ្វាយ ឬពួកហោរាក្តី(ខ.៣-៤)។ នៅពេលដែលអ្នកជឿព្រះយេស៊ូវមួយក្រុម បានបន្តរស់នៅក្នុងអំពើបាប សាវ័កប៉ុលបានបង្រៀនពួកគេថា “ អ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ … ទ្រង់នឹងសងដល់គ្រប់គ្នា…
Read articleសូមព្រះអង្គលាងជម្រះទូលបង្គំ!
សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ។ ទំនុកដំកើង ៥១:៧ មានពេលមួយឡានរបស់ខ្ញុំប្រឡាក់ដីខ្លាំង បានជាខ្ញុំអាចយកម្រាមដៃសរសេរពីលើវាថា “សូមលាងខ្ញុំ!” ដូចនេះ ខ្ញុំក៏បានទៅកន្លែងលាងឡាន ហើយម្ចាស់ឡានជាច្រើនក៏បានយកឡានទៅលាងផងដែរ បន្ទាប់ពីឡានរបស់យើងម្នាក់ៗបានប្រឡាក់ ដោយសារថ្នល់ដែលគេបានបាចអំបិលពីលើ ក្នុងអំឡុងពេលព្រឹលធ្លាក់។ ឡានជាច្រើនគ្រឿងបានតម្រង់ជួរបន្តកន្ទុយគ្នា ប្រៀបដូចជាខ្សែដ៏វែងមួយ ខណៈពេលដែលសេវាកម្មលាងឡានកំពុងមានដំណើរយឺតៗ។ តែវាសក្តិសមនឹងឲ្យខ្ញុំរង់ចាំ។ ខ្ញុំបានចាកចេញពីកន្លែងលាងឡាននោះ ដោយឡានដែលបានលាងស្អាត ហើយកន្លែងលាងឡានក៏មិនបានគិតថ្លៃលាងឡានដែរ ជាការប៉ះប៉ូវសម្រាប់ភាពយឺតយ៉ាវ ក្នុងការផ្តល់សេវាកម្ម។ រឿងនេះបានធ្វើខ្ញុំនឹកចាំ អំពីការលាងជម្រះមួយទៀត ដែលកើតចេញពីការលះបង់ ដូចដែលមានចែង ក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ ព្រះទ្រង់បានប្រទានការអត់ទោស ឲ្យអំពើបាបយើង តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ក្នុងចំណោមយើង តើមាននរណាខ្លះ ដែលមិនមានអារម្មណ៍ថា ចង់លាងជម្រះខ្លួន ពេលដែលធូលីដី និងស្នាមប្រឡាក់នៃជីវិតបានតោងជាប់ខ្លួនយើង? ពេលណាយើងប្រឡាក់ ដោយសារគំនិត ឬទង្វើរអាត្មានិយម ដែលបង្កការឈឺចាប់មកលើខ្លួនយើង ឬអ្នកដទៃ ហើយបានធ្វើឲ្យយើងទាស់ប្រឆាំងនឹងព្រះ? បទគម្ពីរទំនុកដំកើង ជំពូក៥១ គឺជាទំនួញរបស់ស្តេចដាវីឌ ដែលទ្រង់បាននិពន្ធ បន្ទាប់ពីទ្រង់បានចាញ់ការល្បួងយ៉ាងធ្ងន់ធ្ងរ។ ពេលដែលគ្រូខាងវិញ្ញាណរបស់ទ្រង់មកកែតម្រង់ទ្រង់ ដោយសារអំពើបាបដែលទ្រង់ប្រព្រឹត្ត(មើល២សាំយ៉ូអែល ១២) ទ្រង់ក៏បានអធិស្ឋាន សូមការលាងជម្រះយ៉ាងដូចនេះថា “សូមជំរះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត…
Read articleបើគ្មានព្រះទេ នោះជីវិតគ្មានន័យ
បើអ្នកមិនមានការទទួលខុសត្រូវ ក្នុងជីវិតរបស់អ្នកទេ នោះទីបំផុត ជីវិតរបស់អ្នកនឹងមិនមានតម្លៃឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងធ្វើការបកស្រាយ អំពីមូលហេតុដែលជីវិតទាំងឡាយអាចមានន័យ ទាល់តែពួកគេមានទំនាក់ទំនងជាមួយព្រះដែលបានបង្កើតពួកគេមក។ អត្ថបទ នៅសតវត្សរ៍ទី១៩ មនុស្សកាន់តែច្រើន មិនមានការប្ដេជ្ញាចិត្តក្នុងជំនឿសាសនា ដោយពួកគេបានអរសប្បាយនឹងសេរីភាព ដែលពួកគេទើបតែរកឃើញ នៅក្នុងការជឿថា ក្នុងចក្រវាលនេះ ព្រះមិនពិតជាមានមែននោះឡើយ។ ពួកគេនិយាយថា “ឥឡូវនេះ មនុស្សលោកមានសេរីភាព នៅក្នុងការកំណត់ជោគវាសនារបស់ខ្លួន”។ ទស្សនវិជ្ជានៅសតវត្សរ៍ទី១៩បានប្រកាសថា មនុស្សមិនត្រូវមានការទទួលខុសត្រូវចំពោះព្រះទៀតឡើយ។ ទស្សនវិជ្ជានៅសតវត្សរ៍ទី១៩ បាននាំឲ្យគេគិតថា ជីវិតមនុស្សគ្មានន័យអ្វីទេ។ ខ្ញុំសូមនិយាយឲ្យឡូហ្សិកថា បើយើងមិនរស់នៅដោយការទទួលខុសត្រូវ នៅចំពោះព្រះទេ នោះទីបំផុត ជីវិតយើងក៏គ្មានតម្លៃដែរ។ ខុសនិងត្រូវ គឺជាតម្រុយនៃអត្ថន័យរបស់ជីវិតនីមួយៗ ក្នុងចក្រវាលនេះ។
Read article