នរណាសក្តិសមនឹងទទួលការសរសើរ
ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ។ ហេព្រើរ ៣:៤ មានពេលមួយ បុគ្គលិកក្រុមហ៊ុនអចលនៈទ្រព្យម្នាក់បាននាំប្តីប្រពន្ធវ័យក្មេងមួយគូរ ដើរមើលផ្ទះមួយខ្នង ដែលគួរឲ្យចង់រស់នៅ មានចំណុចល្អៗជាច្រើនរាប់ចាប់តាំងពីជណ្តើរមូល ដល់បន្ទប់គេងដែលបំពាក់ទៅដោយគ្រឿងថ្លៃៗ និងរាប់ចាប់តាំងពីរនាបធ្វើពីឈើប្រណិតដល់កំរាលព្រំទន់ល្មើយ ហើយរាប់ចាប់តាំងពីបន្ទប់បោកគក់ខោអាវធំមួយ ដល់បន្ទប់ការិយាល័យដែលមានសណ្ដាប់ធ្នាប់។ នៅជ្រុងនីមួយៗ ដែលពួកគេបានមើល ពួកគេមានចិត្តរំភើបចំពោះសម្រស់របស់ផ្ទះនោះ រហូតដល់លាន់មាត់ថា “លោកបានជ្រើសរើសកន្លែងល្អបំផុតឲ្យពួកខ្ញុំ។ ផ្ទះនេះពិតជាស្អាតខ្លាំងណាស់!” បន្ទាប់មក បុគ្គលិកអចលនៈទ្រព្យរូបនោះក៏បានធ្វើការឆ្លើយតបដោយពាក្យសម្តីចម្លែកបន្តិច តែជាពាក្យពិតថា “អ្នកដែលសមនឹងទទួលការសរសើរគឺជាជាងដែលបានសង់ផ្ទះនេះ។ សូមកុំសរសើរផ្ទះ ឬសរសើរអ្នកនាំមើលផ្ទះនេះអី”។ ពាក្យសម្តីរបស់បុគ្គលិកអចលនៈទ្រព្យនោះ បានធ្វើឲ្យខ្ញុំនឹកចំាបទគម្ពីរហេព្រើរ ដែលបានចែងថា “មនុស្សសង់ផ្ទះតែងមានកេរ្តិ៍ឈ្មោះ លើសជាងផ្ទះ”(៣:៣)។ ត្រង់ចំណុចនេះ បទគម្ពីរនេះបានប្រៀបធៀបសេចក្តីស្មោះត្រង់របស់ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ ជាមួយលោកម៉ូសេ(ខ.១-៦)។ ទោះលោកម៉ូសេមានឯកសិទ្ធិ ក្នុងការនិយាយទៅកាន់ព្រះ ដោយផ្ទាល់ ហើយបានឃើញព្រះអង្គក៏ដោយ(ជនគណនា ១២:៨) ក៏គាត់គ្រាន់តែជា “អ្នកបម្រើម្នាក់” នៅក្នុងដំណាក់របស់ព្រះអង្គ(ហេព្រើរ ៣:៥)។ ព្រះគ្រីស្ទជាព្រះអាទិករ(១:២,១០) សក្តិសមនឹងទទួលព្រះកិត្តិនាម ជាអ្នក “សង់អ្វីៗទាំងអស់មក” និងជាព្រះរាជបុត្រាដែលត្រួតលើដំណាក់ទ្រង់(៣:៤,៦)។ ដំណាក់របស់ព្រះគឺជារាស្រ្តរបស់ព្រះអង្គ។ ពេលណាយើងបម្រើព្រះអង្គ ដោយស្មោះត្រង់ នោះអ្នកដែលសក្តិសមនឹងទទួលការសរសើរ គឺព្រះយេស៊ូវ ជាព្រះដែលបានសង់បង្កើត។…
Read articleនាំចេញពីកន្លែងងងឹតចូលមកពន្លឺ
តែអ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ នោះតែងមកឯពន្លឺ។ យ៉ូហាន ៣:២១ លោកអ័កាស(Aakash បានធ្លាក់ចូលទៅក្នុងជំងឺធ្លាក់ទឹកចិត្តដ៏ខ្មៅងងឹត ដោយគ្មានអ្វីអាចជួយគាត់បាន។ គាត់មានរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយគេក៏បាននំាគាត់ទៅព្យាបាល នៅមន្ទីរពេទ្យរបស់បេសកជនមួយ នៅតំបន់អាស៊ីនិរតី។ គ្រូពេទ្យបានធ្វើការវះកាត់ឲ្យគាត់៨លើក ដើម្បីព្យាបាលឆ្អឹងដែលបានបាក់ តែគាត់មិនអាចបរិភោគអាហារបានទេ។ ជំងឺធ្លាក់ទឹកចិត្តក៏បានជ្រៀតចូលក្នុងជីវិតគាត់។ ក្រុមគ្រួសារគាត់បានពឹងផ្អែកលើកការផ្គត់ផ្គង់របស់គាត់ តែគាត់មិនអាចធ្វើការងារបានដូចមុន ដូចនេះ ជីវិតគាត់បានប្រែជាមានភាពងងឹតកាន់តែខ្លាំង។ ថ្ងៃមួយ មានភ្ញៀវម្នាក់បានមកសួរសុខទុក្ខគាត់ ហើយបាបអានខគម្ពីរក្នុងកណ្ឌយ៉ូហាន ឲ្យគាត់ស្តាប់ រួចអធិស្ឋានឲ្យគាត់។ គាត់ក៏បានទទួលការប៉ះពាល់ចិត្តចំពោះការប្រទានការអត់ទោសបាប និងសេចក្តីសង្គ្រោះ ដោយឥតគិតថ្លៃ តាមរយៈព្រះយេស៊ូវ ហើយក៏បានទទួលជឿព្រះអង្គ។ មិនយូរប៉ុន្មាន ជំងឺធ្លាក់ទឹកចិត្តក៏បានចាកចេញពីជីវិតគាត់។ ពេលគាត់ត្រឡប់មកផ្ទះវិញ ពីដំបូង គាត់ខ្លាចមិនហ៊ានប្រាប់ក្រុមគ្រួសារអំពីជំនឿរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ទីបំផុត គាត់ក៏បាននិយាយប្រាប់ពួកគេ អំពីព្រះយេស៊ូវ ហើយពួកគេទាំង៦នាក់ ក៏បានទទួលជឿព្រះអង្គផងដែរ។ កណ្ឌគម្ពីរដំណឹងល្អតាមសាវ័កយ៉ូហាន គឺជាពន្លឺក្នុងលោកិយដ៏ងងឹត។ ក្នុងកណ្ឌគម្ពីរនេះ មានសេចក្តីចែងថា “អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(៣:១៦)។ ក្នុងកណ្ឌគម្ពីរយ៉ូហាន ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា “អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច”(៥:២៤)។ ហើយព្រះអង្គក៏មានបន្ទូលថា…
Read articleល្អប្រសើរជាងមាសប្រាក់ ផ្លូវភេទ និងអំណាច
កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ។ ហេព្រើរ ១០:៣៥ យើងចាំបាច់ត្រូវជញ្ជឹងគិតថា ភាពធំបណ្តាច់របស់ព្រះគឺជារង្វាន់ដ៏ធំប្រសើរលើសអ្វីៗទាំងអស់ ដែលលោកិយនេះអាចផ្តល់ឲ្យបាន។ ពុំនោះទេ យើងនឹងស្រឡាញ់លោកិយ និងរស់នៅ ដូចអ្នកដទៃមិនខាន។ ដូចនេះ ចូរយើងពិចារណា អំពីអ្វីៗដែលកំពុងដឹកនាំលោកិយនេះ ហើយជញ្ជឹងគិតថា ព្រះទ្រង់ល្អជាង និងស្ថិតស្ថេរជាងរបស់ទាំងនោះ។ ចូរពិចារណាអំពីទ្រព្យសម្បត្តិ ឬអំពើបាបខាងផ្លូវភេទ ឬអំណាចរបស់មនុស្ស ហើយគិតអំពីទំនាក់ទំនងដែលពួកវាមានជាមួយសេចក្តីស្លាប់។ សេចក្តីស្លាប់នឹងដកពួកវាចេញ។ បើអ្នកកំពុងតែរស់នៅសម្រាប់របស់ទាំងអស់នេះ នោះអ្នកនឹងមិនចំណេញបានច្រើនទេ ហើយអ្វីដែលអ្នកមាន នោះអ្នកក៏នឹងបាត់បង់ទាំងអស់។ តែកំណប់ទ្រព្យរបស់ព្រះល្អប្រសើរជាងរបស់ទាំងនោះឆ្ងាយណាស់ ហើយក៏ស្ថិតស្ថេរផង។ សេចក្តីស្លាប់មិនអាចរារាំងកំណប់ទ្រព្យទាំងនោះបានទេ ក៏ប្រសើរជាងមាសប្រាក់ ព្រោះមាសប្រាក់ទាំងអស់សុទ្ធតែជាកម្មសិទ្ធិព្រះអង្គ ហើយព្រះអង្គជាព្រះវរបិតារបស់យើង។ យើងនឹងទទួលមរតកពីព្រះអង្គ។ “របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ”(១កូរិនថូស ៣:២២-២៣)។ កំណប់ទ្រព្យនោះប្រសើរជាងផ្លូវភេទ។ ព្រះយេស៊ូវមិនដែលមានទំនាក់ទំនងផ្លូវភេទ ហើយព្រះអង្គជាមនុស្សដែលមានភាពពេញលេញ និងគ្រប់គ្រាន់បំផុត នៅលើផែនដី។ ការរួមដំណេកគឺគ្រាន់តែជាស្រមោល ឬរូបភាពនៃការពិតដែលធំប្រសើរជាង ឬស្រមោលនៃទំនាក់ទំនង និងក្តីអំណរ ដែលនឹងធ្វើយើងគិតថា ការរួមភេទគឺហាក់ដូចជារឿងដែលគួរឲ្យធុញទ្រាន់។ រង្វាន់របស់ព្រះប្រសើរជាងអំណាចក្នុងលោកិយ។ គ្មានអំណាចណាដែលមនុស្សមាន ដែលខ្លាំងជាងអំណាចបានធ្វើជាកូនព្រះដ៏មានចេស្ដានោះឡើយ។ “តើមិនដឹងថា…
Read articleការស្រែករកព្រះអង្គ
គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ។ អេសាយ ៥៨:៦ លោកដាវីឌ វីលីស(David Willis) បានឡើងទៅជាន់ខាងលើរបស់បណ្ណាគារWaterstone ដើម្បីរកមើលសៀវភៅ។ ពេលគាត់ចុះមកជាន់ក្រោមវិញ គាត់ក៏បានដឹងថា គេបានបិទភ្លើង ហើយក៏បានបិទទ្វារចាក់សោរួចទៅហើយ។ គាត់ក៏បានជាប់ខ្លួន នៅក្នុងបណ្ណាគារនោះ ដោយមិនអាចទៅណារួច។ ដោយមិនដឹងថា ត្រូវធ្វើដូចម្តេចទេ គាត់ក៏បានបើកបណ្ដាញសង្គមTwitter ហើយក៏បានបង្ហោះសារថា “សួរស្តី បណ្ណាគារ waterstone។ ខ្ញុំបានជាប់សោនៅខាងក្នុងបណ្ណាគាររបស់អ្នក អស់រយៈពេល២ម៉ោងហើយ។ សូមមកចាក់សោឲ្យខ្ញុំចេញក្រៅ”។ បន្ទាប់ពីគាត់បានបង្ហោះសារ មិនទាន់បានយូរប៉ុន្មានផង គេក៏បានមកចាក់សោឲ្យគាត់ចេញក្រៅ។ ការដែលយើងមានមធ្យោបាយស្វែងរកជំនួយ ពេលដែលយើងស្ថិតក្នុងភាពទាល់ច្រក គឺជារឿងល្អណាស់។ ហោរាអេសាយបានមានប្រសាសន៍ថា ព្រះទ្រង់នឹងឆ្លើយតប ពេលណាយើងស្រែករកព្រះអង្គ ក្នុងស្ថានភាពទាល់ច្រក។ លោកហោរាបានថ្លែងថា ព្រះអម្ចាស់បានស្តីបន្ទោសរាស្រ្តព្រះអង្គ ដោយសារពួកគេបានប្រតិបត្តិសេចក្តីជំនឿ ដោយគ្មានការទទួលខុសត្រូវ។ ពួកគេបានប្រព្រឹត្តដូចអ្នកកាន់សាសនា ដោយលាក់បាំងការដែលពួកគេកៀបសង្កត់អ្នកក្រ ដោយការធ្វើពិធីបុណ្យដែលល្អតែសម្បកក្រៅ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន (អេសាយ ៥៨:១-៧)។ ការនេះមិនបានធ្វើឲ្យព្រះអង្គសព្វព្រះទ័យសោះឡើយ។ ព្រះទ្រង់បានបែរព្រះនេត្រចេញពីពួកគេ ហើយក៏មិនឆ្លើយតបការអធិស្ឋានរបស់ពួកគេ(១:១៥)។ ព្រះអង្គបានប្រាប់ពួកគេឲ្យប្រែចិត្ត ហើយឲ្យជួយយកអសារអ្នកដទៃ អស់ពីចិត្ត(អេសាយ ៥៨:៦-៧)។ ព្រះអង្គមានបន្ទូលថា…
Read articleជំនឿដែលនាំឲ្យបានសង្គ្រោះ មានសេចក្តីប្រាថ្នាមិនងាយឈប់
បើសិនជាគេរឭកស្រុក ដែលគេទើបនឹងចេញមកនោះ នោះគេនឹងមានឱកាសត្រឡប់ទៅវិញបាន តែឥឡូវនេះ គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ។ ហេព្រើរ ១១:១៥-១៦ សេចក្តីជំនឿមើលឃើញពេលអនាគតដែលព្រះបានសន្យាថា នឹងប្រទានឲ្យ ហើយក៏ “ប្រាថ្នាចង់បាន” ពេលអនាគតនោះ។ “គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ”។ សូមយើងចំណាយពេលមួយភ្លែត ដើម្បីគិតអំពីរឿងនេះ។ មានមនុស្សជាច្រើនបានបន្ទាបតម្លៃរបស់ជំនឿ ដែលនាំឲ្យបានសង្គ្រោះ ដោយចាត់ទុកជំនឿ គ្រាន់តែជាការសម្រេចចិត្តទទួលជឿព្រះ ដោយគ្មានការកែប្រែបំណងប្រាថ្នា និងការស្វែងរក។ បទគម្ពីរនេះដែលមានក្នុងជំពូកនៃសេចក្តីជំនឿដ៏អស្ចារ្យ ក្នុងព្រះគម្ពីរ គឺបទគម្ពីរហេព្រើរ ជំពូក១១ កំពុងតែប្រាប់យើងថា ការរស់នៅ និងការស្លាប់ដោយជំនឿ គឺមានន័យថា យើងមានសេចក្តីប្រាថ្នាថ្មី និងស្វែងរកការស្កប់ចិត្តថ្មី។ ខ.១៤បានចែងថា ពួកបរិសុទ្ធពីសម័យដើម (ដែលបទគម្ពីរហេព្រើរ ជំពូក១១ បានសរសើរ) បានស្វែងរកស្រុក១ ដែលលោកិយនេះមិនអាចផ្តល់ឲ្យបាន។ ហើយខ.១៦ បានចែងថា ពួកគេក៏ប្រាថ្នាចង់បានការអ្វី ដែលល្អជាងអ្វីៗដែលលោកិយអាចផ្តល់ឲ្យបាន។ “គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ”។ ពួកគេបានជាប់ចិត្តនឹងព្រះយ៉ាងខ្លាំង បានជាការអ្វីដែលមិននៅខាងព្រះ មិនអាចធ្វើឲ្យពួកគេស្កប់ចិត្តឡើយ។ ដូចនេះ ជំនឿដែលពិតជានាំឲ្យបានសង្គ្រោះនោះ គឺជា ៖ ការមើលឃើញពីចម្ងាយ នូវអ្វីដែលព្រះបានសន្យា…
Read articleមានសេរីភាព ក្នុងព្រះវិញ្ញាណ
គេជាមនុស្សមិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង បានជាលោកយល់ឃើញថា គេធ្លាប់នៅជាមួយនឹងព្រះយេស៊ូវ។ កិច្ចការ ៤:១៣ លោកអូវីល(Orville) និងលោកវីលប័រ រ៉ាយ(Wilbur Wright) គឺសុទ្ធតែគ្មានប័ណ្ណបើកបរយន្តហោះ។ ពួកគេក៏មិនដែលបានទៅរៀននៅមហាវិទ្យាល័យដែរ។ ពួកគេគ្រាន់តែជាជាងជួលជុលកង់ ដែលមានក្តីស្រមៃ និងចិត្តក្លាហានចង់សាកល្បងការហោះហើរ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៣ ពួកគេក៏បានបើកបរយន្តហោះដំបូងបំផុតរបស់ពិភពលោក ដែលមានឈ្មោះថា យានហោះហើររបស់បងប្អូនត្រកូលរ៉ាយ។ ពួកគេបានដាក់វេនគ្នាបើកបរយន្តហោះនោះបួនលើក ហើយរយៈពេលនៃការហោះហើរបានយូរបំផុតតែ១នាទីប៉ុណ្ណោះ តែវាបាននាំមកនូវការផ្លាស់ប្តូរក្នុងការធ្វើដំណើររបស់ពិភពលោកជារៀងរហូត។ សាវ័កពេត្រុស និងសាវ័កយ៉ូហាន ក៏គ្មានប័ណ្ណអនុញ្ញាតឲ្យធ្វើជាគ្រូអធិប្បាយដែរ ហើយក៏មិនដែលបានចូលរៀនសាលាព្រះគម្ពីរ។ ពួកគេជាអ្នកនេសាទត្រី ដែលបានពេញដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ដែលបានប្រកាសដំណឹងល្អ ដោយចិត្តក្លាហានថា “គ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ”(កិច្ចការ ៤:១២)។ អ្នកជិតខាងរបស់បងប្អូនត្រកូលរ៉ាយ មិនបានឲ្យតម្លៃ ចំពោះសមិទ្ធផលរបស់ពួកគេភ្លាមៗឡើយ។ សារព័ត៌មានប្រចាំតំបន់ដែលពួកគេរស់នៅ ក៏មិនជឿរឿងដែលគេបាននិយាយអំពីអ្នកទាំងពីរដែរ ហើយបាននិយាយថា បើវាជារឿងពិតមែន ក៏ការហោះហើរនោះមានរយៈពេលខ្លីពេក មិនមែនជារឿងសំខាន់ឡើយ។ បន្ទាប់ពីពួកគេបានធ្វើការហោះហើរ និងកែលម្អយន្តហោះរបស់ពួកគេ ប៉ុន្មានឆ្នាំក្រោយមក ទើបសាធារណៈជនបានទទួលស្គាល់សមិទ្ធផលដែលពួកគេពិតជាសម្រេចបាន។ អ្នកដឹកនាំសាសនា មិនចូលចិត្តសាវ័កពេត្រុស និងសាវ័កយ៉ូហានទេ ហើយក៏បានបញ្ជាពួកគេឲ្យឈប់និយាយប្រាប់អ្នកដទៃ…
Read article