មានសេរីភាព ក្នុងព្រះវិញ្ញាណ

គេ​ជា​មនុស្ស​មិនសូវ​ចេះ​ជ្រៅជ្រះ ហើយ​ឥត​បាន​រៀនសូត្រ​ប៉ុន្មាន​ផង បាន​ជា​លោក​យល់ឃើញ​ថា គេ​ធ្លាប់​នៅជា​មួយ​នឹង​ព្រះយេស៊ូវ​។ កិច្ចការ ៤:១៣

លោក​អូវីល(Orville) និង​លោក​វី​លប័រ រ៉ា​យ(Wilbur Wright) គឺ​សុទ្ធតែ​គ្មាន​ប័ណ្ណបើកបរ​យន្តហោះ។ ពួក​គេ​ក៏​មិនដែល​បាន​ទៅរៀន​នៅ​មហាវិទ្យាល័យ​ដែរ។ ពួក​គេ​គ្រាន់តែ​ជាជាង​ជួល​ជុល​កង់ ដែល​មាន​ក្តី​ស្រមៃ និង​ចិត្តក្លា​ហាន​ចង់​សាកល្បង​ការ​ហោះហើរ។ នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៣ ពួក​គេ​ក៏បាន​បើកបរ​យន្តហោះ​ដំបូង​បំផុត​របស់​ពិភពលោក ដែល​មានឈ្មោះ​ថា យាន​ហោះហើរ​របស់​បងប្អូន​ត្រកូល​រ៉ា​យ។ ពួក​គេ​បាន​ដាក់​វេន​គ្នា​បើកបរ​យន្តហោះ​នោះ​បួន​លើក ហើយ​រយៈពេល​នៃ​ការហោះហើរ​បាន​យូរ​បំផុត​តែ១នាទី​ប៉ុណ្ណោះ តែ​វា​បាន​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​ធ្វើដំណើរ​របស់​ពិភពលោក​ជា​រៀង​រហូត។

សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន ក៏​គ្មាន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើជា​គ្រូ​អធិប្បាយ​ដែរ ហើយក៏​មិនដែល​បាន​ចូលរៀន​សាលា​ព្រះគម្ពីរ។ ពួក​គេ​ជា​អ្នកនេសាទ​ត្រី ដែល​បាន​ពេញដោយ​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូវ​ ដែល​បាន​ប្រកាសដំណឹង​ល្អ ដោយចិត្ត​ក្លាហាន​ថា “គ្មាន​សេចក្តី​សង្គ្រោះ ដោយសារ​អ្នកណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាមឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្សលោក ឲ្យ​យើង​រាល់គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ”(កិច្ចការ ៤:១២)។

អ្នកជិតខាង​របស់​បងប្អូន​ត្រកូល​រ៉ា​យ មិនបាន​ឲ្យ​តម្លៃ ចំពោះ​សមិទ្ធផល​របស់​ពួក​គេ​ភ្លាមៗ​ឡើយ។ សារព័ត៌មាន​ប្រចាំ​តំបន់​ដែល​ពួក​គេ​រស់នៅ ក៏​មិន​ជឿ​រឿង​ដែលគេ​បាន​និយាយ​អំពី​អ្នក​ទាំងពីរ​ដែរ ហើយ​បាន​និយាយ​ថា បើ​វា​ជា​រឿង​ពិតមែន ក៏​ការហោះហើរ​នោះ​មាន​រយៈពេល​ខ្លី​ពេក មិន​មែន​ជា​រឿង​សំខាន់​ឡើយ។ បន្ទាប់ពី​ពួក​គេ​បាន​ធ្វើការ​ហោះហើរ និង​កែ​លម្អ​យន្តហោះ​របស់​ពួក​គេ ​ប៉ុន្មាន​ឆ្នាំក្រោយ​មក ទើប​សាធារណៈ​ជន​បាន​ទទួលស្គាល់​សមិទ្ធផល​ដែល​ពួក​គេ​ពិតជា​សម្រេច​បាន។

អ្នកដឹកនាំ​សាសនា មិន​ចូលចិត្ត​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន​ទេ ហើយក៏​បាន​បញ្ជា​ពួក​គេ​ឲ្យ​ឈប់​និយាយ​ប្រាប់​អ្នកដទៃ អំពី​ព្រះយេស៊ូវ​។ សាវ័ក​ពេត្រុស​ក៏បាន​ឆ្លើយ​ថា “ដ្បិត​យើងខ្ញុំ​នឹង​លែងនិយាយ​ពី​ការដែល​យើងខ្ញុំ​បានឃើញ ហើយ​ឮ ពុំ​បានទេ”(ខ.២០)។

អ្នក​ប្រហែល​មិន​មានឈ្មោះ ក្នុង​បញ្ជី​អ្នក​ដែល​មាន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​កិច្ចការ​អ្វីមួយ។ ហើយ​អ្នក​ដែល​មាន​ប័ណ្ណ​អនុញ្ញាត​នោះ​ប្រហែលជា​ប្រមាថមើលងាយ​អ្នក​ទៀត​ផង។ ទោះជាយ៉ាងណា​ក៏ដោយ បើ​អ្នកមាន​ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវ​ អ្នកមាន​សេរីភាព ក្នុង​ការរស់នៅ​ និង​ធ្វើការ​​ដោយចិត្ត​ក្លាហាន​ថ្វាយព្រះ​អង្គ!—MIKE WITTMER

តើមាន​កិច្ចការ ឬ​នរណា​ខ្លះ ដែល​បាន​បណ្តាល​ឲ្យ​អ្នកមាន​អារម្មណ៍​ថា អ្នក​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់? តើ​អ្នក​អាច​ពឹងផ្អែក​ទៅលើ​ព្រះវ​ត្ត​មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​គង់​ក្នុងចិត្ត​អ្នក ដូចម្តេច​ខ្លះ ដើម្បី​ប្រឈមមុខ​ដាក់​បញ្ហា​នោះ នៅ​ថ្ងៃនេះ?

ឱ​ព្រះយេស៊ូវ​ ទូលបង្គំ​ជា​អ្នកបម្រើ​ព្រះអង្គ។ សូម​ព្រះអង្គ​ប្រើ​ទូលបង្គំ តាមរបៀប​ដែល​ព្រះអង្គ​សព្វព្រះទ័យ។

For further study, read Guided by the Spirit at DiscoverySeries.org​/Q0320.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៦-៣៧ និង កិច្ចការ ១៥:២២-៤១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles