វដ្ដនៃការអត់ឱនទោស
សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញ។ លូកា ១១:៤ តើនរណាអត់ទោសឲ្យនរណាមុន? ព្រះយេស៊ូវមានបន្ទូលថា “សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ”(លូកា ១១:៤)។ ម្យ៉ាងទៀត សាវ័កប៉ុលក៏មានប្រសាសន៍ផងដែរថា “ចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ” (កូល៉ុស ៣:១៣)។ ពេលដែលព្រះយេស៊ូវបង្រៀនយើង ឲ្យអធិស្ឋានសូមព្រះទ្រង់អត់ទោសឲ្យយើង “ដ្បិតយើងខ្ញុំក៏អត់ទោស” ឲ្យគេ គឺព្រះអង្គមិនមែនកំពុងមានបន្ទូលថា យើងជាអ្នកអត់ទោសមុននោះទេ។ ផ្ទុយទៅវិញ ព្រះទ្រង់អត់ទោសឲ្យយើង ពេលយើងទទួលជឿព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើងអត់ទោសឲ្យអ្នកដទៃ បន្ទាប់ពីបានទទួលការអត់ទោស ជាបទពិសោធន៍ដែលប្រេះបែក ប្រែជាពេញដោយអំណរ ការដឹងគុណ និងមានសង្ឃឹម។ វិញ្ញាណនៃការអត់ទោសនេះជាសញ្ញាបង្ហាញថា យើងបានទទួលការអត់ទោសបាប ដែលសង្គ្រោះយើងឲ្យរួចពីបាបហើយ។ បានសេចក្តីថា ការអត់ទោសឲ្យអ្នកដទៃបង្ហាញថា យើងមានជំនឿ យើងមានការរួបរួមជាមួយព្រះគ្រីស្ទ យើងមានព្រះវិញ្ញាណពេញដោយព្រះគុណ និងបន្ទាបព្រះកាយ គង់នៅក្នុងយើង។ ប៉ុន្តែ យើងនៅតែប្រព្រឹត្តអំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើងនៅតែត្រូវងាកទៅរកព្រះ ដើម្បីឲ្យព្រះគ្រីស្ទធ្វើព្រះរាជកិច្ចសម្រាប់យើងជាថ្មី គឺព្រះរាជកិច្ចនៃការអត់ទោសបាប។ យើងមិនអាចងាកទៅរកព្រះ ដោយទំនុកចិត្តបានឡើយ…
Read articleទីពឹងជ្រករបស់យើងរាល់គ្នា
ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។ ទំនុកដំកើង ៦២:៨ កាលពីមុន ក្នុងតំបន់អាមេរិកខាងជើង សត្វក្របីព្រៃធ្លាប់តែរស់នៅ និងផ្លាស់ទីទៅមក ក្នុងតំបន់វាលទំនាបមួយ ដោយជនជាតិដើមអាមេរិកបានមកប្រម៉ាញ់សត្វក្របីព្រៃទាំងនោះ រហូតដល់ពេលដែលជនជាតិស្បែកសបានមកតាំងទីលំនៅ ដោយនាំហ្វូងសត្វស្រុកចូលមកចិញ្ចឹម ហើយបានធ្វើការដាំដុះ។ ក្រោយមក គេក៏បានប្រើដីនៅទីនោះ ជាកន្លែងផលិតសារធាតុគីមី បន្ទាប់ពីកំពង់ផែភើល ហាប័រ បានទទួលរងការវាយប្រហារ ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ ហើយក្រោយមកទៀត គេថែមទាំងប្រើវាជាកន្លែងបង្កើតអាវុធ ក្នុងសម័យសង្រ្គាមត្រជាក់។ តែថ្ងៃមួយ គេក៏បានរកឃើញសំបុករបស់សត្វឥន្រ្ទីពូជក្បាលទំពែក នៅទីនោះ ហើយមិនយូរប៉ុន្មាន គេក៏បានបង្កើតឧទ្យានជាតិជម្រកសត្វព្រៃ នៅតំបន់នោះ មានក្រឡផ្ទៃ៦ពាន់ហិចតា ដែលរាប់បញ្ចូលទាំងវាលទំនាប តំបន់លិចទឹក និងតំបន់ព្រៃ នៅជាយក្រុង នៃទីក្រុងដេនវើ រដ្ឋខូឡូរ៉ាដូ។ ឧទ្យានជាតិនេះស្ថិតក្នុងចំណោម តំបន់ការពារសត្វព្រៃនៅជាប់ទីប្រជុំជន ដែលធំជាងគេ នៅអាមេរិក ជាកន្លែងការពារដ៏សុខសាន្តសម្រាប់សត្វព្រៃ ជាង៣ពាន់ពូជសត្វ ដែលរាប់ចាប់តាំងពីសត្វសំពោចជើងខ្មៅ ដល់សត្វទីទុយ ដែលមានរូងក្នុងដី សត្វឥន្រ្ទីក្បាលទំពែក និងសត្វក្របីព្រៃដែលត្រាច់ចរទៅមក។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានប្រាប់យើងថា “ព្រះទ្រង់ជាទីពឹងជ្រកសម្រាប់យើងខ្ញុំ”(៦២:៨)។ ព្រះអង្គជាទីពឹងជ្រក ដែលធំជាងកន្លែងជ្រកកោនណាទាំងអស់នៅលើផែនដី។ ព្រះអង្គជាទីពឹងជ្រកពិតប្រាកដ មានសុវត្ថិភាព និងការការពារ ដែលក្នុងព្រះអង្គ…
Read articleបានរាប់យើងបញ្ចូលក្នុងការតាំងសេចក្តីសញ្ញា
នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ អញនឹងយកសេចក្តីខ្មាស តាក់តែងឲ្យពួកខ្មាំងសត្រូវរបស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង។ ទំនុកដំកើង ១៣២:១៧-១៨ តើនរណាខ្លះ ដែលនឹងទទួលផលប្រយោជន៍ ពីព្រះបន្ទូលសន្យា ដែលព្រះទ្រង់បានប្រទានស្តេចដាវីឌ? បទគម្ពីរទំនុកដំកើង ១៣២:១៧-១៨ បានចែងថា : “នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ អញនឹងយកសេចក្តីខ្មាស តាក់តែងឲ្យពួកខ្មាំងសត្រូវរបស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង”។ ឥឡូវនេះសូមយើងភ្ជាប់ខគម្ពីរនេះជាមួយបទគម្ពីរ អេសាយ ៥៥:១,៣ ដែលបានចែងថា “ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ …ហើយអញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្តីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ”។ បើខ្ញុំមើលទៅឈើឆ្កាង តាមន័យនេះ ខ្ញុំអាចបកស្រាយបទគម្ពីរនេះថា ៖ អស់អ្នកណាដែលចូលមករកព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាព្រះអង្គ ដោយស្រេកឃ្លានអ្វីដែលព្រះមានសម្រាប់យើង ក្នុងព្រះគ្រីស្ទ ជាជាងពឹងផ្អែកលើអត្តសញ្ញាណរបស់យើង ឬអ្វីដែលយើងធ្វើ នោះព្រះទ្រង់នឹងតាំងសញ្ញានឹងអ្នកនោះ។ តើយើងចាំថា…
Read articleបានតភ្ជាប់នឹងប្រភពនៃថាមពល
កុំឲ្យពន្លត់ព្រះវិញ្ញាណ។ ១ថែស្សាឡូនិច ៥:១៩ ក្រុមគ្រួសារខ្ញុំដឹងថា ភ្លើងនៅផ្ទះយើងបានដាច់ បន្ទាប់ពីមានខ្យល់ព្យុះ(ដែលកើតមានឡើងជាធម្មតា ក្នុងតំបន់ដែលខ្ញុំរស់នៅ) តែសភាវគតិរបស់ខ្ញុំ បានបណ្តាលចិត្តខ្ញុំឲ្យចុចកុងតាក់បើកភ្លើង ពេលខ្ញុំចូលក្នុងបន្ទប់។ ភ្លើងនៅតែមិនភ្លឺ បន្ទប់របស់ខ្ញុំនៅតែងងឹតដដែល។ ខ្ញុំដឹងហើយថា ខ្សែដែលបានតភ្ជាប់នឹងប្រភពចរន្តអគ្គិសនីបានដាច់ តែខ្ញុំនៅតែរំពឹងថា អគ្គីសនីនៅតែមាន។ បទពិសោធន៍នេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីពិតខាងវិញ្ញាណ។ មានពេលជាញឹកញាប់ពេកហើយ ដែលយើងរំពឹងចង់បានព្រះចេស្តាព្រះ នៅពេលដែលយើងមិនបានពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធដែលជាប្រភពនៃព្រះចេស្តា។ ក្នុងបទគម្ពីរ ១ថែស្សាឡូនិច សាវ័កប៉ុលបានបង្រៀន អំពីរបៀបដែលព្រះទ្រង់បានប្រទានដំណឹងល្អ មិនគ្រាន់តែ“ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្តា និងព្រះវិញ្ញាណបរិសុទ្ធដែរ”(១:៥)។ ហើយពេលណាយើងទទួលយកការអត់ទោសបាបពីព្រះ យើងក៏អាចទទួលព្រះចេស្តារបស់ព្រះវិញ្ញាណ ក្នុងជីវិតយើងផងដែរ។ ព្រះចេស្តាព្រះអង្គជួយយើងបង្កើតផលផ្លែ ដែលជាចារិកលក្ខណៈ ដូចជា ក្តីស្រឡាញ់ ក្តីអំណរ សេចក្តីសុខសាន្ត និងភាពអត់ធ្មត់ជាដើម(កាឡាទី ៥:២២-២៣) ហើយក៏បានប្រទានយើងនូវអំណោយទាន សម្រាប់បម្រើពួកជំនុំ ដែលមានការបង្រៀន ការធ្វើជាអ្នកជំនួយ និងគ្រប់គ្រង(១កូរិនថូស ១២:២៨)។ សាវ័កប៉ុលបានដាស់តឿនអ្នកអានសំបុត្រគាត់ កុំឲ្យពន្លត់ព្រះវិញ្ញាណឡើយ(១ថែស្សាឡូនិច ៥:១៩)។ យើងប្រហែលមិនបានបើកចំហចិត្តឲ្យព្រះវិញ្ញាណបញ្ចេញព្រះចេស្តាក្នុងជីវិតយើង ដោយយើងមិនអើពើចំពោះព្រះវត្តមានព្រះ ឬបដិសេធន៍ការដឹកនាំរបស់ព្រះអង្គ(យ៉ូហាន ១៦:៨)។ ប៉ុន្តែ យើងមិនត្រូវរស់នៅ ដោយការដាច់ចេញពីព្រះអង្គនោះឡើយ។…
Read articleពាក្យផ្តាំផ្ញើឲ្យប្រែចិត្ត
ព្រះអម្ចាស់មិនផ្អាកសេចក្តីសន្យារបស់ទ្រង់…គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ។ ២ពេត្រុស ៣:៩ ខណៈពេលដែលលោកចន អ៊ែម ភើឃីន(John M. Perkins) ជិតដល់ចុងបញ្ចប់នៃជីវិត គាត់ក៏បានបន្សល់ទុកនូវសារដ៏សំខាន់មួយ សម្រាប់មនុស្សដែលគាត់នឹងជំរាបលា។ លោកភើឃីនមានឈ្មោះល្បី ដោយសារគាត់បានផ្សះផ្សាជាតិសាសន៍ដែលមានជម្លោះ។ គាត់មានប្រសាសន៍ថា “ការប្រែចិត្តចេញពីអំពើបាប គឺជាផ្លូវតែមួយគត់ឆ្ពោះទៅរកព្រះ។ បើអ្នកមិនប្រែចិត្តទេ អ្នកនឹងវិនាសមិនខាន”។ ពាក្យសម្តីនេះគឺផ្អែកទៅលើព្រះបន្ទូលរបស់ព្រះយេស៊ូវ និងការបង្រៀនរបស់សាវ័កព្រះអង្គ ក្នុងព្រះគម្ពីរ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “បើអ្នករាល់គ្នាមិនប្រែចិត្តទេ នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ”(លូកា ១៣:៣)។ សាវ័កពេត្រុសក៏បានបង្រៀនផងដែរថា “ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ”(កិច្ចការ ៣:១៩)។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានមនុស្សម្នាក់ទៀត ដែលចង់ឲ្យប្រជាជនគាត់ងាកបែរទៅរកព្រះអង្គវិញ។ នៅក្នុងពាក្យផ្តាំផ្ញើចុងក្រោយរបស់ហោរាសាំយូអែល ទៅកាន់សាសន៍អ៊ីស្រាអែលទាំងអស់(១សាំយ៉ូអែល ១២:១) ក្នុងនាមគាត់ជាហោរា សង្ឃ និងចៅក្រម គាត់មានប្រសាសន៍ថា “កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាបានប្រព្រឹត្តការអាក្រក់ទាំងនេះមែន ប៉ុន្តែ កុំឲ្យតែបែរចេញពីព្រះយេហូវ៉ាទៀត គឺត្រូវឲ្យគោរពប្រតិបត្តិដល់ទ្រង់ ឲ្យអស់ពីចិត្តចុះ”(ខ.២០)។ នេះជាសារដាស់តឿនឲ្យប្រែចិត្តចេញពីអំពើបាប និងការអាក្រក់ ហើយឲ្យវិលត្រឡប់មកដើរតាមព្រះអស់ពីចិត្ត។ យើងរាល់គ្នាសុទ្ធតែមានបាប ហើយខ្វះមិនដល់ស្តង់ដា ឬខ្នាតគំរូរបស់ព្រះអង្គ។ ដូចនេះ យើងចាំបាច់ត្រូវប្រែចិត្ត…
Read articleដំណឹងល្អចូលទៅក្នុងកន្លែងដែលគេមិននឹកស្មានដល់
នោះមានមនុស្សយកពន្ធ និងមនុស្សបាបជាច្រើន មកអង្គុយនៅតុជាមួយនឹងទ្រង់ ហើយនិងពួកសិស្ស។ ម៉ាកុស ២:១៥ កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅដល់កន្លែងមួយ ដែលខ្ញុំធ្លាប់តែឃើញក្នុងខ្សែភាពយន្ត និងនៅលើកញ្ចក់ទូរទស្សន៍រាប់ភ្លេច គឺនៅតំបន់ហូលីវូឌ រដ្ឋកាលីហ្វូញ៉ា។ នៅទីនោះ អក្សរធំៗសម្បើម ត្រូវបានគេតម្រៀបចេញជាពាក្យ Hollywood នៅជើងភ្នំនៃទីក្រុងឡូសអេនជេលេស ដ៏ល្បីល្បាញ ដែលខ្ញុំអាចមើលឃើញពីមាត់បង្អួចសណ្ឋាគារដែលខ្ញុំស្នាក់នៅ។ បន្ទាប់មក ខ្ញុំក៏បានកត់សំគាល់ឃើញអ្វីមួយ។ នៅខាងក្រោមអក្សរខាងឆ្វេង ខ្ញុំឃើញឈើឆ្កាងដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំមិនដែលឃើញឈើឆ្កាងនោះនៅក្នុងខ្សែភាពយន្តហូលីវូឌទេ។ ហើយនៅពេលដែលខ្ញុំបានចាកចេញពីបន្ទប់សណ្ឋាគារ សិស្សខ្លះមកពីពួកជំនុំក្នុងតំបន់នោះ ក៏បានចាប់ផ្តើមចែកចាយអំពីព្រះយេស៊ូវ ឲ្យខ្ញុំស្តាប់។ ជួនកាល យើងប្រហែលគិតថា តំបន់ហូលីវូឌគឺគ្រាន់តែជាមជ្ឈមណ្ឌលនៃអំពើបាបរបស់លោកិយ ដែលផ្ទុយស្រឡះពីនគរព្រះ។ តែព្រះគ្រីស្ទកំពុងតែធ្វើការនៅទីនោះយ៉ាងច្បាស់ក្រឡែត ដោយធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ចំពោះព្រះវត្តមានព្រះអង្គ ដែលបានបង្ហាញចេញមកតាមរយៈអ្នកបម្រើទ្រង់។ ពួកផារិស៊ីតែងតែមានការភ្ញាក់ផ្អើល ចំពោះទីកន្លែងដែលព្រះយេស៊ូវបានយាងទៅដល់។ ព្រះអង្គមិនបានទៅចំណាយពេលជាមួយមនុស្ស ដូចដែលពួកគេបានរំពឹងគិតនោះទេ។ ផ្ទុយទៅវិញ បទគម្ពីរម៉ាកុស ២:១៣-១៧ បានចែងថា ព្រះអង្គបានចំណាយពេលជាមួយ “ពួកអ្នកយកពន្ធ និងមនុស្សមានបាបជាច្រើន”(ខ.១៥) គឺមនុស្សដែលគេបានរាប់ថា “ស្មោកគ្រោក!” តែព្រះយេស៊ូវបានគង់នៅក្នុងចំណោមមនុស្សដែលត្រូវការព្រះអង្គខ្លាំងបំផុត(ខ.១៦-១៧)។ ប្រហែលជាង២ពាន់ឆ្នាំក្រោយមក ព្រះយេស៊ូវនៅតែបន្តសាបព្រោះព្រះរាជសារនៃក្តីសង្ឃឹម និងសេចក្តីសង្គ្រោះ នៅកន្លែងដែលយើងមិនបានរំពឹងគិត ក្នុងចំណោមមនុស្សដែលគេមិននឹកស្មានថា…
Read article