រត់ទៅរកកន្លែងជ្រកកោនរបស់យើង
ព្រះយេហូវ៉ាទ្រង់ជាថ្មដា …ជាទីជ្រកកោននៃទូលបង្គំ ទ្រង់ជាអ្នកជួយសង្គ្រោះ ដែលសង្គ្រោះទូលបង្គំឲ្យរួចពីអំណាចអាក្រក់។ ២សាំយ៉ូអែល ២២:២-៣ ការប្រកួតកីឡាវាយកូនបាល់របស់សិស្សថ្នាក់ទី៦ មានដំណើរការល្អ។ ឪពុកម្តាយ និងជីដូនជីតាទាំងឡាយកំពុងតែលើកទឹកចិត្តកូន ឬចៅរបស់ខ្លួនដែលកំពុងប្រកួត ខណៈពេលដែលប្អូនៗរបស់ក្មេងក្នុងក្រុមទាំងនោះ កំពុងលេងនៅក្នុងផ្លូវដើរក្នុងសាលា។ ភ្លាមៗនោះ សម្លែងស៊ីរ៉ែនក៏បានបន្លឺឡើង ហើយមានពន្លឺភ្លឹបភ្លែតៗ នៅក្នុងកន្លែងហាត់ប្រាណក្នុងសាលា។ មាននរណាម្នាក់បានប៉ះប៊ូតុងបញ្ចេញសម្លេងប្រកាសអាសន្នអគ្គីភ័យ។ មិនយូរប៉ុន្មាន ក្មេងតូចៗទាំងនោះក៏បានប្រញាប់ចូលទៅក្នុងកន្លែងហាត់ប្រាណ ដោយចិត្តតក់ស្លុត ដើម្បីស្វែងរកឪពុកម្តាយរបស់ខ្លួន។ តាមពិត គ្មានអគ្គីភ័យកើតឡើង នៅថ្ងៃនោះទេ។ មានគេបានប៉ះប៊ូតុងធ្វើឲ្យសម្លេងប្រកាសអាសន្នបន្លឺឡើង ដោយអចេតនា។ តែពេលដែលខ្ញុំមើលទៅហេតុការណ៍នោះ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញក្មេងៗទាំងនោះប្រញាប់រត់ទៅឱបឪពុកម្តាយខ្លួន ដោយគ្មានការអៀនខ្មាស ដោយគិតស្មានថា មានរឿងវិបត្តិអ្វីមួយកំពុងកើតមាន។ ទិដ្ឋភាពនេះបានបង្ហាញថា ពួកគេកំពុងមានទំនុកចិត្តលើអ្នកដែលអាចផ្តល់សុវត្ថិភាព និងការធានា ក្នុងពេលដែលមានការភ័យខ្លាច។ ព្រះគម្ពីរបានចែងអំពីពេលដែលស្តេចដាវីឌបានជួបការភ័យខ្លាចយ៉ាងខ្លាំង។ ស្តេចសូល និងខ្មាំងសត្រូវជាច្រើនទៀត កំពុងតាមសម្លាប់ទ្រង់(២សាំយ៉ូអែល ២២:១)។ បន្ទាប់ពីព្រះទ្រង់រំដោះស្តេចដាវីឌឲ្យរួចផុតពីគ្រោះថ្នាក់ ទ្រង់ក៏បានច្រៀងសរសើរព្រះយ៉ាងពិរោះ ដោយការដឹងគុណ។ ទ្រង់ច្រៀងថា ព្រះអម្ចាស់ជា “ថ្មដា ហើយជាបន្ទាយនៃទូលបង្គំ ទ្រង់ជាអ្នកជួយទូលបង្គំឲ្យរួច”(ខ.២)។ ពេលដែល “ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់” និង “ខ្សែរូតនៃសេចក្តីស្លាប់” បានរុំព័ទ្ធជុំវិញ(ខ.៦)…
Read articleជួយសម្រាលបន្ទុកគ្នា
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ។ កាឡាទី ៦:២ ពេលដែលក្រុមស្ត្រី នៅក្នុងក្រុមសិក្សាព្រះគម្ពីរដែលយើងទើបបង្កើត បានជួបសោកនាដកម្មជាបន្តបន្ទាប់ យើងក៏បានចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅ ដល់គ្នាទៅវិញទៅមក។ ក្នុងចំណោមយើង មានអ្នកខ្លះបានបាត់បង់ឪពុក អ្នកខ្លះមានការឈឺចាប់នៅថ្ងៃខួបអាពាហ៍ពិពាហ៍បន្ទាប់ពីបានលែងលះគ្នា អ្នកខ្លះទៀតប្រសូតបានកូនតូចដែលមានត្រចៀកថ្លង់ពីកំណើត ហើយខ្លះក៏បានប្រញាប់នាំកូនទៅបន្ទប់សង្គ្រោះបន្ទាន់។ បទពិសោធន៍ដ៏ឈឺចាប់ទាំងអស់នេះ មានភាពធ្ងន់ធ្ងរពេក មិនអាចឲ្យនរណាម្នាក់រែកពន់តែម្នាក់ឯងបានឡើយ។ មនុស្សម្នាក់ៗមានភាពងាយរងគ្រោះ តែអាចនាំឲ្យមកនូវការចែកចាយបទពិសោធន៍យ៉ាងស្មោះត្រង់។ យើងក៏បានយំ និងអធិស្ឋានជាមួយគ្នា ហើយក្រុមសិក្សាព្រះគម្ពីររបស់យើងពីដំបូង មានសុទ្ធតែមនុស្សដែលមិនស្គាល់គ្នា ក៏បានប្រែក្លាយជាមិត្តជិតស្និទ្ធក្នុងរយៈពេលតែប៉ុន្មានអាទិត្យប៉ុណ្ណោះ។ ក្នុងនាមយើងជាផ្នែកមួយនៃពួកជំនុំ យើងអាចនៅកំដរអ្នកដែលកំពុងជួបទុក្ខវេទនា ដោយជួយរំលែកទុក្ខក្នុងជម្រៅចិត្តរបស់ពួកគេ។ ចំណងទាក់ទងដែលចងភ្ជាប់បងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ មិនពឹងផ្អែកទៅលើពេលវេលា ដែលយើងបានស្គាល់គ្នាយូរប៉ុណ្ណា ឬមានអ្វីដែលដូចគ្នានោះទេ។ ផ្ទុយទៅវិញ យើងជួយសម្រាលបន្ទុកគ្នា ដូចដែលសាវ័កប៉ុលបានបង្រៀន(កាឡាទី ៦:២)។ យើងស្តាប់ពួកគេចែកចាយអំពីទុក្ខលំបាក យើងបង្ហាញក្តីអាណិត និងជួយតាមលទ្ធភាព ហើយអធិស្ឋានឲ្យពួកគេ ដោយពឹងផ្អែកលើកម្លាំងរបស់ព្រះ។ យើងអាចស្វែងរកវិធីធ្វើការល្អដល់មនុស្សទាំងអស់ ជាពិសេសអ្នកដែលជាសមាជិកនៃមហាគ្រួសារអ្នកជឿ (ខ.១០)។ សាវ័កប៉ុលបានមានប្រសាសន៍ថា ពេលណាយើងបានធ្វើដូចនេះ គឺយើងបានសម្រេចក្រឹត្យវិន័យរបស់ព្រះគ្រីស្ទហើយ(ខ.២) ដែលបង្គាប់ឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង។ បន្ទុកក្នុងជីវិតអាចមានទម្ងន់ធ្ងន់ តែព្រះអង្គបានប្រទានយើង នូវមហាគ្រួសារពួកជំនុំ ដើម្បីសម្រាលបន្ទុកយើង។—KAREN PIMPO តើមាននរណាខ្លះកំពុងរងទុក្ខវេទនា…
Read articleការចែកអាហារតាមរឿងក្នុងព្រះគម្ពីរ
សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញ ពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបទ្រង់ចុះ។ នាងរស់ ២:១២ មានពេលមួយ ម៉ារា(Maria) បានយកអាហារថ្ងៃត្រង់របស់នាង ចូលទៅអង្គុយញាំ នៅតុដែលគ្មានមនុស្សអង្គុយ។ ពេលនាងកំពុងខាំនំប័រហ្គ័ររបស់នាង ភ្នែករបស់នាងបានផ្ដោតទៅលើយុវជនម្នាក់ ដែលកំពុងអង្គុយនៅចម្ងាយបីបួនតុពីនាង។ ខោអាវគាត់ប្រឡាក់ដី សក់គាត់ក៏សំពោងមិនដែលសិត ហើយដៃគាត់ក្តាប់ជាប់ពែងក្រដាស់ដែលទទេ។ ច្បាស់ណាស់ គាត់កំពុងតែឃ្លានអាហារហើយ។ តើនាងអាចជួយគាត់ដោយរបៀបណា? ការយកលុយទៅឲ្យគាត់ មិនមែនជាទង្វើដ៏ឆ្លាតវ័យទេ។ បើនាងទិញអាហារមួយពេល យកទៅឲ្យគាត់ តើគាត់នឹងខ្មាសអៀនទេ? ពេលនោះ ម៉ារាក៏បាននឹកចាំអំពីរឿងនាងរស់ ដែលក្នុងនោះ លោកបូអូស ជាម្ចាស់ដីដ៏ស្តុកស្តម្ភ បានអញ្ជើញស្ត្រីមេម៉ាយទាល់ក្រម្នាក់ ឲ្យដើររើសគួរស្រូវក្នុងវាលស្រែគាត់។ គាត់បានបង្គាប់ពួកបាវប្រុសៗថា “ចូរបើកឲ្យនាងរើសយកក្នុងគំនរកណ្តាប់ស្រូវផងចុះ កុំឲ្យបន្ទោសនាងឡើយ ហើយហូតគួរខ្លះពីកណ្តាប់ចេញ ទុកឲ្យនាងរើស កុំឲ្យស្តីថាដល់នាងឡើយ”(នាងរស់ ២:១៥-១៦)។ ត្រង់ចំណុចនេះ លោកបូអូសបានបង្ហាញចេញនូវការផ្គត់ផ្គង់របស់ព្រះ ក្នុងវប្បធម៌ដែលមនុស្សស្រីពឹងផ្អែកទាំងស្រុងទៅលើទំនាក់ទំនងជាមួយមនុស្សប្រុស ដើម្បីឲ្យអាចមានជីវិតរស់។ ទីបំផុត លោកបូអូសក៏បានរៀបការជាមួយនាងរស់ ដោយលោះនាងឲ្យរួចផុតពីភាពទុរគត(៤:៩-១០)។ ងាកមករឿងរបស់ម៉ារាវិញ។ ពេលដែលម៉ារាដល់ពេលចាកចេញ នាងក៏បានទុកកញ្ចប់ដំឡូងបារាំងបំពង ដែលនាងមិនទាន់បានញាំ នៅលើតុនៅក្បែរនោះ ឲ្យបុរសនោះបានឃើញ។ បើគាត់ពិតជាឃ្លានមែន គាត់អាចមកយកអាហារដែលនាងទុកចោលនោះញាំ។…
Read articleព្រះទ្រង់ដេញតាមយើង ជាប្រាកដ
ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ។ ទំនុកដំកើង ២៣:៦ កាលប៉ុន្មានឆ្នាំមុន បុរសម្នាក់កំពុងតែដើរនៅចម្ងាយ៥០ម៉ែត្រ ខាងមុខខ្ញុំ។ ខ្ញុំអាចមើលឃើញគាត់កំពុងមានកញ្ចប់ឥវ៉ាន់កាន់ពេញដៃ។ ភ្លាមៗនោះ គាត់ក៏បានជំពប់ជើងដួល ជ្រុះរបស់របរទាំងអស់នោះទៅលើដី។ មនុស្សពីរបីនាក់ បានជួយលើកគាត់ ហើយជួសរើសរបស់ដែលគាត់បានជ្រុះ។ តែពួកគេមិនបានឃើញកាបូបលុយរបស់គាត់ទេ។ ខ្ញុំក៏បានរើសកាបូបលុយគាត់ ហើយប្រញាប់រត់តាមពីក្រោយបុរស ដែលខ្ញុំមិនដែលស្គាល់នោះ ដោយសង្ឃឹមថា នឹងបានប្រគល់របស់ដែលគាត់បានជ្រុះនោះ ទៅគាត់។ ខ្ញុំក៏ស្រែកហៅគាត់ថា “លោក លោក!” ហើយទីបំផុតគាត់ក៏បានឮខ្ញុំ។ ពេលខ្ញុំទៅទាន់គាត់ គាត់ក៏បានងាកមករកខ្ញុំ។ ខណៈពេលដែលខ្ញុំហុចកាបូបលុយទៅគាត់ ខ្ញុំមិនដែលភ្លេចទឹកមុខរបស់គាត់ ដែលបង្ហាញចេញនូវភាពធូរស្រាលក្នុងអារម្មណ៍ និងការដឹងគុណ។ ការតាមពីក្រោយនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យ “តាម” នៅក្នុងព្រះគម្ពីរ ដែលមានន័យផ្សេងពីនេះ។ បទគម្ពីរទំនុកដំកើង ជំពូក២៣ បានចែងថា “ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ”(ខ.៦)។ ហើយក្នុងព្រះគម្ពីរភាសាហេព្រើរ ពាក្យដែលប្រែមកថា “ជាប់តាម” គឺមានន័យថា “ដេញតាម ឬដេញ” ដូចសត្វឆ្កែចចកដេញតាមសត្វចៀមអញ្ចឹងដែរ។…
Read articleការរង់ចាំ ដោយចិត្តរំពឹង
គាត់ … ប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្តីប្រោសលោះនៅក្រុងយេរូសាឡិម។ លូកា ២:៣៨ នៅថ្ងៃដ៏មមាញឹក មុនពេលថ្ងៃណូអែលមកដល់ ស្ត្រីចំណាស់ម្នាក់បានទៅការិយាល័យប្រៃសណីយ៍ក្នុងតំបន់ដែលខ្ញុំរស់នៅ។ នៅទីនោះមានមនុស្សកកកុញកំពុងរង់ចាំវេនទទួលសំបុត្រម្តងម្នាក់។ បុគ្គលិកប្រៃសណីយ៍ដែលកំពុងមានចិត្តអត់ធ្មត់ បានឃើញគាត់ផ្លាស់ទីយឺតៗ ហើយក៏បាននិយាយស្វាគមន៍គាត់ថា “សូស្តី នារីវ័យក្មេង!” ពាក្យសម្ដីរបស់គាត់មានភាពស្និទ្ធស្នាល តែអ្នកខ្លះប្រហែលជាគិតថា គាត់កំពុងតែប្រាប់ស្ត្រីចំណាស់នោះថា “ការមានវ័យក្មេង ល្អជាងការមានវ័យចាស់”។ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យយល់ឃើញថា ការមានវ័យចាស់អាចបណ្តាលចិត្តយើងឲ្យមានក្តីសង្ឃឹម។ កាលលោកយ៉ូសែប និងនាងម៉ារានាំព្រះឱរសយេស៊ូវ ថ្វាយដល់ព្រះ(លូកា ២:២៣ និក្ខមនំ ១៣:២,១២) មានអ្នកជឿវ័យចំណាស់ពីរនាក់បានក្លាយជាតួអង្គដ៏សំខាន់។ ពីដំបូង លោកស៊ីម្មាន ដែលបានរង់ចាំព្រះមែស៊ីយាងមកអស់ជាច្រើនឆ្នាំ ក៏បានបីព្រះអង្គ “ហើយសរសើរដល់ព្រះ ដោយពាក្យថា ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយ សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់ ដែលទ្រង់បានរៀបចំនៅមុខបណ្តាជនទាំងឡាយ”(លូកា ២:២៨-៣១)។ បន្ទាប់មក អ្នកស្រីអាណ ជាហោរាស្រី ដែល “មានវ័យចាស់យ៉ាងខ្លាំង”(ខ.៣៦) ក៏បានមកទីនោះដែរ នៅពេលដែលលោកស៊ីម្មានកំពុងជជែកគ្នា ជាមួយនាងម៉ារា និងលោកយ៉ូសែប។ គាត់ជាស្ត្រីមេម៉ាយដែលធ្លាប់រៀបការបានតែ៧ឆ្នាំ ហើយក៏បានរស់នៅក្នុងព្រះវិហារ ពេលគាត់មានអាយុ៨៤ឆ្នាំ។…
Read articleហេតុអ្វីព្រះទ្រង់អនុញ្ញាតឲ្យគ្រោះមហន្តរាយកើតឡើង?
ព្រះអម្ចាស់មិនបានសន្យាថា យើងនឹងមានសេរីភាពរួចផុតពីទុក្ខវេទនា ក្នុងការរស់នៅ ក្នុងលោកិយនេះឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូមលើកឡើងអំពីសេចក្តីពិតនៃព្រះគុណព្រះ ដែលបានបង្រៀនយើង ឲ្យមានទស្សនៈត្រឹមត្រូវ អំពីសោកនាដកម្ម និងគ្រោះមហន្តរាយ។ អត្ថបទ មានជនស្លូតត្រង់១៨នាក់ កំពុងតែរស់នៅក្នុងអគារមួយខ្នង ហើយអគារនោះក៏បានរលំ។ ហើយគេប្រហែលជាចង់សួរថា “ហេតុអ្វីព្រះទ្រង់អនុញ្ញាតឲ្យរឿងនេះកើតឡើង?” ព្រះយេស៊ូវឆ្លើយថា “ហេតុអ្វីព្រះទ្រង់មិនគួរអនុញ្ញាតឲ្យរឿងនេះកើតឡើង?” ហើយសំណួរដែលអ្នកគួរតែសួរនោះគឺ ហេតុអ្វីព្រះវិហារនោះមិនបានដួលរំលំមកលើក្បាលអ្នក។ បើអ្នកពិតជាជឿថា យើងរស់នៅ ដោយសារព្រះគុណព្រះ នោះអ្នកត្រូវឆ្លើយតបថា មូលហេតុដែលព្រះទ្រង់អនុញ្ញាតឲ្យរឿងនេះកើតឡើង គឺដោយសារព្រះអង្គមិនបានសន្យាថា យើងនឹងមានសេរីភាពរួចផុតពីសោកនាដកម្ម ក្នុងការរស់នៅក្នុងលោកិយនេះឡើយ។ ព្រះអង្គមិនបានសន្យាថា យើងនឹងមានសេរីភាពរួចផុតពីការស្លាប់ ដោយសារដួលរំលំព្រះវិហារ ឬអគារខ្ពស់កប់ពីលើយើង ព្រោះព្រះអង្គមិនបានជំពាក់សេរីភាពនោះ នឹងយើងឡើង តែយើងទៅវិញទេដែលជំពាក់ព្រះអង្គ ដោយមិនអាចសងរួច។ ហើយព្រះយេស៊ូវក៏បានព្រមានខ្លាំងៗថា “អ្នករាល់គ្នាក៏នឹងត្រូវវិនាសអស់កល្បជានិច្ច” បើសិនជាមិនប្រែចិត្តទេនោះ។
Read article