អំណោយនៃសំណើច
ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ។ លោកុប្បត្តិ ២១:៦ តារាកំប្លែងឈ្មោះ ចន ប្រ៊ែនញ៉ាន(John Branyan) បានមានប្រសាសន៍ថា “យើងមិនបានរកនឹកឃើញភាពកំប្លុកកំប្លែងៗ មកសម្តែងនោះទេ។ ភាពកំប្លុកកំប្លែងទាំងនោះមិនបានកើតចេញពីគំនិតរបស់យើងទេ តែជាការប្រទានមកពីព្រះ ដែលព្រះអង្គបានជ្រាបថា យើងត្រូវការភាពកំប្លែង ក្នុងការធ្វើដំណើរឆ្លងកាត់ជីវិតនេះ។ ព្រោះព្រះអង្គជ្រាបថា យើងនឹងជួបទុក្ខលំបាក។ ព្រះអង្គជ្រាបថា យើងត្រូវមានការតស៊ូ ព្រះអង្គជ្រាបថា … មានបញ្ហាអ្វីខ្លះនឹងកើតឡើង…សំណើចគឺជាអំណោយមកពីព្រះអង្គ”។ ពេលយើងមើលសត្វដែលព្រះទ្រង់បានបង្កើត យើងអាចអស់សំណើច ទោះសត្វនោះមានរូបរាង្គចម្លែក (ដូចសត្វកណ្តុរមានចំពុះដូចសត្វទា) ឬមានអាកប្បកិរិយាកំប្លែងៗ(ដូចសត្វភេដឺរពឹស)។ ព្រះទ្រង់បានបង្កើតសត្វថនិកសត្វ ឲ្យរស់នៅក្នុងទឹកសមុទ្រដូចជាត្រីបាឡែនជាដើម ហើយបង្កើតសត្វបក្សីជើងវែងៗ ដែលមិនអាចហើរកើត។ ព្រះអង្គពិតជាបានបង្កើតសំណើច ហើយដោយសារព្រះអង្គបានបង្កើតយើងឲ្យដូចរូបអង្គទ្រង់ នោះយើងក៏អាចមានសំណើចដ៏រីករាយផងដែរ។ ព្រះគម្ពីរបានចែងអំពីសំណើចដំបូងបំផុត ក្នុងរឿងលោកអ័ប្រាហាំ និងនាងសារ៉ា។ កាលនោះ ព្រះអង្គបានសន្យាថា នឹងប្រទានកូនប្រុសម្នាក់ ដល់ប្តីប្រពន្ធវ័យចំណាស់ពីរនាក់ ដោយមានបន្ទូលថា កូននោះ “គឺជាម្នាក់ដែលនឹងកើតពីឯងមកវិញទេតើ ដែលត្រូវស៊ីមរដករបស់ឯងនោះ”(លោកុប្បត្តិ ១៥:៤) ហើយ “ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ”(ខ.៥)។ ទីបំផុត…
Read articleស្រោចទឹកឲ្យរុក្ខជាតិចង្រៃ
តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេ។ កាឡាទី ៥:១៦ ក្នុងរដូវផ្ការីកឆ្នាំនេះ រុក្ខជាតិចង្រៃបានវាយប្រហារមកលើទីធ្លាក្រោយផ្ទះយើង ដូចក្នុងខ្សែភាពយន្តដាយណូស័រអញ្ចឹង។ មានដើមមួយនោះដុះធំណាស់ បានជាខ្ញុំខ្លាចខ្លួនឯងមានរបួស ពេលព្យាយាមដកវាចោល។ ខ្ញុំក៏បានយកប៉ែលមកគាស់វាចោល តែពេលនោះ ខ្ញុំក៏បានឃើញកូនស្រីខ្ញុំកំពុងស្រោចទឹកឲ្យវា។ ខ្ញុំក៏បានលាន់មាត់ថា “ហេតុអ្វីកូនស្រោចទឹកឲ្យរុក្ខជាតិចង្រៃ?” គាត់ក៏បានឆ្លើយតបដោយទឹកមុខញញឹមថា “កូនចង់ដឹងថា វាអាចលូតលាស់ធំបានប៉ុណ្ណា!” រុក្ខជាតិចង្រៃមិនមែនអ្វីដែលយើងមានចេតនាចង់ស្រោចទឹកឲ្យលូតលាស់នោះទេ។ ប៉ុន្តែ ពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏បានដឹងថា ជួនកាលយើងពិតជាស្រោចទឹកឲ្យរុក្ខជាតិចង្រៃក្នុងជីវិតខាងវិញ្ញាណ ដោយបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលរាំងខ្ទប់ការលូតលាស់របស់យើង។ ក្នុងបទគម្ពីរ កាឡាទី ៥:១៣-២៦ សាវ័កប៉ុលបានធ្វើការប្រៀបធៀបរវាងការរស់នៅដោយសាច់ឈាម ជាមួយនឹងការរស់នៅដោយព្រះវិញ្ញាណបរិសុទ្ធ។ គាត់បានបង្រៀនថា ការព្យាយាមប្រព្រឹត្តតាមក្រឹត្យវិន័យតែម្យ៉ាង មិនអាចជួយឲ្យជីវិតយើង រួចផុតពីរុក្ខជាតិចង្រៃខាងវិញ្ញាណបានទេ។ ផ្ទុយទៅវិញ ដើម្បីជៀសវាងការស្រោចទឹកឲ្យរុក្ខជាតិចង្រៃនោះ យើងត្រូវ “ដើរក្នុងព្រះវិញ្ញាណ”(ខ.១៦)។ យើងចាំបាច់ត្រូវរៀនអនុវត្តតាមការបង្រៀននេះ អស់មួយជីវិត។ ប៉ុន្តែ ការបង្រៀននេះមានភាពសាមញ្ញងាយស្រួលយល់ត្រង់ចំណុចដែលថា យើងគ្រាន់តែលះបង់សេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម តែផ្ទុយទៅវិញ យើងចាំបាច់ត្រូវដើរក្នុងព្រះវិញ្ញាណ ដើម្បីឲ្យបង្កើតផលផ្លែនៃព្រះវិញ្ញាណ ហើយច្រូតកាត់ផលផ្លែនៃជីវិតដែលគោរពប្រតិបត្តិព្រះ(ខ.២២-២៥)។—ADAM R. HOLZ តើផ្នែកណាខ្លះនៃជីវិតខាងវិញ្ញាណរបស់អ្នក មានរុក្ខជាតិចង្រៃ ដែលត្រូវដកចេញ? តើអ្នកអាចចុះចូលនឹងព្រះ ហើយដើរជាមួយព្រះអង្គ…
Read articleព្រះអង្គល្អ ហើយខ្លាំង
ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ។ ទំនុកដំកើង ១១៨:២២ យុវជនម្នាក់បានធ្វើការបម្រើព្រះ ដោយឈោងចាប់និស្សិតមហាវិទ្យាល័យ។ គាត់មានភាពតប់ប្រមល់នៅក្នុងចិត្ត។ គាត់បង្ហាញទឹកមុខច្របូកច្របល់ ពេលដែលខ្ញុំហ៊ានសួរគាត់ថា តើគាត់បានអធិស្ឋានសូមការដឹកនាំពីព្រះ និងសូមជំនួយពីព្រះអង្គឬទេ? គឺអធិស្ឋានឥតឈប់ឈរ ដូចដែលសាវ័កប៉ុលបានបង្រៀន។ យុវជននោះក៏បានឆ្លើយតប ដោយសារភាពថា គាត់មិនដឹងច្បាស់ថា គាត់នៅតែជឿលើការអធិស្ឋាន ឬនៅតែជឿថា ព្រះទ្រង់កំពុងតែស្តាប់គាត់អធិស្ឋានឬអត់ទេ ព្រោះគាត់មើលទៅលោកិយ ឃើញបញ្ហាជាច្រើនដែលហាក់ដូចជាគ្មានដំណោះស្រាយ។ អ្នកដឹកនាំវ័យក្មេងនោះ កំពុងតែបង្កើតការងារបម្រើព្រះ ដោយពឹងអាងកម្លាំងរបស់គាត់ ហើយគួរឲ្យស្តាយណាស់ ដែលគាត់កំពុងតែបរាជ័យ។ ហេតុអ្វី? ព្រោះគាត់កំពុងបដិសេធន៍ព្រះអម្ចាស់។ ព្រះយេស៊ូវគឺជាគ្រឹះនៃពួកជំនុំ ដែលគេបានបដិសេធន៍ដោយរាប់ចាប់ពីសាសន៍របស់ព្រះអង្គ(យ៉ូហាន ១:១១)។ មនុស្សជាច្រើន នៅតែបដិសេធន៍ព្រះអង្គ ក្នុងពេលសព្វថ្ងៃ ដោយមានការពិបាកក្នុងការកសាងជីវិត ការងារ ឬពួកជំនុំ នៅលើគ្រឹះដ៏ទន់ខ្សោយ ដែលជាផែនការ ក្តីស្រមៃ និងការអ្វីផ្សេងទៀតដែលមិនអាចពឹងផ្អែកបាន។ ប៉ុន្តែ មានតែព្រះអង្គសង្គ្រោះរបស់យើងទេ ដែលជាកម្លាំង និងកំផែងដែលការពារយើង(ទំនុកដំកើង ១១៨:១៤)។ ជាការពិតណាស់ “ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ”(ខ.២២)។ ដើម្បីសម្រេចកិច្ចការថ្វាយព្រះអង្គ អ្នកជឿព្រះអង្គត្រូវតែពឹងផ្អែកលើការដឹកនាំ និងជំនួយរបស់ព្រះអង្គ។ ដូចនេះ យើងត្រូវអធិស្ឋានទៅកាន់ព្រះអង្គថា “ឱព្រះយេហូវ៉ាអើយ…
Read articleការប្រសូតពីស្រីព្រហ្មចារី
ការអស្ចារ្យមួយ ដែលមានចែងក្នុងព្រះគម្ពីរសញ្ញាថ្មី បានទទួលរងការរិះគន់ដ៏សាហាវបំផុត គឺការប្រសូតរបស់ព្រះគ្រីស្ទ ពីស្រីព្រហ្មចារី។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយថា ការចាប់កំណើតរបស់ព្រះយេស៊ូវជាមនុស្ស គឺមានចែងក្នុងព្រះគម្ពីរប៊ីប តែមិនមែនក្នុងលក្ខណៈជាភាពមិនប្រក្រតីផ្នែកជីវវិទ្យានោះទេ តែជាការបើកសម្ដែងដ៏អស្ចារ្យនូវអំណាចចេស្តាព្រះ។ អត្ថបទ មានការអស្ចារ្យជាច្រើន ដែលមានចែងក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលមានដូចជា ការដែលព្រះយេស៊ូវដើរលើទឹក ការធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរ ការប្រទានអាហារដល់មនុស្សរាប់ពាន់នាក់ ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ។ល។ តែក្នុងចំណោមការអស្ចារ្យទាំងអស់នោះ មានការអស្ចារ្យមួយ ដែលគេហាក់ដូចជាបានលើកឡើង ដោយភាពចម្រូងចម្រាស់ គឺការអស្ចារ្យនៃការប្រសូតរបស់ព្រះអង្គពីស្រីព្រហ្មចារី។ មានការជជែកវែកញែកដ៏ក្តៅគគុក ក្នុងសម័យបច្ចុប្បន្ន អំពីភាពអាចទុកចិត្តបាននៃការកត់ត្រាក្នុងព្រះគម្ពីរសញ្ញាថ្មី អំពីដើមដំបូងនៃព្រះជន្មរបស់ព្រះយេស៊ូវ ព្រោះព្រះគម្ពីរសញ្ញាថ្មីបានសន្និដ្ឋាន ក្នុងការបង្រៀនរបស់ខ្លួនថា ព្រះយេស៊ូវបានប្រសូតពីស្រីព្រហ្មចារី។ អ្នកខ្លះបានព្យាយាមប្រកែកថា បទគម្ពីរនោះមិនបានបង្រៀនដូចនេះទេ តែបានថា ការគាំទ្របទគម្ពីរនេះ ជាទង្វើដ៏អស់សង្ឃឹម។ ប៉ុន្តែ អ្នកខ្លះទៀតគ្រាន់តែនិយាយថា “រឿងនេះជារឿងទេវកថា ដែលបានកត់ត្រាក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលគ្មានមនុស្សដែលមានចំណេះដឹងវិទ្យាសាស្រ្ត មានការអប់រំ ឬមានប្រាជ្ញាខ្ពង់ខ្ពស់ណាអាចជឿបាន ក្នុងសតវត្សរ៍ទី២១នេះ”។ ព្រោះបើតាមការស្រាវជ្រាវ អំពីដំណើរការក្នុងជីវវិទ្យា ក្នុងប្រព័ន្ធបន្តពូជរបស់មនុស្ស គេបានសន្និដ្ឋានថា គ្មានស្រីព្រហ្មចារីណា…
Read articleថ្វាយដាច់ដល់ព្រះអង្គ
កុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ។ រ៉ូម ១៣:១៤ សៀវភៅជីវប្រវត្តិ ដែលលោកគ្រូអូគូស្ទីន(Augustine) បាននិពន្ធមានចំណងជើងថា ការលន់តួបាប បានពិពណ៌នា អំពីការធ្វើដំណើរដ៏វែងឆ្ងាយរបស់គាត់ តាមផ្លូវក្រង៉ិកក្រង៉ក់ ឆ្ពោះទៅរកព្រះយេស៊ូវ។ នៅពេលមួយនោះ គាត់ជិះរទេះសេះ ទៅកាន់រាជវាំង ដើម្បីថ្លៃងសន្ទរកថាបែបបញ្ជោរថ្វាយព្រះចៅអធិរាជ។ នៅតាមផ្លូវ គាត់មានការព្រួយបារម្ភអំពីពាក្យបញ្ជោរ ដែលគាត់ត្រូវទូលថ្វាយទ្រង់។ ពេលនោះ គាត់ក៏បានសង្កេតឃើញអ្នកសុំទានម្នាក់ ដែលកំពុងស្រវឹងស្រា។ អ្នកសុំទាននោះកំពុងតែ “និយាយកំប្លែង ហើយក៏បានសើចតែម្នាក់ឯង”។ គាត់ក៏បានដឹងថា អ្នកសុំទានប្រមឹកនោះកំពុងតែមានភាពសប្បាយរីករាយដែលមានរយៈពេលខ្លី ពីមុខរបររបស់ខ្លួន ដោយចំណាយកម្លាំងតិចជាងគាត់។ ដូចនេះ លោកគ្រូអូគូស្ទីន ក៏បានឈប់ព្យាយាមស្វែងរកភាពជោគជ័យបែបលោកិយទៀត។ ប៉ុន្តែគាត់នៅតែជាប់ក្នុងភាពជាទាសកររបស់ភាពស្រើបស្រាល។ គាត់ដឹងថា គាត់មិនអាចងាកទៅរកព្រះយេស៊ូវ ដោយមិនបានងាកបែរចេញពីអំពើបាបបានឡើយ តែគាត់នៅតែប្រឈមមុខដាក់អំពើអសីលធម៌ផ្លូវភេទ។ ដូចនេះ គាត់ក៏បានអធិស្ឋានសូមព្រះអង្គប្រទានគាត់ នូវភាពបរិសុទ្ធខាងផ្លូវភេទ តែទន្ទឹមនឹងនោះ គាត់នៅតែមានការស្ទាក់ស្ទើរ។ លោកគ្រូអូគូស្ទីនបានជំពប់ដួល ដោយពិបាកដើរតាមផ្លូវនៃសេចក្តីសង្គ្រោះ ខណៈពេលដែលគាត់បន្តរស់នៅក្នុងអំពើបាប រហូតដល់ពេលមួយ គាត់ក៏បានធ្វើការប្ដេជ្ញាចិត្តថ្វាយព្រះអង្គ។ បន្ទាប់ពីបានទទួលការលើកទឹកចិត្តពីអ្នកដទៃ ដែលបានងាកបែរមករកព្រះយេស៊ូវ គាត់ក៏បានបើកព្រះគម្ពីរ អានបទគម្ពីរ រ៉ូម ១៣:១៣-១៤ ដែលបានចែងថា…
Read articleទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ
មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា។ និក្ខមនំ ១៦:៤ អ៊ូស្រីម៉ាហ្ការែត(Margaret) ពិតជាពូកែសន្សំសំចៃណាស់។ បន្ទាប់ពីគាត់បានលាចាកលោក ក្មួយៗរបស់គាត់ក៏បានចាប់ផ្តើមរៀបចំរបស់របរ ដែលគាត់បានបន្សល់ទុក ដោយការនឹកចាំអំពីគាត់។ ពួកគេបានរកឃើញខ្សែអំបោះខ្លីៗក្នុងកូនថង់តូចមួយ នៅក្នុងថតតុ។ នៅលើថង់នោះមានអក្សរដែលគាត់បានសរសេរថា “ខ្សែខ្លីពេក មិនអាចប្រើកើត”។ តើមានអ្វីបណ្តាលចិត្តនរណាម្នាក់ ឲ្យរក្សាទុក្ខរបស់របរដែលពួកគេដឹងថាគ្មានប្រយោជន៍? ប្រហែលជាគាត់ធ្លាប់ជួបការខ្វះខាតយ៉ាងខ្លាំង។ កាលពួកអ៊ីស្រាអែលបានរត់គេចពីភាពជាទាសករ នៅស្រុកអេស៊ីព្ទ ពួកគេបានចាកចេញពីជីវិត ដែលមានការពិបាកជាច្រើន។ ប៉ុន្តែ មិនយូរប៉ុន្មាន ពួកគេក៏បានភ្លេចការអស្ចារ្យដែលព្រះទ្រង់បានធ្វើសម្រាប់ពួកគេ ក្នុងការនាំពួកគេរត់គេចនោះ ហើយពួកគេក៏បានចាប់ផ្តើមរអ៊ូរទាំអំពីការខ្វះខាតអាហារ នៅវាលរហោស្ថាន។ ព្រះទ្រង់សព្វព្រះទ័យឲ្យពួកគេទុកចិត្តព្រះអង្គ។ ទ្រង់បានប្រទាននំម៉ាណា ឲ្យពួកគេបរិភោគប្រចាំថ្ងៃ ដោយប្រាប់លោកម៉ូសេថា “ត្រូវឲ្យបណ្តាជនចេញទៅរើសឲ្យល្មមតែ១ថ្ងៃរាល់ៗថ្ងៃ”(និក្ខមនំ ១៦:៤)។ ព្រះទ្រង់ក៏បានបង្គាប់ពួកគេឲ្យប្រមូលទុកឲ្យបានច្រើនជាងមុនពីរដង នៅថ្ងៃទី៦ ព្រោះនៅថ្ងៃទី៧ ជាថ្ងៃឈប់សម្រាក មិនមាននំម៉ាណាធ្លាក់ចុះមកទេ(ខ.៥,២៥)។ ពួកអ៊ីស្រាអែលខ្លះក៏បានស្តាប់ តែខ្លះមិនបានស្តាប់ ហើយក៏បានជួបផលវិបាក(ខ.២៧-២៨)។ ក្នុងពេលដែលយើងសម្បូរសប្បាយ និងក្នុងពេលដែលខ្វះខាត យើងច្រើនតែចង់ព្យាយាមបង្គរទ្រព្យទុក ដើម្បីឲ្យយើងអាចគ្រប់គ្រងស្ថានការ។ តែយើងមិនចាំបាច់ត្រូវខំស្រវេស្រវា ដោយការភ័យខ្លាចនោះឡើយ។ តែយើងចាំបាច់ត្រូវមានជំនឿលើព្រះ ដែលបានសន្យាថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ”(ហេព្រើរ ១៣:៥)។—TIM GUSTAFSON តើជួនកាល…
Read article