ស្វែងរកការសម្រាកក្នុងព្រះយេស៊ូវ
អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ម៉ាថាយ ១១:២៨ វិញ្ញាណដែលនឿយព្រួយ មិនដែលមានភាពស្កប់ស្កល់ ដោយសារទ្រព្យសម្បត្តិ ឬភាពជោគជ័យឡើយ។ នេះជាបញ្ហា ដែលបានកើតឡើងក្នុងជីវិតរបស់តារាចម្រៀងអាមេរិកដ៏ល្បីល្បាញម្នាក់។ បទចម្រៀងរបស់គាត់ ជិត៤០អាល់ប៊ុម ត្រូវបានគេរាប់បញ្ចូល នៅក្នុងចំណោមបទចម្រៀងជនបទ ដែលមានការពេញនិយមបំផុត ក្នុងប្រទេស ហើយក៏បានជាប់ចំណាត់ថ្នាក់លេខមួយជាញឹកញាប់ផងដែរ។ គាត់មានជោគជ័យយ៉ាងខ្លាំង ក្នុងអាជីពជាអ្នកចម្រៀង តែគាត់បានផ្លាស់ប្តូរប្រពន្ធជាញឹកញាប់ ដូចផ្លាស់ប្តូរសំលៀកបំពាក់ ហើយក៏ធ្លាប់ជាប់គុកផងដែរ។ ទោះគាត់មានជោគជ័យច្រើនយ៉ាងណាក៏ដោយ ក៏គាត់ធ្លាប់ពោលទំនួញថា “វិញ្ញាណរបស់ខ្ញុំមានពេញដោយភាពនឿយព្រួយ ដែលខ្ញុំមិនអាចជម្នះបាន ដោយប្រើភាពជោគជ័យ ការរៀបការ ឬការស្វែងរកអត្ថន័យជីវិត … ភាពនឿយព្រួយនៅតែមាន ហើយចេះតែបន្តមានរហូតដល់ថ្ងៃខ្ញុំស្លាប់”។ គួរឲ្យស្តាយណាស់ ដែលគាត់មិនបានរកឃើញការសម្រាកដ៏ពិត សម្រាប់វិញ្ញាណគាត់ មុនពេលជីវិតគាត់បានបញ្ចប់។ ព្រះយេស៊ូវបានត្រាស់ហៅមនុស្សទាំងអស់ រួមទាំងសិល្បៈករ ដែលកំពុងមានការនឿយព្រួយ ក្នុងអំពើបាប និងផលវិបាកនៃអំពើបាប ឲ្យចូលមករកព្រះអង្គដោយផ្ទាល់ៗខ្លួន។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ បានសេចក្តីថា ពេលណាយើងទទួលសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវ ព្រះអង្គនឹងដកបន្ទុកចេញពីយើង ហើយប្រទានការសម្រាកដល់យើង។ យើងចាំបាច់ត្រូវជឿព្រះអង្គ…
Read articleតើមានអ្វីដែលព្រះអង្គមិនអាចធ្វើបានទេ?
តើព្រះទ្រង់អាចបង្កើតថ្មធំពេក ដែលទ្រង់មិនអាចលើកវារួចឬ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមពន្យល់អំពីអត្ថន័យរបស់ពាក្យ ព្រះដ៏មានគ្រប់ចេស្ដា។ អត្ថបទ ក្នុងថ្នាក់រៀននីមួយៗ នៅសាលាព្រះគម្ពីរ ដែលខ្ញុំធ្លាប់បានទៅបង្រៀន ខ្ញុំតែងតែជួបសិស្សដែលសួរសំណួរពិបាកៗ ដូចនេះថា “លោកគ្រូ តើលោកគ្រូជឿថា ព្រះមានគ្រប់ព្រះចេស្ដាទេ?” បាទខ្ញុំជឿ “តើលោកគ្រូជឿថា ព្រះអង្គអាចធ្វើការគ្រប់យ៉ាងបាន?” បាទខ្ញុំជឿ។ “តើលោកគ្រូជឿថា គ្មានការអ្វីដែលព្រះអង្គធ្វើមិនកើតទេ?” បាទខ្ញុំជឿ។ “បើអញ្ចឹង តើលោកគ្រូជឿថា តើព្រះអង្គអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកវារួចឬទេ?” បើខ្ញុំនិយាយថា ខ្ញុំជឿថា ព្រះអង្គអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើករួច នោះមានន័យថា មានការខ្លះព្រះអង្គមិនអាចធ្វើបានទេ ហើយព្រះអង្គមិនមែនជាព្រះមានគ្រប់ចេស្ដានោះឡើយ។ ហើយបើខ្ញុំនិយាយថា ទេ ព្រះអង្គមិនអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកវាបាន នោះមានន័យថា ការនិយាយដូចនេះ គឺមិនខុសពីការនិយាយថា ព្រះទ្រង់មិនមែនជាព្រះគ្រប់ចេស្តា ព្រោះមានការខ្លះព្រះអង្គមិនអាចធ្វើបាន។ មានចម្លើយដ៏ត្រឹមត្រូវមួយ សម្រាប់សំណួរនេះ។ ចម្លើយនោះសាមញ្ញណាស់។ តើព្រះទ្រង់អាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកបានឬ? ជាការពិតណាស់ ព្រះអង្គមិនអាចបង្កើតថ្មធំពេក ដែលព្រះអង្គមិនអាចលើកបាននោះឡើយ។ ហេតុអ្វី?…
Read articleព្រះទ្រង់អាចប្រើសត្វស្វាបាប៊ូន និងសត្វលា
រួចព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាមថា តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ។ ជនគណនា ២២:២៨ ជែក(Jack)ជាសត្វស្វា ដែលដឹងអំពីរបៀបផ្លាស់ប្តូរទិសដៅរបស់ផ្លូវដែក ដើម្បីឲ្យរថភ្លើងធ្វើដំណើរតាមទិសដៅដ៏ត្រឹមត្រូវ។ ក្នុងរយៈពេលដែលវាធ្វើការនៅស្ថានីយរថភ្លើងអស់រយៈពេល៩ឆ្នាំ វាមិនដែលខកខានក្នុងការផ្លាស់ប្តូរផ្លូវរថភ្លើង ពេលដែលរថភ្លើងធ្វើដំណើរជិតមកដល់ស្ថានីយរថភ្លើងទីក្រុងអ៊ូទេនហេក ប្រទេសអាហ្វ្រិកខាងត្បូង ដោយប្រើសម្លេងហួចជាសញ្ញាបង្ហាញទិសដៅដែលខ្លួនត្រូវទៅ។ លោកចេម វ៉ាយ(James Wide) ដែលជាអ្នកធ្វើសញ្ញាបញ្ជារថភ្លើង បានចិញ្ចឹមវា ហើយវាក៏បានបម្រើគាត់វិញ។ លោកវ៉ាយបានបាត់បង់ជើងទាំងពីរ កាលគាត់ធ្លាក់ពីលើទូរថភ្លើងដែលកំពុងផ្លាស់ទី។ គាត់បានបង្រៀនជែកឲ្យជួយធ្វើកិច្ចការខ្លះៗ ក្នុងផ្ទះ ហើយមិនយូរប៉ុន្មានជែកក៏បានធ្វើជាជំនួយការរបស់គាត់ នៅស្ថានីយរថភ្លើងផងដែរ ដោយរៀនអំពីរបៀបឆ្លើយតប ចំពោះការឲ្យសញ្ញារបស់រថភ្លើងពីចម្ងាយ ដោយលើកគន្លឹះ ដើម្បីផ្លាស់ប្តូរទិសដៅរបស់ផ្លូវដែក។ ព្រះគម្ពីរក៏បានចែងអំពីសត្វមួយប្រភេទទៀត ដែលបានជួយមនុស្សម្នាក់ តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល។ លោកបាឡាម ជាហោរារបស់សាសន៍ដទៃ ដែលបានបម្រើស្តេចមួយអង្គ ដែលចង់ធ្វើការអាក្រក់មកលើសាសន៍អ៊ីស្រាអែល។ ពេលដែលលោកបាឡាមកំពុងជិះសត្វលារបស់គាត់ ទៅជួយស្តេចអង្គនោះ “ព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាម”(ជនគណនា ២២:២៨)។ ព្រះទ្រង់បានប្រើសត្វលាឲ្យនិយាយ ដើម្បីបើកភ្នែកលោកបាឡាម(ខ.៣១) ឲ្យបានដឹងអំពីគ្រោះថ្នាក់ដែលកំពុងរង់ចាំគាត់ ហើយរារាំងគាត់មិនឲ្យធ្វើអាក្រក់មកលើរាស្រ្តព្រះអង្គ។ សត្វស្វាបាប៊ូនអាចធ្វើការនៅស្ថានីយរថភ្លើងបាន ហើយសត្វលារបស់លោកបាឡាមក៏ចេះនិយាយ។ បើព្រះទ្រង់អាចប្រើសត្វដ៏អស្ចារ្យទាំងនេះ ដើម្បីបំពេញគោលបំណងដ៏ល្អបាន នោះយើងក៏មិនពិបាកនឹងជឿថា ព្រះអង្គក៏អាចប្រើយើងផងដែរ។ ចូរយើងមើលទៅព្រះអង្គ ហើយស្វែងរកកម្លាំងពីព្រះអង្គ ដើម្បីឲ្យយើងអាចសម្រេចកិច្ចការថ្វាយព្រះអង្គ…
Read articleមើលឃើញតម្រូវការ
ពួកស្រីមេម៉ាយក៏ឈរជិតគាត់ទាំងយំ ព្រមទាំងបង្ហាញអាវ និងសំលៀកបំពាក់ទាំងប៉ុន្មាន ដែលតេប៊ីថាបានធ្វើឲ្យ ពីកាលនាងនៅជាមួយនៅឡើយ។ កិច្ចការ ៩:៣៩ ក្នុងរយៈពេលពីរបីថ្ងៃ មុនពេលឪពុកខ្ញុំលាចាកលោក មានគ្រូពេទ្យម្នាក់ឈ្មោះរេជល(Rachel) បានចូលមកក្នុងបន្ទប់ព្យាបាលគាត់ ហើយសួរគាត់ថា តើគាត់ចង់ឲ្យនាងជួយកោរពុកមាត់ឲ្យគាត់ទេ? ពេលរេជលយកឡាមមកកោរពុកមាត់ឲ្យគាត់ នាងក៏បានពន្យល់គាត់ថា នាងចង់កោរពុកមាត់ឲ្យគាត់ ព្រោះចាស់ៗ ក្នុងជំនាន់របស់គាត់ចូលចិត្តកោរពុកមាត់ឲ្យបានស្អាតជារៀងរាល់ថ្ងៃ។ រេជលបានមើលឃើញតម្រូវការរបស់គាត់ ហើយក៏បានបង្ហាញចេញនូវចិត្តសប្បុរស ភាពថ្លៃថ្នូ និងការគោរពដល់គាត់។ ការយកចិត្តទុកដាក់ដ៏សុភាពរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំ អំពីមិត្តភក្តិខ្ញុំឈ្មោះ ជូលី(Julie) ដែលនៅតែលាបក្រចកដៃឲ្យម្តាយចាស់ជរា ព្រោះជូលីចង់ឲ្យម្តាយរបស់ខ្លួននៅតែមានសម្រស់ស្អាត។ បទគម្ពីរកិច្ចការជំពូក៩ បានចែងអំពីសិស្សម្នាក់ឈ្មោះ តេប៊ីថា ដែលបានបង្ហាញចេញនូវចិត្តសប្បុរស ដោយចែកខោអាវដែលខ្លួនបានដេរ ឲ្យអ្នកក្រ(ខ.៣៦,៣៩)។ ពេលនាងស្លាប់ ដោយសារជំងឺ មិត្តភក្តិរបស់នាងជាច្រើនបានមកជួបជុំគ្នាពេញបន្ទប់របស់នាង ដោយទួញយំ ដើម្បីកាន់ទុក្ខស្រ្តីដ៏សប្បុរស ដែលចូលចិត្តជួយអ្នកដទៃ។ តែរឿងរបស់តេប៊ីថា នៅមិនបានចប់ត្រឹមនេះទេ។ ពេលដែលសាវ័កពេត្រុសបានមកដល់ គាត់ក៏បានលត់ជង្គង់នៅក្បែរសពនាង ហើយអធិស្ឋាន។ ដោយព្រះចេស្តារបស់ព្រះ គាត់ក៏បានហៅឈ្មោះនាងថា “តេប៊ីថាអើយ ចូរនាងក្រោកឡើង”។ នាងក្រោកឡើង នាងក៏បើកភ្នែកឃើញពេត្រុស រួចឡើងអង្គុយ។ ពេលមិត្តភក្តិរបស់នាងបានដឹងថា នាងនៅមានជីវិត ដំណឹងអំពីការអស្ចារ្យនេះបានឮសុះសាយពេញទីក្រុង…
Read articleមិនមែនធ្វើតាមអារម្មណ៍ខ្លួនឯង
ទូលបង្គំមានសេចក្តីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ។ ទំនុកដំកើង ៤០:៨ មានពេលមួយ គេបានផ្តល់ឲ្យការងារមួយដល់ភីធ័រ(Peter) ក្នុងពេលដែលគាត់កំពុងស្វែងរកការងារធ្វើ។ បន្ទាប់ពីកន្លែងធ្វើការចាស់បានកាត់បន្ថយបុគ្គលិក ក្នុងនាមគាត់ជាអ្នករកប្រាក់ចំណូល សម្រាប់គ្រួសារដែលទើបតែបង្កើតថ្មី គាត់បានអធិស្ឋានអស់ពីចិត្ត សូមព្រះអង្គប្រទានការងារថ្មីឲ្យគាត់ធ្វើ។ មិត្តភក្តិគាត់ក៏បានប្រាប់គាត់ថា ព្រះទ្រង់កំពុងឆ្លើយតបការអធិស្ឋានរបស់គាត់ហើយ។ ទោះជាយ៉ាងណាក៏ដោយ ភីធ័រពិបាកសម្រេចចិត្ត ពេលដែលគាត់បានអានព័ត៌មាន អំពីម្ចាស់ក្រុមហ៊ុននោះ។ ក្រុមហ៊ុននោះបានវិនិយោគ នៅក្នុងមុខជំនួញដែលគួរឲ្យសង្ស័យ ហើយក៏ធ្លាប់មានឈ្មោះស្អុយ ដោយសារអំពើពុករលួយទៀត។ ទីបញ្ចប់ ភីធ័រក៏បានបដិសេធមិនទៅធ្វើការនៅកន្លែងនោះ ទោះគាត់មានការពិបាកយ៉ាងណាក៏ដោយ។ គាត់ប្រាប់ខ្ញុំថា គាត់ជឿថា ព្រះទ្រង់សព្វព្រះទ័យឲ្យគាត់ធ្វើរឿងដែលត្រឹមត្រូវ ហើយគាត់គ្រាន់តែជឿថា ព្រះអង្គនឹងផ្គត់ផ្គង់គាត់។ ភីធ័រក៏បាននឹកចាំ អំពីរឿងដាវីឌ ជួបស្តេចសូល ក្នុងរូងភ្នំ។ ក្នុងរឿងនោះ ដាវីឌមានឱកាសសម្លាប់បុរស ដែលកំពុងតាមសម្លាប់គាត់ តែគាត់មិនបានសម្លាប់ស្តេចសូលឡើយ។ គាត់ក៏បាននិយាយថា “ព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ”(១សាំយ៉ូអែល ២៤:៦)។ ពេលនោះ ដាវីឌមានការប្រុងប្រយ័ត្ន ក្នុងការស្តាប់តាមបង្គាប់របស់ព្រះ និងធ្វើអ្វីដែលត្រឹមត្រូវ គឺមិនបានធ្វើតាមអារម្មណ៍ ឬការយល់ឃើញរបស់ខ្លួនឡើយ។ យើងមិនត្រូវព្យាយាមស្វែងរកទីសំគាល់…
Read articleនៅតែនិយាយអំពីព្រះយេស៊ូវ
អ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច។ កិច្ចការ ៥:៤២ ក្នុងការសម្ភាសតន្ត្រីករម្នាក់ដែលជាអ្នកជឿព្រះយេស៊ូវ គាត់បានរៀបរាប់អំពីពេលមួយ ដែលគេបានជំរុញឲ្យគាត់ “ឈប់និយាយអំពីព្រះយេស៊ូវ” ច្រើនពេក។ តើហេតុអ្វីគាត់ត្រូវឈប់? គេបានលើកឡើងថា ក្រុមចម្រៀងគាត់នឹងកាន់តែល្បីឈ្មោះ ហើយមានលុយកាន់តែច្រើន ដើម្បីជួយអ្នកក្រ បើគាត់ឈប់និយាយថា ការងាររបស់គាត់សម្រាប់លើកដំកើងព្រះយេស៊ូវតែប៉ុណ្ណោះ។ បន្ទាប់ពីគាត់បានគិតរួចហើយ គាត់ក៏បានសម្រេចចិត្តប្រកាសថា អាជីពជាតន្រ្តីកររបស់គាត់ គឺសម្រាប់ចែកផ្សាយជំនឿលើព្រះគ្រីស្ទ … គាត់មិនអាចឈប់ប្រកាសអំពីព្រះអង្គបានឡើយ។ គាត់ក៏បានប្រាប់គេថា គាត់មានចិត្តឆេះឆួល ក្នុងការឆ្លើយតបការត្រាស់ហៅ ឲ្យផ្សាយព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ពួកសាវ័កក៏ធ្លាប់ជួបរឿងស្រដៀងនេះផងដែរ តែក្នុងកាលៈទេសៈដែលមានការគំរាមកំហែងខ្លាំងជាងនេះ។ ពួកគេបានជាប់គុក ហើយមានទេវតាយាងមករំដោះពួកគេ ហើយប្រាប់ពួកគេឲ្យបន្តប្រាប់អ្នកដទៃ អំពីដំណឹងល្អរបស់ព្រះគ្រីស្ទ (កិច្ចការ ៥:១៩-២០)។ ពេលអ្នកដឹកនាំសាសនាបានដឹងថា ពួកសាវ័កបានរត់គេចខ្លួន ហើយនៅតែបន្តប្រកាសដំណឹងល្អទៀត ពួកគេក៏បានព្រមានពួកសាវ័កថា “តើយើងមិនបានហាមផ្តាច់មិនឲ្យឯងរាល់គ្នាបង្រៀនពីឈ្មោះនោះទៀតទេឬអី?”(ខ.២៨)។ ពួកសាវ័កក៏បានឆ្លើយតបថា ពួកគេត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងស្តាប់តាមមនុស្ស(ខ.២៩)។ ជាលទ្ធផល ពួកអ្នកដឹកនាំសាសនាទាំងនោះ ក៏បានឲ្យគេចាប់ពួកសាវ័កវាយនឹងរំពាត់ ព្រមទាំងហាមឃាត់ មិនឲ្យនិយាយពីព្រះនាមព្រះយេស៊ូវទៀត(ខ.៤០)។ ពួកសាវ័កមានអំណរក្នុងការរងទុក្ខ ដើម្បីព្រះនាមព្រះយេស៊ូវ ហើយ “ចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច”(ខ.៤២)។…
Read article