ស្នាព្រះហស្តល្អឯក
ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ។ អេភេសូរ ២:១០ កាលខ្ញុំនៅក្មេង ខ្ញុំខំមើលតាមបង្អួចបន្ទប់ថែទាំទារក នៅមន្ទីរពេទ្យ ឃើញទារកតូចមួយជាលើកដំបូង ដែលទើបតែចាប់កំណើត។ ដោយសារខ្ញុំមិនមានការយល់ដឹងច្រើន ខ្ញុំមានការខកចិត្ត ដែលបានឃើញទារកមានរូបរាងតូចល្អិត មានសាច់កង់ៗ មានក្បាលស្ដួចទៅលើ ហើយគ្មានសក់។ ទោះជាយ៉ាងណាក៏ដោយ ម្តាយរបស់ក្មេងនោះ កំពុងឈរនៅក្បែរយើង ដោយសួរគេឯងមិនចេះឈប់ថា តើកូនគាត់គួរឲ្យស្រឡាញ់ទេ? ខ្ញុំក៏បាននឹកចាំពេលដែលខ្ញុំបានមើលវីដេអូមួយ ដែលក្នុងនោះ ឪពុកវ័យក្មេងម្នាក់បានច្រៀងបទចម្រៀងដ៏ស្រទន់ ទៅកាន់កូនស្រីជាទារកដ៏តូចល្អិតថា កូនស្អាតខ្លាំងណាស់។ សម្រាប់ឪពុករបស់នាង នាងគឺជាងស្នាព្រះហស្តដែលស្រស់ស្អាតបំផុត ដែលព្រះបានបង្កើត។ ព្រះទ្រង់ក៏បានទតមើលយើង យ៉ាងដូចនេះដែរ មែនទេ? បទគម្ពីរអេភេសូរ ២:១០ បានចែងថា យើងជាស្នាព្រះហស្តដ៏ល្អឯករបស់ព្រះអង្គ។ ដោយសារយើងដឹងថា យើងមានចំណុចមិនល្អជាច្រើន នោះយើងពិបាកនឹងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់យើង ឬជឿថា យើងមានតម្លៃចំពោះព្រះអង្គ។ តែព្រះទ្រង់មិនបានស្រឡាញ់យើង ដោយសារយើងសមនឹងទទួលសេចក្តីស្រឡាញ់នោះទេ(ខ.៣-៤) តែព្រះអង្គស្រឡាញ់យើង ដោយសារព្រះអង្គជាសេចក្តីស្រឡាញ់(១យ៉ូហាន ៤:៨)។ សេចក្តីស្រឡាញ់របស់ព្រះអង្គប្រកបដោយព្រះគុណ ហើយព្រះអង្គបង្ហាញជម្រៅនៃសេចក្តីស្រឡាញ់ តាមរយៈការលះបង់របស់ព្រះយេស៊ូវ ដោយព្រះអង្គឲ្យយើងមានជីវិតរស់ក្នុងព្រះអង្គ កាលយើងកំពុងស្លាប់ក្នុងអំពើបាបរបស់យើងនៅឡើយ(អេភេសូរ ២:៥,៨)។ សេចក្តីស្រឡាញ់របស់ព្រះមិនដែលប្រែប្រួល គឺតែងតែស្ថិតស្ថេរជានិច្ច។ ព្រះអង្គស្រឡាញ់មនុស្សដែលមិនល្អឥតខ្ចោះ…
Read articleការប្រែចិត្តដ៏មានពរ
សូមលើកអស់ទាំងអំពើទុច្ចរិតចោលចេញ ហើយទទួលយើងខ្ញុំដោយព្រះគុណ។ ហូសេ ១៤:២ មានផ្លូវមួយឈ្មោះផ្លូវប្រេះបែក ហើយលោកគ្រេឌី(Grady) ក៏បានឲ្យគេធ្វើផ្លាកលេខរថយន្តរបស់គាត់ តាមលំនាំឈ្មោះនេះ។ ទោះគាត់មិនមានចេតនាប្រើឈ្មោះនេះ ក្នុងន័យខាងវិញ្ញាណក៏ដោយ ក៏ឈ្មោះនេះសក្តិសមនឹងបុរសវ័យកណ្តាលម្នាក់នេះណាស់ ដោយគាត់ជាអ្នកញៀនល្បែង ជាមនុស្សកំផិត និងជនបោកប្រាស់។ ជីវិតគាត់មានការប្រេះបែក ក្ស័យធន់ និងដាច់ចេញឆ្ងាយពីព្រះ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងអស់នេះមានការផ្លាស់ប្តូរ នៅពេលល្ងាចថ្ងៃមួយ ពេលដែលគាត់បានទទួលការបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ក្នុងបន្ទប់សណ្ឋាគារ។ គាត់ប្រាប់ភរិយាគាត់ថា គាត់បានទទួលសេចក្តីសង្គ្រោះរួចពីបាបហើយ។ នៅពេលល្ងាចនោះ គាត់បានសារភាពបាបរបស់គាត់ ដែលគាត់ធ្លាប់តែគិតថា បាបទាំងនោះនឹងបណ្តាលឲ្យគាត់ស្លាប់មិនខាន តែគាត់បានងាកមកព្រះយេស៊ូវ ដើម្បីទទួលការអត់ទោសបាប។ គាត់គិតថា គាត់មិនអាចរស់នៅដល់អាយុ៤០ឆ្នាំឡើយ តែគាត់បានបម្រើព្រះ ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ដែលមានការផ្លាស់ប្រែ អស់រយៈពេល៣០ឆ្នាំហើយ។ គាត់ក៏បានផ្លាស់ប្តូរផ្លាកលេខឡានរបស់គាត់ពីពាក្យ “ប្រេះបែក” ទៅជាពាក្យ “ប្រែចិត្ត”។ ទីបន្ទាល់នៃការប្រែចិត្តរបស់លោកគ្រេឌី បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការត្រាស់ហៅរបស់ព្រះ ឲ្យពួកអ៊ីស្រាអែលប្រែចិត្តផងដែរ ដូចមានចែង ក្នុងបទគម្ពីរ ហូសេ ១៤:១-២ ថា “ឱអ៊ីស្រាអែលអើយ ចូរវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញចុះ … ចូរប្រុងប្រៀបពាក្យសំដី ហើយវិលមកឯព្រះយេហូវ៉ាចុះ…
Read articleក្តីសង្ឃឹមដ៏ស្ថិតស្ថេរ
ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ វិវរណៈ ២១:៤ មានពេលមួយ ក្រុមវេជ្ជបណ្ឌិតបានពិនិត្យសុខភាពរបស់សាឡូម៉ូន ជាក្មេងអាយុ៤ឆ្នាំរកឃើញថា គាត់មានជំងឺសាច់ដុំ ដែលធ្វើឲ្យសាច់ដុំគាត់អន់ខ្សោយបន្តិចម្តងៗ។ មួយឆ្នាំក្រោយមក គ្រូពេទ្យបានពិភាក្សាជាមួយក្រុមគ្រួសារគាត់ ដើម្បីឲ្យគាត់ប្រើរទេះរុញ។ តែសាឡូម៉ូនបានប្រកែកថា គាត់មិនចង់ប្រើរទេះរុញទេ។ ក្រុមគ្រួសារ និងមិត្តភក្តិទាំងឡាយក៏បានអធិស្ឋានឲ្យគាត់ ហើយក៏បានរ៉ៃអង្គាសប្រាក់ ដើម្បីស្វែងរកឆ្កែដែលគេបង្វឹកឲ្យជួយជនពិការ ដើម្បីជួយគាត់ឲ្យអាចផ្លាស់ទី ដោយមិនចាំបាច់ប្រើរទេះរុញ ឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន។ អង្គការផ្លូវសម្រាប់ជីវិត ដែលបានបង្វឹកសត្វឆ្កែរបស់ខ្ញុំឈ្មោះ ខូលី កំពុងតែរៀបចំសត្វឆ្កែឈ្មោះ វ៉ាហ្វ៊ល ឲ្យបម្រើសាឡូម៉ូន។ សាឡូម៉ូនបានទទួលយកការព្យាបាលនេះ ដែលជាញឹកញាប់ គាត់បានច្រៀងសរសើរដំកើងព្រះ តែថ្ងៃខ្លះ គាត់មានការពិបាកកាន់តែខ្លាំង។ ថ្ងៃមួយ សាឡូម៉ូនមានការពិបាកខ្លាំង តែគាត់បានឱបម្តាយគាត់ ហើយនិយាយថា “កូនសប្បាយចិត្តណាស់ ដែលនៅស្ថានសួគ៌ គ្មានជំងឺសាច់ដុំ”។ ការអន់ខ្សោយ ដែលបណ្តាលមកពីជំងឺ បានប៉ះពាល់មនុស្សទាំងអស់ ដែលមានជីវិតរស់នៅលើផែនដីនេះ។ ទោះជាយ៉ាងណាក៏ដោយ យើងមានក្តីសង្ឃឹមដ៏ស្ថិតស្ថេរ ដែលអាចជួយឲ្យយើងមានការប្តេជ្ញាចិត្តកាន់តែរឹងមាំ នៅថ្ងៃដ៏ពិបាក ដែលមិនអាចជៀសរួច។ ព្រះទ្រង់បានសន្យាថា នឹងប្រទាន “ផ្ទៃមេឃ…
Read articleក្តីសង្ឃឹម និងសេចក្តីប្រាថ្នា
សេចក្តីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។ សុភាសិត ១៣:១២ កាលខ្ញុំផ្លាស់ទៅរស់នៅ ក្នុងប្រទេសអង់គ្លេស ទិវាអរព្រះគុណរបស់ប្រជាជនអាមេរិក គឺគ្រាន់តែថ្ងៃព្រហស្បតិ៍ធម្មតាមួយ ក្នុងខែវិច្ឆិកាប៉ុណ្ណោះ។ ទោះខ្ញុំបានជួបជុំគ្នាញាំអាហារ នៅសប្តាហ៍បន្ទាប់ក៏ដោយ ក៏ខ្ញុំនៅតែមានចិត្តចង់ចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅថ្ងៃនោះណាស់។ តែខ្ញុំក៏យល់ផងដែរថា មិនមែនមានតែខ្ញុំទេដែលមានសេចក្តីប្រាថ្នាដូចនេះ។ យើងរាល់គ្នាសុទ្ធតែមានចិត្តស្រេកឃ្លាន ចង់ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ ក្នុងឱកាសពិសេស និងថ្ងៃឈប់សម្រាក។ ហើយពេលយើងជួបជុំគ្នា ក៏យើងប្រហែលជានឹកនរណាម្នាក់ ដែលមិនមានវត្តមានជាមួយយើង ឬយើងប្រហែលជាអធិស្ឋានសូមសន្តិភាព សម្រាប់គ្រួសាររបស់យើង ដែលកំពុងមានការបាក់បែកជាដើម។ ក្នុងអំឡុងពេលនោះ ការអធិស្ឋាន និងការជញ្ជឹងគិត អំពីប្រាជ្ញានៃព្រះគម្ពីរបានជួយខ្ញុំច្រើនណាស់ ដោយរាប់បញ្ចូលទាំងសុភាសិតរបស់ស្តេចសាឡូម៉ូន ដែលចែងថា “សេចក្តីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ”(សុភាសិត ១៣:១២)។ ក្នុងបទគម្ពីរសុភាសិតនេះ ស្តេចសាឡូម៉ូនបានកត់សំគាល់ថា “ក្តីសង្ឃឹមដែលចេះតែថយទៅ” ដោយសារការពន្យាពេល ក្នុងការទទួលបានអ្វីដែលយើងប្រាថ្នាចង់បាន អាចនាំឲ្យមានការរអាចិត្ត និងការឈឺចាប់។ តែកាលណាបានដូចសេចក្តីប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិត ដែលនាំឲ្យយើងមានអារម្មណ៍ស្រស់ថ្លា និងថ្មីឡើង។ ក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់យើងខ្លះ ប្រហែលមិនបានសម្រេចភ្លាមៗនោះទេ ហើយខ្លះបានសម្រេច តាមរយៈព្រះអង្គ បន្ទាប់ពីយើងបានស្លាប់ហើយ។…
Read articleថ្វាយពេលអនាគតរបស់យើងដល់ព្រះ
មនុស្សល្ងីល្ងើក៏ពង្រីកពាក្យពោលជាច្រើន ឯមនុស្សលោកគេមិនដឹងជានឹងកើតមានអ្វីទេ។ សាស្តា ១០:១៤ កាលពីឆ្នាំ ២០១០ លោកឡាសស្លូ ហ៊ែនីយែក(Laszlo Hanyecz) បានធ្វើការទិញជាលើកដំបូង ដោយប្រើលុយប៊ីតខញ (bitcoin ជារូបិយបណ្ណឌីជីធល ដែលមានតម្លៃមួយភាគ មួយសេន) ដោយបង់ប្រាក់ ១ម៉ឺន ប៊ីតខញ ដើម្បីទិញនំភីហ្សា២បន្ទះ(តម្លៃ២៥ដុល្លា)។ នៅឆ្នាំ២០២១ លុយប៊ីតខញបានឡើងថ្លៃខ្ពស់បំផុត ដោយ១ម៉ឺនប៊ីតខញ មានតម្លៃជាង ៥០០លានដុល្លា។ មុនពេលតម្លៃលុយនេះឡើងថ្លៃកប់ពពក គាត់បានបន្តបញ្ជាទិញនំភីហ្សា ដោយប្រើលុយ ១០ម៉ឺនប៊ីតខញជាសរុប។ បើសិនជាគាត់សន្សំលុយប៊ីតខញទាំងនោះ គាត់ប្រាកដជាក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លា ហើយមានឈ្មោះក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោក។ តែគួរឲ្យស្តាយ ដែលគាត់បានដឹងជាមុនថា នឹងមានរឿងនេះកើតឡើង។ ជាការពិតណាស់ លោកហ៊ែនយេកមិនអាចដឹងជាមុនបានទេ។ គ្មាននរណាអាចដឹងបានទេ។ កណ្ឌគម្ពីរសាស្តាបានចែងថា “មនុស្សលោកគេមិនដឹងជានឹងកើតមានអ្វីទេ”(១០:១៤)។ ទោះយើងបានព្យាយាមយល់ និងគ្រប់គ្រងពេលអនាគតយ៉ាងណាក៏ដោយ ក៏ខគម្ពីរនេះនៅតែជាសេចក្តីពិត។ អ្នកខ្លះគិតស្មានថា ខ្លួនឯងមានការយល់ដឹង លើសពីអ្វីដែលខ្លួនពិតជាដឹងមែន ឬដែលអាក្រក់ជាងនេះទៀតនោះ គឺយើងគិតស្មានថា យើងបានដឹងអំពីជីវិត ឬអនាគតរបស់នរណាម្នាក់។ តែដូចដែលកណ្ឌគម្ពីរសាស្តាបានសួរយ៉ាងច្បាស់ថា “ការអ្វីដែលនឹងកើតមកខាងក្រោយខ្លួន នោះតើអ្នកណានឹងថ្លែងប្រាប់បាន?”(ខ.១៤)។ ទេ គ្មាននរណាអាចថ្លែងប្រាប់បានទេ។ ព្រះគម្ពីរបានប្រៀបធៀបមនុស្សមានប្រាជ្ញា…
Read articleយើងអធិស្ឋាន ព្រោះព្រះទ្រង់មានអធិបតេយ្យភាព
យើងអធិស្ឋាន ព្រោះព្រះទ្រង់មានអធិបតេយ្យភាព1 មូលហេតុដែលយើងអាចអធិស្ឋាន ដោយមានទំនុកចិត្តបាន គឺដោយសារព្រះដែលយើងអធិស្ឋានទៅរក ទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ នៅថ្ងៃនេះ លោក អ. ស៊ី. ស្ព្រោល (R.C. Sproul) ធ្វើការបកស្រាយថា អធិបតេយ្យភាពរបស់ព្រះមិនបានរារាំងយើង មិនឲ្យអធិស្ឋាននោះទេ តែជាមូលហេតុដែលយើងត្រូវអធិស្ឋាន។ អត្ថបទ ខ្ញុំមានមិត្តជិតស្និទ្ធម្នាក់ នៅសាលាព្រះគម្ពីរ ដែលជាគ្រីស្ទបរិស័ទក្នុងនិកាយមេតូឌីស។ យើងពិតជាមិត្តភក្តិដ៏ល្អ។ ខ្ញុំជាអ្នកប្រកាន់ខ្ជាប់តាមគោលលទ្ធិរបស់លោកកាល់វីន (Calvinist) យ៉ាងម៉ឺងម៉ាត់ ហើយចំណែកគាត់វិញ គឺជាអ្នកជឿច្បាស់ តាមគោលលទ្ធិរបស់និកាយមេតូឌីស និងលោកអាមីនៀន។ ហើយគាត់គិតថា គោលលទ្ធិរបស់លោកកាន់វីន ជាទេវសាស្ត្រដែលពិបាកទទួលយកបំផុត ដែលគាត់បានស្គាល់ក្នុងជីវិតគាត់ ហើយខ្ញុំក៏គិតថា គោលលទ្ធិរបស់លោកអាមីនៀន ជាគោលលទ្ធិដែលមិនសមហេតុផលបំផុត ដែលខ្ញុំបានជួប ហើយយើងនៅតែមានភាពខុសគ្នាដូចនេះជាយូរឆ្នាំ។ ប៉ុន្តែ យើងទាំងពីរមានចិត្តឆេះឆួល ក្នុងការផ្សាយដំណឹងល្អ ហើយយើងក៏ធ្លាប់អធិស្ឋានជាមួយគ្នាផងដែរ។ យើងបានធ្លាប់លុតជង្គង់ចុះ ហើយខ្ញុំអធិស្ឋានថា «ព្រះអង្គអើយ ទូលបង្គំសូមអធិស្ឋាន សូមព្រះអង្គប្រទាននូវការយល់ដឹង អំពីគោលលទ្ធិនៃការជ្រើសរើសរបស់ព្រះអង្គ ដល់អ្នកនេះ ឬអ្នកនោះ»។ ហើយគាត់ក៏បានខឹងនឹងខ្ញុំ ហើយអធិស្ឋាននៅក្បែរខ្ញុំថា «ឱព្រះអង្គអើយ សូមនាំលោកប៊ីល និងអ្នកនេះ…
Read article