បានចម្រើនឡើងទាំងអស់គ្នា

ម៉ារី(Marie) ជា​ស្ត្រី​មេម៉ាយ ដែល​ខិតខំ​ធ្វើការ​ចិញ្ចឹម​កូន តែ​នាង​កម្រ​ខកខាន​មិនបាន​ទៅ​ព្រះវិហារ ឬ​ចូលរួម​ការ​សិក្សា​ព្រះគម្ពីរ។ រៀងរាល់​សប្តាហ៍ នាង​តែងតែ​ជិះឡាន​ក្រុង​ទៅ​ព្រះវិហារ ជា​មួ​យកូនៗទាំង៥នាក់ ហើយក៏​បាន​ជួយ​រៀបចំ​កន្លែង​ថ្វាយបង្គំ​ព្រះ និង​សម្អាត​ព្រះវិហារ។ នៅ​ថ្ងៃអាទិត្យ​មួយ​នោះ លោកគ្រូ​គង្វាល​បាន​ប្រាប់​ម៉ារី​ថា សមាជិក​ពួក​ជំនុំ​ខ្លះ​បាន​រៀបចំ​អំណោយ សម្រាប់​គ្រួសារ​របស់​នាង។ ប្តី​ប្រពន្ធ​មួយ​គូរ​បាន​ឲ្យ​គ្រួសារ​នាង​ជួលផ្ទះ​របស់​ពួក​គេ ដោយ​ថ្លៃ​ជួលផ្ទះ​ថោកជាង​ផ្ទះ​ដែល​នាង​កំពុង​ស្នាក់​នៅ​មុន។ ប្តី​ប្រពន្ធ​មួយ​គូរ​ទៀត​ក៏បាន​ផ្តល់​ការងារ នៅ​ហាង​កាហ្វេ​របស់​ពួក​គេ ដែល​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​នាង។ យុវជន​ម្នាក់​បាន​ឲ្យ​រថយន្ត​ចាស់​មួយ​គ្រឿង​ឲ្យ​នាង​ប្រើ​ប្រាស់ ដែល​គាត់​បាន​ជួសជុល ហើយ​បាន​សន្យា​ថា នឹង​ជួយ​ជួសជុល​ឡាន​នោះ ពេលណា​វា​ខូច។ ម៉ារី​ក៏បាន​អរព្រះគុណ​ព្រះ ដែល​បាន​ប្រទាន​ក្តី​អំណរ ក្នុង​ការរស់នៅ ក្នុង​សហគមន៍ ដែល​មានការ​ប្ដេជ្ញា​ចិត្ត​បម្រើ​ព្រះ និង​បម្រើ​គ្នា​ទៅវិញទៅមក។ យើង​ប្រហែល​មិន​អាច​ជួយ​អ្នកដទៃ ឲ្យបាន​ច្រើន​ដូច​ពួក​ជំនុំ​របស់​ម៉ារី​ឡើយ តែ​ព្រះ​ទ្រង់​បាន​រៀបចំ​រាស្រ្ត​ទ្រង់ ឲ្យ​ជួយគ្នា​ទៅវិញទៅមក។ កណ្ឌ​គម្ពីរ​កិច្ចការ​បាន​ពិពណ៌នា​ថា អ្នកជឿ​ព្រះយេស៊ូវ​ “នៅតែ​ព្យាយាម​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​ក្នុង​សេចក្តី​ប្រកប​គ្នា”(កិច្ចការ ៤:៤២)។ ពេលណា​យើង​រួបរួម​គ្នា ដោយ​ការ​លះបង់​ធនធាន​តាម​លទ្ធភាព​របស់​យើង យើង​អាច​ជួយ​អ្នក​ដែល​ខ្វះខាត​ក្នុង​ពួក​ជំនុំ ដូច​អ្នកជឿ​នៅ​សម័យ​ពួក​ជំនុំ​ដំបូង​ផង​ដែរ(ខ.៤៤-៤៥)។ កាលណា​យើង​ចូល​ទៅ​ជិត​ព្រះ និង​ចូល​មក​ជិត​គ្នា យើង​អាច​មើលថែ​គ្នា​ទៅវិញទៅមក។ ពេលណា​អ្នកដទៃ​បានឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ តាមរយៈ​ការប្រព្រឹត្ត​របស់​រាស្រ្ត​ព្រះអង្គ ពួក​គេ​អាច​មានចិត្តចង់​មាន​ទំនាក់ទំនង​ជាមួយ​ព្រះយេស៊ូវ​ ដោយ​ទទួល​សេចក្តី​សង្គ្រោះ(ខ.៤៦-៤៧)។ យើង​អាច​បម្រើ​អ្នកដទៃ ដោយ​ទឹកមុខ​ញញឹម ឬ​ដោយ​អំពើ​សប្បុរសធម៌។ យើង​អាច​ដាក់​ដង្វាយ ឬអធិស្ឋាន​ឲ្យ​ពួក​គេ​ជាដើម។…

Read article
ឱកាសបញ្ចេញពន្លឺ

ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា បាន​ភ្លឺ​នៅមុខ​មនុស្សលោក​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នករាល់គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌។ ម៉ាថាយ ៥:១៦ កាលពី​ខែមីនា ឆ្នាំ២០២០ ខណៈ​ពេល​ដែល​លោក​វីត​នី(Whitney) ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ដែល​បាន​ចូល​និវត្ត កំពុង​បណ្តើរ​ឆ្កែ ក្នុង​សួនច្បារ​កណ្តាល នៃ​ទីក្រុង​ញូយ៉ក គាត់​ក៏បាន​ឃើញ​ឡាន​ធំ តង់​ពណ៌ស​ជាច្រើន ដែល​សុទ្ធតែ​មាន​រូប​ឈើឆ្កាង​នៅ​ពីលើ និង​ឈ្មោះ​អង្គការ​មនុស្សធម៌ ដែល​គាត់​មិនដែល​ស្គាល់។ ពេល​គាត់​បានដឹង​ថា មនុស្ស​មួយ​ក្រុម​នោះ​កំពុងតែ​សង់​មន្ទីរពេទ្យ​ចល័ត សម្រាប់​អ្នកក្រុង​ញូយ៉​ក ដែល​មាន​ជំងឺ​កូ​វីត១៩ គាត់​ក៏​សួរ​ពួក​គេ​ថា តើ​គាត់​អាច​ជួយ​ពួក​គេ​បានទេ។ ប៉ុន្មាន​សប្តាហ៍​ក្រោយមក ទោះ​គាត់​មាន​ជំនឿ និង​និន្នាការ​នយោបាយ​ខុសពី​ពួក​គេ​ក៏ដោយ ក៏​គាត់ និង​ក្រុម​គ្រួសារ​គាត់​បាន​ចូលរួម​ជាមួយ​ពួក​គេ តាមដែល​អាច​ធ្វើ​ទៅ​បាន។ លោក​វីត​នី​ក៏បាន​លើកឡើង​ថា “មនុស្ស​ម្នាក់​ៗ​ដែល​ខ្ញុំ​បាន​ជួប នៅក្នុង​ក្រុម​នោះ សុទ្ធតែ​ជា​មនុស្ស​ល្អ ឥត​ពុត​មាយា”។ ហើយ​គាត់​ក៏បាន​កោតសរសើរ​ពួក​គេ ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​អ្នកក្រុង​គាត់ ដោយ​គ្មាន​ប្រាក់​កំរៃ ក្នុង​ពេល​ដែល​ទីក្រុង​គាត់​កំពុងតែ​ត្រូវការ​ជំនួយ​ខ្លាំង​យ៉ាងនេះ។ ក្នុង​ការ​ឆ្លើយតប ចំពោះ​តម្រូវការ​ដ៏​លើសលប់ ក្នុង​ពេល​ដែល​វី​រូស​កូ​រ៉ូ​ណា​កំពុង​រាតត្បាត​ពិភពលោក អ្នក​ស្ម័គ្រចិត្ត​ដែល​មាន​ជំនឿ​សាសនា​ផ្សេងគ្នា​បាន​រួបរួម​គ្នា​បម្រើប្រជាជន ជា​ឱកាស​ដែល​អ្នកជឿ​ព្រះយេស៊ូវ​អាច​បញ្ចេញ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ឲ្យ​អ្នកដទៃ​បានឃើញ។ ក្នុង​សេចក្តី​អធិប្បាយ​របស់​ព្រះយេស៊ូវ​នៅ​លើ​ភ្នំ ព្រះអង្គ​បាន​បង្រៀន​អ្នកដើរតាម​ព្រះអង្គ​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា បាន​ភ្លឺ​នៅមុខ​មនុស្សលោក​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នករាល់គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង…

Read article
រង់ចាំព្រះអម្ចាស់ ដោយចិត្តអត់ធ្មត់

ព្រលឹង​ខ្ញុំ​បាន​ពោល​ថា ព្រះយេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ​ខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់។ បរិទេវ ៣:២៤ ខណៈ​ពេល​ដែល​រដូវ​កាល​វិស្សមកាល​កំពុង​ឈាន​ចូល​មកដល់ ទំនិញ​ដែល​យើង​បាន​ទិញ​តាម​អនឡាញ​មាន​ការ​ពន្យារ​ពេល ដោយសារ​មាន​ការ​កម្មុង​ច្រើនពេក​ពី​អតិថិជន។ ខ្ញុំ​នៅចាំ​ថា មាន​ពេល​មួយ ក្រុម​គ្រួសារ​ខ្ញុំ​សុខចិត្ត​ទៅ​ទិញ​ឥវ៉ាន់ នៅ​ហាងទំនិញ​ដោយ​ផ្ទាល់ ព្រោះ​យើង​មិន​អាច​គ្រប់គ្រង​ល្បឿន​របស់​អ្នក​ដឹកជញ្ជូន​បាន​ឡើយ។ ទោះជាយ៉ាងណា​ក៏ដោយ ក្រោយមក ម្តាយ​ខ្ញុំ​បាន​ចុះឈ្មោះ​បើក​គណនី ដែល​រាប់បញ្ចូល​ការ​ដឹកជញ្ជូន​ឆាប់រហ័ស ដូចនេះ យើង​ក៏​មានការ​រំពឹង​ចង់បាន​ខុសពី​មុន។ សព្វថ្ងៃ​នេះ ដោយសារ​គេ​ធានា​ថា នឹង​ដឹកជញ្ជូន​ឥវ៉ាន់​ដល់​ផ្ទះ ក្នុងរយៈពេល​យ៉ាង​យូរ២ថ្ងៃ នោះ​យើង​ក៏​មានទម្លាប់​ទទួល​សេវាកម្ម​ដឹកជញ្ជូន​ឆាប់រហ័ស ហើយក៏​មានការ​នឿយណាយ ពេល​​ណា​ការ​ដឹកជញ្ជូន​មាន​ការ​ពន្យារ​ពេល។ យើង​កំពុង​រស់នៅ ក្នុង​ពិភពលោក ដែល​មានទម្លាប់​ទទួល​សេវាកម្ម​ឆាប់រហ័ស ហើយ​ការ​រង់ចាំ​អាច​មានការ​ពិបាក។ តែ​ក្នុង​ជីវិត​ខាងវិញ្ញាណ ព្រះ​ទ្រង់​នៅតែ​ប្រទាន​រង្វាន់​ដល់​អ្នកណា​ដែល​មានចិត្ត​អត់ធ្មត់ ក្នុង​ការ​រង់ចាំ។ កាល​ហោរា​យេរេមា​និពន្ធ​កណ្ឌ​គម្ពីរ​បរិទេវ ពួក​អ៊ីស្រាអែល​កំពុងតែ​សោកសង្រេង ដោយសារ​កងទ័ព​ចក្រភព​បាប៊ីឡូន​បាន​បំផ្លិច​បំផ្លាញ​ទីក្រុង​យេរូសាឡិម ហើយ​ពួក​គេ​ប្រឈមមុខ​ដាក់​បញ្ហា​​ជាបន្តបន្ទាប់។ ទោះជាយ៉ាងណា​ក៏ដោយ ក្នុង​ពេល​ដែល​មាន​ភាព​វឹកវរ​នោះ​អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​នេះ​បាន​អះអាង​ដោយចិត្ត​ក្លាហាន​ថា ដោយសារ​គាត់​ទុកចិត្ត​ថា ព្រះ​ទ្រង់​នឹង​បំពេញ​តម្រូវការ​គាត់ នោះ​គាត់​នឹង​រង់ចាំ​ព្រះអង្គ(បរិទេវ ៣:២៤)។ ព្រះ​ទ្រង់​ជ្រាប​ថា យើង​ងាយ​នឹង​មានចិត្ត​ថប់បារម្ភ ពេលណា​ព្រះអង្គ​ក្រ​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង។ ព្រះគម្ពីរ​បាន​លើកទឹកចិត្ត​យើង ដោយ​រំឭក​យើង​ថា យើង​ត្រូវ​រង់ចាំ​ព្រះអង្គ។ យើង​មិន​ចាំបាច់​ត្រូវ​ព្រួយបារម្ភ​ឡើយ ព្រោះ “សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ មិន​ចេះ​ផុត​ឡើយ”(ខ.២២)។ ផ្ទុយទៅវិញ ដោយ​ជំនួយ​មក​ពី​ព្រះ…

Read article
ពេលដែលភាពកម្សោយក្លាយជាកម្លាំង

ហេតុអ្វីបានជា​ខ្ញុំ​បាន​ចេញពី​ផ្ទៃ​ម្តាយ​មក ឲ្យ​ឃើញ​តែ​ការនឿយហត់ និង​សេចក្តី​ទុក្ខ​ព្រួយ ឲ្យ​ថ្ងៃ​អាយុ​ខ្ញុំ​បាន​សូន្យ​ទៅ ដោយ​សេចក្តី​អាម៉ាស់​ខ្មាស​ដូច្នេះ? យេរេមា ២០:១៨ លោ​កឌ្រូ(Drew) បាន​ជាប់ពន្ធ​ធនាគា២ឆ្នាំ ដោយសារ​គាត់​ធ្វើការ​បម្រើ​ព្រះយេស៊ូវ​។ គាត់​បាន​អាន​ទីបន្ទាល់​របស់​បេសកជន ដែល​មាន​អំណរ​ជានិច្ច ក្នុង​ពេល​ជាប់ពន្ធ​ធនាគារ តែ​គាត់​បាន​សារភាព​ថា គាត់​មិនបាន​មាន​អំណរ​ដូច​ពួក​គេ​ឡើយ។ គាត់​ក៏បាន​ប្រាប់​ភរិយា​គាត់​ថា ព្រះ​ទ្រង់​បាន​ជ្រើស​មនុស្ស​ខុស ឲ្យ​មក​រង​ទុក្ខ​ថ្វាយព្រះ​អង្គ។ នាង​ក៏បាន​តប​គាត់​ថា ព្រះ​បាន​ជ្រើសរើស​មនុស្ស​ត្រូវ នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ លោក​ឌ្រូ​ទំនងជា​មាន​អារម្មណ៍​មិន​ខុសពី​ហោរា​យេរេមា ដែល​បាន​បម្រើ​ព្រះ​ដោយ​ស្មោះត្រង់ ដោយ​ព្រមាន​ប្រជាជន​យូដា​ថា ព្រះ​ទ្រង់​នឹង​ដាក់ទោស​ពួក​គេ ដោយសារ​អំពើបាប​របស់​ពួក​គេ។ តែ​ការ​ជំនុំជម្រះ​របស់​ព្រះ​មិន​ទាន់​បាន​មកដល់​នៅឡើយ ហើយ​អ្នកដឹកនាំ​ស្រុក​យូដា​បាន​វាយដំ​គាត់ ហើយ​ឃុំខ្លួន​គាត់។ លោក​យេរេមា​បាន​ទូល​ព្រះអម្ចាស់​ថា “ទ្រង់​បាន​បញ្ចុះបញ្ចូល​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បណ្តោយ​តាម”(យេរេមា ២០:៧)។ លោក​ហោរា​ជឿ​ថា ព្រះ​ទ្រង់​បាន​ខកខាន​នៅក្នុង​ការ​ធ្វើតាម​ព្រះបន្ទូល​ព្រះអង្គ។ គាត់​ថា “គេ​យក​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ធ្វើឲ្យ​ត្រឡប់ជា​សេចក្តី​ដំនៀល​ដល់​ទូលបង្គំ ហើយ​ជា​សេចក្តី​ឡកឡឺយ​ឲ្យ​ទូលបង្គំ​ជានិច្ច​រាល់ថ្ងៃ”(ខ.៨)។ “សូមឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើតមក​ត្រូវ​បណ្តាសា​ចុះ” “ហេតុអ្វីបានជា​ខ្ញុំ​បាន​ចេញពី​ផ្ទៃ​ម្តាយ​មក ឲ្យ​ឃើញ​តែ​ការនឿយហត់ និង​សេចក្តី​ទុក្ខ​ព្រួយ ឲ្យ​ថ្ងៃ​អាយុ​ខ្ញុំ​បាន​សូន្យ​ទៅ ដោយ​សេចក្តី​អាម៉ាស់​ខ្មាស​ដូច្នេះ”(ខ.១៤-១៨)។ ទីបំផុត គេ​ក៏បាន​ដោះលែង​លោ​កឌ្រូ តែ​តាមរយៈ​ទុក្ខ​លំបាក​របស់​គាត់ គាត់​ក៏បាន​ចាប់ផ្តើម​យល់ឃើញ​ថា ព្រះ​ទ្រង់​ប្រហែលជា​បាន​ជ្រើសរើស​គាត់​មែន ដូចដែល​ព្រះអង្គ​បាន​ជ្រើសរើស​លោក​យេរេមា ព្រោះ​គាត់​មាន​ភាព​កម្សោយ។ បើ​គាត់ និង​លោក​យេរេមា​មាន​ភាពរឹងមាំ​ពី​កំណើត នោះ​មនុស្ស​ប្រហែលជា​នឹង​លើក​ដំ​កើង​ពួក​គេ​មិន​ខាន…

Read article
ដើម្បីដំណឹងល្អ

ដើម្បីឲ្យ​បាន​តាក់តែង​សេចក្តី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់គ្នា ក្នុង​គ្រប់ការ​ទាំងអស់។ ទីតុស ២:១០ កាលពី​ឆ្នាំ១៩១៦ លោក​នេល​សិន(Nelson) បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​ពេទ្យ ក្នុង​ស្រុកកំណើត​គាត់ នៅ​រដ្ឋ​វើ​ជី​នា។ ក្រោយមក ក្នុង​ឆ្នាំ​ដដែល​នោះ គាត់ និង​ភរិយា​គាត់​ដែល​ទើប​រៀបការ​បាន៦ខែ ក៏បាន​ធ្វើដំណើរ​មកដល់​ប្រទេស​ចិន។ គាត់​ក៏បាន​ក្លាយជា​ពេទ្យវះកាត់ នៅ​មន្ទីរពេទ្យ​សេចក្តី​ស្រឡាញ់ និង​មេត្តាករុណា ក្នុង​វ័យ២៤ឆ្នាំ ជា​មន្ទីរពេទ្យ​តែមួយ ក្នុង​តំបន់​ដែល​មាន​ជនជាតិ​ចិន​រស់នៅ​យ៉ាង​ហោច​ណាស់​២​លាន​នាក់។ លោក​នេល​សិន​ក៏បាន​រស់នៅ​ជាមួយ​គ្រួសារ​គាត់ ក្នុង​តំបន់​នោះ អស់​រយៈពេល២៤ឆ្នាំ ដោយ​គ្រប់គ្រង​មន្ទីរពេទ្យ ធ្វើការ​វះកាត់​អ្នកជំងឺ និង​ផ្សាយដំណឹង​ល្អ​ដល់​មនុស្ស​រាប់ពាន់​នាក់។ កាលពីមុន​ជនជាតិ​ចិន​ដែល​មិន​ទុកចិត្ត​ជនបរទេស បាន​ហៅ​លោក​នេល​សិន ប៊ែល​ថា “បី​សាច​បរទេស” តែ​ក្រោយមក គេ​ក៏បាន​ហៅ​គាត់​ថា “អ្នក​ប្រុស​ប៊ែល​ជា​អ្នក​ស្រឡាញ់​ជនជាតិ​ចិន”។ នៅ​សម័យ​ក្រោយមក កូនស្រី​របស់​គាត់​គឺ អ្នកស្រី​រស់(Ruth) ក៏បាន​រៀបការ​ជាមួយ​លោក​ប៊ី​លី ក្រា​ហាំ(Billy Graham) ដែល​ជា​អ្នក​ផ្សាយដំណឹង​ល្អ។ ទោះ​លោក​នេល​សិន​ជា​គ្រូ​ពេទ្យ​ឆ្នើម និង​ជា​គ្រូបង្រៀន​ព្រះគម្ពីរ​ក៏ដោយ ក៏​ជំនាញ​របស់​គាត់​មិនមែន​ជា​កត្តា​ចម្បង ដែល​បាន​ទាក់ទាញ​មនុស្សជា​ច្រើន​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​នោះ​ទេ តែ​គឺ​ដោយសារ​ចរិយា​សម្បត្តិ និង​របៀប​ដែល​គាត់​បង្ហាញ​ឲ្យ​គេ​ឮដំណឹង​ល្អ តាមរយៈ​ការរស់នៅ​របស់​គាត់​ទៅវិញ​ទេ ដែល​បាន​បណ្តាល​ចិត្ត​ឲ្យ​គេ​ជឿ​ព្រះយេស៊ូវ​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​លោក​ទីតុស ជា​អ្នកដឹកនាំ​សាសន៍​ដទៃ​ដ៏​ក្មេង​វ័យ ដែល​កំពុង​ថែ​ទាំ​ពួក​ជំនុំ នៅ​កោះ​ក្រេត គាត់​បាន​មានប្រសាសន៍​ថា ការរស់នៅ​ដោយមាន​ចរិយា​សម្បត្តិ​ដូច​ព្រះគ្រីស្ទ…

Read article
ប្រព្រឹត្តចំពោះគ្នាជាបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ

មនុស្ស​ដែល​ក្មេង​ជាង​អ្នក នោះ​ទុកដូចជា​ប្អូន​វិញ ឯស្ត្រី​ចាស់ៗ ទុក​ដូច​ម្តាយ ហើយ​ពួក​ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុកដូចជា​ប្អូន​ដែរ ដោយ​សេចក្តី​បរិសុទ្ធ​សព្វគ្រប់។ ១ធីម៉ូថេ ៥:១-២ ពេល​ដែល​អ្នកដឹកនាំ​ម្នាក់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់ទៅ​និយាយ​ជាមួយ​គាត់ នៅកន្លែង​ដាច់ដោយឡែក​ទេ ខ្ញុំ​ក៏បាន​ឃើញ​ឃែរិន(Karen) កំពុង​អង្គុយ​នៅក្នុង​បន្ទប់​ប្រឹក្សា​ផ្លូវចិត្ត ដោយ​ភ្នែក​ពណ៌ក្រហម និង​ទឹកភ្នែក​ជោក​ថ្ពាល់។ ឃែរិន​មាន​អាយុ៤២ឆ្នាំ។ គាត់​ចង់​រៀបការ ហើយ​បុរស​ម្នាក់​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​គាត់។ តែ​បុរស​នោះ​ជា​ចៅហ្វាយនាយ​របស់​គាត់ ហើយ​ថែមទាំង​មាន​ប្រពន្ធ​ទៀត។ បន្ទាប់ពី​បងប្រុស​គាត់​បាន​ធ្វើបាប​គាត់ ហើយ​ឪពុក​គាត់​ក៏​ខ្វះ​សេចក្តី​ស្រឡាញ់ ចំពោះ​គាត់ គាត់​ក៏បាន​ដឹង​ថា គាត់​ងាយ​នឹង​រងគ្រោះ​ដោយសារ​មនុស្ស​ប្រុស។ ការ​មាន​សេចក្តី​ជំនឿ​ឡើងវិញ បាន​ផ្តល់​ឲ្យ​គាត់​នូវ​ព្រំដែន​ថ្មី សម្រាប់​រស់​នៅ តែ​គាត់​នៅតែ​ចង់​មានគ្រួសារ ហើយ​ការរស់នៅ​ដោយ​មិនឃើញ​មាន​បុរស​ណា​ម្នាក់ មាន​សេចក្តី​ស្រឡាញ់​ពិតប្រាកដ​ចំពោះ​គាត់ គឺ​ប្រៀប​ដូចជា​ទារុណ​កម្ម​សម្រាប់​អ្នក។ បន្ទាប់ពី​យើង​បាន​ជជែកគ្នា​ហើយ ខ្ញុំ និង​ឃែរិន​ក៏​បាន​ឱនក្បាល​អធិស្ឋាន​ជាមួយគ្នា។ ហើយ​នៅក្នុង​ការអធិស្ឋាន​ដ៏​មានអំណាច ដោយ​ស្មោះត្រង់ ឃែរិន​ក៏​បាន​សារភាព​នៅ​​ចំពោះ​ព្រះ អំពី​ការ​ល្បួង​ដែល​គាត់​កំពុង​ជួប និង​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ឈប់​មាន​ទំនាក់ទំនង​ជាមួយ​ចៅហ្វាយនាយ​របស់​គាត់​ទៀត ហើយ​ថ្វាយ​សេចក្តី​ប្រាថ្នា​របស់​គាត់​ដល់​ព្រះ។ គាត់​ក៏បាន​ចាកចេញ​ពី​បន្ទប់​ប្រឹក្សា​យោបល់ ដោយមាន​អារម្មណ៍​ធូរស្រាល​ក្នុងចិត្ត។ នៅ​ថ្ងៃ​នោះ ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ឲ្យ​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញទៅមក ដូចជា​បងប្អូន​ប្រុសស្រី ក្នុង​ជំនឿ(១ធីម៉ូថេ ៥:១-២)។ របៀប​ដែល​យើង​ចាត់ទុក​អ្នកដទៃ​ជា​អ្វីមួយ ជា​កត្តា​កំណត់​របៀប​ដែល​យើង​​ទំនាក់ទំនង​ជាមួយ​ពួក​គេ ហើយ​ក្នុង​លោកិយ​ដែល​ងាយ​នឹង​បដិសេធន៍…

Read article