ស្រឡាញ់ការរៀនសូត្រ
ប្រយោជន៍ឲ្យមនុស្សប្រាជ្ញា បានស្តាប់ ហើយចំរើនចំណេះឡើង។ សុភាសិត ១:៥ ពេលដែលគេសួរបុរសម្នាក់ អំពីរបៀបដែលគាត់អាចក្លាយជាអ្នកកាសែត គាត់ក៏បានចែកចាយ អំពីរឿងដែលម្តាយគាត់មានការលះបង់ ដើម្បីឲ្យគាត់អាចរៀនសូត្របានខ្ពង់ខ្ពស់។ រៀងរាល់ពេលម្តាយគាត់ធ្វើដំណើរតាមរថភ្លើងក្រោមដី ម្តាយគាត់តែងតែប្រមូលកាសែតដែលគេទុកចោលនៅលើកៅអីអង្គុយ ហើយយកកាសែតទាំងនោះឲ្យគាត់។ គាត់ក៏បានអានព័ត៌មានកីឡាយ៉ាងសប្បាយរីករាយ តែទន្ទឹមនឹងនោះ កាសែតទាំងនោះក៏បាននាំគាត់ ឲ្យមានការយល់ដឹងអំពីពិភពលោក ហើយបើកចិត្តមានចំណាប់អារម្មណ៍ចំពោះប្រធានបទជាច្រើនទៀត។ ក្មេងៗចូលចិត្តខ្វល់ច្រើន ហើយមានការចង់ចេះចង់ដឹងពីកំណើត ដូចនេះ ការនាំពួកគេរៀនព្រះគម្ពីរ កាលពួកគេនៅក្មេងនៅឡើយ គឺពិតជាមានតម្លៃខ្លាំងណាស់។ ពួកគេនឹងមានចិត្តចង់ស្វែងយល់អំពីព្រះបន្ទូលសន្យាដ៏អស្ចារ្យរបស់ព្រះ និងរឿងដ៏រំភើបរីករាយ របស់វីរបុរសក្នុងព្រះគម្ពីរ។ ខណៈពេលដែលចំណេះដឹងរបស់ពួកគេកាន់តែមានភាពស៊ីជម្រៅ ពួកគេអាចចាប់ផ្តើមយល់អំពីលទ្ធផលនៃអំពើបាប និងដឹងថា ពួកគេត្រូវការការប្រែចិត្ត ហើយរកឃើញក្តីអំណរ ក្នុងការទុកចិត្តព្រះ។ ឧទាហរណ៍ ជំពូកទី១ នៃកណ្ឌគម្ពីរសុភាសិត បានណែនាំយើង អំពីអត្ថប្រយោជន៍នៃប្រាជ្ញា(សុភាសិត ១:១-៧)។ ប្រាជ្ញាជាច្រើនក្នុងកណ្ឌគម្ពីរនេះ បានផ្តល់ឲ្យយើងនូវពន្លឺនៃការយល់ដឹង សម្រាប់ស្ថានភាពនៃជីវិតពិត។ ការចូលចិត្តរៀនសូត្រ ជាពិសេស អំពីសេចក្តីពិតខាងវិញ្ញាណ ជួយឲ្យយើងលូតលាស់កាន់តែរឹងមាំ ក្នុងជំនឿយើង។ ហើយអ្នកដែលដើរដោយជំនឿ អស់ជាច្រើនទសវត្សរ៍ អាចបន្តស្វែងរកចំណេះដឹង អំពីព្រះ ពេញមួយជីវិតរបស់ខ្លួន។ បទគម្ពីរសុភាសិត ១:៥ បានបង្រៀនយើងថា…
Read articleចាំយាម ហើយអធិស្ឋាន
ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្តីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ។ ម៉ាថាយ ២៦:៤១ បុគ្គលិកធនាគារអាឡឺម៉ង់ម្នាក់ កំពុងធ្វើការផ្ទេរប្រាក់ចំនួន ៦២,៤០ អឺរ៉ូ ទៅកាន់គណនីរបស់អតិថិជនម្នាក់ ហើយក៏ស្រាប់តែងោកងុយយ៉ាងខ្លាំង បានជាគាត់ផ្កាប់មុខគេងនៅលើតុរបស់គាត់ ដោយមិនដឹងខ្លួន។ គាត់ក៏បានដេកលក់រលីវ ខណៈពេលដែលម្រាមដៃរបស់គាត់កំពុងតែចុចពីលើក្តារចុច ចំលេខ២ ដែលបណ្តាលឲ្យមានការផ្ទេរប្រាក់ចំនួន ២២២លានយូរ៉ូ (៣០០លានដុល្លាអាមេរិក) ទៅកាន់គណនីរបស់អតិថិជននោះ។ កំហុសធំមួយនេះ ក៏បានបណ្តាលឲ្យមានការបណ្តេញចេញមិត្តរួមការងាររបស់បុគ្គលិករូបនោះ ដែលជាអ្នកត្រួតពិនិត្យការផ្ទេរប្រាក់។ កំហុសនេះត្រូវគេមើលឃើញទាន់ ហើយត្រូវបានកែតម្រូវ ប៉ុន្តែ ដោយសារបុគ្គលិកដែលងោកងុយម្នាក់នេះមិនបានប្រុងប្រយ័ត្ន រឿងនេះស្ទើរតែបានក្លាយជាសុបិន្ដអាក្រក់សម្រាប់ធនាគារអាឡឺម៉ង់មួយនេះ។ ព្រះយេស៊ូវក៏ធ្លាប់បានដាស់តឿនពួកសាវ័ករបស់ព្រះអង្គផងដែរថា បើពួកគេមិនមានការចាំយាមទេ នោះពួកគេក៏អាចមានកំហុសដ៏ធ្ងន់ធ្ងរផងដែរ។ កាលនោះ ព្រះអង្គបាននាំពួកគេទៅសួនច្បារកេតសេម៉ានី ដើម្បីចំណាយពេលអធិស្ឋាន។ ខណៈពេលដែលព្រះអង្គកំពុងអធិស្ឋាន ព្រះអង្គតប់ប្រមល់ និងមានទុក្ខសោកយ៉ាងខ្លាំង។ ព្រះអង្គក៏បានប្រាប់លោកពេត្រុស យ៉ាកុប និងយ៉ូហាន ឲ្យអធិស្ឋានចាំយាម ជាមួយព្រះអង្គ(ម៉ាថាយ ២៦:៣៨) ប៉ុន្តែ ពួកគេក៏បានដេកលក់អស់(ខ.៤០-៤១)។ ការដែលពួកគេខកខានមិនបានចាំយាម និងអធិស្ឋាន បានបណ្តាលឲ្យពួកគេធ្លាក់ចូលទៅក្នុងការល្បួងឲ្យបដិសេធព្រះអង្គ នៅពេលបន្ទាប់។ ក្នុងពេលដែលព្រះគ្រីស្ទត្រូវការឲ្យពួកគេអធិស្ឋានចាំយាម ពួកសាវ័កបានខ្វះការប្រុងប្រយ័ត្នខាងវិញ្ញាណ។ ចូរយើងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះយេស៊ូវ…
Read articleអំណោយដ៏ប្រសើរបំផុតនៃសេចក្តីស្រឡាញ់
យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន។ អេសាយ ៥៣:៦ ពេលដែលកូនប្រុសខ្ញុំ ឈ្មោះចេហ្វ(Geoff) កំពុងចាកចេញពីហាងទំនិញ គាត់ក៏បានឃើញឈើច្រត់មួយ ដែលគេទុកចោលនៅលើដី។ គាត់ក៏បានគិតថា ខ្ញុំសង្ឃឹមថា គ្មាននរណាម្នាក់កំពុងតែមានគ្រោះថ្នាក់នៅក្បែរនេះទេ ។ គាត់ក៏បានក្រឡេកមើលក្រោយអគារ ឃើញជនអនាថាម្នាក់ កំពុងដេកស្តូកស្តឹងនៅលើផ្លូវដើរ។ ជេហ្វក៏បានដាស់គាត់ ហើយក៏បានសួរគាត់ ក្រែងលោគាត់កើតអី។ គាត់ក៏បានឆ្លើយតបថា “ខ្ញុំកំពុងតែផឹកស្រាឲ្យស្លាប់។ តង់ខ្ញុំបានខូច ដោយសារខ្យល់ព្យុះ ហើយខ្ញុំបានបាត់បង់អ្វីៗគ្រប់យ៉ាង។ ខ្ញុំមិនចង់រស់ទៀតទេ”។ លោកចេហ្វក៏បានទូរស័ព្ទទៅអង្គការស្តានីតិសម្បទា របស់គ្រីស្ទបរិស័ទ។ ចេហ្វសួរឈ្មោះគាត់ គាត់ក៏បានឆ្លើយថា “ចេហ្វព្រី”។ ក្រោយមក ចេហ្វក៏បានប្រាប់ខ្ញុំថា “ប៉ា រឿងដែលបានកើតឡើងចំពោះគាត់ ក៏អាចកើតឡើងចំពោះខ្ញុំផងដែរ”។ ចេហ្វធ្លាប់តយុទ្ធនឹងការញៀនថ្នាំ ហើយគាត់បានជួយបុរសនោះ ដោយសារសេចក្តីសប្បុរស ដែលគាត់បានទទួលមកពីព្រះ។ លោកហោរាអេសាយបានពិពណ៌នា អំពីសេចក្តីមេត្តាដែលព្រះទ្រង់មានចំពោះយើង ក្នុងព្រះយេស៊ូវយ៉ាងដូចនេះថា “យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់”(អេសាយ ៥៣:៦)។ ព្រះគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង ទ្រង់មិនដែលទុកឲ្យយើងវង្វេង នៅឯកោ និងអស់សង្ឃឹមនោះឡើយ។ ព្រះអង្គបានសម្រេចព្រះទ័យយាងមកយកកំណើតជាមនុស្ស ដោយជួបទុក្ខវេទនាដូចយើងដែរ ហើយក៏បានលើកយើងឡើង ដោយសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងអាចមានសេរីភាព…
Read articleហានឆ្លងកាត់ព្យុះ
ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម … ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ។ ហេព្រើរ ១២:២-៣ ព្យុះរន្ទះបានវាយប្រហារមកលើទីក្រុងមេមភីស រដ្ឋថេនេស៊ី នៅពេលល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៦៨។ លោកគ្រូម៉ាធីន លូស័រ ឃីង យេ អរ(Martin Luther King Jr) មានការហត់នឿយយ៉ាងខ្លាំង ហើយក៏មានអារម្មណ៍ថា មិនស្រួលខ្លួន ដូចនេះគាត់មិនមានចិត្តចង់ទៅឡើងចែកចាយ នៅសាលព្រះវិហារ ដូចដែលបានគ្រោងទុក ទៅកាន់កម្មករអនាម័យ ដែលកំពុងធ្វើកូដកម្មនោះទេ។ តែគាត់មានការភ្ញាក់ផ្អើល ពេលដែលមានគេទូរស័ព្ទមកគាត់ទាំងប្រញាប់ប្រញាល់ ដើម្បីប្រាប់ថា មានមនុស្សមួយហ្វូងធំបានមកជួបជុំគ្នា ដោយមិនខ្លាចព្យុះរន្ទះ ដើម្បីមកស្តាប់គាត់ចែកចាយ។ ដូចនេះ គាត់ក៏បានទៅសាលព្រះវិហារ ហើយបានចែកចាយអស់រយៈពេល៤០នាទី ដែលអ្នកខ្លះបាននិយាយថា នោះជាការថ្លែងសន្ទរកថាដ៏អស្ចារ្យបំផុតរបស់គាត់ ដែលមានចំណងជើងថា “ខ្ញុំបានឡើងទៅដល់កំពូលភ្នំហើយ”។ នៅថ្ងៃបន្ទាប់ លោកឃីង ក៏ត្រូវឃាតករបាញ់សម្លាប់ តែពាក្យសម្តីរបស់គាត់ នៅតែបន្តបណ្តាលចិត្តមនុស្សដែលគេកៀបសង្កត់ ឲ្យមានក្តីសង្ឃឹម ចំពោះ “ទឹកដីសន្យា”។ ដូចគ្នានេះដែរ អ្នកដើរតាមព្រះយេស៊ូវនៅសម័យដើម ក៏បានទទួលការបណ្តាលចិត្ត ដោយពាក្យលើកទឹកចិត្តផងដែរ។ កណ្ឌគម្ពីរហេព្រើរ ត្រូវបាននិពន្ធឡើង ដើម្បីលើកទឹកចិត្តគ្រីស្ទបរិស័ទដែលជាជនជាតិហេព្រើរ…
Read articleពន្លឺ និងភាពងងឹត
ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ។ យ៉ូហាន ៨:១២ ខណៈពេលដែលខ្ញុំកំពុងអង្គុយនៅក្នុងបន្ទប់កាត់ក្តី ខ្ញុំបានមើលឃើញគំរូនៃភាពបាក់បែកជាច្រើន ក្នុងពិភពលោករបស់យើង ដែលមានដូចជា កូនស្រីមានជម្លោះជាមួយម្តាយ ប្តីប្រពន្ធបានបាត់បង់ក្តីស្រឡាញ់ដើម ដែលពួកគេធ្លាប់មាន ហើយឥឡូវ មានតែភាពល្វីងជូរចត់ ស្វាមីដែលស្រេកឃ្លានចង់ផ្សះផ្សាជាមួយភរិយា និងជួបជុំជាមួយកូនរបស់ខ្លួនវិញ។ ពួកគេសុទ្ធតែស្រេកឃ្លានការផ្លាស់ប្រែចិត្ត ការប្រោសឲ្យជាសម្រាប់របួសក្នុងចិត្ត និងសេចក្តីស្រឡាញ់របស់ព្រះ។ ជួនកាល ពេលដែលពិភពលោកនៅជុំវិញយើង ហាក់ដូចជាមានតែភាពងងឹត និងភាពអស់សង្ឃឹម នោះយើងងាយនឹងធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ ប៉ុន្តែ ព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងអ្នកជឿព្រះគ្រីស្ទ(យ៉ូហាន ១៤:១៧) រំឭកយើងថា ព្រះគ្រីស្ទបានសុគត ដើម្បីរំដោះយើងពីភាពប្រេះបែក និងការឈឺចាប់។ ពេលព្រះអង្គយាងចុះមកក្នុងលោកិយ ដោយប្រសូតជាមនុស្ស ព្រះអង្គបាននាំពន្លឺ ចូលក្នុងភាពងងឹត(១:៤-៥ ៨:១២)។ យើងបានឃើញការនេះកើតឡើង ក្នុងពេលដែលព្រះអង្គជួយលោកនីកូដេម។ គាត់បានមកជួបព្រះយេស៊ូវស្ងាត់ៗ នៅពេលយប់ងងឹត តែបានត្រឡប់ទៅវិញ ដោយបានទទួលពន្លឺពីព្រះអង្គ(៣:១-២ ១៩:៣៨-៤០។ ព្រះយេស៊ូវបានបង្រៀនលោកនីកូដេមថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(៣:១៦)។ ព្រះយេស៊ូវបាននាំពន្លឺ និងក្តីស្រឡាញ់ចូលមកក្នុងពិភពលោក តែមនុស្សជាច្រើននៅតែមិនទាន់បានទទួលពន្លឺ ដោយពួកគេនៅតែបាត់បង់ ក្នុងភាពងងឹតនៃអំពើបាបរបស់ពួកគេ(ខ.១៩-២០)។…
Read articleការរស់នៅ ដោយសារការស្លាប់
ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ។ និក្ខមនំ ១២:១៣ ខាល(Carl) កំពុងតយុទ្ធនឹងជំងឺមហារីក ហើយត្រូវការប្តូរសួត ដើម្បីមានជីវិតរស់បន្តទៀត។ គាត់បានអធិស្ឋានទូលសូមឲ្យមានគេបរិច្ចាគសួតដល់គាត់។ គាត់បានសារភាពថា នេះជាការអធិស្ឋានដ៏ចម្លែក ព្រោះ “មនុស្សម្នាក់នឹងត្រូវស្លាប់ ដើម្បីបរិច្ចាគសួត ឲ្យគាត់អាចរស់បន្តទៀតបាន”។ បញ្ហារបស់ខាល បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីពិតជាមូលដ្ឋាន ក្នុងព្រះគម្ពីរដែលថា ព្រះទ្រង់ប្រើសេចក្តីស្លាប់ ដើម្បីនាំមកនូវជីវិត។ គឺដូចដែលមានចែងក្នុងកណ្ឌគម្ពីរនិក្ខមនំ។ ពួកអ៊ីស្រាអែលមានការនឿយលំបាកយ៉ាងខ្លាំង នៅក្នុងភាពជាទាសករ របស់សាសន៍អេស៊ីព្ទ។ ស្តេចផារ៉ោនមិនព្រមដោះលែងពួកគេឲ្យមានសេរីភាពឡើយ ទាល់តែព្រះទ្រង់បានជួយពួកគេ។ ព្រះទ្រង់បានសម្លាប់កូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទ លើកលែងតែពួកកូនច្បងដែលស្នាក់នៅក្នុងផ្ទះ ដែលគេបានសម្លាប់កូនចៀម ហើយយកឈាមវាមកលាបនៅក្របទ្វារប៉ុណ្ណោះ(និក្ខមនំ ១២:៦-៧)។ សព្វថ្ងៃនេះ យើងបានកើតក្នុងចំណងនៃអំពើបាប។ ដើម្បីឲ្យយើងអាចរួចពីចំណងនៃអំពើបាប និងសាតាំង ព្រះទ្រង់បានធ្វើការលះបង់ផ្ទាល់ខ្លួន ដោយលះបង់ព្រះជន្មព្រះរាជបុត្រាដ៏ល្អឥតខ្ចោះរបស់ទ្រង់ ដោយបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ ព្រះយេស៊ូវបានត្រាស់ហៅយើង ឲ្យចូលរួមជាមួយព្រះអង្គនៅលើឈើឆ្កាងផងដែរ គឺដូចដែលសាវ័កប៉ុលបានពន្យល់ថា “ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ”(កាឡាទី ២:២០)។ កាលណាយើងទទួលជឿកូនចៀមដ៏ឥតខ្ចោះរបស់ព្រះ គឺមានន័យថា យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ(រ៉ូម ៦:៤-៥)។ យើងបង្ហាញចេញនូវសេចក្តីជំនឿនេះ រៀងរាល់ពេលដែលយើងនិយាយថាទេ…
Read article