ដុតទៀនបំភ្លឺ
ចូរឲ្យចង្កេះអ្នករាល់គ្នានៅជាក្រវាត់ ហើយចង្កៀងនៅឆេះ។ លូកា ១២:៣៥ ដល់ពេលថ្ងៃត្រង់ហើយ តែមេឃនៅតែងងឹតមិនឃើញពន្លឺថ្ងៃ។ នៅពេលព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៧៨០ ថ្ងៃដ៏ងងឹត បានចាប់ផ្តើមមាន ក្នុងអតីតទឹកដីរដ្ឋញូអ៊ីងគ្លិន អស់រយៈពេលជាច្រើនម៉ោង។ ភាពងងឹតដែលមិននឹកស្មានដល់នេះ ទំនងបណ្តាលមកពីពពកខ្មៅក្រាស់ ដែលកើតឡើងពីផ្សែងភ្លើងឆេះព្រៃដ៏ធំសម្បើម នៅប្រទេសកាណាដា តែមនុស្សជាច្រើនឆ្ងល់ថា តើថ្ងៃជំនុំជម្រះបានមកដល់ហើយឬ? ថ្ងៃនោះ ព្រឹទ្ធសភានៅរដ្ឋខុននែកធីខាត់ កំពុងមានការប្រជុំ ហើយមានសមាជិកព្រឹទ្ធសភាខ្លះចង់ផ្អាកការប្រជុំ ដោយសារភាពងងឹត តែលោកអ័ប្រាហាំ ដាវិនភត(Abraham Davenport) បានឆ្លើយតបថា “ខ្ញុំសូមបដិសេធន៍ការផ្អាកការប្រជុំនេះ។ យើងមិនដឹងថា ថ្ងៃជំនុំជម្រះបានមកដល់ ឬជិតមកដល់នោះទេ។ បើថ្ងៃជំនុំជម្រះមិនទាន់មកដល់ទេ នោះយើងគ្មានហេតុផលដែលត្រូវផ្អាកការប្រជុំឡើយ។ បើថ្ងៃជំនុំជម្រះពិតជាមកដល់មែន នោះខ្ញុំចង់ឲ្យព្រះទ្រង់ទតឃើញខ្ញុំកំពុងបំពេញតួនាទីរបស់ខ្ញុំ។ ដូចនេះ នៅថ្ងៃនេះ ខ្ញុំសូមឲ្យគេយកទានមកអុចបំភ្លឺកន្លែងប្រជុំ”។ ការដែលលោកដាវិនភតមានចិត្តចង់ឲ្យព្រះទ្រង់ទតឃើញគាត់កំពុងបំពេញភារកិច្ច យ៉ាងស្មោះត្រង់ នៅថ្ងៃព្រះអង្គយាងមក គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានចែងថា “ចូរឲ្យចង្កេះអ្នករាល់គ្នានៅជាក្រវាត់ ហើយចង្កៀងនៅឆេះ ចូរអ្នករាល់គ្នាធ្វើដូចជាមនុស្ស ដែលនៅរង់ចាំចៅហ្វាយខ្លួន ត្រឡប់មកពីស៊ីការវិញ ដើម្បីកាលណាលោកមកគោះទ្វារហៅ នោះឲ្យបានបើកឲ្យជា១រំពេច បើកាលណាចៅហ្វាយមកដល់ ឃើញពួកបាវកំពុងតែចាំយាមដូច្នោះ នោះគេមានពរណាស់”(លូកា…
Read articleពេលយើងជួបជុំគ្នា
ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ។ ហេព្រើរ ១០:២៥ ប្រទេសដាណឺម៉ាកស្ថិតក្នុងចំណោម ប្រទេសដែលមានសុភមង្គលបំផុត នៅលើពិភពលោក នេះបើយោងតាមរបាយការណ៍អំពីសុភមង្គលពិភពលោក។ ជនជាតិដាណឺម៉ាកបានឆ្លងកាត់រដូវរងាដែលមានរយៈពេលយូរ និងខ្វះពន្លឺថ្ងៃ ដោយជួបជុំជាមួយញាតិមិត្ត ដើម្បីចែករំលែកភេសជ្ជះក្តៅៗ ឬអាហារ ដោយចិត្តសប្បុរស។ ក្នុងភាសាដាណឺម៉ាក គេបានប្រើពាក្យ ហ៊ូហ្កា(hygge) ដើម្បីពិពណ៌នា អំពីអារម្មណ៍ដ៏កក់ក្តៅ នៅក្នុងពេលដ៏រីករាយនោះ។ ការមានអារម្មណ៍ដ៏កក់ក្តៅដូចនេះ បានជួយពួកគេឲ្យកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីការមានពន្លឺថ្ងៃតិចជាងតំបន់នៅភាគខាងត្បូងនៃប្រទេសដាណឺម៉ាក។ ចិត្តរបស់ពួកគេក៏បានរីករាយឡើង ដោយការជួបជុំគ្នានៅតុអាហារដ៏សាមញ្ញជាមួយមនុស្សជាទីស្រឡាញ់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ ដែលបានលើកទឹកចិត្តអ្នកជឿ ឲ្យបន្តជួបជុំគ្នាជាសហគមន៍។ គាត់បានទទួលស្គាល់ថា នឹងមានពេលដ៏ពិបាក គឺពិបាកលើសអាកាសធាតុដ៏រងាទៅទៀត ដែលតម្រូវឲ្យអ្នកដើរតាមព្រះគ្រីស្ទ មានការស៊ូទ្រាំក្នុងជំនឿ។ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ អំពីការដែលព្រះទ្រង់ទទួលយើង ពេលដែលទទួលជឿព្រះអង្គសង្រ្គោះ ប៉ុន្តែ យើងប្រហែលជានៅតែតយុទ្ធនឹងភាពអាម៉ាស ការសង្ស័យ ឬការប្រឆាំងជាដើម។ តាមរយៈការជួបជុំគ្នា យើងអាចមានឯកសិទ្ធិ ក្នុងការលើកទឹកចិត្តគ្នាទៅវិញទៅមក។ ពេលណាយើងមានការជួបជុំគ្នា យើងអាចលើកទឹកចិត្តគ្នា “ឲ្យមានសេចក្តីស្រឡាញ់ និងធ្វើការល្អ” ដែលជួយពង្រឹងជំនឿយើង(ហេព្រើរ ១០:២៤)។ ការជួបជុំគ្នាជាមួយញាតិមិត្ត មិនបានធានាថា…
Read articleពេលដែលការយល់ដឹងនាំឲ្យឈឺចាប់
ដ្បិតដែលមានប្រាជ្ញាច្រើន នោះក៏កើតទុក្ខច្រើន ហើយអ្នកណាដែលចំរើនចំណេះ នោះក៏ចំរើនសេចក្តីព្រួយឡើងដែរ។ សាស្តា ១:១៨ លោកហ្ស៊ែក អ៊ែលឌ័រ(Zach Elder) និងមិត្តភក្តិរបស់គាត់បានជិះទូកកម្សាន្តក្នុងទឹកទន្លេ កាត់តាមជ្រលងភ្នំ ហ្គ្រែន ខានញានអស់រយៈពេល២៥ថ្ងៃ។ ពេលដែលពួកគេទាញទូកឡើងច្រាំង អ្នកដែលមកទទួលពួកគេបានប្រាប់ពួកគេ អំពីជំងឺកូវីត១៩ កំពុងរាតត្បាតពិភពលោក។ ពួកគេគិតថា បុរសនោះកំពុងតែនិយាយលេង។ ប៉ុន្តែ ពេលដែលពួកគេចាកចេញពីជ្រលងភ្នំនោះ ពួកគេក៏បានទទួលសារបន្ទាន់ ពីឪពុកម្តាយរបស់ពួកគេ។ លោកហ្ស៊ែក និងមិត្តភក្តិរបស់គាត់មានអារម្មណ៍តក់ស្លត់ ហើយចង់វិលត្រឡប់ទៅរកទន្លេនោះវិញ ដើម្បីគេចចេញពីជំងឺ ដែលពួកគេទើបបានទទួលដំណឹងនោះ។ ក្នុងលោកិយដែលធ្លាក់ចូលក្នុងអំពើបាប ការយល់ដឹងច្រើនតែនាំឲ្យមានការឈឺចាប់។ គ្រូប្រកបដោយប្រាជ្ញានៃកណ្ឌគម្ពីរសាស្តាបានសង្កេតឃើញថា “ដ្បិតដែលមានប្រាជ្ញាច្រើន នោះក៏កើតទុក្ខច្រើន ហើយអ្នកណាដែលចំរើនចំណេះ នោះក៏ចំរើនសេចក្តីព្រួយឡើងដែរ”(សាស្តា ១:១៨)។ តើមាននរណាខ្លះ ដែលមិនច្រណែនកូនក្មេង ដែលមិនដឹងអី? ពួកគេមិនស្គាល់អ្វីជាការប្រកាន់ពូជសាសន៍ អំពើហឹង្សា ឬជំងឺមហារីកឡើយ។ កាលយើងនៅក្មេង តើយើងមិនសប្បាយចិត្តជាងពេលដែលយើងធំដឹងក្តី ហើយដឹងអំពីភាពកម្សោយ និងគុណវិបត្តិរបស់ខ្លួនឯងទេឬ? តើមិនសប្បាយចិត្តជាងពេលដែលយើងដឹងអំពីរឿងអាថ៌កំបាំងរបស់គ្រួសារយើង ហេតុអ្វីពូយើងក្លាយជាមនុស្សប្រមឹក ឬដឹងថា ឪពុកម្តាយយើងលែងលះគ្នា ដោយសារអ្វីជាដើម? ការឈឺចាប់ដែលកើតឡើងពីការយល់ដឹង យើងមិនអាចរំពឹងថា វានឹងបាត់ទៅវិញដោយឯកឯងបានឡើយ។ ពេលយើងបានដឹងហើយ…
Read articleនៅតែបញ្ចេញពន្លឺ
អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ។ ម៉ាថាយ ៥:១៤ វីដេអូផ្សាយពាណិជ្ជកម្មរបស់សណ្ឋាគារមួយ បាននិយាយអំពីអគារតូចមួយ ក្នុងពេលយប់ងងឹត។ គេមិនឃើញមានអ្វីផ្សេងទៀតនៅក្បែរនោះទេ។ គឺមានតែពន្លឺចេញពីចង្កៀងតូចមួយ នៅក្បែរទ្វារ នៅលើរានហាលខាងមុខនៃអគារនោះ។ ចង្កៀងនោះបញ្ចេញពន្លឺភ្លឺល្មមនឹងឲ្យភ្ញៀវដើរឡើងជណ្តើរ ចូលទៅក្នុងអគារ។ វីដេអូផ្សាយពាណិជ្ជកម្មនេះក៏បានបញ្ចប់ដោយពាក្យមួយឃ្លាថា “យើងខ្ញុំនឹងអុជចង្កៀងចោល សម្រាប់លោកអ្នក”។ ពន្លឺចង្កៀងនៅរានហាលខាងមុខ នៅក្បែរផ្លាកសញ្ញាស្វាគមន៍ ដោយរំឭកអ្នកដំណើរដ៏ហត់នឿយថា មានកន្លែងដ៏ផាសុកភាព កំពុងបើកទ្វារសម្រាប់ឲ្យពួកគេចូលសម្រាក។ ពន្លឺនោះក៏បានអញ្ជើញមនុស្សដែលធ្វើដំណើរកាត់តាមនោះ ចូលមកខាងក្នុង ហើយគេចចេញពីការធ្វើដំណើរដ៏ងងឹត និងនឿយហត់។ ព្រះយេស៊ូវមានបន្ទូលថា ជីវិតរបស់អ្នកជឿព្រះអង្គ គួរតែមានលក្ខណៈជាពន្លឺដែលស្វាគមន៍អ្នកដទៃផងដែរ។ គឺដូចដែលព្រះអង្គបានប្រាប់អ្នកដើរតាមព្រះអង្គថា “អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ”(ម៉ាថាយ ៥:១៤)។ ក្នុងនាមយើងជាអ្នកជឿព្រះ យើងត្រូវបញ្ចេញពន្លឺ ដើម្បីបំភ្លឺពិភពលោកដ៏ងងឹត។ ពេលដែលព្រះអង្គដឹកនាំយើង និងប្រទានអំណាច អ្នកដទៃនឹងឃើញការល្អ ដែលយើងរាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌(ខ.១៦)។ ហើយកាលណាយើងនៅបន្តបញ្ចេញពន្លឺ ពួកគេនឹងមានអារម្មណ៍ថា យើងស្វាគមន៍ពួកគេ ហើយចូលមករកយើង ដើម្បីស្វែងយល់បន្ថែម អំពីព្រះយេស៊ូវ ដែលជាពន្លឺនៃលោកិយ(យ៉ូហាន ៨:១២)។ ពន្លឺព្រះអង្គ នៅតែភ្លឺក្នុងលោកិយដ៏ហត់នឿយ និងងងឹតជានិច្ច។ តើអ្នកនៅមានពន្លឺឬទេ?…
Read articleគ្រាប់ពូជត្រូវការពេលវេលា
ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល។ ម៉ាកុស ៤:២០ កាលពីឆ្នាំ១៨៧៩ មនុស្សដែលបានមើលឃើញអ្វីដែលលោកវីលៀម បៀល(William Beal) កំពុងធ្វើ មុខជាគិតថា គាត់ជាមនុស្សឆ្កួតហើយ។ កាលនោះ គេឃើញលោកសាស្ត្រាចារ្យរុក្ខសាស្ត្រម្នាក់នេះយកគ្រាប់ពូជផ្សេងៗ មកច្រកបាន២៤ដប រួចកប់ដបទាំងនោះទៅក្រុងដីក្នុងជម្រៅដ៏ជ្រៅ។ អ្វីដែលពួកគេមិនបានដឹងនោះគឺ លោកបៀលកំពុងធ្វើការពិសោធន៍គ្រាប់ពូជ ដែលគេបានបន្តអនុវត្តតាមរាប់សតវត្សរ៍។ រៀងរាល់២០ឆ្នាំម្តង គេក៏បានជីកយកដបមួយ ចេញពីក្នុងដី ដើម្បីយកគ្រាប់ពូជមកដាំ ដើម្បីឲ្យដឹងថា គ្រាប់ពូជណាខ្លះនឹងដុះឡើង។ ព្រះយេស៊ូវបានមានបន្ទូលអំពីការបណ្ដុះគ្រាប់ពូជផងដែរ ដោយជាញឹកញាប់ ព្រះអង្គបានប្រដូចការព្រោះគ្រាប់ពូជ ទៅនឹងការផ្សាយព្រះបន្ទូលព្រះ(ម៉ាកុស ៤:១៥)។ ព្រះអង្គបង្រៀនថា គ្រាប់ពូជខ្លះត្រូវសាតាំងឆក់យកទៅបាត់ ខ្លះមិនបានចាក់ឫស ហើយខ្លះទៀតមិនអាចលូតលាស់បាន ដោយសារការរាំងខ្ទប់ពីបរិយាកាសជុំវិញ(ខ.១៥-១៩)។ ពេលយើងផ្សាយដំណឹងល្អ គ្រាប់ពូជលូតលាស់ឬអត់ គឺមិនស្រេចនៅលើយើងទេ។ ភារកិច្ចរបស់យើង គឺគ្រាន់តែសាបព្រោះដំណឹងល្អ ដើម្បីប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ។ គឺដូចដែលព្រះអង្គបានបង្គាប់ថា “ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ”(១៦:១៥)។ នៅឆ្នាំ២០២១ គេបានជីកដបរបស់លោកបៀលមួយដបទៀត។ អ្នកស្រាវជ្រាវបានយកគ្រាប់ពូជក្នុងដបនោះ មកដាំ ហើយមានគ្រាប់ពូជខ្លះក៏បានដុះឡើង បានសេចក្តីថា គ្រាប់ពូជទាំងនោះនៅមានជីវិតរស់បាន១៤២ឆ្នាំហើយ។ ខណៈពេលដែលព្រះទ្រង់ធ្វើការតាមរយៈយើង ហើយយើងចែកចាយជំនឿយើងដល់អ្នកដទៃ យើងមិនដឹងថា…
Read articleលះបង់ការគ្រប់គ្រងថ្វាយព្រះ
អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានដំកើងដើមឈើទាបឡើងវិញ។ អេសេគាល ១៧:២៤ សូមយើងនឹកស្រមៃអំពីដើមច័ន្ទគិរីមួយដើម ដែលមានទំហំតូចល្មមនឹងអាចដាំក្នុងផើង ដាក់តាំងនៅលើតុ ក្នុងផ្ទះបាយ។ ដើមបុនសៃរបស់ជនជាតិជប៉ុន មានលក្ខណៈដូចនេះឯង។ វាជាដើមឈើមានសម្រស់ស្អាត សម្រាប់តាំងលម្អរ ដែលប្រៀបដូចជាដើមច័ន្ទគិរីដ៏ធំស្កឹមស្កៃ ដែលគេបំព្រួញឲ្យតូច ល្មមដាក់តាំងលម្អនៅលើតុ។ ដើមបុនសៃមិនមានឌីអិនអេ ខុសប្លែកពីដើមឈើធំឡើយ។ តាមពិត ពួកវាមានទំហំតូចល្អិត ដោយសារគេដាំវា នៅក្នុងផើងមានជម្រៅរាក់ៗ ដោយលួសមែក និងកាត់តម្រឹមឫស ដើម្បីរាំងស្ទះការលូតលាស់របស់ពួកវា ដូចនេះ ពួកវានៅតែមានទំហំតូចក្រិន តែមានរូបរាងស្អាតដូចដើមឈើធំ។ ដើមបុនសៃជាដើមឈើសម្រាប់តាំងលម្អ ដែលមានសម្រស់គួរឲ្យស្ញប់ស្ញែង តែពួកវាក៏បានឆ្លុះបញ្ចាំងអំពីអំណាចនៃការគ្រប់គ្រង ដែលមនុស្សមានមកលើពួកវា។ ជាការពិតណាស់ យើងអាចគ្រប់គ្រងការលូតលាស់របស់ពួកវា ព្រោះដើមឈើឆ្លើយតប ចំពោះបរិស្ថានរបស់វា តែព្រះទ្រង់ទេ ដែលជាអ្នកធ្វើឲ្យអ្វីៗមានការលូតលាស់។ ព្រះអង្គបានមានបន្ទូលដូចនេះ ទៅកាន់ហោរាអេសេគាលថា “អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានដំកើងដើមឈើទាបឡើងវិញ”(អេសេគាល ១៧:២៤)។ ត្រង់ចំណុចនេះ ព្រះអង្គកំពុងបែកសម្ដែងទំនាយ អំពីព្រឹត្តិការណ៍នៅពេលអនាគត ដែលពេលនោះ ព្រះអង្គនឹង “ជីករំលើង” ប្រជាជាតិអ៊ីស្រាអែល ដោយអនុញ្ញាតឲ្យចក្រភពបាប៊ីឡូនចូលឈ្លានពាន។ ទោះជាយ៉ាងណាក៏ដោយ…
Read article