ផ្ទះពីរប្រភេទ

អស់អ្នក​ណា​ដែល​ឮពាក្យ​របស់ខ្ញុំ​ទាំងនេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នកនោះ​ដូចជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម។ ម៉ាថាយ ៧:២៤ ដើម្បី​ធ្វើតេស្ត​ភាពរឹងមាំ​របស់​ផ្ទះ​ពីរ​ខ្នង វិស្វករ​បាន​ប្រើ​ខ្យល់ព្យុះ​សប្ប​និមិត្ត​ប្រភេទ​ទី៣ ដោយ​ប្រើ​កង្ហា​ដែល​មាន​កម្លាំង​ខ្លាំង ដែល​អាច​បាញ់​ខ្យល់​យ៉ាង​គំហុក ដោយ​ល្បឿន​ប្រហែល​១៦០​គីឡូ​ម៉ែត្រ ក្នុង​រយៈ​ពេល​១០នាទី។ ផ្ទះ​ទីមួយ​ត្រូវ​បាន​គេ​សង់​ឡើង ដោយ​មិន​ប្រើ​ក្បួន​ទប់ទល់​ខ្យល់ព្យុះ ហើយ​ផ្ទះ​មួយទៀត​ត្រូវ​គេ​សង់​ឡើង តាម​ក្បួន​នោះ ដោយ​មាន​ដំបូល និង​គ្រឹះ​រឹងមាំ​ជាងផ្ទះ​ធម្មតា។ ផ្ទះ​ទីមួយ​ក៏បាន​ញ័រ​រញ្ជួយ ហើយ​ទីបំផុត​ក៏បាន​ដួល​រលំ តែ​ផ្ទះ​ទីពីរ​អាច​ធន់​នៅ ដោយមាន​ការខូចខាត​តែ​ផ្នែក​ខាងក្រៅ​បន្តិចបន្តួច។ វិស្វករ​ម្នាក់ ក្នុងចំណោម​វិស្វករ​ទាំងនោះ​ក៏បាន​ធ្វើការ​សង្ខេប​ការសិក្សា​នេះ ដោយ​សួរ​ថា “តើ​អ្នក​ចង់​រស់នៅ ក្នុង​ផ្ទះ​មួយ​ណា​?” កាល​ព្រះយេស៊ូវ​បង្រៀន​អំពី​តម្លៃ​នៃ​ការរស់នៅ​ជា​រាស្ត្រ​របស់​ព្រះ ព្រះអង្គ​ក៏បាន​បញ្ចប់ ដោយមាន​បន្ទូល​ថា “អស់អ្នក​ណា​ដែល​ឮពាក្យ​របស់ខ្ញុំ​ទាំងនេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នកនោះ​ដូចជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម​”(ម៉ាថាយ ៧:២៤)។ ខ្យល់ព្យុះ​ដ៏​កាច់​សាហាវ​បាន​វាយ​ប្រហារ​មក តែ​ផ្ទះ​នោះ​នៅតែ​ឈរ​យ៉ាង​រឹងមាំ។ យ៉ាងណាមិញ មនុស្ស​ដែល​បានឮ​ព្រះបន្ទូល​ហើយ​មិន​ប្រព្រឹត្ត​តាម គឺ​ប្រៀប​ដូចជា​មនុស្ស​ល្ងង់​ដែល​សង់ផ្ទះ​នៅ​លើ​ដីខ្សាច់(ខ.២៦)។ ខ្យល់​ដ៏​កាច​សាហាវ​ក៏បាន​បក់បោក​មក ហើយ​ផ្ទះ​នោះ​ក៏​បាន​រលំ។ ព្រះយេស៊ូវ​ក៏​បាន​ប្រទាន​ជម្រើស​ពីរ​យ៉ាង ដល់​អ្នក​ស្តាប់​របស់​ទ្រង់​ គឺ​ជ្រើស​រើស​សង់ផ្ទះ​របស់​ខ្លួន​នៅ​លើ​គ្រឹះ​រឹងមាំ នៃ​ការ​ស្តាប់​បង្គាប់​ព្រះអង្គ ឬ​សង់​នៅ​លើ​ដី​ខ្យាច់​ដែល​គ្មាន​ស្ថេរ​ភាព តាមផ្លូវ​របស់​យើង។ យើង​ក៏​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ផង​ដែរ។ តើ​យើង​នឹង​សង់​ជីវិត​យើង នៅ​លើ​ការ​ស្តាប់​បង្គាប់​ព្រះបន្ទូល​ព្រះអង្គ ឬសង់​នៅ​លើ​ការ​មិន​ស្តាប់​បង្គាប់​តាម​ការ​បង្រៀន​របស់​ព្រះអង្គ? ដោយ​ជំនួយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​សម្រេចចិត្ត​សង់​ជីវិត​យើង នៅ​លើ​ព្រះគ្រីស្ទ។—Marvin…

Read article
អ្នករសាត់អណ្តែតដែលបញ្ចេញពន្លឺ

ទោះ​បើ​បាន​ដល់ទី​ណាក៏ដោយ គង់តែ​ត្រូវឲ្យ​យើង​កាន់​តាមច្បាប់​នោះ​ឯង។ ភីលីព ៣:១៦ នៅ​ក្រោម​ស្បៃ​រាត្រី ក្នុង​រដូវ​ផ្ការីក នៃ​ឆ្នាំ២០២០ អ្នក​ជិះ​ក្តា​លើទឹក​រលក​ទាំងឡាយ​កំពុងតែ​ជិះ​ពីលើ​ទឹករលក​ដែល​បញ្ចេញ​ពន្លឺ​ដ៏​ស្រស់​ស្អាត នៅ​តាម​បណ្តោយ​ឆ្នេរ​ទីក្រុង​សាន់​ឌី​អេ​ហ្គោ។ ផ្ទាំង​ទស្សនីយភាព​នៃ​ពន្លឺ​ដែល​ចេញពី​ទឹករលក​នោះ កើត​ចេញ​ពី​ផ្លង់​តុង ជាស​រី​រាង្គតូច​ល្អិត​ម្យ៉ាង ដែលគេ​បាន​ដាក់​ឈ្មោះ​ឲ្យ តាម​លំនាំ​ពាក្យ​ក្នុង​ភាសា​ក្រិក ដែល​មានន័យថា “ជនព​នា​ចរ​” ឬ “មនុស្ស​រសាត់​អណ្តែត​”។ នៅពេល​ថ្ងៃ សរីរាង្គ​ដែល​មានជីវិត​ទាំងនោះ​ធ្វើឲ្យ​ទឹក​មាន​ពណ៌ក្រហម ហើយ​ស្រូប​យក​ពន្លឺថ្ងៃ ដោយ​បំ​លែង​ទៅជា​ថាមពល។ ពេល​មាន​អ្វី​ប៉ះ​ពួក​វា​នៅពេល​យប់​ងងឹត ពួក​វា​ក៏បាន​បញ្ចេញ​ពន្លឺ​អគ្គិសនី​ពណ៌ខៀវ។ អ្នកជឿ​ព្រះយេស៊ូវ​ ជា​សាសន៍​ស្ថានសួគ៌ ជា​អ្នកដំណើរ​រសាត់​អណ្តែត​នៅក្នុង​លោកិយ ព្រោះ​លោកិយ​មែន​ជា​ផ្ទះ​ពិតប្រាកដ​របស់​ពួក​គេ​ឡើយ។ ពេលណា​កាលៈទេសៈ​ដ៏​ពិបាក​រំខាន​ផែនការ​របស់​យើង ដែល​រៀបចំ​បាន​ល្អ ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏បាន​ប្រទាន​កម្លាំងមក​​យើង ឲ្យ​ឆ្លើយតប​ដូច​ព្រះយេស៊ូវ​ ដែល​ជា​ពន្លឺ​នៃ​លោកិយ​នេះ ដើម្បីឲ្យ​យើង​អាច​នាំឲ្យ​គេ​មើលឃើញ​ចរិយា​សម្បត្តិ​របស់​ព្រះអង្គ ដែល​បញ្ចេញ​ពន្លឺ​ក្នុង​ភាព​ងងឹត។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា គ្មានអ្វី​ដែល​មានតម្លៃ​ជាង​ការ​ប្រកប​ស្និទ្ធស្នាល​ជាមួយ​ព្រះគ្រីស្ទ និង​សេចក្តី​សុចរិត ដែល​បាន​មក​ពី​ជំនឿ​លើ​ព្រះអង្គឡើយ​(ភីលីព ៣:៨-៩)។ ទីបន្ទាល់​នៃ​ការរស់នៅ​របស់​គាត់ បាន​បង្ហាញ​យើង​ថា ការ​ស្គាល់​ព្រះយេស៊ូវ​ និង​អំណាច​នៃ​ការ​រស់​ឡើងវិញ​របស់​ព្រះអង្គ បាន​ធ្វើឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ មាន​ឥទ្ធិពល​មក​លើ​ការរស់នៅ​របស់​យើង និង​របៀប​ដែល​យើង​ឆ្លើយតប ពេល​ដែល​ទុក្ខ​លំបាក​រំខាន​ជីវិត​របស់​យើង(ខ.១០-១៦)។ ពេលណា​យើង​ចំណាយពេល​ជាមួយ​ព្រះរាជបុត្រ​នៃ​ព្រះ​ជា​រៀងរាល់ថ្ងៃ ព្រះវិញ្ញាណ​ព្រះអង្គ​ប្រទាន​យើង​នូវ​សេចក្តី​ពិត ដែល​ជួយ​ឲ្យ​យើង​អាច​ប្រឈមមុខ​ដាក់​បញ្ហា​ទាំងឡាយ​នៅ​លើ​ផែនដី​នេះ ដោយ​នាំឲ្យ​គេ​ស្គាល់​លក្ខណៈ​សម្បត្តិ​របស់​ព្រះគ្រីស្ទ(ខ.១៧-២១)។ យើង​អាច​ធ្វើជា​ទី​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់ និង​ក្តី​សង្ឃឹម​មក​ពី​ព្រះ កាត់​តាម​ភាព​ងងឹត…

Read article
រឹងមាំដូចដែក

នៅ​ថ្ងៃនេះ​អញ​បាន​តាំង​ឯង​ឡើង ទុកជា​ទីក្រុង​ត្រៀម​ដោយ​គ្រឿង​ចំបាំង ជាស​សរ​ដែក ហើយ​ជា​កំផែង​លង្ហិន។ យេរេមា ១:១៨ គេ​បាន​ទទួលស្គាល់​ថា សត្វ​កញ្ចែ​ដែក​មាន​សម្បក​ខាងក្រៅ​ដ៏​រឹងមាំ ដែល​អាច​ការពារ​ខ្លួន​វា ឲ្យ​រួចផុត​ពី​សត្វ​ដទៃ​ដែល​ចង់​ស៊ី​វា​ជា​អាហារ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ សម្បក​របស់​វា​មាន​កម្លាំង​ដ៏​អស្ចារ្យ ដែល​អាច​ធន់​នឹង​សំពាធ។ ពេល​ដែល​មាន​អ្វី​សង្កត់ពីលើ​សម្បក​របស់​វា សម្បក​ដ៏​រឹង​នោះ​ក៏បាន​យឺត ជាជាង​ប្រេះ​បែក នៅត្រង់​សន្លាក់​របស់​វា។ ខ្នង​របស់​វា​រាបស្មើ ហើយ​ទាប ដែល​ជួយ​ឲ្យ​វា​ធន់​នឹង​ការ​ប្រេះ​បែក។ អ្នក​វិទ្យាសាស្រ្ត​បាន​ធ្វើតេស្ត​មក​លើ​សម្បក​របស់​វា ហើយ​រក​ឃើញថា សម្បក​វា​អាច​ទប់​ទម្ងន់​សង្កត់ ដែល​ធ្ងន់ជាង​ទម្ងន់​ខ្លួន​វា ៤ម៉ឺន​ដង។ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​សត្វល្អិត​នេះ​ឲ្យ​មាន​ភាពរឹងមាំ​យ៉ាងណា នោះ​ព្រះអង្គ​ក៏បាន​ប្រទាន​ភាព​អត់ធន់​ដល់​លោក​យេរេមា​ផង​ដែរ។ ​ហោរា​រូប​នេះ​បាន​ទួល​រង​សម្ពា​ធ​ដ៏​ធ្ងន់ធ្ងរ ពេល​ដែល​គាត់​ប្រកាស​ព្រះរាជសារ ដែល​ពួក​អ៊ីស្រាអែល​មិន​ពេញចិត្ត ដូចនេះ ព្រះអង្គ​ក៏បាន​សន្យា​ថា ​ព្រះអង្គ​នឹង​ធ្វើឲ្យ​គាត់ មាន​ភាពរឹងមាំ ដូច “សរសរ​ដែក និង​កំផែង​លង្ហិន​”(យេរេមា ១:១៨)។ ទម្ងន់​សង្កត់​ដ៏​ធ្ងន់​នោះ មិនបាន​ធ្វើឲ្យ​​លោក​ហោរា​សំប៉ែត ខ្ទេចខ្ទី ឬុ​លិចលង់​នោះ​ឡើយ។ ព្រះបន្ទូល​ដែល​គា​ត់​ប្រកាស នឹង​ឈរ​នៅ​យ៉ាង​រឹងមាំ ដោយសារ​ព្រះវ​ត្ត​មាន និង​អំណាច​ជួយ​សង្រ្គោះ​របស់​ព្រះ។ ពេញ​មួយ​ជីវិត​របស់​លោក​យេរេមា គាត់​ត្រូវ​គេ​ចោទ​បង្ខូច ចាប់ខ្លួន ជាប់ចំណង ត្រូវ​គេ​វាយដំ ជាប់ឃុំឃាំង ហើយ​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​អណ្តូង​ទៀត តែ​គាត់​នៅតែ​អាច​អត់ទ្រាំ​បាន។ លោក​យេរេមា​ក៏​មានការ​តស៊ូ​នឹង​ទុក្ខ​លំបាក​នៅក្នុង​ចិត្ត​ផង​ដែរ។…

Read article
មិនបិទបាំងអំពើបាបទៀតឡើយ

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង ច្បាប់​របស់​ខ្លួន​បាន​អត់ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ។ ទំនុកដំកើង ៣២:១ ជាច្រើន​ឆ្នាំមុន នៅក្នុង​ប្រទេស​មួយ គេ​បាន​តំឡើង​កាំភ្លើង​បាញ់​ទឹក​បំបាត់​ក្លិនស្អុយ១រយ​ដើម ដោយ​ប្រើ​សម្ពាធ​ទឹក​ខ្លាំង នៅកន្លែង​ចាក់សំរាម​ធំ មួយ​កន្លែង ដែល​ស្ថិត​ក្នុងចំណោម​កន្លែង​ចាក់សំរាម​រាប់​រយ ទូទាំង​ប្រទេស ដែល​កំពុងតែ​នាំឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង។ កាំភ្លើង​ទាំងនោះ​បាន​បាញ់​ទឹកក្រអូប​ជាច្រើន​លីត្រ ក្នុង​មួយ​នាទី បាន​ចំងាយ​ប្រហែល៥០ម៉ែត្រ មក​លើ​ភ្នំ​សំរាម​ជាច្រើន។ ប៉ុន្តែ ទោះ​ពួក​គេ​បាន​បាញ់ មក​លើ​គំនរសំរាម​នោះ បាន​ប៉ុន្មាន​លីត្រ​ក៏ដោយ ក៏​ទឹកអប់​ទាំងនោះ​គ្រាន់តែ​បាន​គ្រប​ពី​លើ​ក្លឹន​ស្អុយ​ប៉ុណ្ណោះ ​ទាល់តែ​ពួក​គេ​ដក​ប្រភព​នៃ​ក្លិនស្អុយ​ចេញ ទើប​ពួក​គេ​អាច​បំបាត់​ក្លិនស្អុយ​បាន។ ស្តេច​ដាវីឌ​ក៏​ធ្លាប់​ព្យាយាម​គ្រប​បាំង​ក្លិនស្អុយ នៃ​អំពើបាប​របស់​ទ្រង់​ផង​ដែរ។ ទ្រង់​បាន​ប្រើអំណាច​ជា​ស្តេច​ក្នុង​ផ្លូវខុស ដើម្បី​យក​នាង​បាត​សេ​បា​ធ្វើជា​ប្រពន្ធ ហើយ​បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​អ៊ូ​រី ដែល​ជា​ស្វាមី​របស់​នាង(២សាំ​យ៉ូអែល ១១:១-២៤) ហើយ​បន្ទាប់មក ទ្រង់​ក៏បាន​ប្រើ​វិធី​បិទបាំង​ភាព​ស្មោកគ្រោក​របស់​ទ្រង់ ដោយ​ភាព​ស្ងាត់ស្ងៀម ល្បិចកល និង​ការគោរព​ប្រតិបត្តិ​ព្រះ​តែ​សម្បក​ក្រៅ។ ប៉ុន្តែ ព្រះអម្ចាស់​ក៏បាន​បណ្តាល​ឲ្យ​ទ្រង់​ទទួលស្គាល់​កំហុស(ទំនុកដំកើង ៣២:៣-៤) ដោយអំណាច​ចេស្តា​ព្រះអង្គ។ ទ្រង់​មិន​អាច​ស៊ូទ្រាំ​នឹង​ទោសកំហុស​នៃ​អំពើបាប​របស់​ទ្រង់ និង​ការ​​ដាក់ទោស​ពី​ព្រះ បាន​តទៅទៀត​ ដូចនេះ ទ្រង់​ក៏បាន​ទូល​សូម​សេចក្តី​មេត្តា និង​ការ​លាង​សម្អាង​ខាងវិញ្ញាណ​ពី​ព្រះ(៥១:១-៤)។ ទ្រង់​ក៏បាន​សារភាព​បាប​របស់​ទ្រង់​នៅ​ចំពោះ​ព្រះ ហើយ​ព្រះអង្គ​ក៏បាន​អត់ទោស​បាប ឲ្យ​ស្តេច​អង្គ​នេះ ហើយក៏​បាន​ប្រទាន​អំណរ​ជាថ្មី(៣២:១,១១ ៥១:១២-១៥)។ ពេល​យើង​ប្រព្រឹត្ត​អំពើបាប ការ​ព្យាយាម​បិទបាំង​អំពើបាប​របស់​យើង…

Read article
ការលើកទឹកចិត្តដែលនាំឲ្យជីវិតផ្លាស់ប្តូរ

ឯបា​ណា​បាស គាត់​គិត​ចង់​យក​យ៉ូហាន ដែល​ហៅថា​ម៉ាកុស ទៅជាមួយ​ផង តែ​ប៉ុល​មិន​ចូលចិត្ត​នឹង​យក​គាត់​ទៅ​ទេ។ កិច្ចការ ១៥:៣៧-៣៨ កាល​លោក​ថូម៉ាស អេ​ឌី​សិន(Thomas Edison) មាន​អាយុ៧ឆ្នាំ គាត់​មិន​ចង់ទៅ​សាលា ហើយក៏​រៀន​ខ្សោយ។ ថ្ងៃមួយ គ្រូបង្រៀន​ថែមទាំង​ហៅ​គាត់​ថា មនុស្ស​វង្វេងស្មារតី​ទៀតផង។ គាត់​ក៏បាន​ប្រញាប់​រត់​ទៅផ្ទះ​វិញ។ នៅ​ថ្ងៃបន្ទាប់ ម្តាយ​របស់​គាត់ ​ជា​គ្រូបង្រៀន​ដែល​មាន​គរុកោសល្យ ក៏បាន​ទៅ​និយាយ​ជាមួយ​គ្រូ​របស់​គាត់ ហើយក៏​បានសម្រេច​ចិត្ត​បង្រៀន​គាត់​នៅ​ផ្ទះវិញ។ ដោយមាន​ជំនួយ​ពី​សេចក្តី​ស្រឡាញ់ និង​ការ​លើកទឹកចិត្ត​របស់​ម្តាយ​គាត់ (និង​ប្រាជ្ញា​ដែល​ព្រះ​ប្រទាន​គាត់) គាត់​ក៏បាន​ក្លាយជា​អ្នកច្នៃប្រឌិត​ដ៏​ល្បីល្បាញ។ ក្រោយមក គាត់​ក៏​សរសេរ អំ​ពី​អ្វីៗដែល​ម្តាយ​គាត់​បាន​ផ្តល់​ឲ្យ​គាត់ ដែល​បាន​លើកទឹកចិត្ត​គាត់​ឲ្យ​បន្តដំណើរ​ទៅមុខ​ទៀត។ ក្នុង​បទ​គម្ពីរ កិច្ចការ ជំពូក ១៥ យើង​ឃើញថា លោក​បា​ណា​បាស និង​សាវ័ក​ប៉ុល​បាន​ធ្វើការ​បម្រើ ជា​បេសកជន​ជាមួយគ្នា រហូតដល់​ពេល​មួយ​ពួក​គេ​មានការ​ខ្វែងគំនិត​គ្នា នៅក្នុង​ការសម្រេច​ចិត្ត​ថា ត្រូវ​នាំ​លោក​ម៉ាកុស​ទៅ​ជាមួយ​ឬ​អត់។ សាវ័ក​ប៉ុល​បាន​បដិសេធន៍ ព្រោះ​កាលពីមុន លោក​ម៉ាកុស​បាន​រត់ចោល​គាត់ នៅ​ស្រុក​ប៉ាម​ភី​លា​ម្តង​ហើយ(ខ.៣៦-៣៨)។ ជា​លទ្ធផល សាវ័ក​ប៉ុល និង​លោក​បា​ណា​បាស​ក៏បាន​​ធ្វើដំណើរ​តាម​ផ្លូវ​ផ្សេង​គ្នា។ សាវ័ក​ប៉ុល​យក​លោក​ស៊ីឡាស​ទៅជាមួយ ហើយ​លោកប៉ា​ណា​បាស​ក៏បាន​ទៅ​ជា​មួយ​លោក​ម៉ាកុស។ លោក​បា​ណា​បាស​​បាន​ផ្តល់​ឱកាស​លើក​ទី២ដល់​លោក​ម៉ាកុស ហើយ​ការ​លើកទឹកចិត្ត​របស់​គាត់ បាន​ជួយ​ឲ្យ​លោក​ម៉ាកុស​មាន​សមត្ថភាព​បម្រើ និង​មានជោគ​ជ័យ ក្នុង​ការងារ​បេសកកម្ម។…

Read article
ប្រេះបែកក្លាយជាស្រស់ស្អាត

ឯដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺជា​វិញ្ញាណ​ខ្ទេចខ្ទាំ ឱព្រះអម្ចាស់​អើយ ទ្រង់​មិន​មើលងាយ​ចំពោះ​ចិត្ត​ខ្ទេចខ្ទាំ ហើយ​ទន់ទាប​ឡើយ។ ទំនុកដំកើង ៥១:១៧ មាន​ពេល​មួយ ខ្ញុំ​បាន​មើល​ផ្ទាំងគំនូរ ដែល​មាន​ចំណងជើង​ថា ចូរ​ពិចារណា អំពី​ផ្កាឈូក ដែល​ជា​ស្នាដៃ​របស់​លោក ម៉ា​កូ​តូ ហ្វ៊ូ​ជី​មូរ៉ា(Makoto Fujimura )។ មើល​មួយភ្លែត ខ្ញុំ​គិតថា វា​គ្រាន់តែ​ជា​ផ្ទំា​ងគំនូរ​ធម្មតា ដែល​ជាងគំនូរ​បាន​ប្រើ​ពណ៌​តែមួយ ដើម្បគូរ ផ្កាឈូក​មួយ​ទង ដែល​ហាក់ដូចជា​កំពុង​លាក់ខ្លួន នៅ​ក្នុង​ផ្ទៃខាងក្រោយ។ ទោះជាយ៉ាងណា​ក៏ដោយ ក្រោយមក ខ្ញុំ​ក៏បាន​ដឹង​ថា វា​ជា​ផ្ទាំងគំនូរ​ដ៏​រស់រវើក ដែល​វិចិត្រករ​បាន​ផាត់ពណ៌​៨០​ស្រទាប់ ដោយ​ប្រើ​កំទេច​រ៉ែ​ដែល​បាន​កិន​លម្អិត។ នេះ​ជា​រចនាបថ​គំនូរ​ជប៉ុន ដែល​មានឈ្មោះ​ថា នី​ហុង​ហ្កា ជា​រចនា​បទ ដែល​លោ​កហ្វ៊ូ​ជី​មូរ៉ា​បាន​ហៅថា “សិល្បៈ​យឺតៗ”។ ពេល​ខ្ញុំ​មើល​ឲ្យ​ជិត ខ្ញុំ​ឃើញ​រូបភាព​ចម្រុះ និង​ភាព​ស្រស់​ស្អាត​​ជាច្រើន​ស្រទាប់។ លោ​កហ្វ៊ូ​ជី​មូរ៉ា​បាន​ពន្យល់​ថា ពេល​ដែល​គា​ត់​គិត​​អំពី​តិច​និច​នៃ​ការបង្កើត “ភាព​ស្រស់​ស្អាត ចេញពី​ភាព​ប្រេះ​បែក​នេះ​” នោះ​គាត់​ក៏បាន​នឹក​ចាំ​អំពី​ដំណឹងល្អ ដែល​ក្នុង​នោះ ការ​រងទុក្ខ​របស់​ព្រះយេស៊ូវ​បាន​នាំមក​នូវ​ភាព​ពេញលេញ និង​ក្តី​សង្ឃឹម​សម្រាប់​លោកិយ។ ព្រះ​ទ្រង់​សព្វព្រះទ័យ​នឹង​ទទួលយក​ផ្នែក​នៃ​ជីវិត​យើង ដែល​ប្រេះ​បែក និង​ខ្ទេចខ្ទាំ ហើយ​ធ្វើឲ្យ​ថ្មី និង​ស្រស់​ស្អាត​ឡើង។ ស្តេច​ដាវីឌ​ត្រូវការ​ជំនួយ​របស់​ព្រះ ដើម្បី​ជួសជុល​ភាព​ប្រេះ​បែក…

Read article