គ្មានសេចក្តីស្រឡាញ់ធំជាងនេះ

  គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ។ យ៉ូហាន ១៥:១៣ កាល​ពី​ឆ្នាំ២០១៩ ពិធី​រំឭក​ខួប​ទី​៧៥ នៃ​ថ្ងៃ​រំដោះ ឌី ដេយ បាន​បង្ហាញ​ការ​គោរព​ដល់​កង​ទ័ព​សម្ព័ន្ធមិត្ត ជាង១៥៦០០០នាក់ ដែល​បាន​ចូល​រួម នៅ​ក្នុង​ការ​វាយ​សម្រុក​ដ៏​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ តាម​ផ្លូវ​ទឹក​ដើម្បី​រំដោះ​តំបន់​អឺរ៉ុប​ខាង​លិច ពី​ការ​គ្រប់​គ្រង​របស់​ប្រទេស​អាឡឺម៉ង់។ ក្នុង​ការអធិស្ឋាន​តាម​ការ​ផ្សាយ​របស់​វិទ្យុ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ១៩៤៤ លោក​ប្រធានាធិបតី រូសេវែល(Roosevelt) បាន​ទូល​សូម​ព្រះ​ទ្រង់​ការពារ​ពួក​គេ ហើយ​អធិស្ឋាន​ថា “ពួក​គេ​ប្រយុទ្ធ មិន​មែន​ដោយ​ការ​លោភ​ចង់​បាន​ទឹក​ដី​ប្រទេស​ដទៃ តែ​ប្រយុទ្ធ​ដើម្បី​បញ្ចប់​ការ​ឈ្លាន​ពាន ដើម្បី​រំដោះ​ទឹក​ដី”។ ពេល​ខ្ញុំ​គិត​អំពី​ការ​ស្ម័គ្រ​ចិត្ត​ប្រឈម​មុខ​ដាក់​គ្រោះ​ថ្នាក់ ដើម្បី​ប្រឆាំង​ការ​អាក្រក់ និង​រំដោះ​ប្រជាជន​ដែល​គេ​សង្កត់​សង្កិន  ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ ដែល​បាន​ចែង​ទុក​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ដូច​នេះ កាល​ទ្រង់​កំពុង​បង្រៀន​អ្នក​ដើរ​តាម​ព្រះអង្គ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ តែ​ព្រះអង្គ​ចង់​ឲ្យ​ពួកគេ​យល់​អំពី​ការ​លះ​បង់ និង​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ គឺ​សេចក្តី​ស្រឡាញ់ ដែល​បង្ហាញ​ចេញ​មក ដោយ​ការ​ស្ម័គ្រ​ចិត្ត​លះ​បង់​ជីវិត​ខ្លួន​ឯង ដើម្បី​អ្នក​ដទៃ។ ការ​ត្រាស់​ហៅ​របស់​ព្រះយេស៊ូវ ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដោយ​ការ​លះ​បង់ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បង្គាប់​របស់​ព្រះ​អង្គ ឲ្យ​យើង “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.១៧)។…

Read article
ព្រះអង្គជ្រាបអំពីចិត្តរបស់ខ្ញុំ

  អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ហើយ​នឹង​ជំនុំជំរះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សំរេច​សេចក្តី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ។ អេសាយ ១១:៣ បន្ទាប់​ពី​អ្នក​ទិញ​ឥវ៉ាន់ នៅ​ហាង​លក់​ទំនិញ បាន​បង់​លុយ​ទិញ​ឥវ៉ាន់​ហើយ ខ្ញុំ​ក៏​បាន​ចូល​ទៅ​កន្លែង​គិត​លុយ ដើម្បី​ស្គែន​ឥវ៉ាន់​ដែល​ខ្ញុំ​បាន​ទិញ។ ពេល​នោះ ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា មាន​មនុស្ស​ម្នាក់​បាន​មក​បញ្ចេញ​កំហឹង​ដាក់​ខ្ញុំ។ ខ្ញុំ​មិន​បាន​ដឹង​សោះ​ថា គាត់​ត្រូវ​ចូល​ទៅ​បង់​លុយ​មុន​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ទទួល​ស្គាល់​កំហុស ហើយ​ក៏​បាន​និយាយ​សុំទោស​គាត់ ដោយ​ចិត្ត​ស្មោះ។ តែ​គាត់​នៅ​តែ​មិន​អត់​ឱន​ឲ្យ​ខ្ញុំ ហើយ​ស្តី​ឲ្យ​ខ្ញុំ ដោយ​គ្មាន​ត្រា​ប្រណី។ តើ​អ្នក​ធ្លាប់​បាន​ធ្វើ​ខុស អ្នក​បាន​ទទួល​ស្គាល់​កំហុស ហើយ​ក៏​បាន​ព្យាយាម​សុំ​ទោស​គេ តែ​គេ​បដិសេធ​មិន​ព្រម​ទទួល​ការ​សុំទោស​របស់​អ្នក​ទេ? យើង​មិន​មាន​អារម្មណ៍​ល្អ​ទេ ពេល​ដែល​គេ​យល់​ច្រឡំ ឬ​វិនិច្ឆ័យ​យើង​ខុស ហើយ​បើ​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​គាត់ កាន់​តែ​ជិត​ស្និទ្ធ​ប៉ុណ្ណោះ យើង​ក៏​កាន់​តែ​ឈឺ​ចាប់​ប៉ុណ្ណោះ​ដែរ។​ ពេល​នោះ យើង​ពិត​ជា​ចង់​ឲ្យ​គាត់​យល់​ពី​ជម្រៅ​ចិត្ត​យើង​ណាស់។ បទ​គម្ពីរ​អេសាយ ១១:១-៥ បាន​ចែង​អំពី​របៀប​ដែល​ព្រះ​ទ្រង់​ជ្រើស​តាំង អ្នក​ដឹក​នាំ​ដែល​មាន​ប្រាជ្ញា ឬ​ការ​វិនិច្ឆ័យ​ដ៏​ល្អ​ឥត​ខ្ចោះ។ គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​មាន​ប្រសាសន៍​ថា អ្នក​ដឹក​នាំ​នោះ “នឹង​ជំនុំជំរះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សំរេច​សេចក្តី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ គឺ​នឹង​ជំនុំជំរះ​ពួក​ទាល់ក្រ ដោយ​សេចក្តី​សុចរិត ហើយ​សំរេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្តី​ទៀង​ត្រង់”(ខ.៣-៤)។ បទ​ទំនាយ​នេះ​បាន​សម្រេច ក្នុង​ព្រះ​ជន្ម និង​ព្រះរាជ​កិច្ច​របស់​ព្រះ​យេស៊ូវ។ ក្នុង​នាម​យើង​ជា​មនុស្ស​មាន​បាប និង​មាន​ភាព​កម្សោយ យើង​មិន​តែង​តែ​ធ្វើ​ការវិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ​ជា​និច្ច​ឡើយ…

Read article
អាចនៅមានជីវិតរស់ និងចម្រើនឡើង

  ដែល​រូបកាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ តាម​ខ្នាត​ការងារ​របស់​អវយវៈ​នីមួយ​ៗ នោះ​រូបកាយ​បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់។ អេភេសូរ ៤:១៦ ខ្សែ​ភាព​យន្ត​គំនូរ​ជីវចល​មួយ បាន​និយាយ​អំពី​គ្រួសារ​មួយ ដែល​កំពុង​រស់​នៅ​ក្នុង​រូង​ភ្នំ។ គ្រួសារ​មួយ​នោះ​ជឿ​ថា “មាន​វិធី​តែ​មួយ​ប៉ុណ្ណោះ ដែល​ជួយ​ពួកគេ​ឲ្យ​អាច​នៅ​មាន​ជីវិត​រស់​បាន គឺ​ត្រូវ​ឲ្យ​ក្រុម​គ្រួសារ​ដ៏​តូច​របស់​ពួក​គេ​នៅ​ជុំ​គ្នា”។ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ពិភព​លោក និង​អ្នក​ដទៃ ហេតុ​នេះ​ហើយ​ នៅ​ពេល​ដែល​ពួកគេ​កំពុង​ស្វែង​រក​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​រស់​នៅ ពួក​គេ​មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច បន្ទាប់​ពី​រក​ឃើញ​ថា ក្នុង​តំបន់​ដែល​ពូក​គេ​បាន​ជ្រើស​រើស​មាន​គ្រួសារ​មួយ ដែល​ពួក​គេ​មិន​ស្គាល់ កំពុង​រស់​នៅ​ទីនោះ​ស្រាប់​ហើយ។ តែ​មិន​យូរ​ប៉ុន្មាន ពួកគេ​ក៏​បាន​រៀន​ទទួល​យក​ភាព​ខុសគ្នា​ដែល​អ្នក​ជិត​ខាង​ខ្លួន​មាន ហើយ​ទទួល​យក​ជំនួយ​ពី​ពួក​គេ ហើយក៏​អាច​រស់​រាន​ទាំង​អស់​គ្នា។ ពួក​គេ​ក៏​បាន​ដឹង​ថា ខ្លួន​មាន​ចិត្ត​រីក​រាយ​ចំពោះ​គ្រួសារ​នោះ ហើយ​ពួក​គេ​ពិត​ជា​ត្រូវ​ការ​អ្នក​ដទៃ ដើម្បី​ឲ្យ​ការ​រស់​នៅ​មាន​ភាព​ពេញ​លេញ។​ ការ​ទំនាក់​ទំនង​អាច​ជា​ការ​ប្រថុយ​ប្រថាន ព្រោះ​មនុស្ស​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ ឬ​រង​គ្រោះ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​ទ្រង់​បាន​ដាក់​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​នៅ​រួម​គ្នា ក្នុង​រូប​កាយ​តែ​មួយ ដែល​ជា​ពួក​ជំនុំ។ ក្នុង​ការ​ប្រកប​ជា​មួយ​អ្នក​ដទៃ យើង​មាន​ការ​ចម្រើន​ឡើង មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ​(អេភេសូរ ៤:១៣)។ យើង​ត្រូវ​រៀន​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​អង្គ​ជួយ​យើង ឲ្យ​មាន​ចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់ (ខ.២)។ យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្អាង​គ្នា​ឡើង ដោយ​ក្តី​ស្រឡាញ់(ខ.១៦)។…

Read article
ពិធីលៀងព្រះអម្ចាស់ នៅស្ថានព្រះច័ន្ទ

  ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក។ ១កូរិនថូស ១១:២៦ ពេល​ដែល​យាន​អវកាស​អាប៉ូឡូ​ទី​១១ បាន​ចុះ​ចត​នៅ​លើ​សមុទ្រ​នៃ​ភាព​ស្ងប់​ស្ងាត់ នៃ​ស្ថាន​ព្រះ​ច័ន្ទ នៅ​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​១៩៦៩ អវកាស​យានិក ដែល​ជា​អ្នក​ដំណើរ​អវកាស បាន​ចំណាយ​ពេល​សម្រាក​មួយ​ភ្លែត ដើម្បី​ឲ្យ​មាន​ភាព​ធូរ​ស្បើយ ពី​ការ​ធ្វើ​ដំណើរ មុន​នឹង​បោះ​ជំហាន ចូល​ទៅ​ក្នុង​ផ្ទៃ​ខាង​លើ​នៃ​ស្ថាន​ព្រះ​ច័ន្ទ​ជា​លើក​ទី១។ លោក ប៊ូហ្ស អាល់ឌីន(Buzz Aldrin) ដែល​ជា​អវកាស​យានិក បាន​ទទួល​ការអនុញ្ញាត ឲ្យ​យក​នំប៉័ង និង​ស្រា​ទំពាំង​បាយ​ជូរ មក​ជា​មួយ ដើម្បី​ឲ្យ​គាត់​អាច​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់។ បន្ទាប់​ពី​គាត់​បាន​អាន​ព្រះ​គម្ពីរ​ហើយ គាត់​ក៏​បាន​បរិភោគ​នំប៉័ង និង​ស្រា​ទំពាំង​បាយ​ជូរ ជា​ហារ​ដំបូង​បំផុត ដែល​មនុស្ស​ជាតិ​បរិភោគ នៅ​លើ​ស្ថាន​ព្រះ​ច័ន្ទ។ ក្រោយ​មក គាត់​ក៏​បាន​សរសេរ​ថា “ខ្ញុំ​បាន​ចាក់​ស្រា​ទំពាំង​បាយ​ជូរ ចូល​ទៅ​ក្នុង​ពែង ដែល​ពួក​ជំនុំ​ខ្ញុំ​បាន​ឲ្យ​មក​ខ្ញុំ។ ដោយសារ​ស្ថាន​ព្រះ​ច័ន្ទ​មាន​ទំនាញ​តិច​ជាង​ផែន​ដី​៦​ដង នោះ​ស្រា​ទំពាំង​បាយ​ជូរ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ពែង​គាត់ ដោយ​ចំកោង​ខ្លួន​យឺត​ៗ ឡើង​ទៅ​លើ​យ៉ាង​ស្រស់​ស្អាត នៅ​ចំហៀង​ពែង”។ លោក​អាល់ឌីន​បាន​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់ នៅ​លើ​ស្ថាន​ព្រះច័ន្ទ ដោយ​អំណរ ដែល​ជា​ការ​ប្រកាស​ថា គាត់​បាន​ជឿ​លើ​ការ​លះ​បង់​របស់​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង និង​ការ​ធានា​អំពី​ការ​យាង​មក​របស់​ព្រះ​អង្គ ជា​លើក​ទី២។​ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​នឹក​ចាំ…

Read article
ខិតខំធ្វើការងារ ដើម្បីផ្គាប់ចិត្តព្រះ

ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ។ កូល៉ុស ៣:២៣ ខ្ញុំ​ធ្លាប់​និពន្ធ​អត្ថបទ សម្រាប់​ទស្សនាវដី្ត​មួយ ដែល​ខ្ញុំ​បាន​ចាត់​ទុក​ជា​សៀវភៅ​ដ៏​សំខាន់ ដូច​នេះ ខ្ញុំ​ក៏​បាន​ព្យាយាម​សរសេរ​អត្ថបទ​ឲ្យ​បាន​ល្អ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន សម្រាប់​អ្នក​កែ​សម្រួល​អត្ថបទ​ជាន់​ខ្ពស់។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ទទួល​រង​សម្ពាធ ដែល​ជំរុញ​ឲ្យ​ធ្វើ​តាម​ស្តង់ដារ​របស់​គាត់ ដូច​នេះ ខ្ញុំ​ក៏​ចេះ​តែ​បន្ត​សរសេរ​ឡើង​វិញ នូវ​គំនិត និង​យោបល់​របស់​ខ្ញុំ។ ប៉ុន្តែ តើ​ខ្ញុំ​កំពុង​មាន​បញ្ហា​អ្វី​ពិត​ប្រាកដ? តើ​ប្រធាន​បទ​ដែល​ពិបាក​សរសេរ ជា​បញ្ហា​ដែល​ខ្ញុំ​កំពុង​ជួប​ឬ? ឬ​ខ្ញុំ​បារម្ភ​អំពី​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​កែ​សម្រួល​ពេញ​ចិត្ត​នឹង​អត្ថបទ​របស់​ខ្ញុំ ហើយ​ថែម​ទាំង​សប្បាយ​ចិត្ត​នឹង​ខ្ញុំ​ដែរ​ឬ​ទេ?   ពេល​ណា​យើង​មាន​ការ​ព្រួយ​បារម្ភ អំពី​ការងារ​របស់​យើង ចូរ​យើង​មើល​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល។ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​កូល៉ុស គាត់​បាន​ជំរុញ​អ្នក​ជឿ ឲ្យ​ធ្វើ​ការ មិន​មែន​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស តែ​ផ្គាប់​ចិត្ត​ព្រះ​វិញ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះអម្ចាស់​មក ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់”(កូល៉ុស ៣:២៣-២៤)។ ចូរ​យើង​ជញ្ជឹង​គិត អំពី​ប្រាជ្ញា​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន ក្នុង​បទ​គម្ពីរ​នេះ ដើម្បី​ឲ្យ​យើង​អាច​ឈប់​ព្យាយាម​ផ្គាប់​ចិត្ត​ចៅហ្វាយ​នាយ នៅ​លើ​ផែន​ដី​នេះ។ ជា​ការ​ពិត​ណាស់ យើង​ត្រូវ​គោរព​ពួក​គេ ក្នុង​នាម​ពួក​គេ​ជា​មនុស្ស…

Read article
រត់គេចចេញពីអំពើបាប

ចូរ​ឲ្យ​រត់​ពី​សេចក្តី​ស្រើបស្រាល​របស់​ក្មេងៗ​ចេញ ហើយ​ដេញ​តាម​សេចក្តី​សុចរិត សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្រី ជា​មួយ​នឹង​អ្នក​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ព្រះអម្ចាស់ អំពី​ចិត្ត​ដ៏​បរិសុទ្ធ​វិញ។ ២ធីម៉ូថេ ២:២២ ក្នុង​រដូវ​ក្តៅ​ឆ្នាំ​នេះ ខ្ញុំ​បាន​រង​គ្រោះ ដោយសារ​រុក្ខ​ជាតិ​ពុល​ពីរ​ដង។ ក្នុង​ពេល​ទាំង​ពីរ​លើក​នោះ រឿង​នេះ​បាន​កើត​ឡើង នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ដក​រុក្ខជាតិ​ដែល​គ្មាន​ប្រយោជន៍​ចេញ​ពី​ទីធ្លា​ផ្ទះ​ខ្ញុំ។ ហើយ​ពេល​នោះ ខ្ញុំ​ក៏​បាន​ឃើញ​រុក្ខជាតិ​មាន​ស្លឹក​ឆែក​ជា​៣ ដែល​ប្រៀប​ដូច​ជា​ខ្មាំង​សត្រូវ​ដ៏​កាច​សាហាវ កំពុង​លាក់​ខ្លួន​នៅ​ក្បែរ​នោះ។ ខ្ញុំ​គិត​ស្មាន​ថា ខ្ញុំ​អាច​ចូល​ទៅ​ជិត​វា ដោយ​មិន​មាន​គ្រោះ​ថ្នាក់។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​បាន​គិត​ខុស​ហើយ។ ខ្ញុំ​មិន​ត្រូវ​ចូល​ទៅ​ក្បែរ​រុក្ខជាតិ​មួយ​ដើម​តូច ដែល​មាន​ជាតិ​ពុល​នោះ​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​វា។ ក្នុង​សម័យ​គ្រា​សញ្ញា​ចាស់ នៅ​ក្នុង​រឿង​របស់​លោក​យ៉ូសែប យើង​ឃើញ​គំរូ នៃ​ការ​រត់​គេច​ចេញ​ពី​អំពើ​បាប ដែល​គ្រោះ​ថ្នាក់​ជាង​រុក្ខជាតិ​ពុល​ទៅ​ទៀត។ កាល​គាត់​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​ប៉ូទីផា ដែល​ជា​នាម៉ឺន​ម្នាក់ នៅ​នគរ​អេស៊ីព្ទ ប្រពន្ធ​របស់​ចៅហ្វាយ​នោះ​បាន​ព្យាយាម​ល្បួង​គាត់ តែ​លោក​យ៉ូសែប​មិន​បាន​ចូល​ទៅ​ជិត​នាង​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​គេច​ចេញ​វិញ។ ទោះ​នាង​បាន​ចោទ​បង្ខូច​គាត់ ហើយ​ឲ្យ​គេ​ដាក់​គុក​គាត់​ក៏​ដោយ ក៏​គាត់​នៅ​តែ​រក្សា​សេចក្តី​បរិសុទ្ធ ក្នុង​អំឡុង​ពេល​នោះ។ ហើយ​តាម​បទ​គម្ពីរ លោកុប្បត្ដិ ៣៩:២១ យើង​ឃើញ​ថា “ព្រះ​អម្ចាស់​បាន​គង់​នៅ​ជា​មួយ​គាត់”។ ព្រះ​ទ្រង់​អាច​ជួយ​យើង​គេច​ចេញ​ពី​សកម្ម​ភាព និង​ស្ថាន​ភាព​ដែល​អាច​នាំ​យើង​ចេញ​ឆ្ងាយ​ពី​ព្រះ​អង្គ ដោយ​ដឹក​នាំ​យើង ឲ្យ​រត់​ចេញ​ពី​អំពើ​បាប។ ក្នុង​បទ​គម្ពីរ…

Read article