ការបញ្ចប់ដ៏ល្អ
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ។ ២ធីម៉ូថេ ៤:៧ ជាញឹកញាប់ ខ្ញុំមានឯកសិទ្ធិ ក្នុងការដឹកនាំកម្មវិធីជួបជុំអធិស្ឋាន។ យើងម្នាក់ៗដែលចូលរួមក្នុងកម្មវិធីនេះ សុទ្ធតែបានចាកចេញពីផ្ទះពីរបីថ្ងៃ ដើម្បីអធិស្ឋាន និងធ្វើការជញ្ជឹងគិត ដែលពិតជាអាចមានប្រយោជន៍ខាងវិញ្ញាណណាស់ បានជាក្នុងអំឡុងពេលនោះ ជួនកាល ខ្ញុំឲ្យអ្នកចូលរួមធ្វើលំហាត់ ដោយប្រាប់ពួកគេថា “សូមស្រមៃថា ជីវិតរបស់អ្នកបានបញ្ចប់ ហើយកាសែតបានចុះផ្សាយដំណឹងមរណៈភាពរបស់អ្នក។ តើអ្នកចង់ឲ្យកាសែតចុះផ្សាយដូចម្តេចខ្លះ អំពីខ្លួនអ្នក?” សំណួរនេះ បាននាំឲ្យអ្នកចូលរួមខ្លះ បានផ្លាស់ប្តូរអាទិភាពក្នុងការរស់នៅ ដោយដាក់គោលដៅឲ្យជីវិតរបស់ខ្លួនមានការបញ្ចប់ដ៏ល្អ។ កណ្ឌគម្ពីរធីម៉ូថេទី២ គឺជាសំណេរចុងក្រោយរបស់សាវ័កប៉ុល។ កាលនោះ គាត់មានអាយុជាង៦០ឆ្នាំ ហើយទោះគាត់បានប្រឈមមុខដាក់សេចក្តីស្លាប់ក៏ដោយ ក៏នៅពេលនោះ គាត់បានដឹងថា ជីវិតគាត់កាន់តែជិតដល់ទីបញ្ចប់ហើយ(២ធីម៉ូថេ ៤:៦)។ គាត់នឹងមិនធ្វើដំណើរបេសកកម្ម ហើយក៏មិនសរសេរសំបុត្រផ្ញើទៅពួកជំនុំរបស់គាត់ទៀតឡើយ។ គាត់បានក្រឡេកមកមើលជីវិតខ្លួនឯង ហើយនិយាយថា “ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ”(ខ.៧)។ គាត់មិនមានភាពល្អឥតខ្ចោះនោះទេ(១ធីម៉ូថេ ១:១៥-១៦) តែគាត់បានពិនិត្យមើលជីវិតខ្លួនឯង ឃើញថា ខ្លួនគាត់បាននៅជាប់ក្នុងព្រះ និងដំណឹងល្អយ៉ាងត្រឹមត្រូវ។ គេបាននិយាយតពីមាត់មួយទៅមាត់មួយ តាំងពីសម័យដើមថា បន្ទាប់ពីគាត់បានផ្ញើសំបុត្រនេះរួចហើយ មិនយូរប៉ុន្មាន គាត់ក៏បានបាត់បង់ជីវិត ដោយសារជំនឿ។ ការជញ្ជឹងគិតអំពីចុងបញ្ចប់នៃជីវិតរបស់យើង…
Read articleរឿងដ៏ជ្រាលជ្រៅ ដែលចងភ្ជាប់មនុស្សទាំងអស់
ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី។ លោកុប្បត្តិ ១:២៧ អាមីណា (Amina) ជាជនអន្តោប្រវេសន៍មកពីប្រទេសអ៊ីរ៉ាក់បានចូលរួមបាតុកម្មតវ៉ារឿងនយោបាយ ហើយយ៉ូសែប(Joseph) ក៏បានចូលរួមជាមួយក្រុមមួយទៀត ជាគូរបដិបក្ខរបស់ក្រុមនាង ដែលកំពុងធ្វើបាតុកម្មតវ៉ាទល់មុខគ្នា។ គេបានបង្រៀនយើងឲ្យជឿថា មនុស្សដែលនៅក្រុមពីរផ្សេងគ្នា មានជម្លោះ ដោយសារមានជាតិសាសន៍ និងនិន្នាការនយោបាយខុសគ្នា គឺជាសត្រូវនឹងគ្នា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សខូចមួយក្រុមចូលទៅជិតយ៉ូសែប ហើយព្យាយាមដុតអាវរបស់គាត់ នាងក៏បានប្រញាប់ទៅជួយការពារគាត់។ ក្រោយមក លោកយ៉ូសែបក៏បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគិតថា ក្នុងនាមយើងជាមនុស្ស យើងមិនអាចមានការប្រកាន់ជាតិសាសន៍ទៀតទេ ប៉ុន្តែ សូមយើងកុំគិតថា វាមិនអី”។ ដូចនេះ មានរឿងជ្រាលជ្រៅជាងរឿងនយោបាយទៅទៀត ដែលបានបង្រួបបង្រួមអាមីណា និងយ៉ូសែប។ ជាញឹកញាប់ យើងមានការមិនចុះសម្រុងគ្នា ដោយសារការខ្វែងគំនិតគ្នា ដែលយើងមិនអាចមើលរំលង ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ មានរឿងដែលស៊ីជម្រៅជាងនោះទៀត ដែលបានបង្រួបបង្រួមយើង។ ព្រះទ្រង់បានបង្កើតយើងរាល់គ្នា ហើយចងភ្ជាប់ទំនាក់ទំនងយើង ដោយចំណងនៃគ្រួសារមនុស្សជាតិជាទីស្រឡាញ់។ ព្រះទ្រង់បានបង្កើតយើងម្នាក់ៗ ឲ្យចំនឹងរូបអង្គទ្រង់ (លោកុប្បត្តិ ១:២៧) ដោយមិនប្រកាន់ភេទ ជាតិសាសន៍ ឋានៈ ឬនិន្នាការនយោបាយ។ ជាងនេះទៅទៀត ព្រះអង្គមានគោលបំណង…
Read articleផលផ្លែដែលនាំឲ្យគេចង់ទៅរកប្រភព
តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត។ កាឡាទី ៥:២២-២៣ មានស្រ្តីម្នាក់ ដែលជាម្ចាស់កន្លែងមើលក្មេង បានព្យាយាមលក់ដើមប៉ែសជាច្រើនដើម។ គាត់បានគិតឃើញវិធីសាស្រ្តខុសៗគ្នា ដើម្បីលក់ដើមទាំងនោះ។ តើគាត់គួរតែយកកូនដើមប៉ែសដែលមានស្លឹកច្រើន ទៅដាក់តាំងឲ្យមានភាពទាក់ទាញ? ឬគាត់គួរតែដាក់តាំងរូបថតដើមប៉ែស ក្នុងកាតាឡុក ដោយបង្ហាញរដូវកាលខុសៗគ្នានៃការលូតលាស់របស់ដើមប៉ែស? យ៉ាងហោចណាស់ គាត់បានដឹងថា មានកត្តាអ្វីដែលពិតជាជួយឲ្យគាត់អាចលក់ដើមប៉ែសដាច់។ គឺផ្លែប៉ែស ដែលមានក្លិនក្រអូប ពណ៌លឿងទុំ និងសម្បករលោង ស្រដៀងផ្លែសូដា។ វិធីល្អបំផុត ដើម្បីលក់ដើមប៉ែស គឺត្រូវយកផ្លែប៉ែសទុំមួយផ្លែមកដាក់តាំងបង្ហាញ ដោយកាត់វាមួយចំណិត ធ្វើឲ្យទឹកវាស្រក់ចុះពីផ្លែមក ហើយឲ្យភ្ញៀវភ្លក់រស់ជាតិចំណិតផ្លែប៉ែសនោះ។ ពេលដែលពួកគេបានភ្លក់រស់ជាតិផ្លែវាហើយ ពួកគេនឹងចង់ទិញដើមរបស់វាមិនខាន។ ព្រះទ្រង់បានបង្ហាញអង្គទ្រង់ តាមរយៈផលផ្លែនៃព្រះវិញ្ញាណ នៅក្នុងអ្នកដើរតាមព្រះអង្គ ដែលមានដូចជា សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត (កាឡាទី ៥:២២-២៣)។ ពេលណាអ្នកជឿព្រះយេស៊ូវ បង្ហាញចេញនូវផលផ្លែនៃព្រះវិញ្ញាណ…
Read articleមានចិត្តលំហើយ នៅផ្ទះរបស់លោកសាយមិន
គេបានលំហើយចិត្តខ្ញុំ និងចិត្តអ្នករាល់គ្នាផង ដូច្នេះ ចូររាប់អានមនុស្សយ៉ាងនោះចុះ។ ១កូរិនថូស ១៦:១៨ មានពេលមួយខ្ញុំបានទៅលេងផ្ទះរបស់លោកសាយមិន(Simon)។ វាជាបទពិសោធន៍ដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ យើងបានធ្វើដំណើរទៅដល់ផ្ទះដ៏តូចទាបរបស់គាត់ ដើម្បីញាំអាហារពេលល្ងាច នៅក្រោមស្បៃរាត្រីដែលមានផ្កាយរះពេញមេឃ នៅតំបន់យ៉ាហ៊ូរូរូ ប្រទេសកេនយ៉ា។ ផ្ទះគាត់មានដីជាកម្រាលឥដ្ឋ ហើយពន្លឺភ្លើងចង្កៀងបានឆ្លុះបញ្ចាំង អំពីលទ្ធភាពរបស់លោកសាយមិន ដែលមានកំណត់។ ខ្ញុំមិនបានចាំថា យើងញាំអាហារអ្វីជាមួយគ្នា នៅយប់នោះទេ តែខ្ញុំមិនអាចបំភ្លេចក្តីអំណរដែលលោកសាយម៉ុនមាន ដោយសារយើងបានទៅលេងផ្ទះគាត់។ គាត់បានទទួលស្វាគមន៍ភ្ញៀវ តាមគំរូព្រះយេស៊ូវ ដោយគ្មានចិត្តអាត្មានិយម នាំឲ្យប៉ះពាល់ជីវិត និងនាំឲ្យមានអារម្មណ៍ស្រស់ថ្លា។ ក្នុងបទគម្ពីរ១កូរិនថូស ១៦:១៥-១៨ សាវ័កប៉ុលបាននិយាយ អំពីគ្រួសាររបស់លោកស្ទេផានាស(ខ.១៥) ដែលមានឈ្មោះល្បីខាងផ្នែកមើលថែអ្នកដទៃ។ ពួកគេមានការប្តូរផ្តាច់ ក្នុងការបម្រើរាស្រ្តរបស់ព្រះអម្ចាស់(ខ.១៥)។ ការបម្រើរបស់ពួកគេទំនងជារាប់បញ្ចូលកិច្ចការជាក់ស្តែង ដែលពួកគេបានធ្វើ(ខ.១៧) តែមានឥទ្ធិពលយ៉ាងខ្លាំងមកលើអ្នកដទៃ បានជាសាវ័កប៉ុលសរសេរថា “គេបានលំហើយចិត្តខ្ញុំ និងចិត្តអ្នករាល់គ្នាផង”(ខ.១៨)។ ពេលដែលយើងមានឱកាសបម្រើអ្នកដទៃ វាជាការត្រឹមត្រូវណាស់ ដែលយើងគិតដល់រឿងអាហារ ការរៀបចំ និងរឿងផ្សេងទៀត ដែលមានភាពសមរម្យសម្រាប់ពេលដូចនោះ។ តែជួនកាល យើងភ្លេចថា អ្វីដែលយើងអាចប្រើ និងទីកន្លែងដែលយើងមាន គឺជារឿងសំខាន់ តែមិនសំខាន់បំផុតនោះទេ។ អាហារដែលមិនអាចបំភ្លេចបាន និងការរៀបចំដ៏សោមនស្ស មានភាពចាំបាច់…
Read articleអាហារធ្លាក់ចុះមកពីស្ថានសួគ៌
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា។ និក្ខមនំ ១៦:៤ កាលពីខែសីហា ឆ្នាំ២០២០ ប្រជាជននៅក្រុងអូលទិន ប្រទេសស្វីស មានការភ្ញាក់ផ្អើល នៅពេលដែលព្រឹលធ្លាក់ចុះមកជាស្ករសូកូឡា នៅក្នុងទីក្រុង។ ប្រព័ន្ធបន្សុទ្ធខ្យល់ នៅក្នុងរោងចក្រធ្វើស្ករសូកូឡាមួយ បានខូច ជាហេតុបណ្តាលឲ្យភាពតូចល្អិតនៃស្ករសូកូឡា បានហោះហើរចេញពីរោងចក្រ ចូលទៅក្នុងខ្យល់អាកាស។ ជាលទ្ធផល កម្ទេចស្ករសូកូឡាដ៏តូចល្អិតសំប៉ែតៗ ដែលគេអាចបរិភោគបាន មានសណ្ឋានដូចគ្រាប់ព្រឹល បានធ្លាក់ចុះមកលើរថយន្ត និងដងវិថីនានា ហើយបានធ្វើឲ្យក្រុងទាំងមូលធំក្លិន ដូចហាងលក់ស្ករគ្រាប់។ ពេលណាខ្ញុំគិត អំពីអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលធ្លាក់ចុះមកពីលើមេឃ តាមរបៀបដ៏អស្ចារ្យ ខ្ញុំតែងតែនឹកចាំ អំពីការផ្គត់ផ្គង់របស់ព្រះ សម្រាប់ប្រជាជនអ៊ីស្រាអែល នៅក្នុងកណ្ឌគម្ពីរនិក្ខមនំ។ បន្ទាប់ពីពួកគេបានរត់គេចពីទឹកដីអេស៊ីព្ទ ពួកគេបានជួបបញ្ហាប្រឈមជាច្រើន នៅក្នុងវាលរហោស្ថាន ជាពិសេស គឺការខ្វះខាតអាហារ និងទឹក។ ហើយព្រះទ្រង់មានព្រះទ័យអាណិត ចំពោះទុក្ខលំបាករបស់រាស្រ្តទ្រង់ ក៏បានសន្យាថា នឹង “បង្អុរភ្លៀងជានំប៉័ងធ្លាក់ចុះពីលើមេឃ”(និក្ខមនំ ១៦:៤)។ នៅពេលព្រឹកបន្ទាប់ អាហារមូលៗតូចៗជាច្រើនបានគ្របដណ្តប់ពីលើដីនៅវាលរហោស្ថាន។ គេក៏បានហៅអាហារនោះថា នំម៉ាណា ដែលព្រះបានផ្គត់ផ្គង់ពួកគេជារៀងរាល់ថ្ងៃ អស់រយៈពេល៤០ឆ្នាំ។ ពេលដែលព្រះយេស៊ូវយាងចុះមកផែនដី មនុស្សម្នាបានចាប់ផ្តើមជឿថា ព្រះទ្រង់បានចាត់ព្រះអង្គឲ្យយាងចុះមកពីស្ថានសួគ៌…
Read articleស្រេកឃ្លានរកព្រះអង្គ
ព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។ យ៉ូហាន ៦:៣៥ ហេតុអ្វីបានជា ពេលណាយើងនិយាយថា “នេះជាបន្ទះដំឡូងបារាំងចុងក្រោយ ដែលខ្ញុំចង់ញាំ” ប្រាំនាទីក្រោយមក យើងក៏ចង់ញាំបន្ទះដំឡូងបារាំងថែមទៀត។ លោកម៉ៃឃល ម៉ូស(Michael Moss) បានឆ្លើយតប ចំពោះសំណួរនេះ នៅក្នុងសៀវភៅរបស់គាត់មានចំណងជើងថា អំបិល ស្ករ និងខ្លាញ់ ។ គាត់បានពិពណ៌នាថា ក្រុមហ៊ុនធំៗនៅអាមេរិក ដែលជំនាញខាងផលិតអាហារសម្រន់ បានដឹងពីរបៀប “ជួយ” មនុស្សឲ្យស្រេកឃ្លានអាហារសម្រន់។ តាមពិត មានក្រុមហ៊ុនដ៏ល្បីល្បាញមួយ បានចំណាយទឹកប្រាក់៣០លានដុល្លា ក្នុងមួយឆ្នាំ ដើម្បីជួល “អ្នកប្រឹក្សាផ្នែករសជាតិ” ឲ្យស្វែងរកចំណុចដែលរីករាយបំផុតរបស់អតិថិជន ដើម្បីទាញយកប្រយោជន៍ពីការស្រេកឃ្លានអាហាររបស់យើង។ ព្រះយេស៊ូវមិនដូចក្រុមហ៊ុននោះទេ ព្រោះព្រះអង្គបានជួយយើងឲ្យស្រេកឃ្លានអាហារដ៏ពិត គឺអាហារខាងវិញ្ញាណ ដែលនាំមកនូវការស្កប់ស្កល់ដល់វិញ្ញាណយើង។ ព្រះអង្គមានបន្ទូលថា “ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ”(យ៉ូហាន ៦:៣៥)។ នៅក្នុងការអះអាងនេះ ព្រះអង្គបានបង្រៀនយើងនូវរឿងសំខាន់ពីរយ៉ាង គឺៈ នំប៉័ងដែលព្រះអង្គមានបន្ទូលនេះ គឺជាអង្គបុគ្គល មិនមែនជាវត្ថុនោះឡើយ(ខ.៣២)។…
Read article