ការវិភាគមើលបញ្ហាខាងវិញ្ញាណ
ឯពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនព្រមស្តាប់តាមទេ។ យេរេមា ៤៤:១៦ ការព្យាបាលដោយប្រើគីមី បានកាត់បន្ថយដុំសាច់នៅក្នុងលំពែងរបស់ឪពុកក្មេកខ្ញុំ រហូតដល់ពេលមួយវាលែងមានប្រសិទ្ធភាពទៀត។ ពេលដែលដុំសាច់ចាប់ផ្តើមលូតលាស់ឡើងវិញ គាត់ត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកបំផុត។ គាត់បានសួរគ្រូពេទ្យថា តើគាត់គួរតែចាក់ថ្នាំគីមីបន្ថែមទៀត ឬត្រូវសាកល្បងវិធីព្យាបាលដទៃទៀត ប្រហែលជាប្រើថ្នាំផ្សេង ឬបាញ់កាំរស្មី? ប្រជាជនយូដាក៏ធ្លាប់មានការសម្រេចចិត្តដ៏ពិបាកបំផុត ស្រដៀងនេះផងដែរ។ ពួកគេមានការហត់នឿយ ដោយសារសង្រ្គាម និងភាពអត់ឃ្លាន បានជាពួកគេឆ្ងល់ថា បញ្ហារបស់ពួកគេបណ្តាលមកពីការថ្វាយបង្គំរូបព្រះ ឬដោយសារពួកគេថ្វាយបង្គំរូបព្រះមិនបានគ្រប់គ្រាន់។ ពួកគេក៏បានសន្និដ្ឋានថា ពួកគេគួរតែថ្វាយយញ្ញបូជាបន្ថែមទៀត ដល់ព្រះក្លែងក្លាយទាំងនោះ ហើយរង់ចាំមើលថា ព្រះក្លែងក្លាយនោះនឹងជួយការពារ និងធ្វើឲ្យពួកគេចម្រុងចម្រើនឬទេ(យេរេមា ៤៤:១៧)។ ហោរាយេរេមាក៏បានមានប្រសាសន៍ថា ពួកគេបានធ្វើការវិភាគខុស អំពីស្ថានភាពរបស់ពួកគេ ដោយភាពល្ងង់ខ្លៅបំផុត។ បញ្ហារបស់ពួកគេបណ្តាលមកពីការថ្វាយបង្គំរូបព្រះ គឺមិនមែនមកពីពួកគេខ្វះការប្ដេជ្ញាចិត្តចំពោះរូបព្រះនោះទេ។ ពួកគេ ប្រាប់លោកហោរាថា “ឯពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនព្រមស្តាប់តាមទេ”(ខ.១៦)។ លោកយេរេមាក៏បានឆ្លើយតបថា “ពីព្រោះអ្នករាល់គ្នាបានដុតកំញាននោះ ហើយធ្វើបាបនឹងព្រះយេហូវ៉ាវិញ ក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ឬប្រព្រឹត្តតាមក្រឹត្យវិន័យទ្រង់ ឬតាមបញ្ញត្តច្បាប់ ឬសេចក្តីបន្ទាល់របស់ទ្រង់ឡើយ គឺហេតុនោះបានជាការអាក្រក់នេះបានកើតដល់អ្នករាល់គ្នា ដូចជាសព្វថ្ងៃនេះ”(ខ.២៣)។ យើងប្រហែលជាជួបការល្បួង ដែលនាំឲ្យយើងសម្រេចចិត្តប្រព្រឹត្តអំពើបាប ដែលនាំឲ្យយើងមានបញ្ហា។ យើងប្រហែលជាមានបញ្ហាទំនាក់ទំនង ដោយសារយើងមានភាពសោះអង្គើយចំពោះគ្នា។ ឬមួយយើងកំពុងមានបញ្ហាហិរញ្ញវត្ថុ ដោយសារយើងមានការចាយវាយ…
Read articleដំណាក់កាល ក្នុងការលូតលាស់ក្នុងជំនឿ
ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។ យ៉ាកុប ១:៤ កាលខ្ញុំទើបចាប់ផ្តើមការដាំដុះក្នុងច្បារដំណាំ ខ្ញុំតែងតែក្រោកពីព្រលឹម ហើយប្រញាប់ទៅមើលដំណាំបន្លែរបស់ខ្ញុំ ក្រែងលោមានពន្លកដុះចេញ។ តែខ្ញុំមិនឃើញមានអ្វីប្លែកសោះ។ បន្ទាប់ពីខ្ញុំបានស្រាវជ្រាវក្នុងអ៊ីនធឺណិត អំពី “សួនច្បារដែលមានការលូតលាស់ឆាប់រហ័ស” ខ្ញុំក៏បានដឹងថា ការចេញពន្លកជាដំណាក់កាលសំខាន់ជាងគេ ក្នុងការលូតលាស់របស់ដំណាំ។ ពេលដែលខ្ញុំ បានដឹងថា ខ្ញុំមិនអាចបង្ខំបន្លែរបស់ខ្ញុំ ឲ្យឆាប់លូតលាស់ ក្នុងដំណាក់កាលនេះបាន ខ្ញុំក៏បានមើលឃើញតម្លៃរបស់ពន្លកតូចៗ ដែលមានកម្លាំងប្រឹងដុះ ចេញពីដីទៅរកពន្លឺថ្ងៃ និងការស៊ូទ្រាំរបស់ពួកវា នៅក្នុងអាកាសធាតុដែលមានការផ្លាស់ប្តូរជានិច្ច។ បន្ទាប់ពីខ្ញុំបានរង់ចាំដោយអត់ធ្មត់ អស់រយៈពេលពីរបីសប្តាហ៍ ទីបំផុត ខ្ញុំក៏បានស្វាគមន៍ពន្លកពណ៌បៃតងខ្ចីជាច្រើន ដែលកំពុងលូតចេញពីក្នុងដី។ ជួនកាល យើងងាយនឹងសរសើរភាពជោគជ័យ ក្នុងជីវិតយើង ដោយមិនបានទទួលស្គាល់ថា ការលូតលាស់ ក្នុងចារិកលក្ខណៈរបស់យើង ច្រើនតែកើតចេញពីការឆ្លងកាត់ពេលវេលា និងការតស៊ូ។ សាវ័កយ៉ាកុបបានបង្រៀនយើង ឲ្យរាប់ទុក្ខលំបាក ឬការល្បងលផ្សេងៗ ជាក្តីអំណរសព្វគ្រប់វិញ(យ៉ាកុប ១:២)។ ប៉ុន្តែ តើការល្បងលផ្សេងៗអាចមានអ្វីដែលគួរឲ្យអរសប្បាយ? ជួនកាលព្រះទ្រង់អនុញ្ញាតឲ្យយើងឆ្លងកាត់បញ្ហាប្រឈម និងទុក្ខលំបាក ដើម្បីឲ្យយើងអាចផ្លាស់ប្រែ ស្របតាមការត្រាស់ហៅរបស់ព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យ ឲ្យយើងឆ្លងកាត់ទុក្ខលំបាកក្នុងជីវិត ដើម្បីឲ្យយើងបានពេញវ័យ បានគ្រប់លក្ខណ៍…
Read articleចេះច្រៀងឡើងវិញ
ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើងចុះ ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្តទៅ។ សេផានា ៣:១៤ សត្វចាបទឹកឃ្មុំ នៅប្រទេសអូស្រ្តាលី កំពុងតែជួបបញ្ហា ដោយសារពួកវាកំពុងតែភ្លេចបទចម្រៀងរបស់ពួកវា។ កាលពីមុន ពួកវាជាពូជសត្វដែលមានចំនួនច្រើនជាបរិបូរ តែសព្វថ្ងៃនេះ ពួកវានៅសល់តែ៣រយក្បាលប៉ុណ្ណោះ។ ដោយសារពួកវាមានចំនួនកាន់តែតិច នោះសត្វចាបឈ្មោលដែលចេះច្រៀងក៏មានចំនួនកាន់តែតិច ធ្វើឲ្យសត្វចាបក្មេងៗ ពិបាករកឱកាសរៀនច្រៀងតាម។ ដូចនេះ ពួកចាបឈ្មោលក៏បានភ្លេចបទចម្រៀងពិសេសរបស់ពួកវា ហើយមិនអាចទាក់ទាញពួកសត្វចាបញី ដើម្បីបន្តពូជបាន។ តែអរព្រះគុណព្រះអង្គ ពួកអភិរក្សសត្វព្រៃមានគម្រោងជួយសង្គ្រោះសត្វចាបទឹកឃ្មុំ ដោយចាក់ចម្រៀង ឲ្យពួកវាស្តាប់។ ពួកគេក៏បានថតសម្លេងពួកវាច្រៀង ហើយចាក់ឲ្យពួកចាបឈ្មោលក្មេងៗស្តាប់ ដើម្បីឲ្យពួកវាអាចរៀនបទចម្រៀងរបស់ពួកវា។ ពួកចាបឈ្មោលក៏បានចេះបទចម្រៀងនោះ ហើយក៏បាននាំគ្នាច្រៀង ដើម្បីទាក់ទាញពួកចាបញីឡើងវិញ។ ដូចនេះ គេសង្ឃឹមថា ពូជចាបនេះនឹងមានចំនួនច្រើនឡើងវិញ។ ហោរាសេផានា បានថ្លែងទំនាយទៅកាន់ជាតិសាសន៍មួយ ដែលកំពុងមានរឿងធំ។ សង្គមរបស់ពួកគេមានពេញដោយអំពើពុករលួយ បានជាគាត់ប្រកាស ឲ្យពួកគេដឹងថា ព្រះទ្រង់នឹងជំនុំជម្រះពួកគេមិនខានទេ(សេផានា ៣:១-៨)។ ក្រោយមក បទទំនាយនេះក៏បានសម្រេច តាមរយៈការចូលកាន់កាប់របស់សាសន៍ដទៃ និងការនិរទេសរបស់ពួកគេ ហើយពួកបណ្តាជនក៏បានភ្លេចបទចម្រៀងនៃដួងចិត្តរបស់ពួកគេផងដែរ(ទំនុកដំកើង ១៣៧:៤)។ ប៉ុន្តែ លោកសេផានាបានទទួលការបើកសម្ដែង ឲ្យឃើញលើសពីការជំនុំជម្រះនេះទៀត…
Read articleអាយុគ្រាន់តែជាតួរលេខ
កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្តីស្រឡាញ់ សេចក្តីជំនឿ និងសេចក្តីបរិសុទ្ធ។ ១ធីម៉ូថេ ៤:១២ គេមិនគួរបណ្តោយឲ្យភាពក្មេងវ័យ រារាំងនរណាម្នាក់មិនឲ្យមានជោគជ័យក្នុងជីវិតនោះឡើយ។ ជាក់ស្តែង មីខាយឡា(Mikaila) ជាក្មេងស្រីម្នាក់ ដែលបានទទួលជោគជ័យក្នុងវ័យ១១ឆ្នាំប៉ុណ្ណោះ។ មីខាយឡា មិនគ្រាន់តែបានដាក់តុលក់ភេសជ្ជៈទឹកក្រូចឆ្មាប៉ុណ្ណោះទេ តែផ្ទុយទៅវិញ នាងបានបើកអាជីវកម្មលក់ភេសជ្ជៈទឹកក្រូចឆ្មាវិញ។ ហាងលក់ភេសជ្ជៈទឹកក្រូចឆ្មា Me & the Bees បានចាប់ផ្តើម ដោយនាងប្រើរូបមន្តរបស់ជីដូននាង ហើយទីបំផុតនាងទទួលនូវការវិនិយោគ ជាទឹកប្រាក់ ៦ម៉ឺនដុល្លា ពីអ្នកវិនិយោគ ក្នុងកម្មវិធីទូរទស្សន៍ Shark Tank ។ នាងក៏បានធ្វើកិច្ចសន្យា ជាមួយហាងលក់ទំនិញធំមួយ ដើម្បីលក់ភេសជ្ជៈ នៅតាមសាខារបស់ហាងលក់ទំនិញធំនេះ។ ការខិតខំ និងក្តីស្រមៃរបស់មីខាយឡា បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យទូន្មានរបស់សាវ័កប៉ុល ទៅកាន់លោកធីម៉ូថេថា “កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្តីស្រឡាញ់ សេចក្តីជំនឿ និងសេចក្តីបរិសុទ្ធ”(៤:១២)។ លោកធីម៉ូថេ មិនមានវ័យក្មេងដូចមីខាយឡាទេ តែគាត់ទំនងជាសមាជិកដែលមានវ័យក្មេងជាង…
Read articleទាញយើង ទៅកាន់កន្លែងសុវត្ថិភាព
ទ្រង់ចាត់ពីលើស្ថានដ៏ខ្ពស់ ឲ្យមកចាប់ទូលបង្គំស្រង់ចេញពីទឹកធំ។ ២សំាយ៉ូអែល ២២:១៧ ក្មេងស្រីតូចម្នាក់បានលុយទឹកអូរ ដែលមានជម្រៅរាក់ ខណៈពេលដែលឪពុកនាងកំពុងមើលនាង។ នាងបានពាក់ស្បែកជើងជ័រ ដែលមានកវែងដល់ក្បាលជង្គង់។ ពេលដែលនាងដើរយឺតៗតាមបណ្តោយខ្សែទឹក ទឹកក៏កាន់តែជ្រៅទៅៗ ទាល់តែវាហូរចូលស្បែកជើងកវែងរបស់នាង។ នាងមិនអាចបោះជំហានទៅមុខទៀត បានជានាងស្រែកថា “ប៉ា ខ្ញុំជាប់ជើងហើយ!” ឪពុកនាងក៏បានដើរមករកនាងតែបីជំហាន ទៅដល់នាង ហើយក៏បានលើកនាងឡើងពីទឹក ដាក់នៅលើច្រាំងដែលមានស្មៅដុះច្រើន។ នាងក៏បានដោះស្បែកជើងចេញ ហើយក៏បានអស់សំណើច ពេលនាងឃើញទឹកហូរចេញពីស្បែកជើង ធ្លាក់ទៅលើដី។ កាលព្រះទ្រង់សង្រ្គោះស្តេចដាវីឌ ដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ស្តេចអង្គនេះក៏បានឆ្លៀតពេលអង្គុយចុះ ដោយដោះស្បែកជើងរបស់ទ្រង់ចេញ ហើយអនុញ្ញាតឲ្យភាពធូរស្បើយជ្រួតជ្រាបវិញ្ញាណទ្រង់។ ទ្រង់បាននិពន្ធបទចម្រៀងមួយបទ ដើម្បីបង្ហាញអារម្មណ៍ដែលទ្រង់មាននៅពេលនោះ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គាប់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ ឲ្យរួចពីពួកខ្មាំងសត្រូវហើយ”(២សាំយ៉ូអែល ២២:៤)។ ទ្រង់បានសរសើរដំកើងព្រះថា ព្រះអង្គជាថ្មដា ជាបន្ទាយ ជាខែល និងជាប៉មយ៉ាងខ្ពស់(ខ.២-៣) ហើយបន្ទាប់មក ទ្រង់ក៏បានពិពណ៌នាជាលក្ខណៈបទកំណាព្យ អំពីការឆ្លើយតបរបស់ព្រះថា ផែនដីញ័ររញ្ជួយ។ ព្រះទ្រង់យាងចុះពីស្ថានសួគ៌មក។ រន្ទះបានបាញ់ចេញពីព្រះវត្តមានព្រះអង្គ។ ព្រះអង្គបញ្ចេញផ្គរលាន់ និងសូរសៀងព្រះអង្គ ព្រះអង្គបានស្រង់ស្តេចដាវីឌចេញពីទឹកជ្រៅ(ខ.៨,១០,១៣-១៥,១៧)។ ប្រហែលសព្វថ្ងៃនេះ អ្នកមានអារម្មណ៍ថា ជីវិតអ្នកបានហ៊ុមព័ទ្ធទៅដោយការប្រឆាំង។ អ្នកប្រហែលជាជាប់ក្នុងអំពើបាប…
Read articleមានអារម្មណ៍ថា ដូចធូលីដី
ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ទំនុកដំកើង ១០៣:១៤ ក្នុងអំឡុងពេលការប្រជុំការងារប្រចាំសប្តាហ៍ លោកវ៉រិន(Warren) បាននិយាយថា គាត់មានអារម្មណ៍ថា រូបកាយគាត់ដូចល្អងធូលីដី។ ពេលនោះ ខ្ញុំយល់ឃើញថា គាត់កំពុងតែនិយាយសំដៅទៅលើបញ្ហាប្រឈមផ្នែករូបកាយ ដែលទាក់ទងនឹងការមានវ័យចាស់ និងសុខភាពមិនល្អជាដើម។ លោកវ៉រិន និងភរិយាគាត់មានអាយុជិត៧០ឆ្នាំហើយ ហើយនៅឆ្នាំ២០២០ គាត់ត្រូវជួបវេជ្ជបណ្ឌិត គាត់ត្រូវពិភាក្សាអំពីការវះកាត់ ហើយរៀបចំផ្ទះរបស់ខ្លួន សម្រាប់ព្យាបាលសុខភាពនៅផ្ទះ។ ពួកគេដឹងថា ខ្លួនកំពុងតែមានវ័យចាស់ហើយ។ យើងអាចដឹងថា ខ្លួនយើងមានចំណុចខ្វះខាត មិនល្អឥតខ្ចោះ និងទន់ខ្សោយ ខាងផ្លូវកាយ ផ្លូវប្រាជ្ញា ផ្លូវអារម្មណ៍ និងផ្លូវវិញ្ញាណ ទោះជាយើងមិនទាន់មានវ័យចាស់ក៏ដោយ។ ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រនៃព្រះ បានបោះជំហានចូលក្នុងលោកិយដែលបានធ្លាក់ចូលក្នុងអំពើបាប ហើយយកព្រះទ័យទុកដាក់ ចំពោះអស់អ្នកដែលមានសេចក្តីកម្សោយ ក្នុងលក្ខណៈជាមនុស្ស(ទំនុកដំកើង ១០៣:១៣)។ ជាងនេះទៅទៀត ស្តេចដាវីឌក៏បានសរសេរផងដែរថា “ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ”(ខ.១៤)។ ពាក្យ ធូលីដី បាននាំយើងវិលត្រឡប់ទៅកណ្ឌគម្ពីរលោកុប្បត្តិ ដែលបានចែងថា “ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង”(២:៧)។ តើអ្នកមានអារម្មណ៍ថា ដូចល្អងធូលីទេ សព្វថ្ងៃនេះ?…
Read article