ការអ្វីដែលសំខាន់
ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្តី ដែលនាំឲ្យមេត្រីគ្នា និងសេចក្តីទាំងប៉ុន្មាន ដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ។ រ៉ូម ១៤:១៩ មិត្តភក្តិខ្ញុំម្នាក់បានរំឭក អំពីពេលដែលបងប្អូនរួមជំនឿ ជាមិត្តរួមការងារ បានសួរនាងដោយត្រង់ៗថា តើនាងបានចូលរួមជាមួយគណបក្សនយោបាយមួយណា។ គោលបំណងរបស់គាត់ នៅក្នុងការសួរសំណួរនេះ ហាក់ដូចជាដើម្បីរកមើលថា គាត់អាចយល់ស្របនឹងនាង នៅត្រង់បញ្ហាណាខ្លះ ដែលកំពុងមិនធ្វើឲ្យសហគមន៍របស់ពួកគេបែកបាក់គ្នា។ នាងក៏បានព្យាយាមស្វែងរកចំណុច ដែលនាងអាចយល់ស្របនឹងគាត់ផងដែរ រួចនាងគ្រាន់តែឆ្លើយតបថា “ដោយសារយើងជាអ្នកជឿដូចគ្នា ខ្ញុំគ្រាន់តែចង់និយាយផ្ដោតទៅលើការរួបរួមរបស់យើង ក្នុងព្រះគ្រីស្ទប៉ុណ្ណោះ”។ ពួកជំនុំក៏មានការបាក់បែកគ្នា នៅសម័យសាវ័កប៉ុលផងដែរ ដោយសារបញ្ហាផ្សេងៗ ដែលមានដូចជា ការខ្វែងគំនិតគ្នាអំពីអាហារ ដែលគួរបរិភោគឬអត់ និងអំពីថ្ងៃណាជាថ្ងៃបរិសុទ្ធ។ បញ្ហាទាំងនេះ បាននាំឲ្យមានការបែកបាក់ ក្នុងចំណោមគ្រីស្ទបរិស័ទនៅទីក្រុងរ៉ូម។ ទោះពួកគេមានការប្រកាន់ខ្ជាប់ទាំងស្រុង តាមទស្សនៈខុសៗគ្នាក៏ដោយ ក៏សាវ័កប៉ុលបានរំឭកពួកគេថា ពួកគេសុទ្ធតែត្រូវរស់នៅថ្វាយព្រះយេស៊ូវ ដូចគ្នា(រ៉ូម ១៤:៥-៩)។ គាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យ ធ្វើការអ្វីដែលនាំមានសេចក្តីមេត្តា ហើយស្អាងចិត្តគ្នាទៅវិញទៅមកវិញ ជាជាងប្រកាន់ទោសគ្នាទៅវិញទៅមក(ខ.១៩)។ នៅសម័យ ដែលប្រទេសជាតិ ពួកជំនុំ និងសហគមន៍ជាច្រើនមានការបែកបាក់គ្នា ដោយសារបញ្ហាតូចធំ យើងអាចចង្អុលបង្ហាញគ្នាទៅវិញទៅមក ឲ្យងាកទៅរកសេចក្តីពិតនៃការរួបរួម ជាព្រះរាជកិច្ច ដែលព្រះយេស៊ូវបានសម្រេចនៅលើឈើឆ្កាងដើម្បីឲ្យយើងអាចរស់នៅជាមួយព្រះអង្គអស់កល្បជានិច្ច។ សាវ័កប៉ុលបានរំឭកយើងថា…
Read articleអរព្រះគុណព្រះ ក្នុងទិវាផែនដី
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា។ លោកុប្បត្ដិ ២:១៥ ទិវាផែនដីជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគេតែងតែប្រារព្ធធ្វើ នៅថ្ងៃទី២២ មេសា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មនុស្សជាង១ពាន់លាន នៅក្នុងប្រទេសប្រហែល២រយ បានចូលរួម នៅក្នុងសកម្មភាពអប់រំ និងការបម្រើសហគមន៍។ ជារៀងរាល់ឆ្នាំ ទិវាផែនដីបានក្រើនរំឭក អំពីសារៈសំខាន់នៃការថែរក្សាភពផែនដីដ៏អស្ចារ្យរបស់យើង។ ប៉ុន្តែ មនុស្សយើងមានកាតព្វកិច្ចថែរក្សាការពារបរិស្ថាន មុនពេលគេប្រារព្ធធ្វើទិវានេះ គឺចាប់តាំងពីសម័យដែលព្រះទ្រង់បានបង្កើតមនុស្សដំបូង ឲ្យរស់នៅលើផែនដីនេះ។ ក្នុងកណ្ឌលោកុប្បត្តិ យើងឃើញថា ព្រះទ្រង់បានបង្កើតចក្រវាលទាំងមូល ហើយក៏បានបង្កើតពិភពលោក ធ្វើជាកន្លែងសម្រាប់មនុស្សរស់នៅ។ ព្រះអង្គមិនគ្រាន់តែបានរចនាកំពូលភ្នំ និងវាលទំនាបឲ្យមានភាពស្រស់ស្អាតប៉ុណ្ណោះទេ តែក៏បានបង្កើតសួនច្បាអេដែន ធ្វើជាកន្លែងដ៏ស្រស់ស្អាត ដោយប្រទានអាហារ ជម្រក និងសម្រស់ សម្រាប់មនុស្ស និងសត្វដែលរស់នៅទីនោះផងដែរ(លោកុប្បត្តិ ២:៨-៩)។ បន្ទាប់ពីព្រះអង្គបានបញ្ចូលខ្យល់ដង្ហើមជីវិត ទៅក្នុងមនុស្ស ដែលជាស្នាព្រះហស្តសំខាន់បំផុត ព្រះអង្គក៏បានដាក់ពួកគេនៅក្នុងសួនច្បារនេះ(ខ.៨,២២) ហើយក៏បានឲ្យពួកគេមានការទទួលខុសត្រូវ នៅក្នុងការ “ធ្វើការ និងថែរក្សាសួនច្បារនេះ”(ខ.១៥)។ បន្ទាប់ពីលោកអ័ដាម និងនាងអេវ៉ា ត្រូវព្រះទ្រង់បណ្តេញចេញពីសួនច្បារនោះ ការថែរក្សាស្នាព្រះហស្តដែលព្រះអង្គបានបង្កើត មានការពិបាកកាន់តែខ្លាំង(៣:១៧-១៩) តែសព្វថ្ងៃនេះ ព្រះទ្រង់នៅតែថែរក្សាភពផែនដី និងមនុស្សសត្វ ដែលរស់នៅលើភពផែនដី(ទំនុកដំកើង ៦៥:៩-១៣)…
Read articleពិតជាមានជីវិតរស់មែន
ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ វិវរណៈ ២១:៤ បន្ទាប់ពីការប្រារព្ធពិធីបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញកន្លងផុតទៅ បាន១សប្តាហ៍ កូនប្រុសរបស់ខ្ញុំ ឈ្មោះ វ៉ាយ(Wyatt) មានអាយុ៥ឆ្នំា បានឮគេជជែកគ្នាជាញឹកញាប់ អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ គាត់តែងតែសួរខ្ញុំ អំពីរឿងនេះជានិច្ច ហើយតាមធម្មតា សំណួរគាត់មានការពិបាកឆ្លើយ។ ថ្ងៃមួយ ពេលខ្ញុំកំពុងបើកឡាន គាត់កំពុងអង្គុយនៅកៅអីក្រោយខ្ញុំ ដោយបានដាក់ខ្សែក្រវាត់សុវត្ថិភាព។ គាត់ក៏បានមើលតាមបង្អួចឡាន ដោយការគិតដ៏ស៊ីជម្រៅ។ គាត់ក៏បាននិយាយមកកាន់ខ្ញុំថា “ប៉ា” រួចក៏ស្ងាត់មាត់ទៅវិញ ដោយត្រៀមសំណួរដ៏ពិបាកមួយ រួចសួរខ្ញុំថា “ពេលព្រះយេស៊ូវប្រោសយើងឲ្យរស់ឡើងវិញ តើយើងនឹងពិតជា មានជីវិតរស់ឡើងវិញមែន ឬរស់ឡើងវិញ តែក្នុងចិត្ត?” នេះជាសំណួរដែលមនុស្សជាច្រើនមានក្នុងចិត្ត ទោះយើងហ៊ានយកវាមកនិយាយ ឬអត់ក៏ដោយ។ តើព្រះទ្រង់ពិតជានឹងប្រោសយើងឲ្យជាមែនឬ? តើព្រះអង្គពិតជានឹងប្រោសយើងឲ្យរួចពីស្លាប់មែនឬ? តើព្រះអង្គពិតជានឹងធ្វើតាមព្រះបន្ទូលសន្យាទំាងអស់ឬ? សាវ័កយ៉ូហានបានពិពណ៌នា អំពី “ផ្ទៃមេឃ និងផែនដីថ្មី”(វិវរណៈ ២១:១)។ ក្នុងទីក្រុងថ្មីនោះ “ទ្រង់នឹងគង់នៅជាមួយយើង យើងនឹងធ្វើជារាស្ត្ររបស់ទ្រង់”(ខ.៣)។ ដោយសារជ័យជម្នះរបស់ព្រះគ្រីស្ទ នោះព្រះអង្គបានសន្យាថា នឹងប្រទានពេលអនាគតមួយ ដែលនឹងគ្មានទឹកភ្នែកទៀត គ្មានការអាក្រក់អ្វីដែលអាចទាស់ប្រឆាំងនឹងព្រះ…
Read articleសេចក្តីស្រឡាញ់ដែលមិនខ្លាចការឈឺចាប់
បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ។ យ៉ូហាន ១៤:១៥ បន្ទាប់ពីមិត្តភក្តិម្នាក់បានបញ្ចប់មិត្តភាព ដែលយើងមានជាមួយគ្នាប្រហែល១ទសវត្សរ៍ ដោយគ្មានការបកស្រាយអ្វីសោះ ខ្ញុំក៏បានវិលត្រឡប់ទៅរកទម្លាប់ចាស់របស់ខ្ញុំវិញ ដោយជៀសវាងភាពស្និទ្ធស្នាលជាមួយអ្នកដទៃ។ ខណៈពេលដែលខ្ញុំកំពុងជម្នះការពិបាកចិត្ត ខ្ញុំក៏បានដកសៀវភៅដែលមានសន្លឹកកណ្តាចមួយក្បាល ចេញពីធ្នើរសៀវភៅ។ សៀវភៅនោះមានចំណងជើងថា សេចក្តីស្រឡាញ់ទាំង៤ ជាស្នាដៃនិពន្ធរបស់លោកស៊ី អេស លូអ៊ីស(C. S. Lewis)។ លោកលូអ៊ីស បានធ្វើការសង្កេតដ៏មានអំណាចមួយ អំពីសេចក្តីស្រឡាញ់ ដែលតម្រូវឲ្យមានភាពងាយរងគ្រោះ។ ក្នុងសៀវភៅនោះ គាត់បានលើកឡើងថា ពេលដែលមនុស្សម្នាក់ហ៊ានប្រថុយស្រឡាញ់នរណាម្នាក់ អ្នកនោះកំពុងធ្វើការវិនិយោគ ដែលគ្មានសុវត្ថិភាព។ គាត់ថា ការស្រឡាញ់អ្វីក៏ដោយ នឹងនាំឲ្យចិត្តរបស់អ្នក ត្រូវគេច្របាច់ ហើយអាចខូចខ្ទេច។ ពាក្យពេចន៍របស់គាត់ក្នុងសៀវភៅនោះ បាននាំឲ្យខ្ញុំនឹកចាំ អំពីកាលដែលព្រះយេស៊ូវបានបង្ហាញព្រះអង្គទ្រង់ជាលើកទី៣ ដល់ពួកសាវ័ក បន្ទាប់ពីព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ(យ៉ូហាន ២១:១-១៤) បន្ទាប់ពីលោកពេត្រុសបានបដិសេធថា មិនស្គាល់ព្រះអង្គ មិនមែនតែមួយដង តែបីដង(១៨:១៥-២៧)។ ព្រះយេស៊ូវមានបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថា “ស៊ីម៉ូនកូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី?”(២១:១៥) បន្ទាប់ពីព្រះយេស៊ូវបានទទួលរងការក្បត់ និងការបដិសេធន៍រួចមក ព្រះអង្គបានមានបន្ទូលទៅកាន់លោកពេត្រុស ដោយលើកទឹកចិត្តគាត់ឲ្យក្លាហាន មិនមានការភ័យខ្លាច ឲ្យមានកម្លាំង មិនមានភាពកម្សោយ ឲ្យលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មិនអស់សង្ឃឹម។…
Read articleការជួបជុំថ្វាយបង្គំ របស់មនុស្សគ្រប់វ័យ
ត្រូវឲ្យប្រមូលបណ្តាជនទាំងប្រុសទាំងស្រី និងកូនក្មេង ហើយនឹងពួកអ្នកដទៃដែលនៅអស់ទាំងទីក្រុងរបស់ឯងមក។ ចោទិយកថា ៣១:១២ ខណៈពេលដែលពួកគេច្រៀងសរសើរព្រះទាំងអស់គ្នា ក្នុងកម្មវិធីថ្វាយបង្គំ ដែលមានការចូលរួមពីមនុស្សនៅជំនាន់ផ្សេងគ្នា មនុស្សជាច្រើនបានពិសោធនឹងក្តីអំណរ និងសន្តិភាពនៅក្នុងចិត្ត លើកលែងតែស្ត្រីជាម្តាយដ៏ហត់នឿយម្នាក់។ ខណៈពេលដែលគាត់កំពុងពរលាក់កូនតូចរបស់គាត់ ដែលហៀបនឹងយំ គាត់ក៏បានព្យាយាមកាន់សៀវភៅចម្រៀងឲ្យកូនម្នាក់ទៀតអាយុ៥ឆ្នាំ ហើយទន្ទឹមនឹងនោះ គាត់ក៏បានព្យាយាមឃាត់កូនដែលទើបចេះដើរ មិនឲ្យរត់ទៅឆ្ងាយ។ បន្ទាប់មក បុរសម្នាក់ដែលមានវ័យចំណាស់ជាង ដែលកំពុងអង្គុយពីក្រោយគាត់ ក៏បានសុំជួយនាំកូនដែលចេះដើរតេសតាស់នោះ ដើរក្នុងព្រះវិហារ ហើយស្រ្តីវ័យក្មេងម្នាក់ ក៏បានសុំជួយកាន់សៀវភៅចម្រៀងឲ្យកូនច្បងរបស់គាត់។ ក្នុងរយៈពេល២នាទី ស្ថានភាពរបស់ស្រ្តីជាម្តាយនោះក៏មានការផ្លាស់ប្តូរ ដោយគាត់អាចដកដង្ហើមបានស្រួល និងបិទភ្នែក ហើយថ្វាយបង្គំព្រះជាមួយគេដែរ។ ព្រះទ្រង់តែងតែសព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គ ថ្វាយបង្គំព្រះអង្គ ទាំងប្រុសស្រី ទាំងចាស់ ទាំងក្មេង ទាំងអ្នកជឿព្រះអង្គយូរហើយ និងអ្នកជឿថ្មី។ កាលលោកម៉ូសេឲ្យពរដល់ពូជអំបូរទាំងឡាយ របស់ជនជាតិអ៊ីស្រាអែល មុនពេលពួកគេចូលទឹកដីសន្យា គាត់បានជំរុញពួកគេទាំងអស់គ្នា ឲ្យជួបជុំគ្នា “ទាំងប្រុសទាំងស្រី និងកូនក្មេង ហើយនឹងសាសន៍ដទៃ ដែលកំពុងស្នាក់នៅក្នុងទីក្រុងរបស់ពួកគេ” ដើម្បីឲ្យពួកគេអាច “ស្តាប់ ហើយរៀនកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់ពួកគេ” ហើយធ្វើតាមបង្គាប់របស់ព្រះអង្គ(ចោទិយកថា ៣១:១២)។ កាលណាយើងអាចថ្វាយបង្គំព្រះអង្គទាំងអស់គ្នា ជាមួយមនុស្សគ្រប់វ័យ គឺមានន័យថា យើងកំពុងតែថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។…
Read articleធ្វើជាទីបន្ទាល់ល្អនៅកន្លែងធ្វើការ
បើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន។ ១ពេត្រុស ២:២០ អ្នកគ្រប់គ្រងនៅកន្លែងធ្វើការរបស់អេវេលីន(Evelyn) បានសួរនាងថា “តើនាងនៅតែមិនសប្បាយចិត្ត ដោយសារខ្ញុំចង់ឲ្យក្រុមការងាររបស់នាង មានបន្ទប់ធ្វើការតូចជាងមុនមែនទេ?” នាងក៏បានឆ្លើយដោយទឹកមុខមាំថា “អត់ទេ”។ នាងកាន់តែមិនសប្បាយចិត្ត ពេលដែលគាត់ហាក់ដូចជាចង់យករឿងនេះមកនិយាយទៀត។ នាងបានព្យាយាមជួយក្រុមហ៊ុនរបស់នាង ដោយស្វែងរកវិធីនាំក្រុមផ្សេងទៀតឲ្យចូលរួម តែទីកន្លែងតូចជាងមុន ធ្វើឲ្យនាងស្ទើរតែមិនអាចធ្វើការនេះបាន។ អេវេលីនខំទប់ទឹកភ្នែក តែនាងបានសម្រេចចិត្តថា នឹងធ្វើអ្វីក៏ដោយ ដែលអ្នកគ្រប់គ្រងឲ្យនាងធ្វើ។ នាងប្រហែលមិនអាចនាំមកនូវការផ្លាស់ប្តូរ ដែលនាងសង្ឃឹមថា នឹងកើតមាននោះទេ តែនាងនៅតែអាចធ្វើការងាររបស់នាង អស់ពីសមត្ថភាព។ ក្នុងកណ្ឌគម្ពីរសំបុត្រទី១របស់សាវ័កពេត្រុស គាត់បានជំរុញអ្នកជឿព្រះយេស៊ូវ នៅសតវត្សរ៍ទី១ ឲ្យចុះចូលនឹង “គ្រប់ទាំងច្បាប់ របស់មនុស្សលោក”(១ពេត្រុស ២:១៣)។ ការប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ក្នុងស្ថានភាពដ៏ពិបាកនៃការងារ មិនមែនជាការងាយនោះទេ។ ប៉ុន្តែ លោកពេត្រុសបានប្រាប់យើង អំពីហេតុផល ដែលយើងត្រូវបន្តធ្វើការល្អ យ៉ាងដូចនេះថា ចូរ “ប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ”(ខ.១២)។ ម្យ៉ាងទៀត ការនេះជួយយើងឲ្យរស់នៅជាគំរូនៃការកោតខ្លាចព្រះ សម្រាប់អ្នកជឿដទៃទៀត…
Read article