ភាពអស្ចារ្យនៃស្នាព្រះហស្តព្រះអង្គ

ចូរ​ឲ្យ​ដី​ដុះ​តិណជាតិ​ឡើង គឺ​ជា​ពួក​ស្មៅ​ដែល​មាន​គ្រាប់ និង​រុក្ខ​ជាតិ​មាន​ផ្លែ​តាម​ពូជ ដែល​មាន​គ្រាប់​ក្នុង​ផ្លែ​នោះ​នៅ​ផែនដី។ លោកុប្បត្តិ ១:១១ ខណៈ​ពេល​ដែល​លោក​ធីម(Tim) កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​កាត់​តាម​ផែន​ទឹកកក​នៅ​លើ​ភ្នំរូទ ក្លេស័រ នៅ​រដ្ឋ​អាឡាស្កា ​គាត់​បាន​ប្រទះ​ឃើញ​អ្វី​ម្យ៉ាង ដែល​គាត់​មិន​ដែល​បាន​ឃើញ​ពី​មុន​មក។ ទោះ​លោក​ធីម​បាន​ធ្វើ​ការ​សិក្សា​ផែន​ទឹកកក​នៅ​លើ​ភ្នំ ជា​លក្ខណៈ​អាជីព គាត់​បាន​ប្រទះ​ឃើញ​ដុំ​ស្លែ​មូល​ៗ​តូច​ៗ ដ៏​ច្រើន​សន្ធឹក ដែល​គាត់​មិន​ដែល​ស្គាល់​ទាល់​តែ​សោះ។ បន្ទាប់​ពី​គាត់​បាន​តាម​ដាន​រុក្ខជាតិ​នេះ ដែល​មាន​រាង​មូល​ពណ៌​បៃតង​ភ្លឺ អស់​ជា​ច្រើន​ឆ្នាំ គាត់​និង​មិត្ត​រួម​ការងារ​របស់​គាត់ ក៏​បាន​រក​ឃើញ​ថា ខុស​ពី​ស្លែ​នៅ​លើ​ដើម​ឈើ ដុំ​ស្លែ ដែល​មាន​រហ័ស​នាម​ថា “សត្វ​កណ្តុរ​នៅ​ផ្ទាំង​ទឹកកក” មិន​តោង​នៅ​លើ​ដើម​ឈើ ហើយ​ដែល​កាន់​តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថែម​ទៀត​នោះ គឺ​ពួកវា​ធ្វើ​ការ​ផ្លាស់​ទី ដូច​ហ្វូង​សត្វ។ ពី​ដំបូង លោក​ធីម និង​មិត្ត​រួម​ការងារ​របស់​គាត់​សង្ស័យ​ថា ពួក​វា​ផ្លាស់​ទី​ដោយ​សារ​មាន​ខ្យល់​បក់ ឬ​ពួកវា​រមៀល​ចុះពី​លើ​ទួល​មក ប៉ុន្តែ ការ​ស្រាវ​ជ្រាវ​របស់​ពួក​គេ​បាន​បង្ហាញ​ថា ទាំង​នេះ​សុទ្ធ​តែ​ជា​ការ​ស្មាន​ខុស។ ពួកគេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ដុំ​ស្លែ​ទាំង​នោះ​បាន​ផ្លាស់​ទី​ដោយ​របៀប​ណា​ទេ។ ភាព​អាថ៌​កំបាំង​ដូច​នេះ បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ភាព​ប៉ិន​ប្រសប់​របស់​ព្រះ។ ក្នុង​ពេល​ដែល​ព្រះអង្គ​បង្កើត​របស់​សព្វ​សារពើ ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​ដី ដុះ​តិណជាតិ និង​ដើម​ឈើ (លោកុប្បតិ្ត ១:១១)។ ព្រះអង្គ​ក៏​បាន​រចនា​ឲ្យ​មាន​ដុំ​ស្លែ​ទាំង​នោះ​ផង​ដែរ ទោះ​មនុស្ស​ភាគ​ច្រើន​នឹង​មិន​ដែល​បាន​ឃើញ​ពួក​វា​ដោយ​ផ្ទាល់ ទាល់​តែ​យើង​បាន​ទៅ​ដល់​តំបន់​ផែន​ទឹកកក ដែល​មាន​លក្ខ​ខ័ណ្ឌ​ប្រកប​គ្រប់​គ្រាន់​ឲ្យ​ពួក​វា​លូត​លាស់។ ដុំ​ស្លែ​ទាំង​នោះ​បាន​ទាក់​ទាញ​អ្នក​វិទ្យា​សាស្រ្ត​ជា​ច្រើន ដោយសារ​រូបរាង​មូល​ស្រមូវៗ​របស់​ពួក​វា…

Read article
ការចាប់ផ្តើមជាថ្មី

បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ។ ២កូរិនថូស ៥:១៧ បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​ក្រុម​គ្រួសារ​ជន​ជាតិ​ចិន នៅ​គ្រប់​ទិសទី បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ មាន​ទំនាក់​ទំនង​នឹង​ប្រតិទិន​ច័ន្ទ​គតិ។ តាម​ធម្មតា បុណ្យ​ចូល​ឆ្នាំ​ចិន​ប្រព្រឹត្ត​ទៅ​នៅ​ចន្លោះ ចុង​ខែ​មករា ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ ជា​ពេល​ជួប​ជុំ​គ្រួសារ ដែល​មាន​ប្រពៃណី​ជា​ច្រើន ដែល​ខ្លះ​មាន​អត្ថន័យ​ដ៏​អស្ចារ្យ។  ការ​ទិញ និង​ស្លៀកពាក់​ខោអាវ​ថ្មី​ៗ ការ​បោស​សម្អាត​ផ្ទះ​ឲ្យ​ស្អាត និង​ការ​លោះ​បំណុល​ធំ​ៗ សុទ្ធ​តែ​ជា​ប្រពៃណី​ដែល​បាន​រំឭក​យើង​ថា យើង​កំពុង​ទុក​ចោល​ពេល​អតីតកាល​នៅ​ពីក្រោយ​យើង ហើយ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី ដោយ​ភាព​ស្អាត​បាត។ ប្រពៃណី​ទាំងនេះ​ក៏​បាន​រំឭក​ខ្ញុំ អំពី​ជីវិត​ថ្មី​ដែល​យើង​មាន ក្នុង​ព្រះ​គ្រីស្ទ​ផង​ដែរ។ ទោះ​កាល​ពី​មុន​យើង​ជា​នរណា ឬ​បាន​ធ្វើ​អ្វី​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ទុក​អតីតកាល​ទាំង​នោះ​នៅ​ពី​ក្រោយ​យើង។ យើង​អាច​ឈប់​វាយ​ដំ​ខ្លួន​ឯង ដោយសារ​កំហុស​ពី​អតីត​កាល ហើយ​ត្រូវ​ឈប់​ប្រកាន់​ទោស​ខ្លួន​ឯង ដោយ​ដឹង​ថា ព្រះ​ទ្រង់​បាន​អត់​ទោស​បាប​ឲ្យ​យើង​ទាំង​ស្រុង ដោយសារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង។ ហើយ​យើង​អាច​ចាប់​ផ្តើម​ជា​ថ្មី ដោយ​ដឹង​ថា យើង​អាច​ពឹង​ផ្អែក​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​កែ​ប្រែ​យើង​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ។​ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ​ថា “អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ”(២កូរិនថូស ៥:១៧)។ យើង​ក៏​អាច​និយាយ​ដូច​នេះ​ដែរ ដោយសារ​សេចក្តី​ពិត​ដែល​សាមញ្ញ តែ​មាន​អំណាច ដែល​បាន​ចែង​ថា…

Read article
ឥរិយាបថនៃការបន្ទាបខ្លួន

ខ្ញុំ​បាន​ទូល​ដល់​ព្រះយេហូវ៉ា​ថា “ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្តី​ល្អ​មិន​បាន​ឡើយ”។ ទំនុកដំកើង​១៦:២ មុន​ពេល​អ្នក​ស្រី​ជែន(Jan) ចេញ​ទៅ​ចែក​ចាយ​ក្នុង​ក្រុម ស្វាមី​គាត់​តែង​តែ​លើក​ទឹក​ចិត្ត​គាត់​ដោយ​ក្តី​ស្រឡាញ់ ឲ្យ​ក្រពាត់​ដៃ​ទៅ​ក្រោយ។ ពេល​ដែល​គាត់​ចែក​ចាយ អំពី​រឿង​ដែល​សំខាន់ ឬ​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍ គាត់​ក៏​បាន​ប្រើ​ឥរិយាបថ​នេះ ព្រោះ​វា​បាន​ជួយ​ឲ្យ​គាត់​បើក​ចិត្ត ទទួល​ការ​បង្រៀន និង​ស្តាប់​យោបល់​អ្នក​ដទៃ។ គាត់​បាន​ប្រើ​ឥរិយាបថ​នេះ ដើម្បី​រំឭក​ខ្លួន​គាត់ ឲ្យ​ស្រឡាញ់​មនុស្ស​នៅ​មុខ​គាត់ និង​បន្ទាប​ខ្លួន ព្រម​ទាំង​បើក​ចិត្ត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធដឹកនាំ។ ការ​យល់​ដឹង​របស់​អ្នក​ស្រី​ជែន អំពី​ការ​បន្ទាប​ខ្លួន បាន​ចាក់​ឫស​នៅ​ក្នុង​ការ​សង្កេត​របស់​ស្តេច​ដាវីឌ ដែល​បាន​ទទួល​ស្គាល់​ថា សេចក្តី​ល្អ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​ដល់​ព្រះ​ថា “ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្តី​ល្អ​មិន​បាន​ឡើយ”(ទំនុកដំកើង ១៦:២)។ ទ្រង់​បាន​រៀន​ទុក​ចិត្ត​ព្រះ ហើយ​ស្វែង​រក​យោបល់​របស់​ព្រះ​អង្គ បាន​ជា​ទ្រង់​អធិស្ឋាន​ថា “ចិត្ត​ក៏​បង្គាប់​ដល់​ទូលបង្គំ​នៅ​វេលា​យប់​ដែរ”(ខ.៧)។ ទ្រង់​ជ្រាប​ថា ដោយសារ​ព្រះ​គង់​នៅ​ក្បែរ​ទ្រង់ នោះ​ទ្រង់​នឹង​មិន​រង្គោះរង្គើ​ឡើយ(ខ.៨)។ ទ្រង់​មិន​ចាំ​បាច់​ត្រូវ​អួត​បំប៉ោង​នោះ​ឡើយ​ ព្រោះ​ទ្រង់​បាន​ទុក​ចិត្ត​ព្រះ​ដ៏​មាន​ចេស្តា ដែល​ស្រឡាញ់​ទ្រង់។ ខណៈ​ពេល​ដែល​យើង​មើល​ទៅ​ព្រះ រៀង​រាល់​ថ្ងៃ ដោយ​ទូល​សូម​ទ្រង់​ឲ្យ​ជួយ​យើង ពេល​ណា​យើង​មាន​អារម្មណ៍​នឿយ​ណាយ ឬ​ប្រទាន​យើង​នូវ​ពាក្យ​សម្តី​សម្រាប់​និយាយ ពេលណា​យើង​ពិបាក​និយាយ នោះ​យើង​នឹង​បាន​ឃើញ​ព្រះ​អង្គ​ធ្វើការ​ក្នុង​ជីវិត​យើង។ យើង​នឹង​បាន​ធ្វើ​ជា​ដៃ​គូ​របស់​ព្រះ ហើយ​យើង​នឹង​បាន​ដឹង​ថា បើ​យើង​ធ្វើ​បាន​ល្អ នោះ​គឺ​ដោយសារ​ព្រះ​ទ្រង់​បាន​ជួយ​យើង​ឲ្យ​រីក​ចម្រើន។ យើង​អាច​មើល​ទៅ​អ្នក​ដទៃ​ដោយ​ក្តី​ស្រឡាញ់ នៅ​សង្គម​លោក​ខាង​លិច ការ​ក្រពាត់​ដៃ​ទៅ​ក្រោយ…

Read article
ស្រឡាញ់អ្នកដទៃ នៅកន្លែងណាដែលយើងទៅដល់

ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ។ ម៉ាថាយ ២៥:៤០ ក្នុង​អំឡុង​ពេល​វិស្សមកាល ខ្ញុំ​បាន​អង្គុយ​នៅ​លើ​កំពង់ដ អាន​ព្រះគម្ពីរ​របស់​ខ្ញុំ ហើយ​មើល​ស្វាមី​ខ្ញុំ​កំពុង​ស្ទូច​ត្រី។ មាន​បុរស​ម្នាក់​បាន​ចូល​មក​ជិត​យើង ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រើ​នុយ​ផ្សេង។ គាត់​បាន​ងាក​មក​មើល​ខ្ញុំ ខណៈ​ពេល​ដែល​គាត់​បោះ​ជំហាន​ដើរ​មក​យឺត​ៗ ហើយ​ប្រាប់​ថា គាត់​ធ្លាប់​ជាប់​គុក។ គាត់​ក៏​បាន​ចង្អុល​មក​ព្រះ​គម្ពីរ​ខ្ញុំ រួច​ញញឹម ហើយ​សួរ​ថា “តើ​អ្នក​គិត​ថា ព្រះ​ទ្រង់​ពិត​ជា​ខ្វល់​អំពី​មនុស្ស​ដូច​ខ្ញុំ​មែន​ឬ?” ខ្ញុំ​ក៏​បាន​បើក​បទ​គម្ពីរ​ម៉ាថាយ ជំពូក​២៥ អាន​ឲ្យ​គាត់​ស្តាប់​ខគម្ពីរ​ដែល​​​ព្រះយេស៊ូវ​មាន​បន្ទូល អំពី​អ្នក​ដែល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទោស។ គាត់​ក៏​បាន​សួរ​ទៀត​ថា “ព្រះ​គម្ពីរ​ពិត​ជា​ចែង​ដូច​នេះ​មែន​ទេ? តើ​បាន​ចែង​អំពី​អ្នក​ជាប់​គុក​មែន​ឬ? គាត់​ស្រក់ទឹក​ភ្នែក​រលីង​រលោង ពេល​ដែល​ខ្ញុំ​បាន​ចែក​ចាយ អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​ចាត់​ទុក​ភាព​សប្បុរស ចំពោះ​កូន​ទ្រង់ ជា​ការ​ប្រព្រឹត្ត​ដោយ​ក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អង្គ(ខ.៣១-៤០)។ គាត់​ក៏​បាន​និយាយ​ថា “បើ​ឪពុក​ម្តាយ​ខ្ញុំ​បាន​អត់​ទោស​ឲ្យ​ខ្ញុំ​ដែរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ”។ គាត់​ក៏​បាន​ឱន​ក្បាល ហើយ​និយាយ​ថា “ខ្ញុំ​នឹង​ត្រឡប់​មក​វិញ”។ គាត់​ក៏​បាន​ត្រឡប់​មក​វិញ ហើយ​ហុច​ព្រះ​គម្ពីរ​កណ្តាច​មួយ​ក្បាល​មក​ខ្ញុំ ដោយ​សួរ​ថា “តើ​អ្នក​អាច​បង្ហាញ​ខគម្ពីរ​ដែល​បាន​ចែង​អំពី​រឿង​នេះ​បាន​ទេ?” ខ្ញុំ​ក៏​ងក់​ក្បាល។ ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ឱប​គាត់ ខណៈ​ពេល​ដែល​យើង​អធិស្ឋាន​ឲ្យ​គាត់ និង​ឪពុក​ម្តាយ​គាត់។ យើង​ក៏​បាន​ឲ្យ​អ៊ីមែល​ទៅ​វិញ​ទៅ​មក សម្រាប់​ទំនាក់​ទំនង​គ្នា ហើយ​ក៏​បាន​បន្ត​អធិស្ឋាន​ឲ្យ​គាត់​ទៀត។ នៅ​ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា គ្មាន​នរណា​ស្រឡាញ់ និង​ស្វាគមន៍​យើង…

Read article
ស្រក់ទឹកភ្នែក ដោយមិនខ្លាចចិត្តអ្នកដទៃ

នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះបាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះបាទ​ទ្រង់។ លូកា ៧:៣៨ មាន​ពេល​មួយ អ្នក​ស្រី​ឃែរិន(Karen) បាន​និយាយ​សុំទោស ដោយសារ​គាត់​បាន​ស្រក់​ទឹក​ភ្នែក​។ បន្ទាប់​ពី​ស្វាមី​របស់​គាត់​បាន​ស្លាប់ គាត់​បាន​ចិញ្ចឹម​បី​បាច់​កូន​ដែល​មាន​វ័យ​ជំទង់ តែ​ម្នាក់​ឯង យ៉ាង​ហត់​នឿយ។ ពេល​ដែល​ក្រុម​បុរស​នៅ​ព្រះវិហារ​បាន​នាំ​កូន​ៗ​របស់​គាត់ ទៅ​បោះ​ជំរុំ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ដែល​នាំ​ឲ្យ​គាត់​បាន​សម្រាក​ខ្លះ គាត់​ក៏​បាន​សម្រក់​ទឹក​ភ្នែក​យំ ដោយ​ការ​ដឹង​គុណ ហើយ​ក៏​បាន​សុំទោស​គេ សម្រាប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​គាត់។ ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​បាន​និយាយ​សុំទោស សម្រាប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​ខ្លួន? លោក​ស៊ីម៉ូន ដែល​ជា​ពួក​ផារិស៊ី បាន​អញ្ជើញ​ព្រះយេស៊ូវ​សោយ​អាហារ​ពេល​ល្ងាច នៅ​ផ្ទះ​គាត់។ កាល​ព្រះអង្គ​កំពុង​សោយ​អាហារ មាន​ស្រ្តី​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​បាប​ជា​ច្រើន បាន​យក​ទឹក​អប់​មួយ​ដប​មក។ “នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះបាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះបាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះបាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង”(លូកា ៧:៣៨)។ នាង​ក៏​បាន​បង្ហាញ​ក្តី​ស្រឡាញ់​របស់​នាង និង​សម្រក់​ទឹក​ភ្នែក ដោយ​មិន​បាន​សុំទោស​គេ​ឡើយ ហើយ​ក៏​បាន​ទម្លាក់​សក់​របស់​នាង ជូត​ព្រះ​បាទ​ព្រះ​អង្គ។ ដោយ​នាង​មាន​ការ​ដឹង​គុណ និង​ក្តី​ស្រឡាញ់​ដ៏​ហូរហៀរ ចំពោះ​ព្រះ​យេស៊ូវ នាង​ក៏​បាន​បញ្ចប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​នាង ដោយ​ការ​ថើប​ព្រះ​បាទ​ទ្រង់ នឹង​ទឹក​អប់ ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ម្ចាស់​ផ្ទះ។ តើ​ព្រះយេស៊ូវ​បាន​ឆ្លើយ​តប យ៉ាង​ដូច​ម្តេច? ព្រះ​អង្គ​បាន​សរសើរ​នាង ដែល​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ដោយ​ចិត្ត​ឆេះ​ឆួល…

Read article
ការអធិស្ឋានដែលមិនទាន់មានការឆ្លើយតប

ឱ​ព្រះយេហូវ៉ា​អើយ តើ​ដល់​កាល​ណា? ទំនុកដំកើង ៦:៣ យើង​ទៅ​ដល់​ហើយ​ឬ​នៅ? មិន​ទាន់​ដល់​ទេ ពេល​ណា បាន​ទៅ​ដល់?  នេះ​សំណួរ​ដែល​យើង​សួរ​គ្នា ដូច​ល្បែង​កម្សាន្ត នៅ​ក្នុង​អំឡុង​ពេល​យើង​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​(ហើយ​មិន​មែន​ជា​លើក​ចុង​ក្រោយ) មាន​រយៈ​ពេល​១៦​ម៉ោង ពី​រដ្ឋ​ខូឡូរ៉ាដូ វិល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​រដ្ឋ​អាខានសាស់ កាល​កូន​យើង​នៅ​ក្មេង។ កូន​យើង​ពីរ​នាក់​ដែល​ជា​កូន​ច្បង បាន​ធ្វើ​ឲ្យ​ល្បែង​កម្សាន្ត​នេះ ចេះ​តែ​បន្ត​ទៅ​មុខ មាន​រយៈ​ពេល​យូរ ហើយ​បើ​ខ្ញុំ​ទទួល​បាន​លុយ​១​ដុល្លា រៀងរាល់​ពេល​ពួក​គេ​សួរ​សំណួរ​នេះ នោះ​ខ្ញុំ​នឹង​មាន​លុយ​មួយ​គំនរ​មិន​ខាន។ វា​ជា​សំណួរ​ដែល​កូន​ៗ​ខ្ញុំ​បាន​សួរ​មិន​ចេះ​ខ្ជិល តែ​ខ្ញុំ(ដែល​ជា​អ្នក​បើក​ឡាន) ក៏​ចង់​ដឹង​ដូច​ពួក​គេ​ផង​ដែរ​ថា តើ​ពេល​ណា បាន​ទៅ​ដល់? ហើយ​ចម្លើយ​គឺ មិន​ទាន់​ដល់​ទេ ប៉ុន្តែ មិន​យូរ​ទេ​ យើង​នឹង​ទៅ​ដល់​ហើយ។ ជា​ការ​ពិត​ណាស់ មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​បាន​សួរ​សំណួរ​នេះ តាម​របៀប​ផ្សេង​ៗ​គ្នា ទោះ​យើង​ប្រហែល​ជា​គ្រាន់​តែ​សួរ តែ​ក្នុង​ចិត្ត​ក៏​ដោយ។ តែ​យើង​សួរ​សំណួរ​នេះ ដោយសារ​មូល​ហេតុ​ដូចគ្នា គឺ​ដោយសារ​យើង​អស់​កម្លាំង ហើយ​ភ្នែក​យើង​បាន “ស្រវាំង​ទៅ”(ទំនុកដំកើង ៦:៧)។ យើង “អស់​កម្លាំង ដោយសារ​ការ​ទួញ​ថ្ងូរ”(ខ.៦) អំពី​បញ្ហា​ផ្សេងៗ ដែល​កើត​មាន​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​បញ្ហា​សុខភាព​មិន​ចេះ​ចប់ ឬ​បញ្ហា​ទំនាក់​ទំនង ។ល។ យើង​ស្រែក​រក​ព្រះ​ថា : “ព្រះ​អម្ចាស់​អើយ…

Read article