ភាពល្អឥតខ្ចោះ ក្នុងព្រះគ្រីស្ទ
ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ។ ម៉ាថាយ ៥:៤៨ អ្នកស្រី ខាថលីន នោរីស(Kathleen Norris) បានសរសេរថា “ភាពល្អឥតខ្ចោះនិយម ជាពាក្យដែលគួរឲ្យខ្លាចបំផុត ដែលខ្ញុំបានស្គាល់”។ គាត់បានធ្វើការប្រៀបធៀប ភាពល្អឥតខ្ចោះនិយម ក្នុងសម័យបច្ចុប្បន្ន ជាមួយនឹង “ភាពគ្រប់លក្ខណ៍” ដែលបានចែងក្នុងកណ្ឌគម្ពីរម៉ាថាយ។ គាត់បានរៀបរាប់ថា ភាពល្អឥតខ្ចោះនិយម នៅសម័យនេះ គឺជា “ទារុណកម្មផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ដែលធ្វើឲ្យមនុស្សខ្វះទំនុកចិត្ត ឬមិនហ៊ានធ្វើការប្រថុយ ដែលចាំបាច់”។ ប៉ុន្តែ ពាក្យដែលប្រែមកថា “គ្រប់លក្ខណ៍” ក្នុងកណ្ឌគម្ពីរម៉ាថាយ គឺមានន័យថា មានភាពពេញវ័យខាងវិញ្ញាណ មានភាពពេញលេញ ឬពេញបរិបូរ។ អ្នកស្រីនោរីសក៏បានសន្និដ្ឋានថា “ដើម្បីមានភាពគ្រប់លក្ខណ៍ យើងត្រូវធ្វើការបើកចំហចិត្ត សម្រាប់ការលូតលាស់ ហើយមានភាពពេញវ័យល្មម នឹងលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីអ្នកដទៃ”។ កាលណាយើងមានការយល់ដឹងដូចនេះ អំពីភាពគ្រប់លក្ខណ៍ ឬភាពល្អឥតខ្ចោះ យើងនឹងកាន់តែងាយយល់សាច់រឿងដ៏សំខាន់ ដែលមានចែងក្នុងបទគម្ពីរម៉ាថាយ ជំពូក១៩ ដែលក្នុងនោះ មានបុរសម្នាក់បានទូលសួរព្រះយេស៊ូវថា តើគាត់ត្រូវធ្វើអំពើល្អអ្វីខ្លះ “ដើម្បីឲ្យអាចមានជីវិតអស់កល្បជានិច្ច”(ខ.១៦)។ បុរសនោះទូលព្រះអង្គថា គាត់បានធ្វើតាមបញ្ញត្តិទំាងប៉ុន្មានរបស់ព្រះហើយ…
Read articleព្រះពរដែលបានមកពីការទុកចិត្តព្រះ
មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងទ្រង់។ យេរេមា ១៧:៧ អ្នកស្រីវីតនី(Whitney) មានផ្ទៃពោះ ដែលត្រូវសម្រាល ៦សប្តាហ៍ទៀត ប៉ុន្តែ គ្រូពេទ្យបានពិនិត្យសុខភាពគាត់ រកឃើញថា គាត់មានបញ្ហាថ្លើម ដែលកើតឡើងជាធម្មតា ចំពោះស្រ្តីមានផ្ទៃពោះ។ អ្នកស្រីវីតនីមានអារម្មណ៍ច្របូកច្របល់ ហើយក៏ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ហើយគ្រូពេទ្យបានប្រាប់គាត់ថា កូនគាត់នឹងកើត ក្នុងអំឡុងពេល២៤ម៉ោង។ នៅក្នុងផ្នែកផ្សេងទៀតនៃមន្ទីរពេទ្យនោះ ម៉ាស៊ីនជំនួយដង្ហើម និងឧបករណ៍ដទៃទៀត ដែលចាំបាច់សម្រាប់ព្យាបាលអ្នកជំងឺកូវីត១៩ កំពុងតែជាប់រវល់។ ដូចនេះ គេក៏បានឲ្យនាងត្រឡប់ទៅផ្ទះវិញ។ នាងក៏បានទុកចិត្តព្រះ និងផែនការទ្រង់ ហើយកូនរបស់នាងក៏បានចាប់កំណើត ដោយមានសុខភាពល្អ ក្នុងពេលពីរបីថ្ងៃបន្ទាប់។ កាលណាព្រះបន្ទូលព្រះបានចាក់ឫសចូលក្នុងចិត្តយើងហើយ ព្រះបន្ទូលក៏ផ្លាស់ប្តូររបៀបដែលយើងឆ្លើយតប ចំពោះស្ថានភាពដ៏លំបាក។ ហោរាយេរេមាកំពុងរស់នៅ ក្នុងសម័យមួយ ដែលនគរភាគច្រើនមានការទុកចិត្តលើសម្ព័ន្ធមិត្ត និងការថ្វាយបង្គំរូបព្រះគឺជារឿងធម្មតាទៅហើយ។ លោកហោរារូបនេះក៏បានប្រៀបធៀបមនុស្ស ដែល “ទីពឹងដល់មនុស្ស ហើយមានចិត្តងាកចេញពីព្រះ”(យេរេមា ១៧:៥) ជាមួយអ្នកដែលទុកចិត្តព្រះ។ គាត់មានប្រសាសន៍ថា “មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងទ្រង់ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ” (ខ.៧-៨)។…
Read articleមិនចងគំនុំទៀត
មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍ឯងឡើយ គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ អញនេះជាព្រះយេហូវ៉ា។ លេវីវិន័យ ១៩:១៨ ក្នុងអំឡុងពេលគេលក់បញ្ចុះតម្លៃ នៅឆ្នាំ២០១១ អតីតកីឡាករបាល់ទាត់កាណាដាពីរនាក់ អាយុ៧៣ឆ្នាំ បានវាយតប់គ្នានៅលើឆាក។ ពួកគេមានគំនុំ តាំងពីការប្រកួតបាល់ទាត់ដ៏ចម្រូងចម្រាស់ កាលពីឆ្នាំ១៩៦៣។ បន្ទាប់ពីម្នាក់បានវាយម្នាក់ទៀតធ្លាក់ពីលើឆាក ហ្វូងមនុស្សក៏បានប្រាប់ពួកគេឲ្យបញ្ចប់ “ការគុំគួនគ្នា”។ ព្រះគម្ពីរមានឧទាហរណ៍របស់មនុស្សជាច្រើន ដែលមានគំនុំ។ លោកកាអ៊ីនបានគុំគួននឹងប្អូនប្រុសរបស់គាត់ឈ្មោះ អេបិល ព្រោះព្រះទ្រង់សព្វព្រះទ័យនឹងដង្វាយរបស់លោកអេបិល(លោកុប្បត្តិ ៤:៥)។ គំនុំនេះមានភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ដល់ថ្នាក់លោកកាអ៊ីនវាយសម្លាប់លោកអេបិលដែលជាប្អូន(ខ.៨)។ “លោកអេសាវក៏គុំគួននឹងលោកយ៉ាកុប” ព្រោះលោកយ៉ាកុបបានលួចសិទ្ធិជាបងច្បងពីគាត់(២៧:៤១)។ គំនុំនេះមានភាពធ្ងន់ធ្ងរយ៉ាងខ្លាំង បានជាលោកយ៉ាកុបរត់គេច ឲ្យរួចជីវិត ដោយការភ័យខ្លាច។ ព្រះគម្ពីរមិនគ្រាន់តែបានបង្ហាញឧទាហរណ៍នៃមនុស្សដែលមានគំនុំនឹងគ្នាប៉ុណ្ណោះទេ តែក៏បានបង្រៀនយើង ឲ្យលះចោលការគុំគួនផងដែរ ដោយឲ្យយើងស្វែងរកការអត់ឱនទោស និងការផ្សះផ្សា។ ព្រះទ្រង់ត្រាស់ហៅយើង ឲ្យស្រឡាញ់អ្នកដទៃ(លេវីវិន័យ ១៩:១៨) ឲ្យអធិស្ឋាន និងអត់ឱនទោសឲ្យអ្នកដែលជេរប្រទេច និងធ្វើឲ្យយើងឈឺចាប់(ម៉ាថាយ ៥:៤៣-៤៧) ឲ្យរស់នៅដោយសន្តិភាពជាមួយមនុស្សទាំងអស់ ហើយឲ្យឈ្នះការអាក្រក់ ដោយការល្អ(រ៉ូម ១២:១៨-២១)។ ដោយអំណាចចេស្តាទ្រង់ ចូរយើងអត់ទោសឲ្យគេនៅថ្ងៃនេះ។—Marvin Williams ហេតុអ្វីយើងចាំបាច់ត្រូវលះចោលការគុំគួន? តើអ្នកនឹងធ្វើដូចម្តេច ដើម្បីស្អាងទំនាក់ទំនងដែលបាក់បែកឡើងវិញ នៅសប្តាហ៍នេះ? ឱព្រះយេស៊ូវ…
Read articleសុភមង្គលពិតប្រាកដ
យើងដឹងហើយ ថាគ្មានអ្វីសំរាប់គេ ដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្តីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ។ សាស្តា ៣:១២ នៅសតវត្សរ៍ទី៩ ស្តេចអាប់ អាល់-រ៉ាម៉ាន ទី៣ ជាអ្នកគ្រប់គ្រងតំបន់ខូរដូបា ប្រទេសអេស្ប៉ាញ។ ប្រជាជនបានស្រឡាញ់ស្តេចអង្គនេះ ពួកខ្មាំងសត្រូវក៏ខ្លបខ្លាច ហើយសម្ព័ន្ធមិត្តក៏មានការគោរពចំពោះទ្រង់។ បន្ទាប់ពីទ្រង់បានដឹកនាំយ៉ាងជោគជ័យ បាន៥០ឆ្នាំ ទ្រង់ក៏បានសម្លឹងមើលជីវិតខ្លួនឯងកាន់តែស៊ីជម្រៅ។ ទ្រង់មានបន្ទូល អំពីឯកសិទ្ធិរបស់ទ្រង់ថា “ខ្ញុំអាចមានទ្រព្យសម្បត្តិ កិត្តិយស និងការសប្បាយនៅពេលណាក៏បាន”។ ប៉ុន្តែ ពេលដែលទ្រង់បានរាប់ចំនួនថ្ងៃដែលទ្រង់មានសុភមង្គលពិតប្រាកដ ក្នុងអំឡុងពេលនោះ ទ្រង់រាប់ឃើញតែ១៤ថ្ងៃប៉ុណ្ណោះ។ នេះពិតជារឿងដែលគួរឲ្យជញ្ជឹងគិត។ អ្នកនិពន្ធកណ្ឌគម្ពីរសាស្តា ក៏ជាបុរសដែលមានទ្រព្យសម្បត្តិ និងកិត្តិយស (សាស្តា ២:៧-៩) អំណាច និងការសប្បាយផងដែរ(១:១២ ២:១៣)។ តែការពិនិត្យមើលជីវិតរបស់ទ្រង់ ក៏ជារឿងដែលគួរឲ្យពិចារណាផងដែរ។ ទ្រង់ជ្រាបថា ភាពមានបាន គ្រាន់តែនាំឲ្យទ្រង់មានចិត្តចង់បានទ្រព្យសម្បត្តិកាន់តែច្រើន(៥:១០-១១) ខណៈពេលដែលការសប្បាយ ជាការឥតប្រយោជន៍(២:១-២) ហើយជោគជ័យ និងសមត្ថភាព អាស្រ័យទៅលើពេលវេលា និងឱកាស(៩:១១)។ តែការពិនិត្យមើលរបស់ទ្រង់ មិនបានបញ្ចប់ ដោយភាពអស់សង្ឃឹមដូចស្តេចអាល រ៉ាម៉ាននោះទេ។ ទ្រង់ជឿថា ព្រះអម្ចាស់ជាប្រភពនៃសុភមង្គល បានជាទ្រង់មើលឃើញថា…
Read articleនាំគ្នានិយាយពាក្យស្រឡាញ់
យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង។ ១យ៉ូហាន ៤:១៦ លោកសាស្ត្រាចារ្យបានបញ្ចប់ម៉ោងរៀនតាមអនឡាញ តាមរបៀបពីរយ៉ាង។ គាត់ច្រើនតែនិយាយថា “ជួបគ្នាពេលក្រោយទៀត” ឬ “រីករាយថ្ងៃចុងសប្ដាហ៍”។ សិស្សខ្លះឆ្លើយតបថា “អរគុណលោកគ្រូ រីករាយថ្ងៃចុងសប្តាហ៍!” តែថ្ងៃមួយ សិស្សម្នាក់បានឆ្លើយតបថា “ខ្ញុំស្រឡាញ់លោកគ្រូ”។ គាត់ក៏មានការភ្ញាក់ផ្អើល ហើយឆ្លើយថា “ខ្ញុំក៏ស្រឡាញ់អ្នកដែរ!”។ នៅពេលល្ងាចនោះ មិត្តរួមថ្នាក់ទាំងឡាយបានស្រុះស្រួលគ្នានិយាយពាក្យ “ខ្ញុំស្រឡាញ់លោកគ្រូ” បន្តកន្ទុយគ្នា សម្រាប់ម៉ោងរៀនលើកក្រោយទៀត ដើម្បីជាការដឹងគុណ ដល់លោកសាស្ត្រាចារ្យ ដែលបានបង្រៀនពួកគេ នៅពីមុខអេក្រង់កុំព្យូទ័រ ជាជាងការជួបមុខផ្ទាល់ ដែលគាត់ចូលចិត្តជាង។ ពីរបីថ្ងៃក្រោយមក ពេលគាត់បញ្ចប់ម៉ោងរៀន គាត់និយាយថា “ជួបគ្នាពេលក្រោយ” ហើយសិស្សទាំងឡាយក៏បានឆ្លើយតបម្នាក់ម្តងៗថា “ខ្ញុំស្រឡាញ់លោកគ្រូ”។ ពួកគេបានបន្តអនុវត្តដូចនេះ អស់ជាច្រើនខែ។ គ្រូបង្រៀនរូបនេះបានមានប្រសាសន៍ថា ការនេះបាននាំឲ្យគាត់មានចំណងដ៏រឹងមាំជាមួយសិស្សគាត់ ហើយសព្វថ្ងៃនេះ គាត់មានអារម្មណ៍ថា គាត់ និងសិស្សគាត់ជា “គ្រួសារតែមួយ”។ ក្នុងបទគម្ពីរ ១យ៉ូហាន ៤:១០-២១ យើងមានហេតុផលជាច្រើន ដែលត្រូវទូលដល់ព្រះថា “ទូលបង្គំស្រឡាញ់ព្រះអង្គ” ក្នុងនាមយើងជាផ្នែកមួយនៃមហាគ្រួសារទ្រង់ ព្រោះទ្រង់បានចាត់ព្រះរាជបុត្រាតែមួយ ធ្វើជាយញ្ញបូជាលោះបាបយើង(ខ.១០)។…
Read articleនៅក្នុងព្រះហស្តរបស់ព្រះដ៏ជាជាងស្មូន
បើកាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ។ យេរេមា ១៨:៤ កាលពីឆ្នាំ១៩៥២ ដើម្បីជៀសវាងការបែកបាក់ទំនិញផុយស្រួយ ដោយសារអ្នកទិញដែលគ្មានការប្រុងប្រយ័ត្ន ម្ចាស់ហាងទំនិញ នៅឆ្នេរម៉ៃអាមី ក៏បានបិទផ្លាក ដែលមានអក្សរសរសេរពីលើថា “លោកអ្នកត្រូវបង់ថ្លៃ សម្រាប់ទំនិញដែលលោកអ្នកបានធ្វើឲ្យបែកឬខូច”។ ពាក្យដែលងាយស្រួលយល់នេះ បានផ្តល់ឲ្យនូវការដាស់តឿន ដល់អ្នកមកទិញទំនិញទាំងឡាយ។ សព្វថ្ងៃនេះ គេអាចឃើញផ្លាកប្រភេទនេះ នៅតាមហាងលក់របស់ថ្លៃៗជាច្រើន នៅអាមេរិក។ អ្វីដែលគេមិននឹកស្មានដល់នោះគឺ គេអាចដាក់ផ្លាកផ្សេងមួយទៀត នៅក្នុងហាងរបស់ជាងស្មូន ដោយសរសេរអក្សរពីលើថា “បើលោកអ្នកធ្វើឲ្យវាបែក យើងខ្ញុំនឹងធ្វើឲ្យវាក្លាយជាវត្ថុដែលល្អជាងនេះទៀត”។ ហើយនេះជាអ្វីដែលបានបើកសម្តែងនៅក្នុងបទគម្ពីរ យេរេមា ជំពូក ១៨។ លោកយេរេមាបានទៅផ្ទះរបស់ជាងស្មូន ហើយក៏បានឃើញជាងស្មូនសូនឆ្នាំងដី ពីដីឥដ្ឋ ដោយផ្ទាល់ដៃ យ៉ាងប្រុងប្រយ័ត្ន(ខ.៤)។ លោកហោរាក៏បានរំឭកយើងថា ព្រះទ្រង់ពិតជាជាងស្មូនដ៏ជំនាញ ហើយយើងជាដីឥដ្ឋ។ ព្រះអង្គមានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ ហើយអាចប្រើអ្វីដែលព្រះអង្គបានបង្កើត ដើម្បីបំផ្លាញការអាក្រក់ ក៏ដូចជាបង្កើតភាពស្រស់ស្អាត ក្នុងយើង។ ព្រះទ្រង់អាចកែឆ្នៃយើង ពេលណាយើងមានភាពប្រេះបែក ឬខូចសភាពដើម។ ព្រះអង្គជាជាងស្មូនដ៏ជំនាញបំផុត ដែលអាច និងស្ម័គ្រព្រះទ័យបង្កើតភាជនៈថ្មី ដ៏មានតម្លៃ ដោយប្រើបំណែករបស់យើងដែលបានប្រេះបែក។ យើងមានជីវិតដែលប្រេះបែក កំហុស និងអំពើបាបពីអតីតកាល…
Read article