ធ្វើឲ្យរដូវកាល មានភាពស្រស់ថ្លាឡើង
ឡេសា(Leisa) ចង់ស្វែងរកវិធីតុបតែង ឲ្យមានភាពស្រស់ថ្លាឡើង ក្នុងរដូវស្លឹកឈើជ្រុះ ដែលមានការប្រារព្ធធ្វើពិធីបុណ្យហាឡូវីន។ ការតុបតែងជាច្រើន នៅរដូវស្លឹកឈើជ្រុះ ដែលនាងបានឃើញ ហាក់ដូចជាអបអរសេចក្តីស្លាប់ ជួនកាល តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល និងតក់ស្លត់។ ឡេសាក៏បានប្តេជ្ញាចិត្តប្រឆាំងនឹងភាពងងឹតនោះ ដោយមធ្យោបាយតូចៗ ដោយចាប់ផ្តើមសរសេរ អំពីរឿងដែលនាងចង់អរព្រះគុណព្រះ ដោយប្រើហ្វឺតសរសេរជាប់ នៅលើផ្លែល្ពៅមួយ។ ពន្លឺថ្ងៃគឺជាចំណុចទីមួយ ដែលនាងចង់អរព្រះគុណព្រះ បន្ទាប់មក នាងក៏បានសរសេរឈ្មោះភ្ញៀវដែលមកលេងផ្ទះនាង។ ត្រង់ចំណុចខ្លះមានលក្ខណៈគួរឲ្យអស់សំណើច។ ចំណុចខ្លះទៀត មានលក្ខណៈជាក់ស្តែង ដែលមានដូចជា ការអរព្រះគុណសម្រាប់ផ្ទះដ៏កក់ក្តៅ ឡានដែលដំណើរការ។ ចំណុចខ្លះមានភាពក្រៀមក្រំ ដោយនាងបានសរសេរឈ្មោះអ្នកដែលបានលាចាកលោកហើយ។ ដូចនេះ ពាក្យអរព្រះគុណដែលនាងបានសរសេរ ក៏បានហ៊ុមព័ទ្ធផ្លែល្ពៅនោះ គឺជាការតុបតែងដ៏មានន័យ សម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំនោះ។ បទគម្ពីរទំនុកដំកើង ជំពូក១០៤ បានផ្តល់ឲ្យនូវគំរូនៃការសរសេរដំកើងព្រះ សម្រាប់ការអ្វីដែលយើងងាយនឹងមើលរំលង។ គឺដូចដែលអ្នកនិពន្ធបានបន្លឺសម្លេងច្រៀងថា “ទ្រង់ធ្វើឲ្យមានក្បាលទឹកផុះឡើងនៅក្នុងច្រកភ្នំ ទឹកនោះហូរនៅកណ្តាលភ្នំ”(ខ.១០)។ ”ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វ ហើយបន្លែសំរាប់មនុស្ស”(ខ.១៤)។ ហើយព្រះអង្គថែមទាំងបានធ្វើឲ្យពេលយប់ មានភាពល្អ និងសក្តិសមផងដែរ។ “ទ្រង់ធ្វើឲ្យងងឹត នោះគឺជាយប់ហើយ ជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមក”(ខ.២០)។ ប៉ុន្តែ បន្ទាប់មក ថ្ងៃក៏បានរះឡើង មនុស្សក៏ចេញទៅធ្វើការ រហូតដល់ពេលល្ងាច(ខ.២២-២៣)។…
Read articleការត្រាស់ហៅថ្មីមួយ
បងធំ ឈ្មោះខាស៊ី(Casey) និងក្រុមជើងកាងរបស់ខ្លួន បានគាស់ផ្ទះ ឡាន និងប្លន់ហាងលក់ទំនិញ ហើយក៏បានកាប់ចាក់គ្នាជាមួយក្រុងជើងកាងផ្សេងទៀត។ ទីបំផុត លោកខាស៊ីត្រូវប៉ូលីសចាប់ខ្លួន ហើយត្រូវគេកាត់ទោសឲ្យជាប់ពន្ធនាគារ។ នៅក្នុងគុក គាត់ក៏បានក្លាយជាអ្នកចែកចាយអាវុធ ដែលផលិតដោយខ្លួនឯង ឲ្យអ្នកទោសផ្សេងទៀតប្រើ ក្នុងពេលដែលគុកមានចលាចល។ ក្រោយមក គេក៏បានយកគាត់ទៅឃុំខ្លួនដាច់ដោយឡែក ពីអ្នកផ្សេង។ នៅក្នុងគុក គាត់បានយល់សប្តិពេលថ្ងៃ ឃើញទិដ្ឋភាពដូចខ្សែភាពយន្តមួយប្រភេទ ដែលបង្ហាញព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតគាត់ និងឃើញគេបណ្តើរព្រះយេស៊ូវ ហើយយកដែកគោលដំព្រះហស្ត និងព្រះបាទទ្រង់ជាប់នឹងឈើឆ្កាង រួចព្រះអង្គមានបន្ទូលប្រាប់គាត់ថា “ខ្ញុំកំពុងតែលះបង់ជីវិតនៅលើឈើឆ្កាងនេះ ដើម្បីអ្នក”។ លោកខាស៊ីក៏បានក្រាបនៅលើកម្រាលឥដ្ឋ ហើយទួញយំ រួចសារភាពអំពើបាបរបស់គាត់។ ក្រោយមក គាត់បានចែកចាយបទពិសោធន៍នេះ ដល់គ្រូបង្រៀនព្រះគម្ពីរម្នាក់ ដែលបានពន្យល់ដល់គាត់ជាបន្ថែមទៀត អំពីព្រះយេស៊ូវ ហើយក៏បានឲ្យព្រះគម្ពីរប៊ីបគាត់មួយក្បាល។ លោកខាស៊ីនិយាយថា ពេលនោះជាពេលដែលគាត់ចាប់ផ្តើមការធ្វើដំណើរនៃសេចក្តីជំនឿ។ ទីបំផុត គេក៏បានផ្លាស់គាត់ទៅកន្លែងជាប់ឃុំជាមួយអ្នកដទៃវិញ ដែលនៅទីនោះ គាត់ត្រូវគេធ្វើបាប ដោយសារជំនឿរបស់គាត់។ តែគាត់មានសន្តិភាពក្នុងចិត្ត ព្រោះគាត់បានរកឃើញការត្រាស់ហៅថ្មីមួយ “គឺទៅនាំអ្នកជាប់ឃុំដទៃទៀត ឲ្យស្គាល់ព្រះយេស៊ូវ”។ ក្នុងសំបុត្រ ដែលសាវ័កប៉ុលបានសរសេរផ្ញើទៅលោកធីម៉ូថេ គាត់បាននិយាយអំពីអំណាចរបស់ព្រះគ្រីស្ទ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ដោយទ្រង់បានត្រាស់ហៅយើង ឲ្យចេញពីការរស់នៅ ក្នុងអំពើបាប…
Read articleព្រះទ្រង់ច្រៀងសម្រាប់អ្នក
បន្ទាប់ពីកូនប្រុសច្បងចាប់កំណើតបាន១៧ខែ យើងក៏មានកូនស្រីម្នាក់។ ខ្ញុំមានអំណរឥតឧបមា ពេលដឹងខ្ញុំថា យើងនឹងមានកូនស្រីម្នាក់ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ពិបាកបន្តិច ព្រោះខ្ញុំមានការយល់ដឹងខ្លះៗ អំពីកូនប្រុស តែខ្ញុំមិនធ្លាប់មានកូនស្រីពីមុនមកទេ។ យើងក៏បានដាក់ឈ្មោះឲ្យនាងថា សារ៉ា(Sarah) ហើយខ្ញុំមានឯកសិទ្ធិ ក្នុងការបំពេនាងឲ្យលក់ ដើម្បីឲ្យភរិយាខ្ញុំអាចសម្រាក។ ខ្ញុំមិនដឹងច្បាស់ថា ហេតុអ្វីទេ តែខ្ញុំបានចាប់ផ្តើមច្រៀងបំពេនាង ឲ្យគេងលក់ ហើយខ្ញុំបានជ្រើសរើសបទ “កូនជាពន្លឺថ្ងៃរបស់ប៉ា”។ ទោះខ្ញុំពរនាងនៅក្នុងដៃខ្ញុំ ឬឈរនៅក្បែរគ្រែគេងរបស់នាងក្តី ខ្ញុំបានច្រៀងឲ្យនាងស្តាប់ ហើយស្រឡាញ់ពេញចិត្តពេលគ្រប់នាទី ដែលខ្ញុំបានចំណាយជាមួយនាង។ ឥឡូវនេះ នាងមានអាយុជាង២០ឆ្នាំហើយ ខ្ញុំនៅតែហៅនាងថា សាន់សាញ (Sunshine ប្រែថា ពន្លឺថ្ងៃ)។ តាមធម្មតា យើងគិតអំពីពួកទេវតាច្រៀង ប៉ុន្តែ តើយើងធ្លាប់គិតអំពីពេលដែលព្រះទ្រង់ច្រៀងទេ? ហើយជាងនេះទៅទៀត តើអ្នកធ្លាប់គិតអំពីពេលដែលទ្រង់ច្រៀងសម្រាប់អ្នកទេ? ពេលដែលហោរាសេផានាថ្លែងទៅកាន់ទីក្រុងយេរូសាឡិម គាត់បានមានប្រសាសន៍យ៉ាងច្បាស់ថា “ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង”(៣:១៧)។ ព្រះរាជសារនេះបាននិយាយទៅកាន់ទីក្រុងយេរូសាឡិមដោយផ្ទាល់ តែព្រះទ្រង់ក៏ច្រៀងសម្រាប់យើង គឺអស់អ្នកដែលបានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះផងដែរ។ តើព្រះអង្គច្រៀងអំពីអ្វី? ជាការពិតណាស់ ព្រះគម្ពីរប៊ីបមិនបានចែងច្បាស់ អំពីការនេះទេ តែយើងអាចដឹងថា បទចម្រៀងនេះ…
Read articleតើព្រះទ្រង់កំពុងស្តាប់យើងមែនឬ?
កាលខ្ញុំកំពុងធ្វើការបម្រើ ក្នុងក្រុមថែទាំពួកជំនុំ ខ្ញុំមានតួនាទីអធិស្ឋាន សម្រាប់សំណូមពរអធិស្ឋាន ដែលគេបានកត់ក្នុងក្រដាស់ ក្នុងអំឡុងពេលកម្មវិធីថ្វាយបង្គំ។ ដែលមានដូចជា សំណូមពរអធិស្ឋាន អំពីសុខភាពរបស់អ៊ំស្រីម្នាក់ អំពីបញ្ហាហិរញ្ញវត្ថុរបស់ប្តីប្រពន្ធមួយគូ និងសូមឲ្យចៅប្រុសម្នាក់ស្គាល់ព្រះ។ ខ្ញុំកម្រនឹងបានឮគេប្រាប់ អំពីការឆ្លើយតបរបស់ព្រះ សម្រាប់ការអធិស្ឋានទំាងនេះ។ ភាគច្រើន អ្នកដែលសំណូមពរអធិស្ឋាន មិនបានប្រាប់ឈ្មោះឡើយ ហើយខ្ញុំក៏មិនបានដឹងថា ព្រះទ្រង់បានឆ្លើយតបពួកគេយ៉ាងណាដែរ។ ពេលខ្លះ ខ្ញុំឆ្ងល់ថា តើព្រះអង្គពិតជាកំពុងតែស្តាប់ការអធិស្ឋានរបស់ខ្ញុំឬទេ? តើមានអ្វីកើតឡើង ដោយសារការអធិស្ឋានរបស់ខ្ញុំឬទេ? ក្នុងការរស់នៅ អ្នកជឿភាគច្រើនសួរថា “តើព្រះអង្គបានស្តាប់ឮខ្ញុំអធិស្ឋានឬទេ?” ខ្ញុំនឹកចាំថា ខ្ញុំធ្លាប់អធិស្ឋានដូចនាងហាណា ដោយទូលសូមព្រះអង្គប្រទានកូនម្នាក់ ហើយព្រះអង្គមិនបានឆ្លើយតប អស់រយៈពេលជាច្រើនឆ្នាំ។ ហើយខ្ញុំក៏ធ្លាប់អធិស្ឋានសូមឲ្យឪពុកខ្ញុំទទួលជឿព្រះ តែគាត់បានលាចាកលោកទៅ ដោយមិនបានបង្ហាញឲ្យយើងដឹងថា គាត់បានប្រែចិត្តទទួលជឿព្រះអង្គ។ ក្នុងប្រវត្តិសាស្រ្តដែលមានរយៈពេលរាប់ពាន់ឆ្នាំ ព្រះគម្ពីរបានកត់ទុក នូវព្រឹត្តិការណ៍ជាច្រើនរាប់មិនអស់ ដែលក្នុងនោះ ព្រះទ្រង់បានផ្ទៀងព្រះកាណ៌ស្តាប់ ពួកអ៊ីស្រាអែលដែលកំពុងស្រែកយំ ក្រោមការគាបសង្កត់ជាទាសករ(និក្ខមនំ ២:២៤) លោកម៉ូសេនៅភ្នំស៊ីណាយ(ចោទិយកថា ៩:១៩) លោកយ៉ូស្វេ នៅគីលកាល់(យ៉ូស្វេ ១០:១៤) នាងហាណា នៅពេលនាងទូលសូមកូនម្នាក់(១សាំយ៉ូអែល ១:១០-១៧) ស្តេចដាវីឌ ពេលទ្រង់ទូលសូមការរំដោះឲ្យរួចពីស្តេចសូល(២សាំយ៉ូអែល ២២:៧)។…
Read articleគោលបំណង ក្នុងការឈឺចាប់
ខ្ញុំធ្លាប់បានទៅអធិប្បាយព្រះបន្ទូល នៅព្រះវិហារមួយ ហើយក្រោយមក ខ្ញុំក៏បានពិភាក្សាជាមួយស្រ្តីម្នាក់ អំពីអ្វីដែលខ្ញុំបានចែកចាយ កាលព្រឹកនោះ។ គាត់ក៏បានចែកចាយថា គាត់មានជំងឺរ៉ាំរ៉ៃមួយ។ គាត់បានទូលអង្វរ អធិស្ឋានតម សារភាពអំពើបាបរបស់គាត់ ហើយក៏បានធ្វើការអ្វីផ្សេងទៀត ដែលគេបានប្រាប់គាត់ ដើម្បីឲ្យបានទទួលការប្រោសឲ្យជា។ ប៉ុន្តែ គាត់នៅតែឈឺ ដូចនេះ គាត់ក៏បានគិតថា គាត់បានធ្វើអ្វីមួយខុសហើយ បានជានៅតែឈឺ។ ខ្ញុំក៏បានប្រាប់គាត់ថា វាមិនមែនជាកំហុសរបស់គាត់ទេ។ ខ្ញុំមានអារម្មណ៍សោកសៅ ពេលដែលបានស្តាប់គាត់ចែកចាយ។ គេបានបង្រៀនគាត់ ឲ្យអនុវត្តតាម “រូបមន្ត” ខាងវិញ្ញាណ ដើម្បីដោះស្រាយបញ្ហារបស់គាត់ ហេតុនេះហើយ គាត់ក៏បានបន្ទោសខ្លួនឯង ពេលដែលរូបមន្តនោះ មិនដំណើរការ។ ដែលអាក្រក់ជាងនេះទៀតនោះ គេបានបង្ហាញថា វាមិនមែនជារូបមន្តត្រឹមត្រូវ តាំងពីប៉ុន្មានជំនាន់មុន។ និយាយឲ្យងាយយល់ រូបមន្តចាស់នេះ បានបង្រៀនថា បើអ្នកមានទុក្ខលំបាក នោះគឺបណ្តាលមកពីអ្នកបានធ្វើអំពើបាប។ ពេលដែលលោកយ៉ូបបាត់បង់ហ្វូងសត្វ កូនទាំងអស់ ហើយធ្លាក់ខ្លួនឈឺ មិត្តភក្តិគាត់បានយករូបមន្តនេះមកឲ្យគាត់ប្រើ។ លោកអេលីផាសង្ស័យថា លោកយ៉ូបបានធ្វើអំពើបាប បានជាគាត់ប្រាប់លោកយ៉ូបថា “ចូរអ្នកនឹកចាំចុះ បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី តើមានកន្លែងណា ដែលមនុស្សទៀងត្រង់ត្រូវកាត់ចេញនោះ?”(យ៉ូប ៤:៧)។…
Read articleព្រះទ្រង់បានញែកទុក
នៅប្រទេសស្រីលង្កា ម៉ូតូកង់បី “តុក តុក” ជាប្រភេទតាក់ស៊ី ដ៏ពេញនិយម ដែលបានផ្តល់នូវភាពងាយស្រួល និងភាពរីករាយដល់មនុស្សជាច្រើន ក្នុងការធ្វើដំណើរ។ អ្នកស្រី ឡរេន(Lorraine) ដែលជាពលរដ្ឋ នៅរដ្ឋធានីខូឡុមបូ ក៏បានដឹងថា ម៉ូតូកង់បី “តុក តុក” ក៏ជាកន្លែងសម្រាប់បេសកកម្មផ្សាយដំណឹងល្អផងដែរ។ ថ្ងៃមួយ គាត់បានឡើងជិះតុកតុក ហើយក៏បានឃើញអ្នកបើកបរមានភាពរួសរាយ ហើយគាត់ក៏មានចិត្តរីករាយ ក្នុងការសន្ទនាអ្នកបើកបរនោះ អំពីជំនឿសាសនា។ គាត់ក៏បានគិតថា លើកក្រោយ គាត់នឹងជជែកជាមួយអ្នកបើកបរនោះ អំពីដំណឹងល្អតែម្តង។ នៅដើមដំបូងនៃកណ្ឌគម្ពីររ៉ូម សាវ័កប៉ុលបានប្រកាសថា “ព្រះទ្រង់បានញែកគាត់ទុក សម្រាប់ដំណឹងល្អ”(រ៉ូម ១:១)។ សម្រាប់ពាក្យដំណឹងល្អ ព្រះគម្ពីរដើមភាសាក្រិកប្រើពាក្យ evangelion ដែលមានន័យថាដំណឹងល្អ។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងតែនិយាយថា គោលបំណងធំបំផុតរបស់គាត់ គឺដើម្បីផ្សាយដំណឹងល្អ។ តើដំណឹងល្អ គឺជាអ្វី? បទគម្ពីររ៉ូម ១:៣ បានចែងថា ដំណឹងល្អរបស់ព្រះ “និយាយអំពីព្រះរាជបុត្រាព្រះអង្គ”។ ព្រះទ្រង់សព្វព្រះទ័យនឹងប្រាប់លោកិយថា ព្រះយេស៊ូវបានយាងមកជួយសង្រ្គោះយើង ឲ្យរួចពីអំពើបាប និងសេចក្តីស្លាប់ ហើយព្រះអង្គបានជ្រើសរើសយើង ឲ្យធ្វើជាអ្នកនាំដំណឹងល្អទៅប្រាប់អ្នកដទៃ។ នេះជាការពិត…
Read article