ព្រះ​បន្ទូល​សន្យា​ថា នឹង​ស្អាង​យើង​ឡើង​វិញ

អេសាយ ៥១:១-៦ ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូចជា​ផ្សែង … តែ​សេចក្តី​សង្គ្រោះ​របស់​អញ​នឹង​នៅ​ជា​ដរាប​។ អេសាយ ៥១:៦ កាល​ខ្យល់​ព្យុះ​កំបុត​ត្បូង​ឡរ៉ា បាន​បក់​បោក​យ៉ាង​ខ្លាំង កាត់​តាម​តំបន់​ឈូង​សមុទ្រ​មិច​ស៊ីកូ ឆ្ពោះ​ទៅ​រក​តំបន់​ឆ្នេរ​សមុទ្រ​របស់​សហរដ្ឋអាមេរិក​នៅ​រដ្ឋ​លូវីស៊ី​អាណា គេ​បាន​ធ្វើ​ការ​ប្រកាស​អាសន្ន​ជា​បន្ទាន់​។ មន្ត្រី​ប៉ូលិស​ម្នាក់​បាន​កត់​សំគាល់​ឃើញថា មាន​ខ្យល់​បក់​បោក​ក្នុង​ល្បឿន១៥០គីឡូម៉ែត្រ​ក្នុង១ម៉ោង ហើយក៏​បាន​ផ្តល់​ពត៌​មាន​ដល់​ប្រជា​ពលរដ្ឋ​ភ្លាម​ៗ​ថា “សូម​ធ្វើ​ការ​ជម្លៀស​ជា​បន្ទាន់​។ បើ​អ្នក​សម្រេច​ចិត្ត​បន្ត​ស្នាក់​នៅ​ក្នុង​ផ្ទះ យើង​ខ្ញុំ​មិន​អាច​ចេញ​ទៅ​រក​អ្នក​បានទេ ដូច​នេះ សូម​យក​ក្រដាស​មួយ​សន្លឹក​មក​សរសេរ​ឈ្មោះ អាស័យ​ដ្ឋាន អត្ថ​លេខ​សន្តិ​សុខ​សង្គម​របស់​អ្នក និង​ឈ្មោះ​សាច់​ញាតិ​សម្រាប់​ទំនាក់​ទំនង ពេល​មាន​ការ​បន្ទាន់ ហើយ​ដាក់​ក្រដាស​នោះ​ចូល​ទៅ​ក្នុង​ថង់​មាន​រូត​ ហើយ​ដាក់​ចូល​ក្នុង​ហោប៉ៅ​របស់​អ្នក​។ ហើយ​ចូរ​អធិស្ឋាន​សូម​ឲ្យ​អ្នក​រួច​ផុត​ពី​គ្រោះ​ថ្នាក់​នេះ”។ ភ្នាក់ងារ​ជួយ​សង្គ្រោះ​បាន​ដឹង​ថា ពេលណា​ខ្យល់​ព្យុះ​ឡរ៉ា វាយ​ប្រហារ​តំបន់​ឆ្នេរ ពួកគេ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ក្រៅពី​មើល​ខ្យល់​ព្យុះ​នោះ​បំផ្លិច​បំផ្លាញ​អ្វីៗ​ទាំង​អស់​នៅ​ពី​មុខ​វា​។ ពេលណា​រាស្រ្ត​របស់​ព្រះ នៅ​គ្រា​សញ្ញា​ចាស់​ជួប​គ្រោះ​ធម្មជាតិ ឬ​មហន្ត​រាយ​ខាង​វិញ្ញាណ ព្រះបន្ទូល​ព្រះអង្គ​មាន​ការ​ធានា​ច្បាស់​លាស់ ហើយ​នាំមក​នូវ​ក្តី​សង្ឃឹម ដោយ​សន្យា​ថា ព្រះអង្គ​នឹង​គង់នៅ​ជាមួយ ទោះ​ពួក​គេ​ជួប​ការ​បំផ្លិច​បំផ្លាញ​យ៉ាងណា​ក៏ដោយ​។ ព្រះអង្គ​មាន​បន្ទូល​ថា “ទ្រង់​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច​បង់​របស់​គេ ក៏បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់ឈឹង បាន​ដូចជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ប្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន​របស់​ព្រះយេហូវ៉ា​ដែរ”(អេសាយ ៥១:៣)។ ហើយ​ជាង​នេះ​ទៅទៀត ព្រះអង្គ​តែងតែ​ធានា​រាស្រ្ត​ព្រះ​អង្គ​ថា ព្រះអង្គ​នឹង​ប្រទាន​ការ​សង្គ្រោះ និង​ការ​ប្រោស​ឲ្យ​ជា បើសិន​ជា​ពួកគេ​ទុកចិត្ត​ព្រះអង្គ​។ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា “ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូចជា​ផ្សែង​ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូចជា​សំលៀក​បំពាក់…

Read article
ព្រះ​អង្គ​ជា​ក្សត្រ ដែល​បាន​បង្កើត​របស់​សព្វ​សារពើ

«កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី» (លោកុប្បត្ដិ ១:១)។ ព្រះ​ទ្រង់​ពិត​ជា​មាន​មែន គឺ​គ្មាន​ពេល​ណា​មួយ ដែល​មិន​មាន​ព្រះ​អង្គ​នោះ​ឡើយ។ ព្រះ​អង្គ​មាន​ពិត​មែន តាំង​ពីមុន​ពេល​ដែល​ពេល​វេលា និង​អ្វី​មួយ​កើត​មាន ដោយ​សារ​ការ​បង្កើត​របស់​ព្រះ​អង្គ។ ហើយ​ដោយ​សារ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ​អង្គ មិន​ដែល​ប្រែ​ប្រួល ព្រះ​អង្គ​តែង​តែ​មាន​ពិត​មែន ក្នុង​លក្ខណៈ​ជា​ព្រះ​ត្រៃឯក ជា​ព្រះ​តែ​មួយ​មាន​បី​អង្គ គឺ​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ពេល​យើង​អាន​ព្រះ​គម្ពីរ យើង​ឃើញ​ថា អង្គ​នីមួយៗ​នៃ​ព្រះ​ត្រៃឯក​សុទ្ធ​តែ​បាន​ចូល​រួម​នៅ​ក្នុង​ការ​បង្កើត​របស់​សព្វ​សារពើ ដោយ​ព្រះ​វរបិតា​បាន​ធ្វើ​ការ​ផ្ដួចផ្ដើម ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ពិពណ៌នា​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន «រេរា​នៅ​ពីលើ​ទឹក» ហើយ​ព្រះ​រាជបុត្រា​គឺ​ជា​ភ្នាក់ងារ​នៃ​ការ​បង្កើត​របស់​សព្វ​សារពើ (លោកុប្បត្ដិ ១:២-៣ យ៉ូហាន ១:៣)។ «គ្រប់​ទាំង​អ្វីៗ​ដែល​ស្រស់​ស្អាត អស់​ទាំង​សត្វ​តូច​ធំ»1 គួរ​តែ​នាំ​ឲ្យ​យើង​មាន​ចិត្ត​ស្ញប់​ស្ញែង ព្រោះ​ព្រះ​អង្គ​បាន​រចនា​ពួក​វា​មក ដោយ​បង្គាប់​តែ​មួយ​ព្រះ​ឱស្ឋ។ ធម្មជាតិ​ទាំង​មូល​ស្ថិត​ក្នុង​ព្រះ​ហស្ត ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ។ ពេល​យើង​ឃើញ​ទឹក​រលក​បោក​ច្រាំង យើង​មាន​ការ​កម្សាន្ត​ចិត្ដ​ដ៏​អស្ចារ្យ ដោយ​ដឹង​ថា ទឹក​រលក​នីមួយៗ​បាន​កើត​មាន ដោយ​សារ​ការ​គ្រប់​គ្រង​របស់​ព្រះ​អម្ចាស់ ដោយ​អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​មិន​ដែល​បាន​យាង​ចេញ​ពី​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ​ទាំង​ពី​ដើម​ក៏​ដូច​ជា​ក្នុង​ពេល​អនាគត។ យើង​ចាំបាច់​ត្រូវ​ចាំ​ថា ព្រះ​អង្គ​គ្មាន​ដែន​កំណត់​ឡើយ។ ព្រះ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក ខ្ពស់​ហួស និង​ពិសេស​ខុស​ប្លែក​ពី​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​បង្កើត។ នេះ​ជា​មូល​ហេតុ​ដែល​ជំនឿ​គ្រីស្ទ​បរិស័ទ មាន​ភាព​ខុស​គ្នា​ពី​ជំនឿ​សាសនា​ដែល​ជឿ​ថា ព្រះ​អាទិទេព​បាន​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​គេ​បាន​ស្គាល់ នៅ​ក្នុង​ពិភព​ធម្មជាតិ…

Read article
ចែកចាយ​រឿង​របស់​ព្រះយេស៊ូវ

១យ៉ូហាន ១:១-៥ ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជាទី​បន្ទាល់ ប្រាប់​ដល់​អ្នក​រាល់​គ្នា​។ ១យ៉ូហាន ១:២ មនុស្ស​ភាគ​ច្រើន មិន​ដែល​ឮ​ឈ្មោះ​អ្នក​ស្រី​ខេត ហ៊ែងឃី(Kate Hankey)ទេ ប៉ុន្តែ គាត់​ជា​ស្រ្តី​ដែល​មាន​លក្ខណៈ​សម្បត្តិ​គួរ​ឲ្យ​កត់​សំគាល់​ណាស់​។ គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះយេស៊ូវ នៅ​ទសវត្សរ៍​ឆ្នាំ១៨០០ ដោយ​ចិត្ត​ស្មោះ​ត្រង់ នៅ​ប្រទេស​អង់គ្លេស ក្នុង​នាម​គាត់​ជា​គ្រូ​បង្រៀន គ្រូ​ផ្សាយ​ដំណឹង​ល្អ អ្នក​រៀបចំ​សាលា​រៀន បេសកជន និង​អ្នក​និពន្ធ​បទ​កំណាព្យ​។ នៅ​ឆ្នាំ១៨៦៧ អ្នក​ស្រី​ខេត បាន​ឆ្លង​ជំងឺ​ធ្ងន់ធ្ងរ​មួយ​។ ក្នុង​អំឡុង​ពេល​ដែល​គាត់​កំពុង​ជា​សះ​ស្បើយ​ឡើង​វិញ គាត់​ក៏​បាន​និពន្ធ​បទ​កំណាព្យ​វែង​មួយ ចែក​ជា​ពីរ​ភាគ​មាន​ចំណង​ជើង​ថា “រឿង​ដែល​គេ​ចង់​ឮ” និង “រឿង​ដែលគេ​បាន​និយាយ​ប្រាប់”។ បទ​កំណាព្យ​របស់​គាត់​បាន​បក​ស្រាយ អំពី​ទំនាក់​ទំនង​ដែល​គាត់​មាន​ជាមួយ​ព្រះយេស៊ូវ ដោយ​ផ្ទាល់​ខ្លួន និង​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង កាល​ព្រះអង្គ​កំពុង​បំពេញ​បេសកកម្ម​នៅ​លើ​ផែនដី​។ បទ​គម្ពីរ​ទាំង​អស់​សុទ្ធតែ​បាន​ចង្អុល​បង្ហាញ​ទៅ​រក​ព្រះយេស៊ូវ និង​និយាយ​អំពី​រឿង​របស់​ព្រះអង្គ​។ នៅដើម​ដំបូង​នៃ​សំបុត្រ​ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​ដំបូង គាត់​បាន​រំឭក​ពួកគេ​អំពី​ពេល​ដែល​ពួកគេ​បាន​មាន​ការ​ដក​ពិសោធន៍​ជាមួយ​ព្រះយេស៊ូវ​ដោយ​ផ្ទាល់​ខ្លួន​។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “ឯ​សេចក្តី​ដែល​មាន​តាំង​ពី​ដើម​មក ដែល​យើង​ខ្ញុំ​បានឮ ហើយ​ភ្នែក​បាន​ឃើញ ក៏បាន​មើល ហើយ​ដៃ​បាន​ប៉ះ​ពាល់ ខាង​ឯ​ព្រះបន្ទូល​នៃ​ជីវិត”(១យ៉ូហាន ១:១)។ សាវ័ក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជាទី​បន្ទាល់​ប្រាប់​ដល់​អ្នក​រាល់​គ្នា”(ខ.២)។…

Read article
ព្រះ​ហស្ត​ព្រះអង្គ​ក្នុង​ឆ្នាំ​ថ្មី

អេសាយ ៤៨:១២-១៩ ដៃ​អញ​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​អញ​បាន​លាត​ផ្ទៃ​មេឃ​។ អេសាយ ៤៨:១៣ នៅ​ឆ្នាំ១៩៣៩ នៅ​ពេល​ដែល​សង្រ្គាម​លោក​លើក​ទីពីរ​បាន​ឆេះ​រាលដាល ដល់​ទឹកដី​ចក្រភព​អង់គ្លេស ស្តេច​ចច ទី៦(George VI) បាន​ស្វែងរក​ឱកាស នៅ​ក្នុង​ការ​ផ្សាយ​តាម​វិទ្យុ​នៅ​ថ្ងៃ​ណូអែល ដើម្បី​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​របស់​ទ្រង់ ក្នុង​ចក្រភព​អង់គ្លេស និង​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត ឲ្យ​ទុកចិត្ត​ព្រះ​។ ទ្រង់​ក៏បាន​ដក​ស្រង់​បទ​កំណាព្យ​ដែល​ព្រះ​មាតា​ទ្រង់​ចូល​ចិត្ត​យ៉ាង​ខ្លាំង ដោយ​បន្ទូល​ថា “ពេល​យើង​ចូល​ទៅ​ក្នុង​ភាព​ងងឹត ចូរ​យើង​តោង​ព្រះ​ហស្ត​ព្រះអង្គ​ជាប់​។ ព្រះអង្គ​នឹង​ប្រទាន​ពន្លឺ ដែល​ប្រសើរ​លើស​ពន្លឺ​ណា​ទាំង​អស់ ហើយក៏​ប្រទាន​ផ្លូវ​ដែល​មាន​សុវត្ថិភាព​ជាង​ផ្លូវ​ណា​ទាំង​អស់”។ ស្តេច​ចច មិន​បាន​ជ្រាប​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទៀត​នៅ​ឆ្នាំ​ថ្មី​ទេ តែ​ទ្រង់​បាន​ទុក​ចិត្ត​ថា ព្រះអម្ចាស់​នឹង “ដឹកនាំ ហើយ​កំឡា​ចិត្ត” ពួកគេ ក្នុង​ថ្ងៃ​ដ៏​ថប់​បារម្ភ​ខាង​មុខ​។ ព្រះ​គម្ពីរប៊ីប​បាន​ចែង​អំពី​ព្រះ​ហស្ត​របស់​ព្រះ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ជា​ច្រើន ដែល​រាប់​បញ្ចូល​ទាំង​កណ្ឌ​គម្ពីរ​អេសាយ​ផង​ដែរ​។ ព្រះអង្គ​បាន​ត្រាស់​ហៅ​រាស្រ្ត​ព្រះ​អង្គ​តាម​រយៈ​ហោរា​អេសាយ ឲ្យ​ពួកគេ​ទុក​ចិត្ត​ថា ព្រះអង្គ​ជា​ព្រះអាទិករ​របស់​ពួកគេ ព្រះអង្គ​គឺជា “ដើម ហើយ​ជា​ចុង”(អេសាយ ៤៨:១២) ដែល​គង់នៅ​ជាមួយ​ពួកគេ​​ជា​រៀង​រហូត​។ ព្រះអង្គ​មាន​បន្ទូល​ថា “ដៃ​អញ​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​អញ​បាន​លាត​ផ្ទៃ​មេឃ”(ខ.១៣)។ ពួកគេ​គួរតែ​ទុកចិត្ត​ព្រះអង្គ ហើយ​មិន​ត្រូវ​មើលទៅ​មនុស្ស ដែល​មាន​អំណាច​តិច​ជាង​ព្រះអង្គ​នោះ​ទេ​។ សរុប​មក ព្រះអង្គ​គឺជា “ជា​ព្រះ​ដ៏​ប្រោស​លោះ គឺជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល”(ខ.១៧)។…

Read article
ហេតុ​អ្វី​ទូល​បង្គំ​លំបាក​យ៉ាង​នេះ?

ទំនុក​ដំកើង ១៣ ឱ​ព្រះយេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាលណា​ទៀត តើ​ដល់​អស់​កល្ប​ឬ​អី? ទំនុក​ដំកើង ១៣:១ លោក​ជីម(Jim) បាន​តយុទ្ធ​នឹង​ជំងឺ​ខូច​កោ​សិកា​ប្រសាទ​បញ្ជា ជាង១ឆ្នាំ​ហើយ​។ កោ​សិកា​ប្រសាទ​ក្នុង​សាច់ដុំ​របស់​គាត់​កំពុង​តែ​ខូច ហើយ​សាច់ដុំ​របស់​គាត់​ក៏​បាន​រួញ​ស្វិត​។ គាត់​បាន​បាត់បង់​សមត្ថភាព​បញ្ជា​ផ្នែក​តូចៗ​នៃ​អវយវៈ​របស់​គាត់ ក៏​ដូចជា​បាត់​សមត្ថភាព​គ្រប់​គ្រង​ដៃជើង​របស់​គាត់​។ គាត់​មិន​អាច​ដាក់​ឡេវអាវ ឬ​ចង​ខ្សែ​ស្បែកជើង​ដោយ​ខ្លួនឯង​បាន​ទៀត​ទេ ហើយក៏​មិន​អាច​ប្រើ​ចង្កឹះ​បរិភោគ​អាហារ​បាន​ដែរ​។ លោក​ជីម​បាន​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ដ៏​លំបាក​នេះ ហើយ​ក៏​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង? ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ជួប​ការ​លំបាក​យ៉ាង​នេះ? ប៉ុន្តែ មាន​បង​ប្អូន​រួម​ជំនឿ​ក្នុង​ព្រះគ្រីស្ទ​ជា​ច្រើន​ បាន​មក​ចំណាយ​ពេល​ជាមួយ​គាត់ ហើយ​ក៏​បាន​ទូល​ថ្វាយ​សំណួរ​របស់​ពួកគេ​ដល់​ព្រះអង្គ​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៣ ស្តេច​ដាវីឌ​បាន​បន្លឺ​សម្លេង​ថា “ឱ​ព្រះយេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាលណា​ទៀត? តើ​ដល់​អស់​កល្ប​ឬ​អី? តើ​នឹង​លាក់​ព្រះ​ភក្ត្រ​ទ្រង់​ ចំពោះ​ទូល​បង្គំ​ដល់​កាលណា? តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ពិគ្រោះ​នៅតែ​ក្នុង​ខ្លួន​ដល់​កាលណា ដោយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក​វាល់​ល្ងាច​ដូច្នេះ?”(ខ.១-២)។ យើង​ក៏​អាច​នាំ​ការ​ភាន់​ភាំង និង​សំណួរ​យើង​ថ្វាយ​ដល់​ព្រះអង្គ​ផង​ដែរ​។ ព្រះអង្គ​ជ្រាប​អំពី​ចិត្ត​របស់​យើង ពេលណា​យើង​ស្រែក​រក​ព្រះ​អង្គ​ថា “តើ​ដល់​ពេលណា?” ហើយ “ហេតុ​អ្វី ព្រះ​អង្គ​អើយ?” ព្រះអង្គ​បាន​ប្រទាន​ចម្លើយ​មានន័យ​បំផុត ដល់​យើង ក្នុង​ព្រះយេស៊ូវ និង​ក្នុង​ជ័យ​ជម្នះ​ដែល​ព្រះអង្គ​មាន មក​លើ​បាប និង​សេចក្តី​ស្លាប់​។ ពេលណា​យើង​គិត​ដល់​ឈើ​ឆ្កាង និង​ផ្នូរ​របស់​ព្រះយេស៊ូវ​ដែល​នៅ​ទ​ទេរ យើង​អាច​រក​ឃើញ​ទំនុក​ចិត្ត នៅ​ក្នុង “សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ” របស់​ព្រះអម្ចាស់(ខ.៥)…

Read article
សាងសង់​អ្វី​ដែល​ស្ថិត​ស្ថេរ

លោកុប្បត្តិ ១១:‌១-៨ រួច​និយាយ​គ្នា​ថា ចូរ​យើង​សង់​ទីក្រុង​១សំរាប់​យើង និង​ប៉ម​១ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍​ឈ្មោះ​។ លោកុប្បត្តិ ១១:៤ កាលពី​ក្មេង ក្រុម​គ្រួសារ​ខ្ញុំ​រស់នៅ​ក្បែរ​ការដ្ឋាន​សំណង់​មួយ​ចំនួន ក្នុង​រដ្ឋ​អូហៃយ៉ូ​។ ដោយសារ​ខ្ញុំ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ចូល​ចិត្ត​មើល​គេ​សាង​សង់​អគារ យើង​ក៏​បាន​ដើរ​រើស​សម្ភារៈ​សំណង់​ដែល​គេ​បោះ​ចោល ដើម្បី​សាង​សង់​បន្ទាយ​ទ័ព ជា​ការ​កម្សាន្ត​សប្បាយ​។ យើង​ក៏បាន​ខ្ចី​ឧបករណ៍​ជាង​ពី​ឪពុក​ម្តាយ​របស់​យើង និង​លី​សែង​ឈើ ហើយ​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ ក្នុង​ការសាងសង់ ដើម្បី​សម្រេច​គោលបំណង​របស់​យើង​។ វា​ជា​សកម្មភាព​ដ៏​សប្បាយ​រីករាយ ប៉ុន្តែ ការ​ប្រឹង​ប្រែង​របស់​យើង​ក្នុង​ការសាងសង់ តាម​គំរូ​អគារ​នៅ​ជុំ​វិញ​យើង មិន​បាន​ទទួល​លទ្ធផល​ល្អ​ទេ​។ សំណង់​របស់​យើង​មិន​ស្ថិត​ស្ថេរ​បាន​យូរ​ឡើយ​។ បទ​គម្ពីរ​លោកុប្បត្តិ ជំពូក១១ បាន​ចែង​អំពី​គម្រោង​សាង​សង់​ធំ​មួយ ដែល​មនុស្ស​នៅ​ផែនដី​រួម​គ្នា​ធ្វើ​។ ពួកគេ​និយាយ​គ្នា​ថា “ចូរ​យើង​សង់​ទីក្រុង១សំរាប់​យើង និងប៉ម១ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍​ឈ្មោះ”(ខ.៤)។ ការ​ប្រឹង​ប្រែង​របស់​ពួកគេ​មាន​បញ្ហា​ធំ​មួយ ស្ថិត​នៅ​ត្រង់ថា ពួកគេ​ធ្វើ​ការសាងសង់​នោះ ដើម្បី​ឲ្យ​ពួកគេ​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ប៉ុណ្ណោះ​(ខ.៤)។ នេះ​ជា​បញ្ហា​ដែល​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត ចំពោះ​មនុស្ស ដោយសារ​យើង​ចូល​ចិត្ត​កសាង​វិមាន​សម្រាប់​ខ្លួនឯង និង​ដើម្បី​បង្ហាញ​ភាព​ជោគជ័យ​របស់​យើង​។ ព្រះ​គម្ពីរប៊ីប​ក៏​បាន​ចែង​អំពី​សម័យ​ក្រោយមក​ទៀត ដែល​មាន​ស្តេច​មួយ​អង្គ​ព្រះ​នាម សាឡូម៉ូន បាន​សាង​សង់​ព្រះវិហារ​ថ្វាយ​ព្រះអម្ចាស់ ដោយ​បំណង​ចិត្ត​ខុសពី​មនុស្ស​ដែល​សាង​សង់​ប៉ម​បាបិល​។ គឺ​ដូច​ទ្រង់​មាន​បន្ទូល​ថា “មើល ទូល​បង្គំ​បាន​គិត​សំរេច​នឹង​ស្អាង​ព្រះវិហារ១ថ្វាយ​ព្រះ​នាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូល​បង្គំ”(១ពង្សាវតាក្សត្រ ៥:៥)។ ស្តេច​សាឡូម៉ូន​យល់​ឃើញថា អ្វីៗ​ដែល​ទ្រង់​សាងសង់…

Read article