ព្រះទ្រង់ជាជំនួយរបស់ខ្ញុំ
យ៉ូស្វេ ១៤:៦-១២ ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបាន។ ហេព្រើរ ១៣:៦ មិត្តភក្តិរបស់ខ្ញុំឈ្មោះ រ៉ាលេក(Raleigh) កំពុងឈានចូលវ័យ៨៥ឆ្នាំ! ចាប់តាំងពីពេលដែលខ្ញុំបានសន្ទនាជាលើកដំបូងជាមួយគាត់ ប្រហែល៣៥ឆ្នាំមុន គាត់បានផ្តល់ឲ្យនូវការលើកទឹកចិត្តជាច្រើនសម្រាប់ខ្ញុំ។ នៅពេលដែលគាត់បានលើកឡើង អំពីរឿងនេះ នៅពេលថ្មីៗនេះ ចាប់តាំងពីពេលដែលគាត់បានចូលនិវត្តន៍ គាត់បានបញ្ចប់ការនិពន្ធសៀវភៅមួយក្បាល ហើយចាប់ផ្តើមការងារមួយទៀត សម្រាប់បម្រើព្រះ ក្នុងផ្នែកនិពន្ធសៀវភៅ ។ ពេលនោះ ខ្ញុំមានការចាប់អារម្មណ៍ណាស់ តែមិនមានការភ្ញាក់ផ្អើលទេ។ ក្នុងព្រះគម្ពីរ កាលលោកកាលែប មានអាយុ៨៥ឆ្នាំ គាត់ក៏មិនបានឈប់ធ្វើការបម្រើព្រះអង្គដែរ។ ជំនឿ និងភាពប្តូរផ្តាច់ដែលគាត់មានចំពោះព្រះអម្ចាស់ បានជួយទ្រទ្រង់ជីវិតគាត់ ក្នុងការឆ្លងកាត់ការរស់នៅ ក្នុងវាលរហោស្ថានជាច្រើនទសវត្សរ៍ និងក្នុងសង្គ្រាម ដើម្បីថែរក្សាមរតកដែលព្រះទ្រង់សន្យាប្រទានរាស្រ្តអ៊ីស្រាអែល។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “សព្វថ្ងៃនេះខ្ញុំនៅតែមានកំឡាំង ដូចក្នុងកាលដែលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះនៅឡើយ កំឡាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ សំរាប់នឹងទៅច្បាំងទាំងចេញទៅហើយចូលមកវិញផង”(យ៉ូស្វេ ១៤:១១)។ តើគាត់អាចមានជ័យជម្នះ ដោយរបៀបណា? លោកកាលែបបានប្រកាសថា គឺដោយព្រះអម្ចាស់គង់នៅជាមួយគាត់(ខ.១២)។ ព្រះទ្រង់ជួយអ្នកដែលទុកចិត្តព្រះអង្គអស់ពីចិត្ត ទោះពួកគេមានអាយុប៉ុន្មាន ស្ថិតក្នុងដំណាក់កាលណា ឬកាលៈទេសៈមួយណា ក្នុងជីវិតក៏ដោយ។ ព្រះអម្ចាស់បានបង្ហាញអង្គទ្រង់ ឲ្យមនុស្សបានឃើញ តាមរយៈព្រះគ្រីស្ទ។ កណ្ឌគម្ពីរដំណឹងល្អបានបណ្តាលចិត្តយើងឲ្យជឿលើព្រះ…
Read articleរួបរួមដោយអំណោយទានផ្សេងគ្នា ក្នុងព្រះគ្រីស្ទ
១កូរិនថូស ១២:១២-១៤,២១-២៧ តែព្រះទ្រង់បានដាក់ចុះនូវអវយវៈនីមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់។ ១កូរិនថូស ១២:១៨ ក្នុងអត្ថបទដែលសាស្ត្រាចារ្យ ដេនីល បូមែន (Daniel Bowman Jr) បាននិពន្ធមានចំណងជើងថា “ការបម្រើ និងលក្ខណៈផ្សេងៗនៃការបម្រើ” គាត់បានរៀបរាប់អំពីការលំបាក ក្នុងការសម្រេចចិត្តជ្រើសរើសយករបៀបនៃការបម្រើពួកជំនុំគាត់ ក្នុងនាមគាត់ជាមនុស្សមានជំងឺអូទិហ្សិម។ គាត់បានពន្យល់ថា “អ្នកជំងឺអូទីហ្សិមត្រូវតែបង្កើតផ្លូវថ្មី សម្រាប់ដើរទៅមុខ រៀងរាល់ពេល ជាផ្លូវពិសេស ដែលត្រូវការពេលវេលាសម្រាកម្នាក់ឯង ដើម្បីឲ្យមានកម្លាំងឡើងវិញ ទាំងខាងផ្លូវចិត្ត ផ្លូវអារម្មណ៍ និងផ្លូវកាយ… តាមញាណទាំង៥ និងក្នុងកំរិតនៃភាពសុខស្រួល… នៅពេលណាមួយ នៅថ្ងៃនីមួយៗ ទោះគេបានឲ្យតម្លៃមកលើយើង ផ្អែកទៅលើកម្លាំងរបស់យើង ហើយមានការយោគយល់ចំពោះតម្រូវការរបស់យើងឬអត់ក៏ដោយ ជាជាងមិនរាប់បញ្ចូលយើង ក្នុងចំណោមអ្នកដទៃ ដោយសារភាពខ្វះចន្លោះរបស់យើង ។ល។” គាត់ក៏បានរៀបរាប់ទៀតថា “សម្រាប់មនុស្សជាច្រើន ការសម្រេចចិត្តដូចនេះនាំមកនូវការផ្លាស់ប្តូរអាទិភាព ឬរបៀបនៃការរស់នៅរបស់ពួកគេឲ្យបានត្រឹមត្រូវ ដោយមានផលល្អចំពោះពួកគេ តែអាចមានផលប៉ះពាល់មិនល្អមកលើខ្ញុំ”។ លោកបូមែន ជឿថា ការបង្រៀនអំពីភាពពេញវ័យ ដែលសាវ័កប៉ុលបានពិពណ៌នា ក្នុងបទគម្ពីរ ១កូរិនថូស ជំពូក១២ អាចធ្វើជាដំណោះស្រាយដែលនាំមកនូវការប្រោសឲ្យជា។ ដែលក្នុងនោះ ខ.៤…
Read articleព្រះយេស៊ូវជាអ្នកបង្កើតសន្តិភាពពិតប្រាកដ
យ៉ូហាន ១៦:២៥-៣៣ ខ្ញុំប្រាប់សេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្តីសុខសាន្ត ដោយសារខ្ញុំ។ យ៉ូហាន ១៦:៣៣ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៨៦២ សង្គ្រាមស៊ីវិលនៅអាមេរិកបានរីករាលដាលកាន់តែខ្លាំង។ កងទ័ពរដ្ឋសហព័ន្ធ និងកងទ័ពរដ្ឋសហភាពបានបោះជំរុំនៅចម្ងាយ៧រយម៉ែត្រពីគ្នា នៅលើត្រើយម្ខាងម្នាក់ នៃទន្លេស្ទោន ក្នុងរដ្ឋថេនេស៊ី។ ខណៈពេលដែលពួកគេកំពុងកំដៅខ្លួន នៅជុំវិញភ្លើងជំរុំ កងទ័ពរដ្ឋសហព័ន្ធក៏បានចាប់កាន់វីយូឡុង និងហាម៉ូនីកាមកប្រគំភ្លេងបទ “យែងគី ឌូឌល”។ កងទ័ពរដ្ឋសហភាពក៏បានឆ្លើយតប ដោយប្រគុំបទ “ឌីស៊ី”។ អ្វីដែលគួរឲ្យកត់សំគាល់នោះ កងទ័ពទាំងពីរក៏បានប្រគំភ្លេងរួមគ្នា នូវបទ “ឱផ្ទះដ៏កក់ក្តៅ”។ ទោះជាយ៉ាងណាក៏ដោយ ភាពត្រូវរ៉ូវគ្នា ដោយសូរសម្លេងតន្រ្តីមិនមានរយៈពេលយូរទេ។ នៅពេលព្រឹកឡើង ពួកគេក៏បានដាក់វីយូឡុងចុះ ហើយចាប់កាន់កាំភ្លើងឡើងវិញ។ នៅថ្ងៃនោះ ការប្រយុទ្ធគ្នាបានបណ្តាលឲ្យទាហានជាង ២ម៉ឺននាក់ បាត់បង់ជីវិត។ ការប្រឹងប្រែងរបស់យើងជាមនុស្ស ក្នុងការបង្កើតសន្តិភាព ពិតជាមានភាពរួញខ្លីណាស់។ ការប្រយុទ្ធគ្នាបានបញ្ចប់នៅកន្លែងមួយ ហើយក៏បានផ្ទុះឡើង នៅកន្លែងផ្សេងទៀត។ ជំលោះក្នុងទំនាក់ទំនង អាចរកឃើញភាពសុខដុម តែប៉ុន្មានខែក្រោយមក ជំលោះក៏បានកើតឡើងជាថ្មី។ ព្រះគម្ពីរប៊ីបបានបង្រៀនយើងថា មានតែព្រះអម្ចាស់ទេ ដែលអាចប្រទានសន្តិភាពដ៏ស្ថិតស្ថេរបាន។ ព្រះយេស៊ូវមានបន្ទូលយ៉ាងច្បាស់ថា “ខ្ញុំប្រាប់សេចក្តីទាំងនេះ…
Read articleការជួយទ្រទ្រង់គ្នា ក្នុងព្រះគ្រីស្ទ
សាស្តា ៤:៧-១២ ពួរ៣ធ្លុងមិនងាយដាច់ទេ។ សាស្តា ៤:១២ មានពេលមួយ លោកយ័រឌិន(Jordon) បានចូលរួមកម្មវិធីប្រកួតជីវិតពិត ដែលមានចាក់ផ្សាយក្នុងទូរទស្សន៍ ដែលក្នុងនោះ អ្នកចូលរួមទាំងអស់ត្រូវរស់នៅម្នាក់ឯងក្នុងតំបន់ព្រៃភ្នំ ដោយប្រើស្បៀងអាហារ និងសម្ភារៈតិចបំផុត ឲ្យបានរយៈពេលយូរបំផុតតាមដែលអាចធ្វើទៅបាន។ គាត់បានបង្ខំចិត្តបោះបង់ចោលការប្រកួត មិនមែនដោយសារគាត់ខ្លាចសត្វខ្លាឃ្មុំកាចសាហាវ អាកាសធាតុត្រជាក់ដល់កក ការមានរបួស ឬការស្រេកឃ្លានអាហារនោះទេ តែគឺដោយសារគាត់មានអារម្មណ៍ឯកោពេក ហើយមានបំណងចិត្តចង់ត្រឡប់ទៅគ្រួសារគាត់វិញ។ គាត់ថា “ខ្ញុំដឹងថា វិធីតែមួយដើម្បីឲ្យខ្ញុំអាចជោគជ័យក្នុងការប្រកួតនេះបាន គឺត្រូវបំភ្លេចផ្ទះ និងប្រពន្ធ កូនប្រុស និងកូនស្រីរបស់ខ្ញុំ។ តែខ្ញុំដឹងថា ខ្ញុំមិនអាចឈប់គិតអំពីពួកគេបានទេ។ យើងមានចំណងទាក់ទងដ៏រឹងមាំ ក្នុងចិត្ត និងវិញ្ញាណយើង គ្មានអ្វីអាចបំបែកបានឡើយ”។ យើងអាចមានជំនាញរស់នៅម្នាក់ឯងក្នុងព្រៃ ប៉ុន្តែ ការកាត់ផ្តាច់ខ្លួនយើងចេញពីសហគមន៍ គឺជាផ្លូវឆ្ពោះទៅរកបរាជ័យក្នុងជីវិត។ គឺដូចដែលបទគម្ពីរសាស្តាបានចែងថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង… ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ”(៤:៩-១០)។ ពួកជំនុំដែលថ្វាយព្រះកិតិ្តនាមដល់ព្រះគ្រីស្ទ មានភាពចាំបាច់ដល់ការលូតលាស់របស់យើង ទោះសហគមន៍នោះមានភាពរញ៉េរញ៉ៃយ៉ាងណាក៏ដោយ។ យើងមិនអាចជម្នះទុក្ខលំបាកក្នុងលោកិយនេះបានទេ បើសិនជាយើងព្យាយាមដោះស្រាយ ដោយពឹងសមត្ថភាពខ្លួនឯងតែម្យ៉ាង។ ការហត់នឿយតែម្នាក់ឯង គឺជាការនឿយហត់ដែលគ្មានន័យ(ខ.៨)។ បើយើងនៅតែម្នាក់ឯង យើងងាយនឹងជួបគ្រោះថ្នាក់(ខ.១១-១២)។ ឯពួរ៣ធ្លុងមិនងាយដាច់ទេ គឺខុសពីខ្សែដែលមានតែ១ធ្លុង(ខ.១២)។…
Read articleបានរាប់យើងបញ្ចូលក្នុងការតាំងសេចក្តីសញ្ញា
នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ អញនឹងយកសេចក្តីខ្មាស តាក់តែងឲ្យពួកខ្មាំងសត្រូវរបស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង។ ទំនុកដំកើង ១៣២:១៧-១៨ តើនរណាខ្លះ ដែលនឹងទទួលផលប្រយោជន៍ ពីព្រះបន្ទូលសន្យា ដែលព្រះទ្រង់បានប្រទានស្តេចដាវីឌ? បទគម្ពីរទំនុកដំកើង ១៣២:១៧-១៨ បានចែងថា : “នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ អញនឹងយកសេចក្តីខ្មាស តាក់តែងឲ្យពួកខ្មាំងសត្រូវរបស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង”។ ឥឡូវនេះសូមយើងភ្ជាប់ខគម្ពីរនេះជាមួយបទគម្ពីរ អេសាយ ៥៥:១,៣ ដែលបានចែងថា “ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ …ហើយអញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្តីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ”។ បើខ្ញុំមើលទៅឈើឆ្កាង តាមន័យនេះ ខ្ញុំអាចបកស្រាយបទគម្ពីរនេះថា ៖ អស់អ្នកណាដែលចូលមករកព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាព្រះអង្គ ដោយស្រេកឃ្លានអ្វីដែលព្រះមានសម្រាប់យើង ក្នុងព្រះគ្រីស្ទ ជាជាងពឹងផ្អែកលើអត្តសញ្ញាណរបស់យើង ឬអ្វីដែលយើងធ្វើ នោះព្រះទ្រង់នឹងតាំងសញ្ញានឹងអ្នកនោះ។ តើយើងចាំថា…
Read articleភាពជូរល្វីង នៃបង្អែមដែលបានលួចគេ
សុភាសិត ២០:១១-១៧ សុភាសិត ២០:១៧ ចោរមួយក្រុមក្នុងប្រទេសអាឡឺម៉ង់ បានលួចទូរសណ្ដោងមួយ ផ្ទុកទៅដោយស្ករសូកូឡាជាង២០តោន ក្នុងទូរបង្កកអាហារ។ គេបានប៉ាន់ប្រមាណថា ស្ករសូកូឡាដែលមានរស់ជាតិផ្អែមឆ្ងាញ់នោះ មានតម្លៃសរុបប្រហែល៨ម៉ឺនដុល្លា។ ប៉ូលិសក្នុងតំបន់ក៏បានអំពាវនាវ ឲ្យគេរាយការណ៍មកកាន់ប៉ុស្តិ៍ប៉ូលីសជាបន្ទាន់ បើសិនជាមាននរណាម្នាក់បានទទួលស្ករសូកូឡាក្នុងបរិមាណច្រើនខុសពីធម្មតា ឬបានទទួលតាមរបៀបមិនប្រក្រតី។ ជាការពិតណាស់ អ្នកដែលបានលួចស្ករសូកូឡាដ៏ផ្អែមឆ្ងាញ់នោះ នឹងទទួលផលវិបាកដ៏ជូរល្វីង និងខកចិត្តមិនខាន បើសិនជាពួកគេត្រូវប៉ូលិសចាប់ខ្លួន និងទទួលទោសតាមច្បាប់! រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ គោលការណ៍ក្នុងបទគម្ពីរសុភាសិតដែលបានចែងថា “អាហារដែលមនុស្សណាបាន ដោយការកំភូត នោះរមែងឆ្ងាញ់ដល់ខ្លួន តែក្រោយមក មាត់មានពេញទៅដោយក្រួសវិញ”(២០:១៧)។ អ្វីៗដែលយើងទទួលបាន ដោយការបោកប្រាស់ ឬតាមផ្លូវខុស អាចហាក់ដូចជាមានរស់ជាតិផ្អែមពីដំបូង ដោយមានភាពរំភើបរីករាយ និងការអរសប្បាយតែមួយរយៈពេល។ ប៉ុន្តែ ទីបំផុតរស់ជាតិរបស់វា ក៏លែងផ្អែមឆ្ងាញ់ទៀត ហើយការបោកប្រាស់របស់យើង ក៏បាននាំឲ្យយើងមានការភ័យខ្លាច និងមានបញ្ហា។ ផលវិបាកនៃកំហុស ការភ័យខ្លាច និងបាប អាចបំផ្លាញជីវិត និងកេរ្តិ៍ឈ្មោះរបស់យើង។ គឺដូចមានសេចក្តីចែងថា “សូម្បីតែកូនក្មេងក៏សំដែងខ្លួន ដោយសារកិរិយាប្រព្រឹត្តរបស់វាដែរ ឲ្យដឹងជាកិរិយានោះបរិសុទ្ធ ហើយត្រឹមត្រូវឬយ៉ាងណា”(ខ.១១)។ សូមឲ្យពាក្យសម្តី និងសកម្មភាពរបស់យើង បង្ហាញឲ្យគេឃើញចិត្តដ៏បរិសុទ្ធ ដែលយើងមានសម្រាប់ព្រះអម្ចាស់ គឺមិនមែនឃើញចិត្តជូរល្វីង…
Read article