ពីក្នុងចេញមកក្រៅ

កំ​ឡុង​ពេល​សន្និ​សីទ​ស្តី​អំពី​ការ​បោះ​ពុម្ព​ផ្សាយ​ជា​អន្តរ​ជាតិ យុវជន​បារាំង​ម្នាក់​ពិពណ៌នា​បទ​ពិសោធន៍​របស់​គាត់​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​សៀវ​ភៅ។ ស្រាប់​តែ​មាន​ស្រ្តី​ម្នាក់​ចូល​​មក មើល​សៀវ​ភៅរ​បស់​គាត់ បើក​មើល​ទាំង​អស់​ស្រាប់​តែ​គាត់​លាន់​មាត់​ថា៖ «ទី​បំផុត​ខ្ញុំ​រក​ឃើញ​ភាព​ស្អាត​ស្អំ​ហើយ!»។ យុវ​ជន​នោះ​ឆ្លើយ​តប​ថា៖ «ខ្ញុំ​សរសេរ​ស្អាត​ស្អំ ព្រោះ​តែ​ខ្ញុំ​គិត​ស្អាត​ស្អំ។ មិន​មែន​មក​ពី​ខ្ញុំ​ខំ​ប្រឹង​ទេ»។ អ្វី​ដែល​គាត់​បង្ហាញ​ចេញ​ក្នុ​ង​សៀវ​ភៅ​នោះ គឺ​ចេញ​មក​ពី​ខាង​ក្នុង ​ដោយ​មាន​ព្រះ​គ្រិស្ត​ជា​ស្នូល​នៃ​ជីវិត​គាត់ ។

គម្ពី​រ​យ៉ូហាន​​១៥​​ក​ត់​​ត្រា​​មេ​រៀន​​របស់​​ព្រះ​​យេស៊ូ បង្រៀន​ដ​​ល់​​សិស្ស​​ទ្រង់ អោយ​​នៅ​​ជាប់​​នឹ​ង​​ទ្រង់ គឺ​ប្រៀប​បាន​ទៅ​នឹង​ជីវិត​បង្កើត​ផល​ផ្លែ។ នៅ​ក្នុង​ការ​ប្រៀប​ធៀប​ដើម​ទំពាំង​បាយ​ជូរ និង​​មែក​របស់​វា ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ឯ​អ្នក​រាល់​គ្នា​បាន​ស្អាត​ហើយ ដោយ​សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់» (ខ៣)។

បើ​យោង​តាម​ទស្សន​វិទូ​ព្រះ​គម្ពីរ​ឈ្មោះ ដាប់បែលយូ អ៊ី វ៉ាញ បាន​ពន្យល់​ថា ក្នុង​ភាសាក្រិក ពាក្យ «ស្អាត»​មាន​ន័យ​ថា ​«គ្មាន​ការ​លាយ​ឡំ​ជា​មួយ​ភាព​មិន​ស្អាត​ស្អំ ល្អឥ​ត​ខ្ចោះ និង​​ គ្មាន​ស្លាក​ស្នាម»។

ដួង​ចិត្ត​បរិសុទ្ធ​គឺ​ជា​កិច្ចការ​របស់​ព្រះ​គ្រិស្ត ហើយ​មាន​តែ​ព្រះ​ចេស្តា​ទ្រ​ង់​ប៉ុណ្ណោះ ធ្វើ​អោយ​យើង​ស្អាត បរិសុទ្ធ។ ជា​រឿយ​ៗ យើង​បរាជ័យ តែ​បើយើ​ងសារ​ភាព​អំពើ​បាប ព្រោះ​ទ្រង់​ស្មោះ​ត្រង់​…​សំអាត​យើង​ពី​គ្រប់​អំពើ​ទុ​ច្ចរិត​ទំាង​អស់​ផង» (១យ៉ូហាន ១:៩)។ ការ​ផ្លា​ស់​ប្រែ​ចេញ​មក​ពី​ខាង​ក្នុង។ ព្រះ​យេស៊ូ​បាន​សំអាត​យើង​រាល់​គ្នា​ ដោយ​ថ្វាយ​អង្គ​ទ្រង់ជា​យញ្ញ​បូជា និង​ព្រះ​បន្ទូល។ ពាក្យ​សម្តី និង​ កិរិយា​របស់​យើង​ចេញ​មក​ពី​ខាង​ក្នុង ជា​លទ្ធ​ផល​នៃ​ការ​នៅ​ជាប់​នឹង​ព្រះ​គ្រិស្ត ។ David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles