នៅក្រោមបង្គាប់របស់ព្រះជាម្ចាស់

គ្រប់​ឪពុក​ម្តាយ​ទាំង​អស់ ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ច្បាប់​ទម្លាប់​តាក់​តែង​ឡើង​មាន​គោល​បំណង​សម្រាប់​ប្រយោជ​ន៍​ឪពុក​ម្តាយ និង​ប្រយោជន៍​របស់​កូន។ ចំពោះ​បញ្ញត្ត​របស់​ព្រះ​ជា​ម្ចាស់​វិញ​បែង​ចែក​តាម​របៀប​ដូច​ខាង​​ក្រោម​នេះ។ ព្រះ​អាទិករ​ឈ្វេង​យល់​អំពី​របៀប​ប្រព្រឹត្ត​ទៅ​នៃ​សង្គម​នី​មួយ​ៗ​។

យើង​ចាប់​ផ្តើម​ពិនិត្យ​មើល​បញ្ញត្ត​១០​ប្រការ​ជា​មុន​សិន។ ច្បាប់​នេះ​តាក់​តែង​ឡើង​សម្រាប់​ប្រយោជន៍​របស់​យើង។ ព្រះ​យេស៊ូ​គូស​បញ្ជាក់​ពី​គោល​ការណ៍​នេះ ដោយ​មាន​បន្ទូល​ថា៖ «ថ្ងៃ​ឈប់​សម្រា​ក​បាន​តាំង​សម្រាប់​អោយ​មនុស្ស មិន​មែន​ជា​មនុស្ស​សម្រាប់​ថ្ងៃ​ឈប់​សម្រា​ក​ទេ» (ម៉ាកុស ២:២៧)។

ព្រះ​គម្ពីរ​ជា​សៀវ​ភៅ​ដែល​ជាក់​លាក់​ជាង​គេ។ ព្រោះ​វា​អាច​ប៉ាន់​ប្រមាណ​ថា មនុស្ស​លោក​ត្រូវ​រង​ការ​ល្បួង​លោភ​ចង់​បាន​ទ្រព្យ​អ្ន​ក​ដទៃ​ ត្រូវ​ធ្វើ​ការ​ដោយ​លំបាក បញ្ចេញ​កំហឹង​ដាក់​មនុស្ស​ធ្វើ​ខុសនឹ​ងខ្លួន។ ហើយ​មនុស្ស​លោក​នឹង​បង្ក​ភាព​គ្មាន​សណ្តាប់​ធ្នាប់​ដល់​កន្លែង​ណា​គេ​ទៅ​ដល់។ បញ្ញត្ត​នីមួយ​ៗ​នៅ​ក្នុង​បញ្ញត្ត​ដប់​ប្រការ​ជា​ខែល​ការពារ​អោយ​មាន​សណ្តាប់​ធ្នាប់​។ យើង​អាច​បដិសេធ​ថា​ទេ ចំពោះ​អំពើ​បាប​ទាំង​ឡាយ​បាន។ បើ​ធ្វើ​ដូច្នេះ​មែន យើង​ជៀស​វាង​បាន​ការ​ឈឺចាប់​ណា​មួយ។

បញ្ញត្ត​ដប់​ប្រការ​ត្បាញ​ជីវិត​មនុស្ស​រស់​នៅ​លើ​ផែនដី​អោយ​កាន់​តែមា​ន​ន័យ ផ្គុំ​គ្នា​បាន​ជា​រចនា​សម្ព័ន្ធ​ពេញ​លេញ ជា​ប្រយោជន៍​អោយ​យើង​រស់​នៅ​ប្រកប​ដោយ​សុខ​ស​ន្តិភាព និង​មាន​សុខភាព​ល្អ​ក្រោម​បង្គាប់​ព្រះ​ជា​ម្ចាស់ ។ Philip Yancey

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles