បើគ្មានសង្ឃឹម ចូរមករកព្រះអង្គចុះ

នៅ​ក្នុង​សៀវ​ភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា ឆ្លង​កាត់​ជ្រល​ង​ភ្នំ​ខ្វៃ ដែល​និពន្ធ​ដោយ​លោក​អ៊សណេស ហ្គោដិន​ជា​មន្ត្រី​ជន​ជាតិ​ស្កុត​​ដែល​ជាប់​ពន្ធ​ធនាគារ​ក្នុង​អំឡុងសង្គ្រាម​លោក​លើក​ទី២។ បុរស​វ័យ៦​២​ឆ្នាំ​រូប​នេះរង​ការ​ឈឺ​ចាប់​ដោ​យ​សារ​ជំងឺ គ្រុន​ចាញ់ ខាន់​ស្លាក់ គ្រុន​ពោះ​វៀន កង្វះ​​វីតាមីន​ស៊ី រាគ​រូស ជំងឺ​ដំបៅ និង​ការ​ធ្វើ​ការ​ហួស​កម្លាំង កង្វះ​អាហារ ធ្វើ​អោយ​គាត់​ស្រក​ទំងន់​អស់​ជា​ច្រើន​។

មន្ទីរ​ពេទ្យ​ក្នុង​ពន្ធធនាគារ​មាន​គោល​ដៅ​ធ្វើ​អោយ​លោក​អ៊សណេស​អស់​សង្ឃឹម រង់​ចាំ​គេ​ផ្លាស់​ប្តូរ​ទីតាំង ទី​កន្លែង​ថ្មី​។ សម្រាក​នៅ​ក្នុង​ផ្ទះ​មរណ​រង់​ចំា​ក្តី​ស្លាប់ ដែល​ពេញ​ដោយ​​ធូលីដី។ ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ​មាន​អ្នក​ទោស​ដូច​គ្នា មក​លាង​ដំបៅ​របស់​គាត់​ ​ហើយ​លើក​ទឹក​ចិត្ត​គាត់ ​អោយ​បរិភោគ​ចំណែក​របស់​គាត់។ មួយ​រយៈ​ក្រោយ​មក សុខ​ភាព​គាត់​បាន​ត្រឡប់​មក​រក​ភាព​ដើម​វិញ។ គាត់​បាន​ពិភាក្សា​ជា​មួយ​អ្នក​មិន​ជឿ​ព្រះ​ជន​ជាតិ​ស្កុត​ឡែន អំពីជំ​នឿ​ដ៏​មាំ​មួន​របស់​គាត់​លើ​ព្រះ​ជាម្ចាស់ ហើយ​បង្ហាញ​ថា នៅ​កណ្តាល​នៃ​ការ​ឈឺចាប់​នោះ មាន​ក្តី​សង្ឃឹម​ក្នុង​នោះ។

ក្តី​សង្ឃឹម​ដែល​យើង​បាន​អាន​នៅ​ក្នុង​បទ​គម្ពីរ​មិន​មែន​ជា​ក្តី​សង្ឃឹម​ស្រពេច​ស្រពិល និង​ទុទិដ្ឋិ​និយម​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ក្តី​សង្ឃឹម​ក្នុ​ង​ព្រះ​គម្ពីរ​មាំ​មួន គួរ​ទុក​ចិ​ត្ត​បាន ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​សម្រេច​ជាក់​ជា​មិន​ខាន​ឡើយ។ សេចក្តី​ទុ​ក្ខ​លំបាក​បង្កើត​អោយ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​អោយ​មាន​សេចក្តី​ស៊ាំ​ថ្នឹក សេចក្តី​ស៊ាំ​ថ្នឹ​ក​បង្កើត​អោយ​មាន​សេចក្តី​សង្ឃឹម (រ៉ូម ៥:៣-៤)។

៧០​ឆ្នាំ​កន្ល​ង​ផុត​ទៅ លោក​ហ្គោដិន​បាន​រៀន​អំពី​សេចក្តី​ពិត​នេះ រួច​លោ​ក​មាន​ប្រសាសន៍​ថា៖ «ជំនឿ​ធ្វើ​អោយ​យើង​រឹង​មាំ ទោះ​ជាគ្មាន​សេចក្តី​សង្ឃឹម យើង​នៅ​តែ​សង្ឃឹ​ម​ព្រះ​ជា​ម្ចាស់​ជា​និច្ច (រ៉ូម ៨:២៤-២៥)។ Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles