បាត់បង់តែរកឃើញវិញ

មក​ដល់​ថ្ងៃ​ដែល​ខ្ញុំ​រក​ឃើញ​វិញ ទើប​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​បាត់​បង់។ ខ្ញុំ​ធ្វើ​ការ​ងារ​រក​ស៊ី​ជា​ធម្មតា ផ្លាស់​ប្តូរ​ពី​ការ​ងារ​មួយ​ទៅ​ការ​ងារ​មួយ​ទៀត។ ប៉ុន្តែ​ទើប​តែ​ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល​មួយ​មាន​ចំណង​ជើង​ថា៖ «ខ្ញុំ​គិត​ថា​អ្នក​ជា​បង​ប្អូន​ជី​ដូន​មួយ​រ​បស់​ខ្ញុំ»។ ពេល​ខ្ញុំ​អាន​សារ​ក្នុង​សំបុត្រ​នោះ នាង​និង​បងប្អូន​ជី​ដូន​មួយ​ម្នាក់​ទៀត ស្វែង​រក​មើល​ស្រឡាយ​គ្រួសារ​របស់​ខ្ញុំ​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ។ បង​ប្អូន​ជីដូន​មួយ​ម្នាក់​ទៀត​បាន​សន្យា​ជា​មួយ​នឹង​ឪពុក​គាត់​មនុស្ស​ស្លាប់​ថា​នឹង​ស្វែង​រក​សាច់​ញាតិ​របស់​គាត់​អោយ​ឃើញ។

ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​សោះ ដែល​បញ្ជាក់​ថា​ខ្ញុំ​ជា​មនុស្ស​បាត់​បង់ អោយ​គេ​រក​ខ្ញុំ​ឃើញ ខ្ញុំ​ក៏​មិន​ត្រូវ​ធ្វើ​អ្វី​ដែរ គ្រាន់​តែ​ទទួល​ស្គាល់​ថា​ខ្ញុំ​ជា​ម​នុស្ស​ដែល​គេ​កំពុង​តែ​ស្វែង​រក។ ខ្ញុំ​ដឹង​ថា ពួក​គេ​ចំណាយ​ពេល​ និង​ ថាម​ពល​ជា​ច្រើន​ស្វះ​ស្វែង​រក​គ្រួសារ​របស់​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ពិសេស​ណាស់​។

រឿង​​នេះ​​ធ្វើ​​អោយ​ខាន​ពិត​ពី​រឿង​ប្រស្នារ​កូន​ពៅ​វង្វេង​ពុំ​បាន​ឡើយ(លូកា ១៥)​ក្នុង​នោះ​ក៏​មាន​រឿង​ចៀម​វង្វេង និង​ប្រាក់​ដួង​ដែល​បាត់​បង់ ពេល​ណា​យើង​ឃ្លាត​ឆ្ងា​យចេ​ញពី​ព្រះ​អង្គ ទោះ​ជា​មាន​ចេតនា​ដូច​កូន​ពៅ​វង្វេង ឬ​អចេតនា​ដូច​ជា​ចៀម​វង្វេ​ង​បាត់​ក្តី​ ព្រះ​ជា​ម្ចាស់​ស្វែង​រក​អ្នក។

ទោះ​ជា​យើង​មិន​ដឹង​ថា​ ខ្លួន​ជា​មនុស្ស​បាត់​បង់ ហើយ​យើង​គ្មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ នោះ​យើង​ជា​មនុស្ស​បាត់​បង់​ហើយ។ ដើម្បី​អោយ​ទ្រង់​រក​យើង​ឃើញ​វិញ យើង​ត្រូ​វ​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​កំពុង​តែ​ស្វែង​រក​យើង (លូកា ១៩:១០)។ ដោយ​បោះ​បង់​ផ្លូវ​រឹង​ទទឹង​ចោល យើង​អាច​រួម​ជា​មួយ​ព្រះ​គ្រិស្ត ហើយ​ទ្រង់​នឹង​ស្តារ​គ្រួសារ​យើង​ឡើង​វិញ ។ Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles