ការធ្វើខួបកំណើតលើកទី៦០របស់ខ្ញុំ ពិតផ្លាស់ការគិតពីជីវិតរបស់ខ្ញុំៈ ខ្ញុំធ្លាប់គិតថាមនុស្សពេលដល់អាយុ៦០គឺចាស់ហើយ ។ នោះខ្ញុំចាប់ផ្តើមរាប់ចំនួនឆ្នាំដែលខ្ញុំអាចធ្វើការ ខ្ញុំប្រហែលមាន១០ទៀត។ ខ្ញុំចេះឈ្លក់នឹងការគិតនេះ រហូតដល់ខ្ញុំចងចាំអ្នកធ្វើជាមួយម្នាក់ដែលពូកែធ្វើការ ហើយមានអាយុ៨៥ឆ្នាំហើយ។ ដូច្នេះខ្ញុំបានទៅរកគាត់ហើយ សួរតើជិវិតនឹងទៅជាយ៉ាងម៉េចបន្ទាប់ពីអាយុ៦០។ គាត់ប្រាប់ខ្ញុំពីឱកាសព័ន្ធកិច្ចដែលអស្ចារ្យ មួយចំនួន ដែលព្រះជាម្ចាស់បានឲ្យគាត់លើសជាង២៥ឆ្នាំហើយ។ លោកសាវកប៉ុល សំដៅទៅខ្លួនលោកថាមានអាយុច្រើន ក្នុងភីលេម៉ូន១:៩…….ជាអ្នកមានវ័យចាស់ហើយ….. ជំនួសកូនខ្ញុំ គឺឈ្មោះអូនេស៊ីមនេះ(ខ.៩-១០)។ លោកប៉ុលកំពុងសុំភីលេម៉ូន ឲ្យទទួលអ្នកបំរើដែលរត់ចេញពីគាត់វិញគឺអូនេស៊ីម។ អ្នកសិក្សាខ្លះជឿថា លោកប៉ុលមានអាយុប្រហែលសែសិបឆ្នាំក្រាស់ ឬហាសិបឆ្នាំស្តើង ពេលដែលកាត់សរសេរសៀវភៅនេះ ហើយប្រាកដជាមិនមែនជាប្រជាជនវ័យកណ្តាលដូចស្តង់ដារឥឡូវ។ ទោះបីជាយ៉ាងណា ការសង្ឃឹមរស់ក្នុងសម័យនោះ គឺខ្លីជាង។ តែទោះបីអាយុច្រើន តែលោកប៉ុលនៅតែបន្តបំរើព្រះជាម្ចាស់ សំរាប់រយៈពេលជាច្រើនឆ្នាំទៀត។ ក្នុងពេលដែលយើងប្រហែលជួបនឹងការកំណត់ខាងឯរូបកាយ ឬផ្នែកផ្សេងទៀត តើនឹងមានបញ្ហាអ្វីបើយើងបន្តធ្វើអ្វី ដែលយើងអាចសំរាប់ព្រះជាម្ចាស់ រហូតដល់ពេលដែលទ្រង់ត្រាស់ហៅយើងឱ្យទៅផ្ទះវិញ។ —Dennis Fisher
Share this post:
Facebook
Twitter
LinkedIn
WhatsApp
From the same category:
អ្នកជាមនុស្សជាទីស្រឡាញ់
June, នំម៉ាណាប្រចាំថ្ងៃ
មើលឃើញពេលអនាគត ដែលមានសង្ឃឹម
June, នំម៉ាណាប្រចាំថ្ងៃ
ការធ្វើដំណើរខាងវិញ្ញាណដ៏ពិបាក
June, នំម៉ាណាប្រចាំថ្ងៃ
រៀនសូត្រពីគ្នាទៅវិញទៅមក
June, នំម៉ាណាប្រចាំថ្ងៃ
អ្នកខ្លាំងពូកែខាងការអធិស្ឋាន
June, នំម៉ាណាប្រចាំថ្ងៃ