កុំឱ្យរវល់ពេក

នៅ​ថ្ងៃ​បុណ្យ​គ្រីស្មាស នោះ​ចូ​រស​ម្លឹង​មើ​លទៅ​ព្រះ​ជា​ម្ចាស់។ សិស្សស​កល​វិ​ទ្យាល័យ​បាន​មក​ជួល​ផ្ទះ​ពីប្អូន​ស្រី​របស់​ខ្ញុំ ហើយ​និង​ប្តី​រប​ស់នា​ង។ នៅ​យប់​​មួយ មាន​ចោរ​ម្នាក់​បាន​ប៉ុន​ប៉ង​គាស់​ផ្ទះ​។ ពេល​នោះ​ស្ត្រីវ័​យក្មេ​ងម្នាក់​ដែល​រស់ នៅ​ទីនោះបា​នទូរស័ព្ទ​ទៅ​ប៉ូលីស​ដើម្បី​ប្រាប់​ពួក​គេថា សកម្ម​ភាព​ទំលាយ​ផ្ទះ​ចូល​បាន​កំពុ​ងធ្វើ​ឡើ​ង ហើយ​សហការី​បាន​ឆ្លើយ​តប​ក្នុងរ​បៀប​ខុស​ពីធ​ម្មតា​ថា ៖ “អ្នក​ត្រូវទូ​រ​ស័ព្ទ​មក​ម្តង​ទៀត​នូវ​ពេល​ព្រឹក​ស្អែ​ក។ ឥឡូវ​នេះ​យើងកំពុង​ជាប់​រវ​ល់ពេ​ក​ណាស់​ហើយ”។ ចម្លើយ​នេះ មាន​ការ​រំខាន​មែន! ស្ត្រីវ័​យ​ក្មេង​ម្នាក់​នេះបា​នធ្វើ​ត្រូ​វ​ហើយ ដោយ​ទូរ​ស័ព្ទ​ទៅ​ប្រាប់ប៉ូលីស ប៉ុន្តែ ការ​អង្វរ​ករ​សុំជំ​នួយ​របស់​នាង ​ត្រូវ​បាន​គេ​បដិ​សេធ​ចោល​ ដោយ​នូវ​ហេតុ​ផល​មួយ​ចំនួន។ សេចក្តី​ព្រងើយ​កន្តើយ​ដូច​នេះ កំពុង​តែ​ធ្វើ​ឱ្យមា​ន​ការ​អន់ចិត្ត។

សូម្បី​យ៉ាង​នេះ​ក្តី សេចក្តី​ព្រងើយ​កន្តើ​យ នឹង​មិន​ដែល​កើត​ឡើង នៅ​ពេល​ដែល​យើង​ចូល​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដោយ​សេចក្តី​អធិស្ឋា​នឡើ​យ។ ជា​ធម្មតា យើង ​ប្រហែល​ជា​មិន​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់កំ​ពុង​ស្តាប់ ប៉ុន្តែ ទ្រង់​កំពុង​សន្តាប់ ។ ព្រះ​ជាម្ចាស់យ​ក​ព្រះទ័យ​ទុក​ដាក់ ហើយ​នឹង​ឆ្លើយ​តប។ ព្រះ​គម្ពី​ររំ​លឹក​យើងថា​ យើង​អាច​ទទួល​ការ​លួង​លោម តាម​ការ​ពិត​ទៅ​ព្រះ​ជាម្ចា​ស់រ​បស់​យើង​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង នូវ​អ្វី​ដែល​ចិត្ត​របស់​យើង​ខ្វាយ​ខ្វល់​ដែរ ៖ “ព្រះយេ​ហូវ៉ា​ទ្រង់​គង់​នៅ​ជិត​ នឹងអស់អ្ន​ក​ដែលអំ​ពាវ​នាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវ​នាវ​ ដល់ទ្រង់​ដោយ​ពិត​ត្រង់” ទំនុក​ដំកើង 145:18។ នៅ​ពេល​ដែល​យើង​អំពាវ​នាវ​ដល់​ទ្រង់ នោះ​យើង​នឹង​មិន​ដែល​ទទួល​បាន​ចម្លើយ​ មិន​យកចិ​ត្ត​ទុក​ដាក់​សោះ​ឡើយ ។

ជំនួស​ឱ្យកា​រ​ជៀស​ព្រះកា​យទ្រ​ង់​ចេញពេល​ដែ​លយើ​ង​ស្រែក​យំ​រក​ទ្រង់ គឺ​ព្រះ​វបិតា ​របស់​យើង ដែល​គង់​នៅ​ស្ថានសួគ៌​គ​ង់​នៅ​ជិត​យើង​នៅពេ​លណា​យើ​ង​ត្រូវ​កា​រ​ទ្រង់​វិញ។ ទ្រង់​មិន​ដែល​នឹង​ជាប់​រវល់ ចំពោះ​ការ​អធិស្ឋាន​របស់​កូន​ទ្រង់​ឡើយ ព្រះ​ទ្រង់​ស​ន្តាប់​នៅ​ពេ​លដែ​ល​យើង​អំពា​វនាវ ។ _Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles