ក្នុងសម័យកាលអាដាំ និងនាងអេវ៉ា មេត្រីភាពបានបាត់បងទៅ។ ខណៈពេលដែល ពួកគេបានស៊ីផ្លែឈើដឹងខុសត្រូវ ហើយបានដឹងភាពអាក្រាតរបស់ពួកគេ ហើយពួកគេចាប់ផ្តើមបន្ទោសគ្នាទៅវិញទៅមក លោកុប្បត្តិ 3:12-13ទាំងបានចាប់ផ្តើម ទាស់ប្រឆាំងជាមួយផែនការមេត្រីភាពរបស់ព្រះជាម្ចាស់។ សេចក្តីទុក្ខព្រួយកើត មកលើអស់ទាំងកូនចៅរបស់ពួកគេ រួមទាំងយើងទាំងអស់គ្នាផងដែរ យើងបានដើរតាមគំរូអាក្រក់របស់ពួកគេ។ យើងស្តីបន្ទោសឱ្យអ្នកដទៃ ដោយព្រោះជម្រើសអាក្រក់របស់យើងផ្ទាល់ខ្លួន ហើយក៏កើតមានកំហឹង នៅពេលគ្មានអ្នកណាម្នាក់ព្រមទទួលនូវការចោទប្រកាន់។ ការស្តីបន្ទោសឱ្យអ្នកដទៃ ដោយព្រោះអភមង្គលធ្វើឱ្យបាក់បែកដល់ក្រុមគ្រួសារ ពួកជំនុំ សហគមន៍ និងជាតិសាសន៍ទាំងមូល។ យើងមិនអាចបង្កើតមេត្រីភាពបានឡើយ ពីព្រោះគ្មានគេនាំយើងចេញពីកន្លែងស្តីបន្ទោស។
បុណ្យណូអែល គឺជារដូវកាលមេត្រីភាព។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ប្រាប់ពី ព្រះជាម្ចាស់បានណែនាំព្រះអម្ចាស់សន្តិភាព ឬព្រះអម្ចាស់មេត្រីភាព(អេសាយ 9:6)។ ព្រះយេស៊ូវបានយាងមកដើម្បីធ្វើឱ្យអំពើបាប និងការស្តីបន្ទោសបាក់បែកទៅ ដោយតាំងស្ពានមេត្រីសម្រាប់មនុស្សយើងជាមួយព្រះជាម្ចាស់ “ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់” កូល៉ុស1:20។ ជំនួសឱ្យការស្តីបន្ទោសយើងរាល់គ្នា ដោយសារបញ្ហាទាំងអស់ដែលយើងបង្កឡើង នោះព្រះទ្រង់បានទទួលយកការស្តីបន្ទោស ដោយសារយើងរាល់គ្នាវិញ។ ឥឡូវនេះ ព្រះជាម្ចាស់កំពុងរើសអ្នកដែលដើរតាមទ្រង់ គឺជាអស់អ្នកណាដែលបានទទួលការអត់ទោស ហើយចង់ឱ្យអ្នកដទៃបានទទួលការអត់ទោស ដូចជាយើងដែរ។
នៅពេលយើងទទួលការអត់ទោសពីព្រះជាម្ចាស់រួចហើយ នោះយើងបាត់បង់នូវការចង់បានការអត់ទោសពីអ្នកដទៃទៀតហើយ។ នៅពេលណាយើងរស់នៅក្នុងមេត្រីភាពជាមួយព្រះជាម្ចាស់ នោះយើងចង់បង្កើតមេត្រីភាពជាមួយអ្នកដទៃដែរ។ យើងអាចឱ្យ និងទទួលអំណោយនៃមេត្រីភាពនៅបុណ្យណូអែលនេះ។ _Julie Ackerman Link