បងប្អូនអើយមានឃើញទេថា តើមានគេខំចំណាយកម្លាំងប៉ុណ្ណា ដើម្បីឱ្យមនុស្សធ្វើការអាក្រក់នៅសព្វថ្ងៃនេះ? ប្រហែលជាមានតារាភាពយន្តជាអ្នកដើមហេតុ ខណៈ ពេលមានការយល់ព្រមនូវទស្សនៈគ្មានសិលធម៌ មកក្នុងចម្រៀង ខ្សែភាពយន្ត និងកម្មវិធីផ្សេងៗរបស់ពួកគេ។ ឬក៏វាអាចបណ្តាលមកពីអ្នកដឹកនាំទាំងនោះ ជាអ្នកដែលចំអកឡកឡើយ ចំពោះការរស់នៅត្រឹមត្រូវរបស់ពួកគេ ដោយបើកចំហរ។
វាងាយស្រួលនឹងក្តៅចិត្តអំពីការនេះណាស់ហើយងាយស្រួលនឹងខូចចិត្តដែរ ប៉ុន្តែ ទំនុកដំកើង ជំពូក ៣៧ បានណែនាំនូវវិធីសាស្ត្រល្អៗពីរឿងនេះ។ ចូរស្តាប់នូវ ដំបូន្មានប្រកបដោយប្រាជ្ញារបស់ដាវីឌចុះ “កុំឱ្យក្តៅចិត្ត ចំពោះមនុស្សប្រព្រឹត្តអាក្រក់ឡើយ ឬក៏កុំឱ្យច្រណែននឹងពួកដែលធ្វើការទុច្ចរឹតដែរ” (ខ ១)។
ចំណែកឯការដែលត្រឹមត្រូវនោះ គឺត្រូវធ្វើជា “អំបិល និងពន្លឺ” ម៉ាថាយ 5:13-14 នៅក្នុងលោកីយបាត់ជាតិប្រៃ និងពន្លឺ។ ចូរខំធ្វើការតយុទ្ឋជាមួយអំពើបាប ដោយការជញ្ផឹងគិតក្នុងពន្លឺរបស់ព្រះគ្រីស្ទ អ្វីក៏ដោយក៏អាចកើតឡើងបានដែរ។ យើងមិនអាចបណ្តោយឱ្យកម្លាំងអវិជ្ផមានណាមួយនឹងនាំយើងឱ្យរស់នៅក្នុងកំហឹង និងសេចក្តីឃោឃៅឡើយ។ ផ្ទុយទៅវិញយើងត្រូវពឹងជ្រកក្នុងព្រះជាម្ចាស់ដើម្បីឱ្យមនុស្សធ្វើអាក្រក់ “ពួកគេនឹងត្រូវច្រូតកាត់ដូចជាស្មៅ ហើយនឹងក្រៀមស្វិតទៅដូចជាស្មៅខ្ចីដែរ”(ខ២) មុននឹងការនេះកើតឡើង នោះយើងគួរតែធ្វើតាមការបង្រៀនរបស់ដាវិឌ៖(១)“ជឿទុកចិត្តនឹងព្រះអម្ចាស់ហើយប្រព្រឹត្តការល្អចុះ។” (២)“ចម្អែតខ្លួន ដោយសេចក្តីពិតរបស់ទ្រង់។” (៣)“យកព្រះអម្ចាស់ជាសេចក្តីអំណររបស់ខ្លួន។”(៤)“ទុកដាក់ផ្លូវអ្នកនឹងព្រះអម្ចាស់។” (៥)“ស្ងៀមចំពោះព្រះអម្ចាស់”(ខ.៣-៧)។
យើងប្រហែលជាមិនចូលចិត្តនូវអ្វីដែលយើងបានឃើញ បានឮពីទិដ្ឋភាពមួយចំនួនរបស់សង្គមនេះទេ ប៉ុន្តែ ចូរនឹកចាំថា ព្រះជាម្ចាស់ដឹងគ្រប់ការទាំងអស់។ ចូរទុកចិត្តលើទ្រង់ ទាំងធ្វើការអ្វីដែលត្រឹមត្រូវ ហើយកុំក្តៅចិត្តឡើយ ។_Dave Branon