ធ្វើកិច្ចនេះទុកជាការរំឮក

នៅពេល​កប៉ាល​កង​ទ័ព​ជើង​ទឹក​អាមេរិច ចូល​មក​ដល់ ឬ​ក៏ចា​កចេ​ញ​ពីមូ​លដ្ឋា​នទ័​ព ភៀល ហា ប៉ឺរ(Pearl Harbor) ពួ​កនា​វឹក​ទាំង​អស់​ឈ​រជា​ជួ​រ​ ក្នុង​ឯកសណ្ឋាន​កង​ទ័ព ពួក​គេ​ឈរ​ដោ​យស្មឹ​ង​ស្មាត​រយះ​ពេល​ដ៏​យូរ​នៅ​លើជា​យ​ដំបូ​លក​ប៉ាល​ខាង​ក្រៅ ដើម្បី​សម្តែ​ងនូ​​​វការ​គោរពដ​ល់​ពល​ទាហ៊ា​ន ពល​នាវឹក និង​ជន​ស៊ីវិ​លទាំ​ង​ឡាយ ​ដែល​បាន​ពលី​ជីវិ​តនៅ​ក្នុ​ងស​ង្គ្រាម​លោក​លើទី​​២។ វា​គឺ​ជា​ផ្ទាំង​ទស្ស​នីយ​ភា​ពរំ​ជើប​រំជួល ហើយ​អ្នក​ចូល​រួ​មទាំ​ងឡា​យ តែង​តែក​ត់​ត្រានូ​វព្រឹ​ត្តិការណ៍​នេះ​ជាញឹ​កញា​ប់ ក្នុង​ចំណោម ​អាជីព​ជា​ទាហ៊ាន​នាប​ច្ចុប្បន្ន​ភាព​រ​បស់​ពួ​កគេ​ដែ​លគួ​រ​ឱ្យច​ង​ចាំ​បំផុត ។

សូម្បីអ្ន​កទ​ស្សនា​ទាំង​ឡា​យនៅ​លើ​ឆ្នេរ ក៏​មាន​អារម្មណ៍ត​ភ្ផាប់​ជា​មួ​យគ្នា​ ដែល​សម្តែ​ង​នូវ​កា​រ​គោរ​ពមិន​គួរ​ឱ្យជឿ​បា​នជា​ពិ​សេស​រវា​ង​អ្នក​បំ​រើទាំ​ង​ឡាយ​នៅ​ថ្ងៃ​នេះ និង​អ្នក​បំរើ​ទាំ​ង​ឡាយ​នៅ​​អតីត​កាល​​។ ទិដ្ឋភា​ព​នេះ​ញ៉ាំង​ឱ្យ​មាន​ការ​គោរ​ពស​រសើ​រ​ ចំពោះកិ​ច្ចកា​ររ​បស់​ព​លនាវឹ​ក នៅ​ថ្ងៃ​នេះ ខណះ​ពេលពួ​ក​គេឈ​រ​គោរ​ពស្មឹ​ងស្មា​តចំ​ពោះអ្ន​ក​ដែល​បានបូ​ជា​ជីវិ​តក្នុ​ង​អតី​​ត​កាល។

នៅ​ពេល​ព្រះ​យេស៊ូវ​បង្រៀន​ពី​ពិធីលៀ​ង​ព្រះ​អម្ចាស់​(ម៉ាថាយ 26:26-29) បាន​បង្ហា​ញ​ឱ្យដឹ​ង​ជាក់​ជា​មួយ​ចិត្ត​យល់​ព្រម​ត​ភ្ផាប់​គ្នា​ដូ​ចគ្នា​នេះ​ដែរ។ ការ​ចូល​រួម​ចំ​ណែក​របស់​យើ​ង​នៅលើ​តុ​ព្រះ​អម្ចា​ស់ ជា​ការ​ព្រ​មទទួ​លយ​ក​ការ​សុគត់​របស់​ទ្រង់ ខណះ​ពេល​នោះជា​កា​រយ​ល់ព្រ​ម​ឱ្យយើង​តភ្ផា​ប់ជា​មួ​យទ្រ​ង់ ដែល​មិន​ដូច​ជា​សកម្ម​ភាព​ណាមួ​យដែ​ល​សម្តែ​ងចេ​ញ​ជា​កិច្ច​រំឮ​ក​នោះទេ​។

ចំណែកឯ​កា​រ​ដែល​កង​នាវឹ​ក​ប្រកា​ន់​ខ្ផាប់​ នូវ​​របៀប​គោរព​យ៉ាង​ប្រុង​ប្រ​យ័ត្ន នោះ​ព្រះគ​ម្ពីរ​ក៏​ប​ង្រៀន​យើ​ងពី​កិ​ច្ច រំឮក​ដល់​ការ​សុគត់របស់​ព្រះយេ​ស៊ូវ​ផង​ដែ​រ(១កូរិនថូស 11:26-28)។ សកម្មភាព​ឱ​ន​គោរព និងកា​រ​អរ​ព្រះគុ​ណ បម្រើដ​ល់កា​រ​គោរព​កោត​ស​រសើ​រ​សកម្ម​ភាព​ ពីមុន រី​ឯគោ​លបំ​ណងដែ​ល​មាន​នេះ​ដើ​ម្បីប​ម្រើ​សកម្ម​ភាព​ប​ច្ចុប្ប​ន្ន​នេះ ។_Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles