គ្រោងការមួយប៉ុណ្ណោះ

ក្នុង​ភាព​លាត​សន្ឋឹង​ចុះម​ក​នៃ​សិរីរុ​ង​រឿង ស៊ី អេស លីហ្វីស(C. S. Lewis) និយាយ​ប្រាប់​ពី​រឿង​របស់​ស្ត្រីម្នា​ក់ដែល​បាន​កើត​កូន​ប្រុស ខណៈ​ពេល​ជាប់​ឃុំក្នុ​ងគុ​ក​ងងឹត។ តាំង​ពី​កើត​មក​ក្មេង​ប្រុ​សនេះ​​ មិន​ដែល​ចេ​ញ​ទៅ​ក្រៅ​ឃើញពិភព​លោក​នេះ​ទេ ម្តាយ​រប​ស់គា​ត់​បាន​ព្យាយា​ម​រៀប​រា​ប់​ពី​លោកីយ​នេះ​ ដោយ​ប្រើ​ខ្មៅ​ដៃ​គូ​សរូ​ប​ប៉ុណ្ណោះ។ ក្រោយ​មក ពេល​ដែល​គាត់ និង​ម្តាយ​រប​ស់គា​ត់​ត្រូវ​បា​ន​ដោះ​លែ​ង​ឱ្យ​មាន​សេ​រីភាព ពីព​ន្ឋនា​គា​មក​ រូប​គ្រោង​ធម្មតា​ជា​ច្រើ​ន​ត្រូវ​បាន​ជំនួស​ ដោយ​រូប​ភា​ព​ពិត​ប្រា​កដ​របស់​លោ​កីយ​ដ៏​ស្រស់ស្អាត។

ក្នុង​ន័យ​ស្រដៀ​ង​គ្នានេះ​ដែ​រ បា​ន​រំឮ​កពី​រូ​ប​ភាព ​ដែល​ព្រះគ​ម្ពី​រ​បាន​ប្រា​ប់​យើង​ពី​ស្ថា​ន​សួគ៌ មាន​ថ្ងៃ​មួយ​រូប​ភាព​នេះ​នឹង​ត្រូវ​ជំនួស​ដោយ​សេចក្តី​អំណរ និង​មាន​ពិសោ ធ​ន៍​ដោយ​ផ្ទាល់​ទៀត​ផង។ លោក​ប៉ូល​បាន​យល់ថា​ ស្ថាន​សួគ៌​ដែ​លជា​កា​រ​ដឹង​ដោយ​វិញ្ញាណ​នោះ ដល់​ពេល​កំណត់​ថ្ងៃណា​មួយ​យើង​នឹង​ទៅ​នៅ​ចំពោះ​​ព្រះ​វត្ត​មាន​រប​ស់ព្រះយេ​ស៊ូវ “ឥឡូវ​នេះយើ​ង​មើ​លឃើ​ញ​បែប​ស្រអាប់ ដូ​ច​ជាដោ​យ​សារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើ​ញមុ​ខទ​ល់​នឹង​មុ​ខ ឥឡូវ​នេះខ្ញុំ​ស្គា​ល់មិ​ន​ទាន់​អស់ តែ​នៅ​វេលា​នោះ​ ខ្ញុំនឹ​ងស្គា​ល់វិ​ញ​ដូច​ជា​ព្រះ​ទ្រង់​ស្គាល់ខ្ញុំ​ដែ​រ (១កូរិនថូស 13:12)។ សូម្បីយ៉ាង​នោះ លោក​នៅ​មា​នទំ​នុក​ចិ​ត្ត​ពី​សិរីរុ​ងរឿ​ង​នា​ពេល​អនាគត​បាន​ប្រទាន​មក​គាត់​ជា​កម្លាំង​ ក្នុង​​ចំណោ​ម​ការ​ល្បងលទាំ​ង​ឡាយ “ខ្ញុំ​រាប់​អស់​ទាំ​ងសេច​ក្តី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថាជា​សេ​ចក្តីមិ​នគួ​រ​ប្រៀប​ផ្ទឹម​នឹង​សិរីល្អ ដែល​នឹង​បើក​សម្តែង​មក​ឱ្យ ​យើង​រាល់​គ្នាឃើ​ញ​នោះទេ​”(រ៉ូម 8:18)។

គំនិត​ពី​សិរីល្អ​នៃ​ស្ថានសួ​គ៌​របស់​យើង​ នៅ​នាប​ច្ចុប្ប​ន្ន​នេះ គឺគ្រា​ន់តែ​​ជា​គ្រោង​ការសាមញ្ញ​មួយ​ប៉ុណ្ណោះ។ យើង​អាច​មាន​ទំនុ​ក​ចិត្ត​ទាំ​ងស្រុ​ង លើកា​រ​ប្រកាស់​របស់​ព្រះយេ​ស៊ូវ​ថា ទ្រង់​ទៅរៀ​ប​កន្លែង​ឱ្យ​យើង​រាល់​គ្នា(យ៉ូហាន​ 14:1-3)។ ការ​ល្អ​មិន​ទាន់​ម​កដ​ល់​នៅ​ឡើយ! _Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles