នៅលើកាតជូនពរបុណ្យណូអែលមួយចំនួន ដែលអ្នកនឹងទទួលបាននៅឆ្នាំនេះមុខជា នឹងមានរូបបុរសម្នាក់ដែលឈរនៅពីក្រោយស្មារបស់នាងម៉ារី គឺជាមនុស្សម្នាក់ ដែលបានបង្ហាញចេញនូវការយកចិត្តទុកដាក់ចំពោះព្រះឱរស់យេស៊ូវ។ ឈ្មោះរបស់គាត់គឺ យ៉ូសែប ។ ក្រោយពីថ្ងៃកំណើតព្រះយេស៊ូវគ្រីស្ទមក លោកយ៉ូសែប មិនសូវបានឮ គេនិយាយអំពីគាត់ម្តងទៀតឡើយ។ ប្រសិនបើយើងមិនបានដឹងរឿងនៅលើកាតជូនពរនេះច្បាស់ទេ នោះ យើងគិតថា លោកយ៉ូសែប គឺជាម្នាក់នៅជិតកន្លែងដែលព្រឹត្តិការណ៍មួយកើតឡើងមិនសំខាន់ឡើយ ឬបើជាការចាំបាច់ណាស់ គាត់ជាអ្នកជួយធ្វើឱ្យព្រះយេស៊ូវប្រកាសថាប្រសូតមកតាមដំណវង្សហ្លួងដេវីឌប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក៏ដោយ ក្នុងសាច់រឿងនេះ មុខងារដែលលោកយ៉ូសែប បានសម្តែងគឺមានសារៈសំខាន់ខាងផ្នែកយុទ្ឋសាស្ត្រសម្បើមណាស់។ ប្រសិនបើលោកមិន បានស្តាប់តាមបង្គាប់របស់ទេវតាឱ្យយកនាងម៉ារាធ្វើជាប្រពន្ឋ (ម៉ាថាយ 1:20) នោះលោកបានដាក់បេសកម្មរបស់ព្រះយេស៊ូវក្នុងហានិភ័យមួយ បើតាមការស្មានទុកជាមុនរបស់មនុស្សយើង។ ហើយរីឯការយកនាងម៉ារីធ្វើជាប្រពន្ឋវិញ ក៏ជាកិច្ចការដែលមានហានិភ័យដែរ។ បើមានរឿងផ្សព្វផ្សាយចេញទៅក្រៅថា លោកធ្វើជាឪពុកទារកម្នាក់មុនរៀបការ នោះគេរាប់គាត់ថាបំពាន់លើច្បាប់របស់ជនជាតិយូដាយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យគាត់អាម៉ាសមុខជាសារធារណៈទៀតផង។ រហូតមកដល់ពេលនេះ យើងរាល់គ្នាមានការដឹងគុណចំពោះលោក ដែលសុខចិត្តប្រថុយដាក់កិត្តយសរបស់លោក ដើម្បីចូលរួមចំណែក និងជួយសម្រួលដល់ការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ ។
ក្នុងចំណោមយើងរាល់គ្នាភាគច្រើនមានលក្ខណៈស្តួចស្តើងណាស់ បើប្រៀបជាមួយ អ្នកសម្តែងកំពូលៗក្នុងលោកីយនេះ។ សូម្បីយ៉ាងនេះក្តី យើងរាល់គ្នាបានត្រាសហៅឱ្យស្តាប់បង្គាប់តាម។ អ្នកណាទៅដឹងថាមានអ្វីខ្លះដែលព្រះជាម្ចាស់បានរក្សាទុក កាលណាយើងសុខចិត្តចុះចូលចំពោះព្រះហឬទ័យរបស់ព្រះជាម្ចាស់ សូម្បីតែពេលខ្លះកិច្ចការនេះនាំមកហានិភ័យដល់យើងរាល់គ្នាក៏ដោយ!__ Joe Stowell