ពាក្យស្លោកដែលពេញនិយមមួយនិយាយថា “ជិវិតមិនត្រូវបានគេវាស់ស្ទង់ ដោយចំនួននៃចលនាដង្ហើមដែលយើងដកនោះឡើយ ប៉ុន្តែ វាត្រូវបានគេវាស់ដោយឱកាសដែលធ្វើឱ្យចិត្តរបស់យើងរំភើបរីករាយទៅវិញ”។ ខ្ញុំឃើញឃ្លានេះនៅគ្រប់ទីកន្លែង និងនៅលើអាវយឺតដែលជាចំណែកមួយនៃសិល្បះ។ វាគឺជាឃ្លាដែលស្រួលចាំ ប៉ុន្តែ ខ្ញុំគិតថា វាគឺជាឃ្លាដែលនាំឱ្យយល់ខុស ។
ប្រសិនបើយើងវាស់ស្ទង់មើលជីវិតដោយឱកាស រំភើបរីករាយ នោះយើងប្រាកដជាមិនយល់ពីឱកាសសាមញ្ញៗ ឡើយ។ រីឯការហូបចុក គេង ហើយនិងការដកដង្ហើមចេញចូល ទាំងនេះហាក់ដូចជារឿងដែលសាមញ្ញៗ ដែលយើងកំពុងតែនៅជាមួយរាល់តែថ្ងៃ ហើយវាជារឿងធម្មតាមិនចាំបាច់គិតច្រើនឡើយ។ ទោះបីយ៉ាងនេះក្តី ពួកវាក៏មិនមែនជារឿងដែលសាមញ្ញពេកដែរ។ គ្រប់ម៉ាត់ គ្រប់ពេល ដែលដកដង្ហើមគឺជាភាពមហាអស្ចារ្យ។ តាមការពិតទៅការមានដង្ហើមគឺជាអព្ភូតហេតុដ៏អស្ចារ្យច្រើនដងជាងអ្វីមួយ ដែលធ្វើឱ្យចិត្តរបស់យើងសប្បាយភ្លើតភ្លើន។ ស្តេចសាឡូម៉ូន ប្រហែលជាគាត់មានឱកាសសប្បាយភ្លើតភ្លើនច្រើនជាងអ្នកណាៗទាំងអស់។ លោកបាននិយាយថា “ខ្ញុំមិនបានហាមឃាត់ចិត្តមិនឱ្យមានសេចក្តីអំណរណាមួយទេ”(សាស្តា 2:1-11)។ ទោះយ៉ាងនេះក្តី លោកបាននិយាយចំអកឡកឡើយពីរឿងនេះថា “ដ្បិតការទាំងអស់នេះ សុទ្ឋតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ” (ខ17)។
មួយជីវិតរបស់ស្តេចសាឡូម៉ូនបានរំលឹកយើងរាល់គ្នាថា រឿងដែលសំខាន់ នោះ ត្រូវស្វែងរកអំណរនៅក្នុងកិច្ចការសាមញ្ញៗ ដែលយើងធ្វើ ដ្បិតវាគឺជារឿងដ៏អស្ចារ្យពិតប្រាកដ។ កិច្ចការដែលធំជាង នោះមិនប្រាកដថាល្អជាងទេ។ ហើយការដែលច្រើនជាង នោះក៏មិនប្រាកដថាជាការធ្វើឱ្យប្រសើរឡើងនោះដែរ។ រីឯការដែលរវល់ច្រើនជាង នោះក៏មិនបានធ្វើឱ្យយើងកាន់តែសំខាន់ឡើងនោះទេ។ ជំនួសឱ្យការស្វែងរកនូវអត្ថន័យនៃឱកាសសប្បាយភ្លើតភ្លើន នោះយើងរាល់គ្នា គួរតែស្វែងយល់ពីអត្ថន័យ ចលនាដង្ហើម ដែលយើងរាល់គ្នាដក ហើយធ្វើយ៉ាងណាឱ្យវាមានន័យពេញលេញ។_ Julie Ackerman Link