ធ្វើការជាប់ជានិច្ច

កូន​ៗ​ខ្ញុំ បាន​កំពុង​តែ​យក​សំរាម​រប​ស់ពួ​ក​គេ​គ្រវែ​ង​ចោល ​ក្បែរ​កន្លែង​លក់​អាហារ មួយក​ន្លែង ។ មាន​បុរស​ម្នាក់​ស្ទើរ​តែ​បាន​រត់​បុក​ប៉ះ​ត្រូវ​កូន​ប្រុស​ច្បង​របស់​ខ្ញុំ ហើយ​កូន​ប្រុស​ប្អូន បាន​និយា​យសើ​ច​សប្បាយ​លេង​ថា “ប្រហែល​ជា​បុរស​ម្នាក់​នេះ បាន​លួច​របស់​អ្វី​មួ​យ​ហើយ​មើល​ទៅ” ។ ខ្ញុំ​គិត​ឃើញ​ថា ខ្ញុំ​គួរ​តែ​ប្រើរឿ​ងនេះ ជាឱ​កាស​បង្ហាត់​បង្រៀន​ដល់ពួ​ក​គេ ហើយ​ខ្ញុំ​បាន​និយាយ​ថា “ការ​ហ្នឹង​ឯង ជា​អ្វី​ដែល​ព្រះ​គ​ម្ពីរ​​ហៅ​ថា ជា​កា​រ​ជំនុំ​ជំរះ​នោះ”។ កូន​ខ្ញុំ​បាន​សួរ​ខ្ញុំ​ទាំង​ទឹក​មុខ​ញញឹម​ថា “ហេតុ​អ្វី​បាន​ជា​អ្ន​ក​ម៉ាក់​តែង​តែ​បង្រៀនខ្ញុំ​យ៉ាង​ដូច្នោះ?” ក្រោយ​ពេល​ខ្ញុំ​បាន​សើច​ច​ប់​ហើយ​នោះ​ខ្ញុំបាន​ប្រាប់​ទៅ​កូន​ខ្ញុំ​ថា ម៉ាក់​នឹង​មិ​នដែ​ល​ឈប់​ឃ្វាល​ពួក​កូន​ៗ ​នោះ​ទេ ។

លោក​សាវ័កប៉ូល បាន​បង្រៀន​ដល់​ចាស់​ទុំ​នៅ​ក្នុង​ពួក​ជំនុំ​អេភេសូរ​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​ឈប់​សំរាក់​ពី​ការ​ឃ្វាល​ប្រជា​រាស្ត្ររ​បស់​ព្រះ​ជា​ម្ចាស់​ឡើយ​(កិច្ចការ 20)។ ដ្បិត​លោក​បានដឹ​ង​ថា មាន​គ្រូ​ខុស​ឆ្គង​ជា​ច្រើន ព្យាយាម​ទាញ​នាំពួ​ក​ជំនុំ​ឱ្យ​ទៅ​តា​មគេ​វិ​ញ(ខ.29) អ្នករាល់​គ្នា​ត្រូ​វ​ខំ​ការ​ពារ ពួកជំនុំ​ចេ​ញ​ពី​ពួក​អ្នក​ខុស​ឆ្គង​ទាំង​នោះ។ ហេតុ​នេះ ​អ្នក​ដឹក​នាំពួ​ក​ជំនុំ​ទាំង​ឡាយ​អើយ ចូរ​មើល​ថែប្រ​ជា​រា​ស្ត្រ​របស់​ព្រះ​ជាម្ចា​ស់ ដោយ​បង្រៀ​ន​ពួក​គេ​ខាង​វិញ្ញាណ នាំ​មុខ​ពួក​គេដោ​យសុ​ភាព និ​ង​ប្រមា​ន​ពួក​គេដោ​យ​ម៉ាត់​យ័ត្ន។ ត្រូវ​ប្រាប់​ពី​ព្រះ​គ្រីស្ទ​ដែល​បាន​ទិញ​ពួកគេមក ដោយ​បង់​ព្រះ​ជន្ម​នៅ​លើ​ឈើឆ្កា​ង រក​អ្វី​មក​កាត់​ថ្លៃ​មិ​ន​បាន​ឡើយ(ខ.28)។

អ្នក​ដឹក​នាំពួ​ក​ជំនុំ​គ្រប់​រូប មាន​ការ​ទទួ​លខុ​ស​ត្រូវ​យ៉ាង​សម្បើម ដើម្បី​មើល​ថែរ​ព្រលឹង​យើងរា​ល់​គ្នា ហើយ​ពួក​គាត់​នឹង​រៀប​រាប់​ពីកិ​ច្ចការ ដែល​បាន​ធ្វើ​នៅក​ណ្តា​លចំ​ណោមយើ​ង​រា​​ល់គ្នា​ ទូលដ​ល់​ព្រះ​អម្ចាស់​វិញ។ ចូរ​យើង​រាល់​គ្នា​នាំយ​កសេ​ចក្តីអំ​ណរ​សំរាប់​អ្នក​មើ​ល​ថែ​ទាំង​នោះ ដើម្បី​ឆ្លើយ​តប​នឹ​ងភា​ពស្មោះ​ត្រ​ង់ និង​ភាព​ជា​អ្ន​ក​ដឹ​កនាំ​ដ៏​ល្អរប​ស់ពួ​ក​គេ ដោយ​ការ​ស្តាប់​តាម និ​ងចុះ​ចូល​គ្រ​ប់ជំ​ពូក(ហេព្រើរ 13:17)។

យើង​នាំ​គ្នា​រួម​ចិត្ត​គំនិត និង​ព្រួ​ត​ដៃ​គ្នាដើ​ម្បីភ័​ក្តី​ភាព​ ចំពោះព្រះ​រា​ជប​ញ្ផារ​របស់ព្រះ​អម្ចាស់ យើង​ជ្រោង​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បីឈា​ន​ទៅ​រក​ប​ទដ្ឋា​ន​រប​ស់ព្រះ​ជា​ម្ចាស់​ គ្រប់​កិច្ច​ការ​ទាំង​អ​ស់​នេះ ទាម​ទា​រ​ឱ្យមា​ន​ការ​ទុ​ក​ចិត្ត និង​សេច​ក្តី​ស្រឡាញ់ ។ —D. De Haan

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles