បំផ្លាញសេចក្តីស្លាប់!

អ្នក​ពិសោធន៍​វេជ្ផ​សាស្ត្រជា​ច្រើ​ន កំពុង​ធ្វើ​ការ​ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​ស្វែង​រ​ក​ថ្នាំព្យា​បា​លជំ​ងឺ​មហារីក ហើយអាល់ហ្សីមើ (Alzheimer) គឺ​ព្រះ​គម្ពី​រសញ្ញា​ថ្មីបា​ន​ប្រា​ប់ថា​ អស់​អ្នក​ដែល​ជឿ​លើព្រះ​គ្រី​ស្ទ នោះ​សេចក្តី​ស្លាប់​ត្រូវ​បាន​បំផ្លា​ញហើ​យ “កាល​ណារូ​ប​កាយ​ពុ​ក​រលួ​យនេះ​ បាន​ប្រដាប់​ដោយ​សេ​ចក្តី​មិ​នពុ​ក​រលួយ ហើយ​រូប​កាយ​ដែ​ល​តែង​តែ​ស្លាប់​នេះ បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ចេះស្លា​ប់​វិញ នោះ​ទើប​នឹង​បា​នស​ម្រេច​តាម​ពាក្យ​ដែល​ចែង​ទុក​មក​ថា “សេច​ក្តី​ជ័យ​ជំ​នះបា​ន​លេប​សេច​ក្តីស្លា​ប់​បាត់​ហើយ”(១កូរិនថូស 15:54)។

ដំណឹង​ល្អ​នេះ គឺ​សំ​រា​ប់អ​ស់​អ្នក​ណាដែ​លទ​ទួល​ជឿ ដូច​ដែ​ល​ទេវតា​បាន​ប្រាប់​ពួក​អ្នក​គង្វាល នៅ​ពេល​ព្រះយេ​ស៊ូវ​បាន​ប្រ​សូ​តម​ក “កុំ​ខ្លាច​អី មើល​ខ្ញុំ ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រា​ល់គ្នា​ពី​សេច​ក្តីអំ​ណរយ៉ាង​អស្ចារ្យ ដែល​សំរាប់បណ្តា​ជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃនេះ​មា​នព្រះ​អង្គ​សង្គ្រោះមួ​យ​អង្គ​ប្រសូ​ត​ដល់អ្នក​រា​ល់​គ្នា​នៅ​ក្រុងហ្លួ​ង​ដាវិឌ គឺ​ជា​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់”(លូកា 2:10-11)។

កំណើត​ព្រះយេស៊ូវ​បាន​បញ្ចប់​សេចក្តី​ស្លាប់។ “ទ្រនិច​នៃសេ​ចក្តី​ស្លាប់ គឺ​ជាអំ​ពើ​បាប ហើយ​អំណាច​រប​ស់បា​ប​គឺជា​ក្រិ​ត្យវិ​ន័យ តែ​អរ​ព្រះ​គុណ​ដល់​ព្រះអង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឱ្យ​យើង​រាល់​គ្នាមា​ន​ជ័យ​ជំនះ ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង”(១កូរិនថូស 15:56-57)។ នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​យើង​អប​អរសាទ​រ​បុណ្យ​ណូអែ​ល! —David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles