ការថ្វាយបង្គំខុសឆ្គង

ប្រសិ​ន​បើ អ្នក​ពិត​ជា​ចង់​ឱ្យ​មនុ​ស្ស​ជា​ច្រើន​មា​នកា​រ​ជំពប់​ចិត្ត នោះអ្នក​ត្រូ​វគំ​រាម​កំហែ​ង​ដល់​សេ​ដ្ឋ​​កិច្ចរ​បស់​ពួក​គេ។ សេដ្ឋ​កិច្ច​ទន់​ខ្សោយ​ធ្វើ​ឱ្យអ្ន​ក​នយោបាយ​ធ្លាក់​ចេញ​ពី​ដំណែ​ង រីឯ​កា​ររ​ក​ស៊ី​ធ្លាក់​ចុះ​បាន​ធ្វើ​ឱ្យ​ប៉ូល​ជិត​ត្រូវ​គេប​ណ្តេញ​ចេ​ញ​ពី​ទីក្រុ​ងអេ​ភេ​សូ។

មាន​រឿង​អី​កើ​តឡើ​ង​នៅត្រ​ង់​នេះ។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ក្រុ​ង ហើយ​ក៏​បាន​ចាប់​ផ្តើម “ជជែក​ពន្យល់ និង​បញ្ចុះបញ្ចូ​ល​មនុស្ស … ពី​នគ​រព្រះ​”(កិច្ចការ 19:8)។ គាត់​បាន​ចាប់​ផ្តើម​ផ្សាយដំ​ណឹង​ល្អ​នៅទីនោះជា​ង​2​ឆ្នាំ ក៏​មា​នមនុស្សច្រើ​ន​សន្ឋឹក​ចាប់​ផ្តើម​ដើ​រ​តាម​ព្រះ​យេស៊ូវ ។

ខណៈ​ពេល​លោ​កប៉ូល ទទួល​បាន​ជោគ​ជ័​យ​ក្នុងកា​រ​នាំម​នុស្ស​ឱ្យ​យល់​ឃើ​ញថា​​ មា​ន​​ព្រះពិ​ត​តែ​មួ​យប៉ុ​ណ្ណោះ ធ្វើឱ្យ​អ្នក​ក្រុង​អេ​ភេសូជា​ច្រើ​ន ឈប់​ថ្វាយ​ប​ង្គំ​រូប​ព្រះ​ឌី​អាន។ នេះ​គឺ​ជា​ដំណឹ​ងអា​ក្រក់សំ​រា​ប់ជា​ង​ប្រាក់ និង​អស់​អ្ន​ក​ណា ​ដែល​ប្រក​ប​របប​ធ្វើ​រូ​បច​ម្លា​ក់​នាង​ឌី​អា​ន សំរា​ប់​ល​ក់​ចិញ្ចឹម​ជីវិត​របស់​ពួ​កគេ​នៅ​ក្នុ​ង​ទីក្រុ​ង​នោះ​។ ប្រសិន​បើ​មាន​ម​នុស្ស​ច្រើន​ល្មម​ឈប់​ជឿ​លើនា​ង​ឌី​អាន ​អាច​ធ្វើ​ឱ្យមុ​ខរ​បប​នេះបិ​ទ​ទ្វារ។ កាល​គេ​ដឹង​ពី​សេចក្តី​នេះ ហើយ​ក៏​កើត​មា​នភា​ព​រំជើប​រំជួ​ល​ជា​ខ្លាំង និង​សម្រែក​បាន​ផ្ទុះ​ឡើ​ង ។

ឧប្បត្តិ​ហេតុ​ដែល​កើត​មាន​ឡើ​ង​នៅក្នុងទីក្រុងអេភេសូនេះ រំលឹកយើងដើម្បីយើងចេះវាយតម្លៃទៅលើមូលហេតុរបស់យើងក្នុងការថ្វាយបង្គំព្រះជាម្ចាស់ ។ ពួកជាងប្រាក់ការពារការថ្វាយបង្គំរបស់ពួកគេ ក៏ដូចជាការពារផលប្រយោជន៍របស់ពួកគេដែរ តែក្នុងចំណោមយើងរាល់គ្នាកុំឱ្យគេរាប់បញ្ចូលក្នុងពួកគេទ្បើយ ។ កុំបណ្តោយឱ្យការថ្វាយបង្គំព្រះរបស់អ្នករាល់គ្នា ក្លាយទៅជាការនាំលាបនាំសំណាងឡើយ ។

យើងថ្វាយបង្គំព្រះជាម្ចាស់ដោយព្រោះសេចក្តីស្រឡាញ់របស់ទ្រង់មានសំរាប់យើង រាល់គ្នា និងដោយព្រោះទ្រង់គឺជាព្រះ មិនដោយសារទ្រង់ជួយខាងផ្នែកហរិញ្ញវត្ថុរបស់យើងទេ។ ចូរយើងរាល់គ្នាថ្វាយបង្គំព្រះជាម្ចាស់ក្នុងរបៀបដែលត្រឹមត្រូវ ។ – Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles