លោករ៉ូហ្គឺរ(Roger) បាត់បង់ការងាររបស់គាត់ ដោយព្រោះតែក្រុមហ៊ុន បានកាត់បន្ថយការចំណាយលើបុគ្គលិក។ គាត់ព្យាយាមស្វែងរក និងដាក់ ពាក្យសុំធ្វើការងារជាច្រើនខែមកហើយ ទាំងសុំឱ្យគេឯងជួយអធិស្ឋានឱ្យគាត់ និងទុកចិត្តលើព្រះជាម្ចាស់ផងដែរ។ អារម្មណ៍របស់លោក រ៉ូហ្គឺរ (Roger) និងប្រពន្ឋគាត់ ជឺររ៉ី(Jerrie)បានផ្លាស់ប្តូរជាញឹកញាប់។ ពួកគេបានជឿថាព្រះជាម្ចាស់នឹងប្រទានឱ្យពួកគេក្នុងរបៀបមួយដែលនឹកស្មានមិន ដល់ ទាំងមានពិសោធន៍ជាមួយព្រះគុណរបស់ទ្រង់ថែមទៀតផង ប៉ុន្តែ ជួនពេលខ្លះទៀត ពួកគេបែរជានឹកព្រួយបារម្ភថា មិនដឹងជារកការងារបានឬទេ ពួកគេបានរងចាំចម្លើយអស់រយៈពេល15ខែ ។
ក្រោយមក លោក រ៉ូហ្គឺរ(Roger) បានទទួលការសម្ភាសន៍បីក្រុមហ៊ុន ហើយមួយសប្តាហ៍ក្រោយមកទីភ្នាក់ងាររកការងារធ្វើ បានទូរស័ព្ទមកទាំងនិយាយថា “តើលោកធ្លាប់ឮទេថា ពេលខ្លះពពកមានទ្រនាប់ពណ៌ប្រាក់នៅខាងក្នុងដែរឬទេ? លោកមានការងារធ្វើហើយ!” ប្រពន្ឋខ្ញុំជឺររ៉ី(Jerrie)បានប្រាប់ខ្ញុំក្រោយមកទៀតថា“យើងមិនអាចដោះដូរនូវបទពិសោធន៍យ៉ាងលំបាកទាំងនេះ ជាមួយនឹងរឿងអ្វីមួយបានទ្បើយ។ ការនេះបានធ្វើឱ្យយើងទាំងពីរនាក់កាន់តែស្និតស្នាលគ្នាជាងមុន ហើយក៏បានធ្វើឱ្យយើងប្រកប ជាមួយព្រះអម្ចាស់កាន់តែជិតឌិតជាងមុនដែរ។ ហើយមិត្តភ័ក្ត្រទាំងឡាយដែលបានជួយអធិស្ឋានឱ្យយើងក៏បានពេញដោយអំណរ ទាំងអរព្រះគុណចំពោះព្រះជាម្ចាស់ថែមទៀតផង។
លោកប៉ូល ចង់ឱ្យពួកជំនុំនៅក្រុងកូរិនថូសឃើញពីព្រះគុណព្រះជាម្ចាស់ ពីកិច្ចការនៅក្នុងជីវិតរបស់លោក ហើយបានបណ្តាលឱ្យមាន“សេចក្តីអរព្រះគុណចម្រើន ជាបរិបូរណ៍ឡើងដល់សិរីល្អនៃព្រះ”(២កូរិនថូស 4:16) បញ្ហាជាច្រើនរបស់គាត់មានសភាពធ្ងន់ធ្ងរសម្បើមណាស់ គាត់ត្រូវគេ“សង្កត់សង្កិនគ្រប់ជំពូក” “មានសេចក្តីវិលវល់” “មានគេធ្វើទុក្ខបុកម្នេញ” និង “មានគេវាយដួលស្តូក”(ខ.8-9)។ សូម្បីយ៉ាងនោះក្តី លោកបានជួយជម្រុញចិត្តមនុស្ស ម្នាល មិនឱ្យរសាយចិត្តចេញពីបញ្ហាឡើយ(ខ 16) តែត្រូវទុកចិត្តលើព្រះជាម្ចាស់វិញ។ យើងអាចត្រូវបាននាំទៅ ជិតព្រះជាម្ចាស់ និងអ្នកដទៃទៀតកាន់តែជិតជាងមុន ដូចជាលោក រ៉ូហ្គឺរ(Roger) និងជឺររ៉ី(Jerrie) មានពិសោធន៍ស្រាប់ ហើយការសរសើរទៀតសោត នឹងថ្វាយដល់ព្រះអម្ចាស់ចំពោះព្រះគុណទ្រង់ ។ —Anne Cetas