គង់តែខ្ញុំនឹងរីករាយ

ជីវិត​នៅ​ក្នុង​លោកីយ​យើង​នេះ មាន​សេចក្តី​ទុក្ខ​លំបាក់​ជា​ច្រើន។ ហើយ​ជួន​ពេល​ខ្លះ​ទៀត យើង​​ក៏​បាន​សង្ស័យ​ថា តើ​ព្រះ​ជាម្ចា​ស់​គង់​នៅ​កន្លែ​ងណា​ ក្នុ​​ង​បញ្ហា​របស់​ខ្ញុំនេះ​? វា​មើល​ទៅ​ដូ​ចជា​អ​យុត្តិធម៌ណា​ស់​ដែ​រ ពេល​ដែល​មាន​ជ័យ​ជំ​នះ បែ​រជា​ព្រះ​ជា​ម្ចាស់​គ​ង់​នៅ​ស្ងា​ត់​ស្ងៀម ។ ប្រហែល​ជា​យើ​ងធ្លាប់​មាន​គំនិត​នេះមែ​ន​ទេ។ យើង​ឆ្លើយ​តប ​ដោយ​របៀប​ណាចំ​ពោះប​ញ្ហារ​បស់​យើង ពីព្រោះ​ថា​យើង​មាន​ជម្រើ​សតែ​មួ​យ​។ លោក ហោរ៉ា ហាបាគុក មាន​អាកប្ប​កិរិយា​ថ្លៃ​ថ្នូដូ​ច​ជា ៖ លោក​បាន​ជ្រើស​រើ​សដើ​ម្បី​រីក​រាយ។ លោកហាបាគុក​បាន ឃើញ​ពី​ក្រម​សិលធម៌ និង​ផ្នែកព្រលឹងវិញ្ញាណរប​ស់​ពួក​យូ​ដាបា​ន​ធ្លា​ក់​ចុះយ៉ា​ង​ឆា​ប់​រហ័ស។ ទោះ ​ជាលោ​ក​មិ​នបា​នយ​ល់ពី​ដើ​មហេ​តុទាំ​ងស្រុ​ង​ក៏​ដោយ គង់​តែ​លោក​អាច​រីក​រាយ ដ្បិត​អីលោ​កបា​ន​រៀន​ដើម្បី​ឆ្លើយ​​តប​ចំពោះប្រា​ជ្ញា យុត្តិ​ធម៌ និង​អធិបតិយ្យភា​ព​របស់​ព្រះ​ជា​ម្ចាស់ ។ លោក​បាន​បញ្ចប់​ក្នុង​កណ្ឌគ​ម្ពីរ​រ​បស់​លោក ដោយ​និយាយ​បញ្ផាក់​យ៉ាង​ច្បាស់​លា​ស់អ​ស្ចារ្យ​ថា “គង់​តែ​ខ្ញុំ នឹង​រីក​រាយ​ដោយ​សារ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏ជួយ​សង្គ្រោះ​ខ្ញុំ​ដែ​រ”(3:18 )។ ទោះ​បើ​ឃ្លានេះ​មិ​នបា​ន​បញ្ផាក់​ឱ្យ​ដឹង​ថា​ ពួក​យ៉ូដារ​ស់​នៅ​ ដោយ​របៀប​ណា​ក៏ដោ​យ ក៏​លោក​ហាបាគុក​បាន​រៀន​ ដើម្បី​ទុក​ចិត្ត​ព្រះ​ជាម្ចាស់​ក្នុង​ភាព​អយុត្តិធម៌ ការ​ឈឺចា​ប់ និង​ភាព​បាត់​បង់​ដែរ។ ​លោកអា​ច​រស់​នៅ​ ដោ​យ​សេចក្តី​ជំនឿ​រប​ស់លោ​ក​ក្នុង​ព្រះ​ជាម្ចា​ស់។ ដោយសារ​សេចក្តីជំ​នឿរ​បស់ ​លោក បាន​ក្លាយ​​ទៅជា​សេ​ចក្តី​រីក​រា​យក្នុ​ង​ព្រះ​ជាម្ចាស់ និង​ក្នុង​គំនុំ​ព្យាបាទ​នៅជុំ​វិ​ញខ្លួ​ន​របស់​គាត់​គ្រប់​ពេល​វេលា ។

យើ​ង​ក៏អា​ច​រី​ក​រាយ​ក្នុ​ងប​ញ្ហា​រ​បស់យើ​ង​ផង​ដែរ ដ្បិត​អី​យើង​មាន​ទំ​នុក​ចិត្ត​ក្នុ​ង​ព្រះជាម្ចា​ស់​នៅគ្រា​មាន សេច​ក្តី​ទុក្ខ​លំបាក ហើយ​រ​ស់​នៅ​ក្នុង​អធិបតិយ្យភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ទ្រង់​ផង​ដែរ។ –Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles