2014

You are here:
អំណាចនៃការគិត អំពីគ្រាចុងក្រោយ

ខណៈ​ពេល​ដែល​យើ​ងកំពុង​ទន្ទឹង​រង់​ចាំ​​​ទទួល​ស្វា​គមន៍ឆ្នាំ​ថ្មី ដោយ​ការ​រៀប​គម្រោង និង​ការ​ប្តេជ្ញា​ចិត្ត​​សម្រាប់​​ឆ្នាំ​​ថ្មី សម្លេង​នៃ​អ្នក​កោត​ខ្លា​ច​ព្រះ នៅ​សម័យ​មុន បាន​លើក​ទឹក​ចិត្ត​យើង​ ឲ្យ​គិត​អំពី​ការ​អ្វី​ដែល​យើង​មិន​ចង់គិត ​គឺ​សេចក្តី​ស្លាប់​របស់​យើ​ង។​ លោក​ថូម៉ាស អ័ កេមភីស(Thomas à Kempis, ឆ្នាំ១៣៧៩-១៤៧១) បាន​សរសេរ​ថា “ចិត្ត​រីក​រាយ​នឹង​កើត​មាន ចំពោះ​អ្នក​ដែល​បាន​សម្លឹង​មើល​ទៅ​សេចក្តី​ស្លាប់​របស់​ខ្លួន​ជា​មុន ហើយ​បាន​ត្រៀម​ខ្លួន​ជារៀ​ង​រាល់​ថ្ងៃ​សម្រាប់​សេច​ក្តី​ស្លាប់”។ ចំណែក​ឯ​លោក​ហ្រ្វង់​កូស ហ្វេនេឡុន(Fran​cois Fénelon, ឆ្នាំ១៦៥១-១៧១៥)វិញ បាន​សរសេរ​ថា “យើង​មិន​អាច​ស្តី​បន្ទោស​ឲ្យ​ច្រើន​ពេក ចំពោះ​ភាព​ងងឹត​ងងល់​របស់​មនុស្ស ដែល​មិន​ចង់​គិត​ពី​សេចក្តី​ស្លាប់ ហើយ​ខំ​គេច​ចេញ​ពី​ការ​អ្វី​ដែល​ខ្លួន​មិ​នអាច​គេ​ច​រួច ខណៈ​ដែល​យើង​អាច​មាន​ចិត្ត​សប្បាយ ពេល​យើងឧ​ស្សា​ហ៍​គិត​ អំពី​សេ​ចក្តី​ស្លាប់​នោះ។ មាន​តែ​មនុស្ស​ខាង​សាច់​ឈាម​ទេ ដែលមាន​ការ​ពិបា​ក​ចិត្ត ដោយ​សារ​សេច​ក្តីស្លា​ប់”។ បុរស​ទាំង​ពីរ​នាក់​នេះ មិន​មាន​បំណ​ងលើ​ក​ទឹក​ចិ​ត្តម​នុស្ស​ ឲ្យ​មាន​ការ​ពិបាក​ចិត្ត ដោយ​សារ​ការ​គិត​អំពី​សេចក្តី​ស្លាប់​ឡើយ ផ្ទុយ​ទៅវិ​ញ ពួក​គេ​ចង់​ឲ្យ​យើង​​រៀប​ចំ​ជីវិត​រស់​នៅ ឲ្យ​បាន​ត្រឹម​ត្រូវ។​ យើង​គួរ​តែ​អធិ​ស្ឋាន តាម​លំនាំ​ទំនុ​ក​ដំកើង​នៃ​ស្តេច​ដាវីឌ​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​​ទូល​បង្គំ​​ដឹង​ពី​​​ចុង​​បំផុត​​នៃ​​​ទូល​បង្គំ ហើយ​ពី​ចំនួន​ថ្ងៃ​អាយុ​​នៃ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ស្រួយ អម្បាលម៉ាន​ទៅ … មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុងសណ្ឋាន​ពេញ​វ័យនោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ”(ទំនុកដំកើង ៣៩:៤-៥)។ ស្តេច​ដាវីឌ​ក៏បាន​មាន​បន្ទូ​ល​ផង​ដែរ អំពី​អ្នក​ដែល​ខំធ្វើ​ការ​ជា​ឥត​ប្រយោ​ជន៍ ដោយ​ខំ​បង្គរ​​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន…

Read article
សំបុត្រដ៏ស្ថិតស្ថេរ

សមា​ជិក​គ្រួសារ ដែល​បាន​បង្កើត​ហាង​សិប្ប​កម្ម​ហូប៊ី ឡូប៊ី(Hobby Lobby) គឺ​ជា​គ្រីស្ទ​បរិស័ទ​ដែល​បាន​កើត​ជា​ថ្មី។ លោក​ស្ទីវិន គ្រីន(Steven Green) ដែល​ ជា​ប្រធា​ននៃហា​ងនេះ​ មាន​ចិត្ត​ឆេះឆួ​ល​ ចំពោះ​ព្រះ​គម្ពីរ ហើយ​បាន​មាន​គម្រោង​បង្កើត​សារមន្ទី​ព្រះ​គម្ពីរ សម្រាប់​តាំង​ពិពណ៌សៀ​វ​ភៅក​ម្រ និង​សៀវ​ភៅ ឬ​ក្រាំង​បុរាណ​ដែល​សរសេរ​ដោយ​ដៃ ដែល​ប្រមូល​ម​​ក​ពីតំ​បន់​ផ្សេង​ៗ​ នៅ​​ទូទាំ​ង ពិភព​លោក។ គាត់​មា​ន​ប្រសា​សន៍​ថា “យើង​ចង់​លើក​ទឹក​ចិត្ត​ប្រជា​ជន ឲ្យ​ពិចារ​ណាអំពី​​អ្វី ដែល​ព្រះ​គម្ពី​រចង់​បង្រៀន​ពួក​គេ … គោល​ដៅរ​បស់​យើ​ង គឺ​បង្កើត​សារ​​មន្ទីរ​មួយ​ដែល​​ផ្តោត​ទៅ​លើ​រឿង​ក្នុ​ង​ព្រះ​គម្ពីរ។ គ្មាន​សៀវ​ភៅ​ណា​ដែល​​បាន​ឆ្លង​កាត់​​ការ​បៀត​បៀន និង​ត្រូវ​​បាន​គេស្រ​ឡាញ់ខ្លាំង ដូច​ព្រះ​គម្ពី​រ​ឡើយ។ រឿង​នេះ​ពិត​ជា​អស្ចារ្យ​ណាស់ យើង​ចាំ​បាច់​ត្រូវ​ប្រា​ប់​ឲ្យ​គេ​ដឹង”។ ព្រះ​គម្ពី​រ​នៅ​តែ​មាន​ភាព​ស្ថិត​ស្ថេរ អស់​ជា​ច្រើន​សម័​យ​កា​ល តាម​របៀប​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ហើយ​សារ​មន្ទី​រ​មួយ​នេះ​ នឹង​រៀប​រា​ប់ប្រា​ប់​គេ ឲ្យ​ដឹង​ពី​រឿង​នេះ។​ ក្រាំង​ចម្ល​ង​ដែល​មានចំណាស់​បំផុ​ត​នៃ​ព្រះគ​ម្ពីរ​សញ្ញា​ថ្មី មាន​ចំនួ​នច្រើ​នជា​ង​ឯក​សារ​បុរាណ​ដទៃទៀ​ត ដែ​ល​គេ​បាន​ចង​ក្រង​នៅ​សម័យ​នោះ ហើយ​កាល​បរិច្ឆេ​ទ​នៃ​ការ​ចម្លង​ទៀត​សោត ក៏​មាន​រយៈ​ពេល​គៀក​នឹង​កាល​បរិច្ឆេទ​នៃ​ព្រឹត្តិ​ការណ៍ដែ​ល​គេបាន​ឃើញ និង​កត់​ទុក​ក្នុង​ច្បាប់​ដើម ដែល​ឯកសា​រ​បុរាណផ្សេង​ទៀត ក៏​មិន​មាន​រយៈពេ​ល​ដែល​គៀក​ជាង​នេះឡើ​យ។ ការ​កត់​ត្រាអំ​ពី​ព្រះ​គ្រីស្ទ ដែល​មាន​ក្នុង​ក្រាំង​ទាំង​នោះ មាន​លក្ខណៈ​ដែល​គួរ​​ឲ្យទុ​ក​ចិត្ត ជាង​ការ​កត់ត្រា​​ផ្សេង​ទៀត អំពី​ទស្សន​វិទូ​សូក្រាត ឬ​ស្តេច​សេសារ​ទៀត​ផង។​ ហើយ​យើង​អាច​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នក​ដែល​បាន​ជួយ​ពី​ក្រោយ​កិច្ច​ការ​ទាំង​នេះ ដោយ​ប្រើម​នុស្ស និង​កាលៈ​ទេសៈ…

Read article
សរសើរព្រះ ដែលបាន ដាក់ព្រំដែន

ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួ​យ​អ្នក​ដទៃ ខ្ញុំ​មិន​ដែល​បាន​ជួប​នរណា​ម្នាក់ ដែល​មាន​ជីវិត​ខ្ទេច​ខ្ទាំ ដោយ​សារ​ខ្លួនបាន​ធ្វើ​តា​ម​បញ្ញិត្តិ​របស់​ព្រះឡើ​យ។ ប៉ុន្តែ ជា​ញឹក​ញាប់ ពេល​ដែ​​ល​យើង​និយាយ​ប្រាប់​គេ ឲ្យ​រ​ស់នៅ​តាមផ្លូវ​របស់​ព្រះ នោះ​គេ​បែរ​ជា​យល់​ថា យើង​កំពុង​បំ​បិទ​សិទ្ធិ​សេរី​ភាព​របស់​គេ​ហើយ ព្រោះ​គេ​យល់​ថា សេរីភាព​របស់​មនុស្ស​ម្នា​ក់​ៗ គឺ​ជាសិ​ទ្ធិដែ​ល​គ្មាន​នរណា​អាច​ដក​ហូត​បាន​​ឡើយ។​ ហើយ​អ្នក​ណា​ដែល​និ​យាយ​ស្តី​ តាម​ព្រំដែ​ន​កំណត់​របស់​ព្រះ អ្នក​នោះមុខ​ជា​នឹង​ត្រូវគេ​ប​ន្តោស​ថា បាន​និយាយ​ស្តី​ហួស​ព្រំដែន​ហើយ។ ប៉ុន្តែ ពេល​ដែល​មនុ​ស្ស​យើង​ កំពុង​ការពា​រ​សេរី​ភាព​របស់​ខ្លួន តាម​របៀប​នេះ ពួក​គេ​ក៏​គួរ​តែក​ត់​សំគាល់​ថា សង្គម​របស់​យើង​សព្វ​ថ្ងៃ កំពុង​តែ​មាន​ពេញ​ទៅដោយ​ភាព​ឥតន័យ និង​ភាព​អស់​សង្ឃឹម​ដ៏​គួរ​ឲ្យ​ខ្លាច។ រាស្រ្ត​របស់​ព្រះ ​គួរតែ​មាន​ការ​យល់​ដឹង អំពី​ព្រំ​ដែន​នៃ​ការ​ប្រ​ព្រឹត្ត តាម​របៀប​ខុស​ពី​លោ​កិយ។ យើង​ត្រូវ​មាន​ការ​យល់​ដឹង​ ដូច​អ្នក​និពន្ធ​ទំនុក​ដំកើង​ដែរ ដោយ​យល់​ថា ជីវិត​ដែល​មាន​ពរ ជា​ជីវិត​ដែល​អរ​សប្បាយ​នឹង​ក្រឹត្យ​វិន័យ​នៃ​ព្រះ​(១:២) គឺ​មិន​ត្រូវ​រ​ស់នៅ​ដូ​ច​អ្នក​ដែល “ដើ​រ​​តា​ម​​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ឬ​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​មាន​បាប”ឡើយ(ខ.១)។ អ្នក​ជឿព្រះ​យេស៊ូវ​ត្រូវ​​ដឹង​ថា​ ព្រះ​បា​ន​ដាក់​ព្រំ​ដែន​កំណត់​ឲ្យ​យើង តែ​មិន​មែន​ដើម្បី​ដក​យក​សុភ​មង្គល ចេញ​ពី​ជីវិត​របស់​យើង​ទេ។ ផ្ទុយ​ទៅវិ​ញ ព្រំ​ដែន​នោះ ជា​របង​ដ៏​បរិសុទ្ធ ​ដែលបា​ន​សង់​ព័ទ្ធ​ជុំវិ​ញ​យើង ដើម្បី​ជួយ​ឲ្យយើ​ងជៀ​សផុ​ត ពី​ការ​បោក​បញ្ឆោត និង​បញ្ហា​ដែលកើត​ឡើង​ពី​ការ​រស់​នៅ តាម​តែ​ទំនើង​ចិត្ត​របស់​ខ្លួន។​ បើ​សិន​ជា​លើក​ក្រោយ អ្នក​បាន​ជួប​ការ​ល្បួង​​ឲ្យដើ​រ​ហួស​ព្រំ​ដែន​របស់​ព្រះ សូម​នឹក​ចាំ​អំពី​គោល​បំណង​ដែល​ទ្រង់​មាន នៅ​ក្នុង​ការ​ដាក់​រប​ងទាំ​ងនោះ​។ សូម​យើង​សម្រេច​ចិត្ត អរ​ព្រះ​គុណ​ព្រះ…

Read article
ខ្យល់ និងភ្លើង

ជួន​កាល ពេល​ខ្ញុំ​បង្កាត់​ភ្លើង ខ្យល់​ក៏បា​ន​បក់​ឲ្យ​វា​រ​លត់​ទៅវិ​ញ។ តែ​ក្រោយ​មក ​ខ្ញុំ​ក៏​បាន​ព្យា​យាម​ធ្វើ​ឲ្យ​ភ្លើង​នៅ ​បន្ត​ឆេះ ដោយ​ប្រើ​ខ្យល់​ជា​ជំនួ​យ។ ដូច​នេះ ពី​ដំបូង ខ្ញុំ​ថា ​ខ្យល់ “អាក្រក់” ព្រោះ​វា​ធ្វើឲ្យ​ខូ​ចផែ​នការ​របស់​ខ្ញុំ តែ​បន្ទាប់​មក ខ្ញុំ​ថា ខ្យល់​“ល្អ”​វិញ ព្រោះ​វា​ជួយ​ឲ្យ​ខ្ញុំ​សម្រេ​ចកិ​ច្ចការ​ដែលខ្ញុំ​កំ​ពុង​ធ្វើ។ រឿង​នេះ​បាន​និយាយ​ អំពី​ហេតុ​ការណ៍​ពីរ​ផ្ទុយ​គ្នា និង​​បាន​ឆ្លុះប​ញ្ចាំង អំពី​របៀប​ដែល​យើង​សន្និ​ដ្ឋាន​ អំពី​ការ​អ្វី​មួយ ដោយផ្អែកទៅលើផលដែលយើងទទួលបានការនោះ។​ ជា​ធម្មតា​ យើង​និយាយ​ថា ស្ថាន​ភាពនោះ ឬ​អ្នកនោះ “អាក្រក់” ​បើស្ថានភាព ឬអ្នក​នោះ​​ធ្វើ​ឲ្យ​ផែនការ​របស់​យើង​រាំ​ង​ស្ទះ ឬ​ធ្វើ​ឲ្យយើ​ងមា​ន​ការ​លំបាក​។ យើង​សន្និ​ដ្ឋាន​ថា ស្ថាន​ភាពនោះ ឬ​អ្នកនោះ ​“ល្អ” បើ​​សិន​​ជា​​យើង​មាន​​គំនិ​ត​យ​ល់​ស្រ​ប​​​នឹង​​ពួក​​គេ ហើយ​​ពួក​​គេ​​​​គាំ​ទ្រយើ​ង។ ប៉ុន្តែ ព្រះ​ទ្រង់​ជា​អ្នក​កំ​ណត់​ថា កា​រ​អ្វីខ្លះ​ល្អ​ ឬ​ការ​អ្វី​ខ្លះ​អាក្រក់ ហើយការកំណត់របស់ទ្រង់ មិនអាស្រ័យទៅលើ ផលប៉ះពាល់​ដែល​វា​មាន​ចំពោះផែន​ការ​របស់​យើង​ទេ ប៉ុន្តែ គឺ​អាស្រ័យ​ទៅ​លើ ថា​តើ​វា​បាន​ធ្វើ​ឲ្យ​សម្រេច​ផែន​ការ​របស់​ទ្រ​ង់ឬ​​អត់​។ ទ្រង់​មាន​ផែន​ការ​ធ្វើ​ឲ្យយើ​ង​ក្លាយ​ជា “សង្ឃ​ហ្លួង ជា​សាសន៍​ដ៏ប​រិសុទ្ធ និង​រាស្រ្ត​ដ៏​ពិសេស​របស់​ទ្រង់”។ ហើយ​ទ្រង់​សព្វ​ព្រះ​ហ​ឫ​ទ័យ ឲ្យ​យើង“​សំដែង​​ចេញ ​ឲ្យ​​ឃើ​ញ​​អស់​​​ទាំង​លក្ខណៈ​របស់​ព្រះដែល​​​បាន​ហៅ​យើង​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់”(១ពេត្រុស…

Read article
យុទ្ធសាស្រ្តឈ្នះ

ក្នុងអំឡុង​ពេល​ ដែល​ខ្ញុំ​កំពុង​ធ្វើ​ការ​ ជា​គ្រូ​បង្វឹក​កីឡាបាល់​បោះ ខ្ញុំ​បាន​ធ្វើ​នូ​វកំ​ហុស​ដ៏​ធំមួ​យ។ ខ្ញុំ​បាន​ចាត់​កីឡាករ​មួ​យ​ចំនួន ក្នុង​ក្រុម​របស់​ខ្ញុំ ឲ្យ​ទៅ​ស៊ើប​មើល​គូ​ប្រកួត​របស់​យើង។ ពួក​គេ​ក៏បា​ន​វិល​ត្រ​ឡប់​ម​កវិញ ហើយ​រាយ​ការណ៍​ប្រាប់​ខ្ញុំ​ថា​ យើង​អាច​យក​ឈ្នះ​លើ​ពួក​នោះ​យ៉ាងងាយ។ ដោយ​សារ​យើង​មាន​ទំនុក​ចិត្ត​ លើក​ខ្លួន​ឯង​​ខ្លាំង​ពេក យើង​ក៏បា​ន​ចាញ់​ក្រុម​មួយ​នោះ។ តើ​អ្ន​កធ្លា​ប់ជួ​ប​ប្រទះ​បញ្ហា​ដូច​នេះ​ទេ​? សម្រាប់​ខ្ញុំ ស្ថាន​ភាព​របស់​ខ្ញុំ​ មិន​ខុស​ពី​ស្ថាន​ភាព​របស់​លោក​យ៉ូសេ្វ ពេល​ដែល​គា​ត់បា​ន​ចាត់​ពួក​ស៊ើប​ការណ៍ ឲ្យ​ទៅ​មើល​ស្រុក​អៃយ ហើយ​គាត់​ក៏បា​ន​យល់​ខុស​ពីក​ម្លាំងរ​បស់​សត្រូ​វ។ ប៉ុន្តែ បរា​ជ័យ​នៅស្រុ​កអៃ​យ គឺ​មិន​គ្រាន់​តែ​បណ្តាល​មក​ពីការ​ស៊ើបកា​រណ៍​ខុស​ប៉ុណ្ណោះទេ។​ ពួក​អ៊ីស្រា​អែល​បាន​ចាញ់​សង្រ្គាម​ ហើយ​បា​ត់​បង់​ជី​វិ​តទា​ហាន​អស់​៣៦​នាក់ ​គឺ​ដោយ​សារ​មូល​ហេតុ​មួយ​ចំ​នួន ដែល​យើង​អាច​យ​ក​មក​សិ​ក្សា។ មុន​ពេល​ពួក​គេ​ទទួល​បរា​ជ័យ​នៅស្រុ​ក​អៃ លោក​យ៉ូស្វេ​បាន​ដឹក​នាំទ័​ព​របស់​ខ្លួន យ៉ាង​ជោគ​ជ័យ ក្នុង​ការ​ប្រយុទ្ធ​នឹង​ក្រុង​យេរីខូ ដោយ​សារពេ​លនោះ​ គាត់​ដឹង​ថា​ ព្រះ​ ​មាន​ផែនកា​រ​ឲ្យ​ពួកគេ​លើ​កទ័​ព​វាយ​យក​ក្រុង​នោះ។ ប៉ុន្តែ លោក​យ៉ូស្វេ​មិន​បាន​ទូល​សួ​រ​ព្រះអ​ម្ចាស់ មុន​ពេល​លើកទ័​ពចូ​ល​ស្រុក​អៃយ​ឡើយ​។ មុន​ពេល​ធ្វើ​​សង្រ្គា​មនៅ​ក្រុង​យេ​រីខូ ពួក​ប្រុស​ៗ​បានញែ​កខ្លួ​ន​ជា​បរិសុទ្ធ នៅ​ចំពោះ​ព្រះ​(យ៉ូស្វេ ៥:២-៨)។ ប៉ុន្តែ ពួក​ទ័ព​របស់​លោ​កយ៉ូ​ស្វេ​មិន​មាន​ការ​រៀប​ចំ​ខាង​វិញ្ញាណ មុន​ពេល​ចូល​វាយ​​ស្រុក​អៃយ​ឡើយ។ ហេតុនេះ​ហើយ​ បា​នជា​ព្រះ​គម្ពីរ​បាន​បញ្ជា​ក់ថា មូល​ហេតុ​ដែល​ពួក​អ៊ីស្រា​អែល​ទទួល​បរា​ជ័យ គឺ​ដោយ​សា​រ​ពួក​គេ​មានអំ​ពើបា​ប នៅក្នុ​ង​បន្ទាយ​ទ័ព។ កាល​នោះ អេកាន​បាន​លួច​របឹបពី​ស្រុ​កយេ​រីខូ​មក(៧:១)។ ពួក​គេមិ​នអា​ច​ប្រយុទ្ធ​​ឈ្នះ​ស្រុកអៃ​យ​បាន​ឡើយ បើ​សិន​ជា​មិន​មាន​ការ​លន់​តួបា​ប ហើយ​ពួក​បណ្តាជ​នបា​នស​ម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ​ទេនោះ​(៧:១៦-២៦)។…

Read article
ព្រះរាជសារដែលព្រះបានផ្ញើ

នៅឆ្នាំ​១៩៧១ លោក​រេយ ធមលីនសិន(Ray Tom​lin​son) បា​នធ្វើកា​រ​ពិសោធ​ន៍​ អំពី​របៀប​ដែល​មនុស្ស​អាចទំ​នាក់​ទំន​ងគ្នា​ តាម​រយៈ​កុំព្យូ​ទ័​រ។ កាល​នោះ គាត់​បាន​សាកប​ញ្ជូន​សារ ចេញ​​ពី​កុំព្យូទ័រ​រប​ស់​គាត់​តាម​រយៈ​បណ្តាញ​​កុំព្យូ​​ទ័រ ទៅ​កាន់​អ្នក​ធ្វើ​កា​រ ក្នុង​ផ្នែក​ផ្សេង​ទៀត​ នៅ​ការិយាល័យ​របស់​គាត់ គឺ​នៅពេ​ល​នោះ​ហើយ​ ដែល​គាត់​បាន​បញ្ជូន​សារ​អេឡិច​ត្រូ​និច(ឬអ៊ីមែល)មុន​គេ។ ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក សព្វ​ថ្ងៃនេះ​ មាន​សារ​អេឡិច​ត្រូ​និច​ជាង​មួយ​ពាន់​លាន ដែល​គេបា​ន​ផ្ញើ​ឲ្យ​គ្នា ក្នុង​មួយ​ថ្ងៃ​ៗ។ ក្នុង​ចំណោម​នោះ មា​ន​សារ​ជា​ច្រើន​បា​នផ្ទុ​ក​ពត៌​មាន​សំខា​ន់​ៗ ដែល​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្រ​បាន​ផ្ញើ​មក ប៉ុន្តែ មាន​សារផ្សេង​ទៀត បាន​ពាំ​នាំកា​រ​ផ្សាយ​ពាណិជ្ជ​ក​ម្ម ​ដែល​ឥត​ប្រយោ​ជន៍ ឬ​មេ​រោគ​ចង្រៃ​សម្រាប់​កុំព្យូ​ទ័រ។ ហេតុ​នេះ​ហើយ​បាន​ជា ក្នុង​​ការ​ប្រើ​ប្រាស់​​អ៊ីមែល មាន​ក្បួន​ជា​មូល​ដ្ឋាន​មួយ​ចែង​ថា : “បើ​អ្នក​មិន​ទុក​ចិត្ត​អ្នក​ដែល​បាន​ផ្ញើសា​រ​មក​ទេ ចូរ​កុំ​បើក​មើល​សារ​នោះ​​ឡើយ”។ ព្រះ​ទ្រង់​បាន​ផ្ញើ​ព្រះ​រាជ​សារ​មួយ​ច្បាប់ មក​យើង​រាល់​គ្នា តាម​រ​យៈ​អ​ង្គ​ព្រះ​រាជ​បុត្រា​ទ្រង់ ហើយ​យើង​អាច​ទុក​ចិត្ត​ព្រះ​ដែល​ជា​អ្នក​ផ្ញើ​ព្រះ​រាជ​សារ​នេះ​មក។ ក្នុង​ព្រះ​គម្ពី​រសញ្ញា​ចា​ស់ ព្រះ​មាន​បន្ទូ​ល​មក​កាន់​​រាស្រ្ត​ទ្រង់​ តា​ម​រយៈ​ពួ​កហោ​រា និង​មាន​មនុ​ស្ស​ជាច្រើ​ន​បាន​បដិ​សេធ​ព្រះ​បន្ទូល​ព្រះ។ ប៉ុន្តែ បង្រួម​សេចក្តី​មក “​ឯ​​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​យើង​រាល់​គ្នា ដោយសារ​ព្រះរាជ​បុត្រា​វិញ ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក…

Read article
ដៃស្អាត

សព្វ​ថ្ងៃនេះ​ យើង​សង្កេត​ឃើញ​ថា មាន​ការ​ប្រកាស​ជាច្រើ​ន ដែល​លើក​ទឹក​ចិ​ត្តប្រជា​ពល​រដ្ឋ​ឲ្យ​លៀង​ដៃឲ្យ​ស្អា​ត។ ដោយសារ​កា​ររី​ក​រាល​ដាល​នៃមេ​រោគ និង​វី​រូស ក្នុងចំ​ណោម​សាធារណៈ​ជន កំពុង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នោះ​មន្រ្តី​សុខា​ភិបាល​បាន​រំឭ​កយើ​ងម្ត​ង​ហើយ​ម្តង​ទៀ​ត​ថា ដៃ​ដែល​មិន​ស្អាត​ អាច​ជា​ភ្នាក់​ងារ​ដែ​ល​ចម្ល​ងមេ​រោគ ដ៏​គ្រោះ​ថ្នាក់។ ដូច​នេះ ក្រៅពី​ការ​ដាក់​ផ្លាក​សញ្ញាដា​ស់​តឿន​ឲ្យ​លៀង​ដៃ យ៉ាង​ប្រុង​ប្រយ័ត្ន ជា​ញឹក​ញាប់ នៅ​ទី​សា​ធា​​រ​ណៈ ក្នុង​ប្រទេស​ជឿន​លឿន គេ​បាន​ផ្តល់​ឲ្យនូ​វ​ទឹក​សាប៊ូ​លាង​ដៃ ​សម្រាប់​លាង​ជម្រះ​មេ​រោគ​ និង​បាក់​តេរី។ ស្តេច​ដាវី​ឌក៏​បា​ន​មាន​បន្ទូល​ អំពី​សារៈ​សំខាន់​នៃ “ការ​លាង​ដៃ​ឲ្យស្អា​ត”ផង​ដែរ ប៉ុន្តែ ការ​លាង​ដៃ​នោះ គឺ​​សំខាន់​ដោយ​សារ​មូល​ហេតុផ្សេ​ង​មួយ​ទៀត។ ទ្រង់​មាន​បន្ទូល​ថា ដៃ​ដែល​បាន​លាង​ស្អាត គឺ​ជាគ​ន្លឹះដែ​ល​ធ្វើ​ឲ្យ​យើង​ អាច​ចូល​ក្នុង​ព្រះវ​ត្តមា​ន​ព្រះ ដើម្បី​ថ្វាយ​បង្គំ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា : “តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះយេហូវ៉ា តើ​អ្នក​ណា​នឹង​ឈរ​ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ”(ទំនុកដំកើង ២៤:៣-៤)។ ត្រង់​ចំណុច​នេះ ពាក្យ “ដៃ​ស្អាត” មិ​នសំ​ដៅទៅ​លើ​ដៃដែល​មាន​អនាម័​យឡើយ ប៉ុន្តែ តាម​ន័យ​ធៀប ពាក្យ​នេះ​គឺ​សំដៅ​ទៅ​លើ​ស្ថាន​ភាព​ខាង​វិញ្ញាណរបស់​យើង ដែល​ត្រូវ​លាង​សម្អាត​អំពើបា​បចេ​ញ(១យ៉ូហាន ១:៩)។ ពាក្យ​នេះ​បង្រៀន​យើង ​ឲ្យរ​ស់​នៅ​ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ថានឹង​ធ្វើ​កា​រអ្វី​ដែ​ល​ត្រឹ​ម​ត្រូវ​ និង​គោរព​ប្រតិ​បត្តិ​ព្រះ ដើម្បី​ឲ្យ​យើង​អាច​ឈរ​ ដោយ​គ្មាន​កន្លែង​បន្ទោស​បាន​នៅចំ​ពោះ​ព្រះ ដោយ​អភ័យ​ឯក​សិទ្ធិ​…

Read article
ពេលដែលប្រកប ដោយព្រះគុណ

ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​ចូល​ចិត្ត​ស្តាប់​កា​រផ្សាយ​បន្ត​ផ្ទាល់​ ជា​អន្តរ​ជាតិ​របស់វិ​ទ្យុ​ប៊ីប៊ីស៊ី(BBC) អំពី​កម្ម​វិធី​បុណ្យអូណែល​ នៅ​ពេ​លល្ងា​យ​ថ្ងៃ​បុណ្យ​ណូ​អែល ដែល​បាន​ប្រារព្ធ​ឡើង នៅក្នុ​ង​ព្រះវិ​ហារ​ឃីង ខូលីជ(King’s College Chapel) ក្នុង​ក្រុង​ខេម​ប្រ៊ីជ ប្រទេស​អង់គ្លេ​ស។ កម្ម​វិធី​បុណ្យ​នេះ​មាន​ការ​អាន​បទ​គម្ពីរ​៩ខ និង​ច្រៀងទំ​នុក​សរសើរ​ចំនួន​៩ប​ទ និង​បូក​រួម​ជាមួ​យនឹ​ង​ការអ​ធិស្ឋាន ​ភ្លេងបុណ្យ​​​ណូអែ​ល ក្នុង​កម្ម​វីធី​ថ្វាយ​បង្គំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំប៉ះពា​ល់ចិត្ត។ មាន​ពេល​​មួយ ខ្ញុំ​មាន​ការ​​ភ្ញាក់​​ផ្អើល ពេល​បាន​ឮអ្ន​កប្រកាស់​កម្ម​វិធី​នេះ​អត្ថា​ធិប្បាយ​ អំពីដំ​ណើរ​របស់​ពួក​ជំនុំ ចាក​ចេញ​ពី​ព្រះ​វិហារ​ដ៏​ធំ​ស្កឹម​ស្កៃនោះ​ថា​ ពួក​គេបាន​ “​បោះ​ជំហាន​ចេញ​ពីពិ​ធីដែ​លប្រ​កប​ដោយ​ព្រះគុណ ហើយ​ចូល​ទៅ​ក្នុង​លោកិយ​ដ៏​ពិត”។ តើ​នេះ​មិន​មែន​ជា​អ្វីដែ​ល​បាន​កើត​ឡើង នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បំផុ​តផ​ងដែ​រ​ទេ​ឬ? កាល​នោះ ពួក​អ្នក​គង្វាល​បាន​ឮ​ទេវតា​ប្រកាស អំពី​ការ​ប្រសូត្រ​នៃ​ព្រះ​ស​ង្គ្រោះ ​គឺព្រះ​គ្រីស្ទ​ជា​អម្ចាស់​(លូកា ២:១១) បន្ទាប់​មក “​មាន​​ពួក​ពល​​បរិវារ​​ក​កកុ​ញ​​ពី​​ស្ថានសួ​គ៌ មក​​​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ”(ខ.១៣-១៤)។ បន្ទាប់​ពី​ពួក​គេបា​ន​រក​ឃើញ​នាង​ម៉ារា លោក​យ៉ូសែប និង​បុត្រ​តូច នៅ​ភូមិ​បេថ្លេ​ហិម ពួក​អ្នក​គង្វាល​ក៏​បាន​ចេញ​ទៅ​ប្រាប់​អ្នកដ​ទៃទៀ​ត ឲ្យ​ដឹង​អំពី​ការ​ប្រសូត្រ​នៃ​ព្រះ​ឱរ​ស ដោយ​មិន​បង្អង់​យូរ​ឡើយ(ខ.១៧)។ គឺ​ដូច​ដែល​មាន​សេ​ចក្តី​ចែង​ថា “ឯ​​ពួក​អ្នក​​គង្វាល ក៏​​វិ​ល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរដំកើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ ដូច​ជា​ទេវតា​បាន​ប្រាប់​មក”(ខ.២០)។ ពួក​គេ​មាន​ការ​ផ្លាស់​ប្រែ ដោយ​សារ “បុ​ណ្យណូ​អែល​ប្រកប​ដោយ​ព្រះគុណ” ដែល​ពួក​គេបាន​អប​អរ​សាទរ​នោះ។…

Read article
ពិធីបុណ្យណូអែល នៃនង្គ័ល

លោក​ម៉ាធូ លីត(Mathew Litt) ជា​អ្នក​និពន្ធ​សៀវ​ភៅ ​ដែល​មាន​ចំណង​ជើង​ថា បុណ្យណូអែល ឆ្នាំ​១៩៤៥ ដែល​ក្នុង​សៀវ​ភៅនោះ​ គាត់​បាននិយាយ ​អំពី​ការ​អប​អរសាទរពិធី​​បុណ្យ​ណូអែល ក្នុង​ពេល​មាន​សន្តិ​ភាព​ជា​លើក​ដំបូង នៅ​សហ​រដ្ឋ​អាមេរិក បន្ទាប់​ពី​សង្គ្រាម​​លោក​លើក​ទី២​បាន​បញ្ចប់។ ទន្ទឹម​នឹង​នោះ ដើម្បី​ជម្រាប​អ្នក​អាន ឲ្យ​ទន្ទឹង​រង់​ចាំ​ទស្សនានា​វា​ចម្បាំង​មួយ​កង នៅ​កំពង់​ផែ​ក្រុង​ញូយ៉ក កាសែត ញូយ៉ក ដេលី(The New York Daily) បាន​ជូន​​ដំណឹ​ង​​​ថា “នៅ​ថ្ងៃបុណ្យ​ណូ​អែល យើង​នឹង​បាន​ឃើញ​កង​នា​វា​ដ៏​ជាញ​ជ័យ ដែល​រួម​មា​ន នា​វា​ចម្បាំង​៤​គ្រឿង នា​វា​ផ្ទុក​យន្ត​ហោះ៦​គ្រឿង នាវា​ល្បាត​៧​គ្រឿង និង​នាវា​ពិឃា​ដ​២៤​គ្រឿ​ង”។ ប៉ុន្តែ នាវា​ទាំង​នោះ​មិន​មែន​មក​ធ្វើ​សង្រ្គា​មទេ​ ផ្ទុយ​ទៅវិ​ញ ពួក​គេ​បាន​ទ​ទួល​កុមារ​ក្រីក្រ​១​ពាន់​នាក់ នៅក្នុង​នាវា​ទាំង​នោះ​។ គេ​បា​នវ៉ាស់​ខ្នាត​កុមារ​ទាំង​នោះទុ​ក​ជា​មុន ដើម្បី​ឲ្យ​ពួក​គេម្នា​ក់​ៗ​អាច​ពាក់​អា​វព​ណ៌ខៀ​វ​របស់​កង​ទ័ព​ជើ​ង​ទឹក និង​ពាក់​មួក​កាតិប​ធ្វើ​ពីរ៉ោម​ចៀម នៅ​លើ​នាវា​បាន​យ៉ា​ង​សម​សួន​។ អាវ​នឹង​មួក​ទាំង​នេះ ត្រូវ​បាន​គេ​វេច​ខ្ចប់​ជា​អំណោយ​ទុក​ជា​ស្រេច សម្រា​ប់​ត្រៀម​ចែក​កុមារ​ទាំង​នោះ​ នៅ​លើ​នា​វា។ គេ​បាន​ធ្វើ​ឲ្យ​នាវា​ចម្បាំង​ទាំង​អស់​នេះ​ ក្លាយ​ជា​នាវាដែ​ល​នាំ​សេចក្តី​អាណិត។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ថ្ងៃដែ​លព្រះ​គ្រីស្ទ​នឹង​យាង​មក​គ្រប់​គ្រ​ង​ផែន​ដី​នេះ ដោយ​សុខ​សាន្ត ​គឺ​ដូច​ដែល​មា​នសេ​ចក្តី​ចែ​ងថា​ “​គេ​​​នឹង​​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាលនង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ”(២:៤)។ ថ្ងៃ​បុណ្យ​ណូអែ​ល…

Read article
ផ្ទៃមេឃប្រកាស

ពេល​ដែ​ល​អ្នក​បាន​គយ​គន់​មើល​ផ្ទៃ​មេឃ​ពេល​រាត្រី​បាន​តែប​ន្តិច នោះ​អ្នក​​អាច​ស្ញើច​សរសើរ​ភាព​អស្ចារ្យនៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ។ កញ្ចំ​ផ្កាយ​កា​ឡាក់​ស៊ី​ដ៏​ច្រើន​សណ្ឋិត ដែល​លាត​សន្ធឹ​ងក្នុ​ង​ផ្ទៃ​មេឃ​ដ៏​ធំ​ល្វឹង​ល្វើយ ​និង​រូប​ធាតុ​ពពក​នៃ​កញ្ចំ​ផ្កាយ​មីលគីវេ(Milky Way)​ របស់យើង បានរំឭកយើង អំពីស្នាព្រះហស្តដែលគួរឲ្យពិចពិលរមិលមើល និងអំ​ពីព្រះ​រា​ជ​កិច្ច​​ ដែល​​ព្រះ​យេស៊ូវទ្រង់​បាន​ធ្វើ ដើម្បី​ទ្រទ្រង់​របស់​ទាំង​អស់​នោះ​​ ឲ្យ​​ស្ថិត​ស្ថេរ​នៅ​(កូល៉ុស ១:១៦-១៧)។ ពេល​យើង​គយ​គន់​ស្នា​ព្រះ​ហស្ថ​ទ្រង់ យើង​ហាក់​ដូច​ជា​ទស្ស​និក​ជន ដែល​កំពុង​អង្គុ​យ​នៅ​កៅ​អី​ជួរ​ខាងមុខ ក្នុង​រោង​មហោ​ស្រព​នៃ​អំណាច​ចេស្តា​ ដ៏​ប៉ិន​ប្រសប់​របស់​ព្រះ។ ប៉ុន្តែ ផ្ទាំង​ទស្ស​នីយ​ភាព​នៅ​ពេ​លយ​ប់ ដែល​យើង​បាន​ឃើញ មិន​អាច​ប្រៀបផ្ទឹ​ម​នឹង​សិរីល្អ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ ពេល​ដែល​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ឲ្យ​ចុះ​មក​ស្ថាន​មនុ​ស្ស​លោកឡើ​យ។ ពេល​ដែល​ពួក​អ្នក​គង្វាល​ចៀម​ កំពុង​យាម​ហ្វូ​ង​ចៀម​រប​ស់​ខ្លួន​​ ផ្ទៃ​មេឃ​ស្រាប់​តែ​មាន​ពន្លឺ​ភ្លឺ​ផ្លេក ដោយ​សារ​មាន​ពួក​ទេវ​តា​លេច​មក​សរសើរ​ដំកើ​ងព្រះ​ ដោយ​ពាក្យថា​ “សួស្តី​​ដ​ល់​​​ព្រះ​​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត”(លូកា ២:១៤)។ សូម្បី​តែ​ពួក​ហោរា​ដែល​មក​ពី​បរទេស ក៏​បាន​មក​ ហើយ​ថ្វាយ​បង្គំ​ព្រះដ៏ជា​ម​​ហា​ក្សត្រ ពេល​ដែល​ព្រះទ្រ​ង់បាន​ដាក់​ផ្កាយ​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​ទិស​ខាង​កើត សម្រាប់​នាំ​ផ្លូវ​ពួ​ក​គេ​ឲ្យ​មក​ភូមិ​បេថ្លេ​ហិម។ “ផ្ទៃ​មេឃ​សម្តែង​ពី​សិរីល្អ​នៃ​ព្រះ” នាពេលរាត្រី(ទំនុកដំកើង ១៩:១) ប៉ុន្តែ មិន​ដែល​ធ្លាប់​បាន​សម្តែង​បាន​ច្បាស់ ដូច​ពេល​ដែល​មាន​សេចក្តី​ប្រកា​ស​ថា ព្រះ​អទិក​រ​នៃ​សក​លោក​នេះ​ទ្រង់​ស្រឡាញ់​យើងដ៏ម្ល៉េះ បាន​ជា​​ទ្រង់​យាង​ចុះម​ក​ក្នុង​ភព​ផែនដី​នេះ ដើម្បីជួយ​សង្គ្រោះយើ​ង​ឲ្យ​រួច​ពី​បា​​ប​​។ ថ្ងៃ​ក្រោយ ពេល​អ្នក​មាន​ការស្ងើ​ច​សរសើរ​ ចំពោះ​ហ្វូង​ផ្កាយ​លើ​មេឃ សូម​នឹក​ចាំ​ អំពី​ការ​នេះចុះ​!—Joe Stowell

Read article